បណ្តាអ្នកទូតវៀតណាម តែងតែបង្ហាញនូវស្មារតីវិជ្ជាជីវៈ

15:39 | 30/07/2026 សុវណ្ណ

យុគសម័យ -

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស

ឯកអគ្គរដ្ឋទូតភីលីពីនប្រចាំនៅវៀតណាម លោក Francisco Noel R. Fernandez III បានចែករំលែកជាមួយកាសែត «ពិភពលោក និងវៀតណាម» អំពីបណ្តាការចាប់អារម្មណ៍របស់លោក ចំពោះកិច្ចការបរទេសរបស់វៀតណាម។

តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្តេច អំពីបណ្តាទិសដៅធំៗនៅក្នុងនយោបាយការបរទេសរបស់វៀតណាម បន្ទាប់ពីមហាសន្និបាតបក្សលើកទី ១៤ ជាពិសេសគឺការគូសបញ្ជាក់ពីលក្ខណៈឯករាជ្យ ម្ចាស់ការ ភាពជឿជាក់លើខ្លួនឯង និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវ ក្នុងការដោះស្រាយបណ្តាបញ្ហារួមនៃសហគមន៍អន្តរជាតិ?

ខ្ញុំសូមស្វាគមន៍ចំពោះការដែលកិច្ចការបរទេសត្រូវបានលើកកម្ពស់ ក្នុងការអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍ជាតិរបស់វៀតណាម។

ក្នុងនាមជាស្ថាប័នដឹកនាំមុខគេរបស់រដ្ឋាភិបាល ក្នុងការជំរុញ និងការពារផលប្រយោជន៍របស់វៀតណាមនៅបរទេស វិស័យការទូតមានតួនាទីយ៉ាងសំខាន់បំផុត។ ការទទួលស្គាល់សារៈសំខាន់នៃកិច្ចការបរទេស ចំពោះការអភិវឌ្ឍន៍របស់ប្រទេសជាតិ គឺពិតជាសមស្របយ៉ាងខ្លាំង ពីព្រោះគ្មានប្រទេសណាមួយនៅលើពិភពលោក អាចអភិវឌ្ឍន៍បានយ៉ាងពិតប្រាកដនោះទេ ប្រសិនបើមិនចូលរួម និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ។

ចាប់តាំងពីពេលមកដល់ហាណូយ កាលពីខែមករា ឆ្នាំ ២០២៦ ខ្ញុំបានតាមដាន និងធ្វើជាសាក្សីចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាម ក្នុងការចូលរួមយ៉ាងសកម្មក្នុងបណ្តាសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ស្របតាមការគោរពច្បាប់អន្តរជាតិ ក៏ដូចជាការគាំទ្រចំពោះបណ្តាអង្គការពហុភាគី ដូចជា អង្គការសហប្រជាជាតិ (UN) ឬ អាស៊ាន (ASEAN)។

ឯកអគ្គរដ្ឋទូតភីលីពីនប្រចាំនៅវៀតណាម លោក Francisco Noel R. Fernandez III។
ឯកអគ្គរដ្ឋទូតភីលីពីនប្រចាំនៅវៀតណាម លោក Francisco Noel R. Fernandez III។

ប្រការនោះបានបង្ហាញយ៉ាងច្បាស់ថា វៀតណាមបានត្រៀមខ្លួនជាស្រេច និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមបណ្តាការសន្ទនានៅលើឆាកអន្តរជាតិ ពាំនាំមកនូវបណ្តារបទពិសោធន៍ជាក់ស្តែង ព្រមទាំងចែករំលែករឿងរ៉ាវជោគជ័យអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាមួយបណ្តាប្រទេសផ្សេងទៀត។ វៀតណាមតែងតែផ្លាស់ប្តូរទស្សនៈជាមួយបណ្តាប្រទេស លើមូលដ្ឋានការគោរពគ្នាទៅវិញទៅមក និងរួមគ្នាតម្រង់ទិសដៅទៅរកផលប្រយោជន៍រួម។

