យុគសម័យ - រដ្ឋាភិបាលបានប្រកាសឱ្យប្រើប្រាស់នូវសេចក្តីសម្រេចចិត្តលេខ 66.24/2026/NQ-CP ចុះថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ អំពីការដោះស្រាយបណ្តាការលំបាក និងបញ្ហាចោទឡើង នៅក្នុងបទបញ្ជាស្តីពីការរៀបចំ ការបែងចែក និងការប្រគល់រ៉ាប់រងប្រាក់ការប៉ាន់ប្រមាណចំណាយថវិកាអាជីព សម្រាប់សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត។
![]() |
| ដោះស្រាយការលំបាកក្នុងការរៀបចំ ការបែងចែក និងការប្រគល់រ៉ាប់រងប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត |
សេចក្តីសម្រេចចិត្តនេះ ចែងអំពីការដោះស្រាយបណ្តាការលំបាក និងបញ្ហាចោទឡើង ក្នុងការរៀបចំប្រាក់ការប៉ាន់ប្រមាណចំណាយថវិកា សម្រាប់កម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត, ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតប្រចាំឆ្នាំ, ប្រាក់ថវិកាជួយឧបត្ថម្ភសកម្មភាពប្រចាំថ្ងៃ សម្រាប់អង្គភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាធារណៈ និងការបែងចែក ការប្រគល់រ៉ាប់រងប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ចំពោះក្រសួង ស្ថាប័នសមមូលក្រសួង ស្ថាប័នផ្សេងទៀតនៅថ្នាក់កណ្តាល និងគណៈកម្មាធិការប្រជាជនខេត្ត ដែលមិនទាន់បានបង្កើតមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដែលមានចែងនៅចំណុច d, đ កថាខណ្ឌ ២ និងចំណុច e កថាខណ្ឌ ៣ មាត្រា ៦៣ នៃច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត លេខ 93/2025/QH15។
ការរៀបចំប្រាក់ការប៉ាន់ប្រមាណចំណាយថវិកា សម្រាប់កម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត, ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតប្រចាំឆ្នាំ ចេញពីថវិការដ្ឋ
សេចក្តីសម្រេចចិត្តបានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រាក់ការប៉ាន់ប្រមាណចំណាយថវិកាប្រចាំឆ្នាំ ចេញពីថវិការដ្ឋ ដើម្បីអនុវត្តកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត, ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដែលឧបត្ថម្ភ និងបញ្ជាទិញដោយរដ្ឋ រួមមាន៖ ប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ចបន្តវេនពីឆ្នាំមុន, ប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ចបើកថ្មី និងប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់កម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតជាតិពិសេស បម្រើឱ្យការអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ, ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតពិសេស បម្រើឱ្យការអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ, កម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតជាតិពិសេស, ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតពិសេស, ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតបន្ទាន់ តាមបទបញ្ជាដែលមានចែងនៅចំណុច b កថាខណ្ឌ ២ មាត្រា ១៦ នៃច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត និងបណ្តាភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតផ្សេងទៀត ដែលត្រូវបានអនុវត្តតាមបណ្តាសេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋាភិបាល។
ប្រាក់ការប៉ាន់ប្រមាណចំណាយថវិកាប្រចាំឆ្នាំ ដើម្បីអនុវត្តកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត, ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដែលឧបត្ថម្ភ និងបញ្ជាទិញដោយរដ្ឋ ត្រូវបានរៀបចំដូចខាងក្រោម៖