ក្នុងនាមជាប្រទេសថ្នាក់កណ្តាល វៀតណាមមានការទទួលខុសត្រូវ ក្នុងការបន្តចូលរួមយ៉ាងសកម្ម នៅក្នុងបណ្តាបញ្ហាសកល រួមចំណែកបំពាក់បំប៉នឱ្យល្អឥតខ្ចោះនូវបណ្តាស្ថាប័នពហុភាគី ដែលវៀតណាមជាសមាជិក។ ខ្ញុំវាយតម្លៃខ្ពស់ចំពោះការពិតដែលថា នៅក្នុងដំណើរការអះអាងពីតួនាទីជាតួអង្គសកម្ម នៅក្នុងទំនាក់ទំនងអន្តរជាតិ វៀតណាមតែងតែតម្កើងតម្លៃតួនាទីមជ្ឈមណ្ឌលរបស់អាស៊ាន (ASEAN) និងខិតខំប្រឹងប្រែងជំរុញអាស៊ាន ឱ្យក្លាយជាសសរទ្រូង សម្រាប់ដំណើរការអភិវឌ្ឍន៍នយោបាយ សន្តិសុខ និងសេដ្ឋកិច្ចនៃតំបន់។

អាស្រ័យហេតុនេះ ទិសដៅដែលវៀតណាមជ្រើសរើស បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្ស ជាមួយនឹងការផ្តោតសំខាន់លើការពង្រឹងការធ្វើអាំងតេក្រង់ អន្តរជាតិ និងការជំរុញសន្តិសុខ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅទាំងកម្រិតតំបន់ និងសកលលោក តាមខ្ញុំយល់ឃើញថា គឺពិតជាត្រឹមត្រូវយ៉ាងមុតមាំ និងចាំបាច់ត្រូវបន្តពង្រីកបន្ថែមទៀត។

នៅក្នុងបរិបទដែលប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី វិស័យការទូតវៀតណាម រក្សាតួនាទីដើរមុខ ជាសារវន្ត និងជាប្រចាំ រួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឱ្យលេចចេញជាផ្លែផ្កានូវទស្សនវិស័យ និងបណ្តាគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។ តើលោកឯកអគ្គរដ្ឋទូតមានការរំពឹងទុកអ្វីខ្លះ ចំពោះវិស័យការទូតវៀតណាម ពេលទទួលរ៉ាប់រងបណ្តាភារកិច្ចទទួលខុសត្រូវថ្មីទាំងនេះ?

រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung, ឯកអគ្គរដ្ឋទូត លោក Francisco Noel R. Fernandez III ព្រមទាំងបណ្តាប្រតិភូ ថតរូបអនុស្សាវរីយ៍រួមគ្នា នាឱកាសអបអរសាទរខួបលើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម - ភីលីពីន នាខែកក្កដា ឆ្នាំ ២០២៦។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung, ឯកអគ្គរដ្ឋទូត លោក Francisco Noel R. Fernandez III ព្រមទាំងបណ្តាប្រតិភូ ថតរូបអនុស្សាវរីយ៍រួមគ្នា នាឱកាសអបអរសាទរខួបលើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត វៀតណាម - ភីលីពីន នាខែកក្កដា ឆ្នាំ ២០២៦។

ក៏ដូចជាប្រទេសភីលីពីនដែរ វៀតណាមត្រូវបានធនាគារពិភពលោក (WB) ទទួលស្គាល់ថាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ស្របពេលជាមួយការទទួលស្គាល់នោះ គឺក្តីរំពឹងទុកថា វៀតណាមនឹងទទួលរ៉ាប់រងតួនាទីកាន់តែសំខាន់ ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ កាលពីពេលថ្មីៗនេះ យើងបានឃើញអ្នកស្ម័គ្រចិត្តវៀតណាម ធ្វើដំណើរទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចូលរួមជួយឧបត្ថម្ភការងារស្វែងរក និងសង្គ្រោះជនរងគ្រោះ នៅក្នុងគ្រោះរញ្ជួយដីដែលបានកើតឡើងនៅប្រទេសនេះ។