a) ប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតបន្តវេនពីឆ្នាំមុន ដែលរំពឹងថានឹងបែងចែក សម្រាប់ឆ្នាំផែនការ។
b) ប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតបើកថ្មី ត្រូវបានអនុវត្តដូចខាងក្រោម៖
ប្រាក់ការប៉ាន់ប្រមាណចំណាយ ត្រូវបានកំណត់នៅលើមូលដ្ឋាននៃចំនួនភារកិច្ចដែលបានរំពឹងទុក និងប្រាក់ថវិកាមធ្យមភាគប្រចាំឆ្នាំ នៃបណ្តាភារកិច្ចក្នុងបណ្តាឆ្នាំមុនៗ ដែលត្រូវបានកំណត់ទៅតាមប្រភេទភារកិច្ចនីមួយៗ, ត្រូវបានកើនឡើងបន្ថែម នៅពេលមានការផ្លាស់ប្តូរនយោបាយ របបគោលនយោបាយពាក់ព័ន្ធ និងការកែសម្រួលដោយសារអតិផរណា ឬបរិផរណា។
ប្រាក់ថវិកាមធ្យមភាគប្រចាំឆ្នាំ នៃបណ្តាភារកិច្ចបើកថ្មី ទៅតាមប្រភេទភារកិច្ចនីមួយៗ ត្រូវបានកំណត់ដោយវិធីយកសរុបប្រាក់ថវិកាចេញពីថវិការដ្ឋ ដែលបានប្រគល់ប្រាក់ការប៉ាន់ប្រមាណ ដើម្បីអនុវត្តបណ្តាភារកិច្ចបើកថ្មី ចែកឱ្យសរុបចំនួននៃបណ្តាភារកិច្ចបើកថ្មី ក្នុងឆ្នាំនៃប្រភេទភារកិច្ចនោះ។
ករណីឆ្នាំមុនជាប់គ្នានឹងឆ្នាំផែនការ គ្មានភារកិច្ចបើកថ្មី ស្ថិតក្នុងប្រភេទភារកិច្ចដែលបានស្នើឡើង ឬមិនអាចកំណត់បាននូវប្រភេទភារកិច្ចបើកថ្មី ការរៀបចំប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ចបើកថ្មី ត្រូវបានអនុវត្តនៅលើមូលដ្ឋាននៃសំណើប្រាក់ថវិការបស់ក្រសួង ស្ថាប័នសមមូលក្រសួង ស្ថាប័នផ្សេងទៀតនៅថ្នាក់កណ្តាល និងគណៈកម្មាធិការប្រជាជនខេត្ត។ ការរៀបចំប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ចបើកថ្មីនៃឆ្នាំនីមួយៗ ទៅតាមប្រភេទភារកិច្ចនីមួយៗ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីឆ្នាំផែនការ ត្រូវបានកំណត់នៅលើមូលដ្ឋាននៃសរុបចំនួនភារកិច្ចបើកថ្មីដែលបានរំពឹងទុក និងប្រាក់ថវិកាមធ្យមភាគប្រចាំឆ្នាំ នៃភារកិច្ចបើកថ្មីទៅតាមប្រភេទភារកិច្ចនោះ ក្នុងឆ្នាំមុនជាប់គ្នានឹងឆ្នាំរៀបចំផែនការ។
c) ប្រាក់ការប៉ាន់ប្រមាណចំណាយ ដើម្បីអនុវត្តកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតជាតិពិសេស បម្រើឱ្យការអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ, ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតពិសេស បម្រើឱ្យការអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ, កម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតជាតិពិសេស, ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតពិសេស ត្រូវបានរៀបចំឡើងនៅលើមូលដ្ឋាននៃសេចក្តីសម្រេចអនុម័តកម្មវិធី និងភារកិច្ចរបស់ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងសំណើប្រាក់ថវិកាដែលបានរំពឹងទុកនៃកម្មវិធី និងភារកិច្ច។
“ប្រាក់ការប៉ាន់ប្រមាណចំណាយ ដើម្បីអនុវត្តកម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតជាតិពិសេស បម្រើឱ្យការអភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ, កម្មវិធីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតជាតិពិសេស រួមមាន៖ ប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ច និងសកម្មភាពជួយឧបត្ថម្ភបន្តវេនពីឆ្នាំមុន, ប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ច និងសកម្មភាពជួយឧបត្ថម្ភបើកថ្មី ព្រមទាំងប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់បណ្តាប្រការចំណាយផ្សេងទៀត តាមបទបញ្ជានៃច្បាប់។”
d) ប្រាក់ការប៉ាន់ប្រមាណចំណាយ ដើម្បីអនុវត្តភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតបន្ទាន់ តាមបទបញ្ជាដែលមានចែងនៅចំណុច b កថាខណ្ឌ ២ មាត្រា ១៦ នៃច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត និងបណ្តាភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតផ្សេងទៀត ដែលត្រូវបានអនុវត្តតាមបណ្តាសេចក្តីសម្រេចចិត្តរបស់បក្ស និងរដ្ឋាភិបាល ត្រូវបានរៀបចំប្រាក់ការប៉ាន់ប្រមាណ នៅលើមូលដ្ឋាននៃឯកសារចង្អុលបង្ហាញរបស់ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងសំណើប្រាក់ថវិកាដែលបានរំពឹងទុក សម្រាប់ភារកិច្ចរបស់បណ្តាក្រសួង ស្ថាប័នសមមូលក្រសួង ស្ថាប័នផ្សេងទៀតនៅថ្នាក់កណ្តាល និងគណៈកម្មាធិការប្រជាជនខេត្ត។
ការរៀបចំប្រាក់ការប៉ាន់ប្រមាណចំណាយថវិកាជួយឧបត្ថម្ភសកម្មភាពប្រចាំថ្ងៃ សម្រាប់អង្គភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាធារណៈ
យោងតាមសេចក្តីសម្រេចចិត្ត ការរៀបចំប្រាក់ការប៉ាន់ប្រមាណចំណាយថវិកាជួយឧបត្ថម្ភសកម្មភាពប្រចាំថ្ងៃ សម្រាប់អង្គភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាធារណៈ ត្រូវបានអនុវត្តជាប្រចាំឆ្នាំ នៅលើមូលដ្ឋាននៃទំហំបរិមាណខ្លឹមសារសកម្មភាពដែលបានរំពឹងទុក ដោយស្ថាប័នគ្រប់គ្រងផ្ទាល់ជាអ្នកកំណត់ និងការប៉ាន់ប្រមាណប្រាក់ថវិកាចាំបាច់ដើម្បីអនុវត្ត ដោយបានគិតគូរដល់លក្ខខណ្ឌសមត្ថភាពធនធានមនុស្ស មូលដ្ឋានសម្ភារ និងវិស័យជំនាញរបស់អង្គភាព។ ការរៀបចំប្រាក់ការប៉ាន់ប្រមាណ សម្រាប់ដំណាក់កាលបន្ទាប់ ត្រូវបានកំណត់នៅលើមូលដ្ឋាននៃវាយតម្លៃលទ្ធផលសកម្មភាពរបស់អង្គភាព ក្នុងដំណាក់កាលមុនជាប់គ្នានោះ។ ប្រាក់ការប៉ាន់ប្រមាណចំណាយថវិកាប្រចាំឆ្នាំ ចេញពីថវិការដ្ឋ ដើម្បីអនុវត្តបណ្តាភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតនៅថ្នាក់មូលដ្ឋាន នៃអង្គភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាធារណៈ រួមមាន៖ ប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ចបន្តវេនពីឆ្នាំមុន និងប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ចបើកថ្មី នៅលើមូលដ្ឋាននៃចំនួនភារកិច្ចដែលបានរំពឹងទុក និងប្រាក់ថវិកាមធ្យមភាគប្រចាំឆ្នាំ នៃបណ្តាភារកិច្ចក្នុងបណ្តាឆ្នាំមុនៗ, ត្រូវបានកើនឡើងបន្ថែម នៅពេលមានការផ្លាស់ប្តូរនយោបាយ របបគោលនយោបាយពាក់ព័ន្ធ និងការកែសម្រួលដោយសារអតិផរណា ឬបរិផរណា។
ករណីឆ្នាំមុនជាប់គ្នានឹងឆ្នាំផែនការ គ្មានភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតនៅថ្នាក់មូលដ្ឋានបើកថ្មី ការរៀបចំប្រាក់ការប៉ាន់ប្រមាណចំណាយ សម្រាប់ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតនៅថ្នាក់មូលដ្ឋានបើកថ្មី ត្រូវបានអនុវត្តនៅលើមូលដ្ឋាននៃសំណើរបស់អង្គភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាធារណៈ ដែលត្រូវបានស្ថាប័នគ្រប់គ្រងផ្ទាល់ពិនិត្យឡើងវិញ និងកំណត់។ ការរៀបចំប្រាក់ការប៉ាន់ប្រមាណ សម្រាប់ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតនៅថ្នាក់មូលដ្ឋានបើកថ្មីនៃឆ្នាំនីមួយៗ ក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីឆ្នាំផែនការ ត្រូវបានកំណត់នៅលើមូលដ្ឋាននៃសរុបចំនួនភារកិច្ចថ្នាក់មូលដ្ឋានបើកថ្មីដែលបានរំពឹងទុក និងប្រាក់ថវិកាមធ្យមភាគ នៃបណ្តាភារកិច្ចថ្នាក់មូលដ្ឋានបើកថ្មី ក្នុងឆ្នាំមុនជាប់គ្នានឹងឆ្នាំរៀបចំផែនការ។ ប្រាក់ថវិកាមធ្យមភាគ នៃបណ្តាភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតនៅថ្នាក់មូលដ្ឋានបើកថ្មីក្នុងឆ្នាំ ត្រូវបានកំណត់នៅលើមូលដ្ឋាននៃសរុបប្រាក់ថវិកាចេញពីថវិការដ្ឋ ដែលបានប្រគល់ដើម្បីអនុវត្តបណ្តាភារកិច្ចថ្នាក់មូលដ្ឋានបើកថ្មី ចែកឱ្យសរុបចំនួននៃបណ្តាភារកិច្ចថ្នាក់មូលដ្ឋានបើកថ្មីក្នុងឆ្នាំនោះ។