ការដែលវៀតណាមមានសមត្ថភាពបញ្ជូនកងកម្លាំងស្វែងរក និងសង្គ្រោះទីក្រុង បានបង្ហាញពីគុណសម្បត្តិយ៉ាងសំខាន់នៃប្រទេសមួយ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយឧបត្ថម្ភដល់បណ្តាប្រទេសផ្សេងទៀត នៅពេលកើតមានគ្រោះមហន្តរាយធម្មជាតិ។ ក៏ដូចជាប្រទេសភីលីពីនដែរ វៀតណាមធ្លាប់បានឆ្លងកាត់គ្រោះមហន្តរាយធម្មជាតិជាច្រើន។ ពីបណ្តាបទពិសោធន៍ដែលទទួលបាន វៀតណាមអាចរួមចំណែកយ៉ាងសំខាន់ ក្នុងការចែករំលែកបណ្តាការអនុវត្តល្អៗ ដើម្បីឱ្យបណ្តាប្រទេសផ្សេងទៀតពិគ្រោះយោបល់ សំដៅបង្ការ ឬកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។ ភីលីពីនក៏កំពុងអនុវត្តរឿងរ៉ាវស្រដៀងគ្នានេះដែរ ក្នុងខណៈពេលដែលនៅតែជាប្រទេសត្រូវបានវាយតម្លៃថា រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ដោយសារគ្រោះមហន្តរាយធម្មជាតិ។

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំយល់ឃើញថា វិស័យដែលវៀតណាមអាចរួមចំណែកយ៉ាងមានតម្លៃបំផុត គឺការអភិវឌ្ឍន៍សេដ្ឋកិច្ច។ វៀតណាមអាចចែករំលែកជាមួយបណ្តាប្រទេសសមាជិកអាស៊ាន (ASEAN) និងបណ្តាប្រទេសជាច្រើនទៀត នូវបទពិសោធន៍ជោគជ័យអំពីរបៀបរក្សាកំណើនសេដ្ឋកិច្ច ទោះបីជាមានជម្លោះកើតឡើងជាបន្តបន្ទាប់នៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិយាកាសសន្តិសុខសកលក៏ដោយ។ សមិទ្ធផលសេដ្ឋកិច្ចនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពទប់ទល់ និងសមត្ថភាពផ្តោតសំខាន់លើបណ្តាអាទិភាពស្នូលរបស់វៀតណាម នៅក្នុងដំណើរការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនដោយមិនឈប់ឈរ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ចនោះ វិស័យការទូតវៀតណាមកំពុងទទួលរ៉ាប់រងភារកិច្ចទទួលខុសត្រូវយ៉ាងសំខាន់មួយ គឺការពង្រីកឱកាស ដើម្បីឱ្យទំនិញវៀតណាមជ្រែកចូលទីផ្សារបរទេស ទាក់ទាញបន្ថែមនូវប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់វៀតណាម; ព្រមទាំងផ្សព្វផ្សាយវប្បធម៌វៀតណាម ជាសក្ខីភាពបញ្ជាក់ពីប្រវត្តិសាស្ត្រដ៏យូរលង់ និងសមត្ថភាពរួមចំណែករបស់ប្រទេសជាតិ ចូលក្នុងការថែរក្សាបណ្តាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់សហគមន៍អន្តរជាតិ។

នៅក្នុងបរិបទដែលវៀតណាមកាន់តែមានភាពម្ចាស់ការ និងសកម្មជាងមុន ក្នុងការចូលរួមដោះស្រាយបណ្តាបញ្ហារួមនៃសហគមន៍អន្តរជាតិ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្តេច អំពីតួនាទី ទីតាំង និងកិត្យានុភាពអន្តរជាតិរបស់វៀតណាម?

ប្រការដំបូងដែលខ្ញុំបានកត់សម្គាល់ឃើញ នៅក្នុងបណ្តាសប្តាហ៍ដំបូងពេលមកដល់ហាណូយ គឺទំនាក់ទំនងពិសេសរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសវៀតណាម លាវ និងកម្ពុជា។ ទំនាក់ទំនងនេះ នៅក្នុងចំណោមមហាគ្រួសារអាស៊ាន (ASEAN) ទាំងមូល បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ដែលវៀតណាមផ្តល់ជូនបណ្តាប្រទេសជិតខាងជិតស្និទ្ធបំផុតរបស់ខ្លួន។