ការរៀបចំប្រាក់ការប៉ាន់ប្រមាណចំណាយថវិកាជួយឧបត្ថម្ភសកម្មភាពប្រចាំថ្ងៃ របស់អង្គភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសាធារណៈ ត្រូវបានអនុវត្តតាមផែនការម្ចាស់ការហិរញ្ញវត្ថុ ដែលត្រូវបានអនុម័តតាមបទបញ្ជាស្តីពីយន្តការម្ចាស់ការហិរញ្ញវត្ថុ នៃអង្គភាពបុព្វការីសាធារណៈ រហូតដល់ពេលស្ថាប័នមានសមត្ថកិច្ច ប្រកាសឱ្យប្រើប្រាស់នូវសេចក្តីសម្រេចប្រគល់សិទ្ធិម្ចាស់ការហិរញ្ញវត្ថុ តាមបទបញ្ជានៃច្បាប់ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត។
ការបែងចែក និងការប្រគល់រ៉ាប់រងប្រាក់ការប៉ាន់ប្រមាណចំណាយថវិកាអាជីព វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដោយមិនឆ្លងកាត់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត
សេចក្តីសម្រេចចិត្តបានគូសបញ្ជាក់យ៉ាងច្បាស់ថា ផ្នែកថវិការដ្ឋដែលមិនបានបែងចែកឆ្លងកាត់មូលនិធិ ត្រូវបានប្រគល់រ៉ាប់រងប្រាក់ការប៉ាន់ប្រមាណដោយផ្ទាល់ ជូនដល់អង្គភាពប្រើប្រាស់ថវិការដ្ឋ តាមបទបញ្ជានៃច្បាប់។
ក្រសួង ស្ថាប័នសមមូលក្រសួង ស្ថាប័នផ្សេងទៀតនៅថ្នាក់កណ្តាល និងគណៈកម្មាធិការប្រជាជនខេត្ត ដែលមិនទាន់បានបង្កើតមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត នោះថវិការដ្ឋសម្រាប់អនុវត្តភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដែលឧបត្ថម្ភ និងបញ្ជាទិញដោយរដ្ឋ ត្រូវបានបែងចែក និងប្រគល់រ៉ាប់រងប្រាក់ការប៉ាន់ប្រមាណ តាមបទបញ្ជានៃច្បាប់ស្តីពីថវិការដ្ឋ ជូនដល់បណ្តាអង្គភាពប្រើប្រាស់ថវិកាចំណុះផ្ទាល់ និងអង្គភាពចំណុះថវិកាថ្នាក់ក្រោម នៃក្រសួង ស្ថាប័នសមមូលក្រសួង ស្ថាប័នផ្សេងទៀតនៅថ្នាក់កណ្តាល និងគណៈកម្មាធិការប្រជាជនខេត្ត។
ចំពោះបណ្តាភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតបន្តវេន ដែលត្រូវបានអនុវត្តមុនពេលវេលាមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត នៃក្រសួង ស្ថាប័នសមមូលក្រសួង ស្ថាប័នផ្សេងទៀតនៅថ្នាក់កណ្តាល និងគណៈកម្មាធិការប្រជាជនខេត្ត ត្រូវបានបង្កើតឡើង នោះគឺបន្តអនុវត្តយន្តការប្រគល់រ៉ាប់រងប្រាក់ការប៉ាន់ប្រមាណ តាមបទបញ្ជានៃច្បាប់ស្តីពីថវិការដ្ឋ រហូតដល់ពេលបញ្ចប់ភារកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត។
សេចក្តីសម្រេចចិត្តនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ និងអស់ប្រសិទ្ធភាព ចាប់ពីថ្ងៃដែលសេចក្តីសម្រេចចិត្តលេខ 206/2025/QH15 របស់រដ្ឋសភា ស្តីពីយន្តការពិសេសដោះស្រាយបណ្តាការលំបាក និងបញ្ហាចោទឡើង ដោយសារបទបញ្ជានៃច្បាប់ អស់ប្រសិទ្ធភាពអនុវត្ត៕
យុគសម័យ - កម្មវិធី IPv6-Only ដំណាក់កាល ២០២៦-២០៣០ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ បើកឡើងនូវជំហានបំប្លែងថ្មីនៅក្នុងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតវៀតណាម ចាប់ពីទម្រង់ប្រើប្រាស់ទន្ទឹមគ្នា IPv4/IPv6 ទៅជាបរិស្ថានតភ្ជាប់ដែលផ្អែកលើ IPv6 ជាចម្បង។ |
យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា ក្រុមហ៊ុន HEINEKEN វៀតណាម និងសាកលវិទ្យាល័យបច្ចេកវិទ្យា - សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេល ៥ ឆ្នាំ ដោយផ្តោតលើវិស័យចំនួនបី៖ ការអភិវឌ្ឍការអនុវត្តបច្ចេកវិទ្យា ការអភិវឌ្ឍប្រភពធនធានមនុស្សបច្ចេកវិទ្យាប្រកបដោយគុណភាពខ្ពស់ និងការផ្លាស់ប្តូរចំណេះដឹង។ |

មតិពីមិត្តអ្នកអាន