ការដែលវៀតណាមបានត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែកបណ្តាគំនិត និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាមួយបណ្តាប្រទេសជិតខាង បានរួមចំណែកធ្វើឱ្យប្រទេសទាំងបី វៀតណាម - លាវ - កម្ពុជា ក្លាយជាកម្លាំងចលករកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយនៃអាស៊ាន ព្រមទាំងជាកម្លាំងសកម្មជំរុញបណ្តានយោបាយរួមនៃសមាគម។ ការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការរក្សាវត្តមាន និងការចូលរួមយ៉ាងសកម្ម នៅក្នុងបណ្តាយន្តការពហុភាគី ក៏ជាតម្រូវការមិនអាចខ្វះបាន ចំពោះតួនាទីនៃប្រទេសថ្នាក់កណ្តាល មួយនៅក្នុងតំបន់។

រួមជាមួយបណ្តាប្រទេសថ្នាក់កណ្តាលផ្សេងទៀតនៅក្នុងអាស៊ាន វៀតណាមកំពុងស្ថិតនៅក្នុងទីតាំងយុទ្ធសាស្ត្រ ដើម្បីធានាថា ដំណើរការអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ចនៃតំបន់ នឹងបន្តវិលជុំវិញអាស៊ាន តាមរយៈនោះ រក្សាបាននូវគោលការណ៍តួនាទីមជ្ឈមណ្ឌលរបស់អាស៊ាន។ ដូច្នេះ ខ្ញុំរំពឹងថានឹងឃើញវៀតណាម បន្តរញ៉ុកបណ្តាសកម្មភាពកិច្ចការបរទេសឱ្យកាន់តែខ្លាំងក្លាឡើង ពីព្រោះនេះជាការទទួលខុសត្រូវ ជាប់ជំពាក់ជាមួយតួនាទីនៃប្រទេសថ្នាក់កណ្តាលមួយ នៅក្នុងបរិបទអន្តរជាតិនាពេលបច្ចុប្បន្ន។

តើបណ្តាអ្នកទូតវៀតណាម បានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងណាខ្លះចំពោះលោកឯកអគ្គរដ្ឋទូត? តើលោកឯកអគ្គរដ្ឋទូតមានអនុស្សាវរីយ៍ស្នាមផ្លាកពិសេសណាមួយអំពីពួកគេដែរឬទេ

បណ្តាភ្នាក់ងារតំណាងការទូតនៃបណ្តាប្រទេសអាស៊ាន (ASEAN) តែងតែទទួលបានផលប្រយោជន៍ ពីការបង្កើតបណ្តាគណៈកម្មាធិការអាស៊ាន នៅតាមប្រទេសជាច្រើននៅលើពិភពលោក។ ក្នុងអំឡុងពេលបំពេញបេសកកម្មនៅប៉េកាំង (ចិន) ឡុងដ៍ (អង់គ្លេស) និងអូតាវ៉ា (កាណាដា) ខ្ញុំបានខិតខំប្រឹងប្រែងរៀបចំ និងរក្សាបណ្តាសកម្មភាពផ្លាស់ប្តូរមតិ រវាងកម្មាភិបាលនៃបណ្តាភ្នាក់ងារតំណាងការទូតអាស៊ាន។

បណ្តាការជួបប្រស្រ័យជាប្រចាំ តែងតែប្រព្រឹត្តទៅនៅក្នុងបណ្តាអាហារថ្ងៃត្រង់ធ្វើការ ដែលបង្កើតឱកាសឱ្យយើងចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍។ បណ្តាអ្នកទូតវៀតណាម ដែលខ្ញុំមានកិត្តិយសបានរួមដំណើរ នៅក្នុងបណ្តាសកម្មភាពទាំងនេះ តែងតែបង្ហាញនូវស្មារតីវិជ្ជាជីវៈ និងគាំទ្រយ៉ាងសកម្មចំពោះបណ្តាសំខើច សំដៅរក្សាការភ្ជាប់ទំនាក់ទំនង រវាងសហការីអាស៊ានទាំងអស់គ្នា។

បន្ថែមលើសពីនេះ ភ្លាមៗបន្ទាប់ពីចាប់ផ្តើមអាណត្តិបេសកកម្មនៅស្ថានទូតភីលីពីនប្រចាំនៅហាណូយ និងនៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ Van Mieu - Quoc Tu Giam ខ្ញុំមានការកោតសរសើរយ៉ាងពិសេស ចំពោះប្រពៃណីស្រឡាញ់ការសិក្សារបស់បណ្តាអ្នកប្រាជ្ញវៀតណាមនាអតីតកាល ក៏ដូចជារបស់បណ្តាអ្នកទូតវៀតណាមនាយុគសម័យបច្ចុប្បន្ន។

ស្មារតីសិក្សាស្រាវជ្រាវ ដែលអ្នកទូតវៀតណាមជាច្រើនរូបកំពុងបន្តវេន បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នាមិនឈប់ឈរក្នុងការរៀនសូត្រ ពង្រីកចំណេះដឹង និងលើកកម្ពស់កម្រិតយល់ដឹង។ ទាំងនេះគឺជាគុណសម្បត្តិយ៉ាងសំខាន់បំផុត ដែលអ្នកទូតរូបណាក៏ត្រូវការមាន ដើម្បីអាចរួមចំណែកយ៉ាងសកម្ម និងមានការពិចារណាយ៉ាងជ្រាលជ្រៅ ចូលទៅក្នុងបណ្តាសកម្មភាពកិច្ចការបរទេស។

តាមការសង្កេតរបស់ខ្ញុំ ការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអប់រំ និងការរៀនសូត្រអស់មួយជីវិតបែបនេះ មានលេចឡើងតែនៅក្នុងវិស័យការទូតនៃប្រទេសមួយចំនួនតូចប៉ុណ្ណោះនៅលើពិភពលោក។ បណ្តាអ្នកទូតវៀតណាម សក្តិសមជាសមាជិកនៃក្រុមតូចមួយ នៃបណ្តា «អ្នកទូត - អ្នកប្រាជ្ញ» ទាំងនោះ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឯកអគ្គរដ្ឋទូត!

សមាគមមិត្តភាពវៀតណាម - ថៃ សហការជាមួយខេត្ត Nghe An រៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម - ថៃ សមាគមមិត្តភាពវៀតណាម - ថៃ សហការជាមួយខេត្ត Nghe An រៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម - ថៃ
យុគសម័យ - នាថ្ងៃទី ៨ ខែកក្កដា នៅ Nghe An សមាគមមិត្តភាពវៀតណាម - ថៃ និងគណៈកម្មាធិការប្រជាជនខេត្ត Nghe An បានឯកភាពគ្នាលើផែនការសហការចាត់តាំងបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៧៦ - ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦)។
៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង ៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង
យុគសម័យ - ក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រពង្រឹងថ្មីត្រូវបានបង្កើតឡើង បណ្តាលិខិតូបករណ៍និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សម្បូរបែបនិងមានគុណភាពខ្ពស់គឺកំពុងតែក្លាយជាខឿនគ្រឹះដ៏រឹងមាំព្រមទាំងជាមូលដ្ឋានជាក់ស្តែងដ៏ងាយស្រួល ជួយឱ្យទំនាក់ទំនងវៀតណាម-ហ្វីលីពីនបោះជំហានទៅមុខយ៉ាងរឹងមាំចូលទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានសារធាតុជាងមុននាពេលខាងមុខ។

សុវណ្ណ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Can Tho កសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដើម្បីបង្កើតកម្លាំងចលករកំណើនថ្មី
ដោះស្រាយការលំបាកក្នុងការរៀបចំ ការបែងចែក និងការប្រគល់រ៉ាប់រងប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត
បណ្តាអ្នកទូតវៀតណាម តែងតែបង្ហាញនូវស្មារតីវិជ្ជាជីវៈ
ឯកអគ្គរដ្ឋទូត Ha Hoang Hai៖ វៀតណាមគឺជាស្ពានចម្លង និងជាទ្វារចំហដ៏សំខាន់ ដើម្បីឱ្យ Lithuania ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន
"Mami Melba" រស់នៅជារៀងរហូតនៅក្នុងបេះដូងមិត្តភក្តិវៀតណាម - គុយបា

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន