ទីក្រុង Can Tho កសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដើម្បីបង្កើតកម្លាំងចលករកំណើនថ្មី

16:10 | 30/07/2026 សុវណ្ណ

យុគសម័យ - ឈរនៅកំពូលតារាងនៃតំបន់វាលរាបស្ទឹងមេគង្គ និងស្ថិតនៅក្នុង Top 10 នៃប្រទេសទាំងមូល អំពីសន្ទស្សន៍ផ្លាស់ប្តូរថ្មីច្នៃប្រឌិតថ្នាក់មូលដ្ឋាន (PII) ប៉ុន្តែទីក្រុង Can Tho មិនចាត់ទុកប្រការនោះជាគោលដៅចុងក្រោយឡើយ។ ទីក្រុងកំពុងតម្រង់ទិសដៅទៅរកការកសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីច្នៃប្រឌិតគ្រប់ជ្រុងជ្រោយ ដោយប្រែក្លាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបំប្លែងឌីជីថល ឱ្យទៅជាកម្លាំងចលករកំណើនថ្មី នៅក្នុងដំណាក់កាល ២០២៦-២០៣០។

ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន

PII ជាបន្ទាត់វាស់ស្ទង់ មិនមែនជាគោលដៅចុងក្រោយឡើយ

នៅក្នុងឆ្នាំ ២០២៥ ទីក្រុង Can Tho ឈរនៅកំពូលតារាងនៃតំបន់វាលរាបស្ទឹងមេគង្គ និងស្ថិតនៅក្នុង Top 10 នៃបណ្តាមូលដ្ឋានក្នុងប្រទេសទាំងមូល អំពីសន្ទស្សន៍ផ្លាស់ប្តូរថ្មីច្នៃប្រឌិតថ្នាក់មូលដ្ឋាន (PII)។ នេះជាលទ្ធផលឆ្លុះបញ្ចាំងពីបណ្តាការផ្លាស់ប្តូរវិជ្ជមាន ក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីច្នៃប្រឌិត និងការបំប្លែងឌីជីថ របស់ទីក្រុង ក្នុងបណ្តាឆ្នាំថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ តាមថ្នាក់ដឹកនាំទីក្រុង ការរក្សារ៉ឹងមាំនូវទីតាំងនេះ គ្រាន់តែជាជំហានចាប់ផ្តើមប៉ុណ្ណោះ ពីព្រោះគោលដៅធំជាងនេះ គឺការបង្កើតគ្រឹះស្ថានកំណើន ដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត។

ថ្លែងមតិនៅក្នុងអង្គសិក្ខាសាលាវិទ្យាសាស្ត្រ «ដំណោះស្រាយជំរុញលើកកម្ពស់សន្ទស្សន៍ផ្លាស់ប្តូរថ្មីច្នៃប្រឌិតទីក្រុងកន្ធើ» នារសៀលថ្ងៃទី ២៧ ខែកក្កដា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកន្ធើ លោក Nguyen Van Khoi បានគូសបញ្ជាក់ថា PII មិនមែនគ្រាន់តែជាតារាងចំណាត់ថ្នាក់សាមញ្ញនោះទេ ប៉ុន្តែជាឧបករណ៍ឆ្លុះបញ្ចាំងយ៉ាងគ្រប់ជ្រុងជ្រោយ នូវសមត្ថភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ដោយផ្អែកលើចំណេះដឹងនៃមូលដ្ឋាននីមួយៗ។ នៅក្នុងបរិបទដែលទីក្រុងកន្ធើ ពង្រីកលំហអភិវឌ្ឍន៍បន្ទាប់ពីការធ្វើសមាហរណកម្ម ការវាយតម្លៃឱ្យបានត្រឹមត្រូវនូវថ្នាលប្រាកដនិយម និងការកសាងផែនទីផ្លូវលើកកម្ពស់សន្ទស្សន៍ PII ដំណាក់កាល ២០២៦-២០៣០ មានអត្ថន័យយុទ្ធសាស្ត្រ ចំពោះគោលដៅអភិវឌ្ឍន៍ឆាប់រហ័ស និងចីរភាព។

តាមទិសដៅរបស់ទីក្រុង ការលើកកម្ពស់សន្ទស្សន៍ PII នឹងភ្ជាប់ជាមួយការអនុវត្តយ៉ាងមានប្រសិទ្ធភាព នូវសេចក្តីសម្រេចចិត្តលេខ 57-NQ/TW អំពីការប្រៀបធៀបបង្កើតការបំបែកផ្លូវអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីច្នៃប្រឌិត និងការបំប្លែងឌីជីថល ព្រមទាំងសេចក្តីសម្រេចចិត្តលេខ 68-NQ/TW អំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។ នៅក្នុងនោះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានកំណត់ជាគ្រឹះស្ថាន, ការផ្លាស់ប្តូរថ្មីច្នៃប្រឌិតជាសសរទ្រូង, រីឯការបំប្លែងឌីជីថល ជាកម្លាំងចលករ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ការអភិវឌ្ឍន៍ផលិតកម្ម និងសេវាកម្ម។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Nguyen Van Khoi បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរថ្មីច្នៃប្រឌិតត្រូវតែប្រែក្លាយទៅជាកម្លាំងចលករកំណើនថ្មី រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ទីក្រុង។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Nguyen Van Khoi បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរថ្មីច្នៃប្រឌិតត្រូវតែប្រែក្លាយទៅជាកម្លាំងចលករកំណើនថ្មី រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ទីក្រុង។

គួរឱ្យកត់សម្គាល់ សិក្ខាសាលាមិនត្រឹមតែសម្លឹងមើលទៅលើចំណាត់ថ្នាក់នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្តបន្ទាប់ទៀត។ ភាគច្រើននៃបណ្តាអត្ថបទអន្តរាគមន៍ទាំងអស់ សុទ្ធតែបានឯកភាពគ្នាថា ប្រសិនបើគ្រាន់តែតម្រង់ទិសដៅទៅរកការកែលម្អពិន្ទុ PII នោះ ទីក្រុង Can Tho នឹងពិបាកក្នុងការបង្កើតការស្ទុះលោតផ្លោះណាស់។ ប្រការសំខាន់ជាងនេះ គឺការកសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីច្នៃប្រឌិតមួយ ឱ្យមានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីប្រែក្លាយបណ្តាប្រភពធនធានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឱ្យទៅជាទិន្នផល គុណភាព និងកម្លាំងប្រកួតប្រជែងនៃសេដ្ឋកិច្ច។

ចង់ស្ទុះលោតផ្លោះ ត្រូវតែកសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីច្នៃប្រឌិត

ធ្វើការវិភាគលើថ្នាលប្រាកដនិយមរបស់ទីក្រុងកន្ធើ សាស្ត្រាចារ្យរង បណ្ឌិត Vu Van Tich អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) បានយល់ឃើញថា ទីក្រុងមានបណ្តាគ្រឹះស្ថានយ៉ាងសំខាន់រួចជាស្រេច ដើម្បីអភិវឌ្ឍន៍ការផ្លាស់ប្តូរថ្មីច្នៃប្រឌិត។ សន្ទស្សន៍ PII បានកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលបីឆ្នាំថ្មីៗនេះ ដោយនៅក្នុងឆ្នាំ ២០២៥ សម្រេចបាន ៤៦,២១ ពិន្ទុ ហើយជាលើកដំបូងបានចូលស្ថិតនៅក្នុង Top 10 នៃប្រទេសទាំងមូល។ បណ្តាសន្ទស្សន៍អំពីស្ថាប័ន ការកែទម្រង់រដ្ឋបាល បរិយាកាសនយោបាយ និងការវិនិយោគសម្រាប់ការផ្លាស់ប្តូរថ្មីច្នៃប្រឌិត សុទ្ធតែស្ថិតនៅក្នុងក្រុមល្អបង្គួរនៃប្រទេសទាំងមូល។

តាមសាស្ត្រាចារ្យរង បណ្ឌិត Vu Van Tich ផលប្រយោជន៍លេចធ្លោរបស់ទីក្រុងកន្ធើ មិនត្រឹមតែស្ថិតនៅលើលទ្ធផលនៃការកែទម្រង់រដ្ឋបាល ឬបរិយាកាសវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅលើទីតាំងមជ្ឈមណ្ឌលនៃតំបន់វាលរាបស្ទឹងមេគង្គ ជាមួយនឹងប្រព័ន្ធសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ មន្ទីរពេទ្យថ្នាក់ចុងក្រោយ មជ្ឈមណ្ឌលភស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កាន់តែបានបំពេញឱ្យល្អឥតខ្ចោះពីមួយថ្ងៃទៅមួយថ្ងៃ។ ទាំងនេះគឺជាលក្ខខណ្ឌ ដែលមិនមានមូលដ្ឋានច្រើនអាចមានបានឡើយ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីច្នៃប្រឌិត ក្នុងកម្រិតថ្នាក់តំបន់។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញក៏បានកត់សម្គាល់ដែរថា គម្លាតរវាងទីក្រុង Can Tho ជាមួយនឹងក្រុមបណ្តាមូលដ្ឋានដឹកមុខក្នុងប្រទេសទាំងមូល នៅតែមានកម្រិតធំធេងនៅឡើយ។ ដូច្នេះ ជំនួសឱ្យការផ្តោតលើតែការកែលម្អសន្ទស្សន៍សមាសភាគនីមួយៗ ទីក្រុងចាំបាច់ត្រូវកសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីច្នៃប្រឌិតឱ្យមានភាពស៊ីសង្វាក់គ្នា, បង្កើនការតភ្ជាប់រវាងអាជ្ញាធរ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគមន៍អាជីវកម្ម; ព្រមទាំងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការធ្វើពាណិជ្ជកម្មកម្មនូវលទ្ធផលស្រាវជ្រាវ, ជំរុញអាជីវកម្មឱ្យផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា និងបង្កើតជាបណ្តាវិស័យសេដ្ឋកិច្ចថ្មី ដោយផ្អែកលើចំណេះដឹង។

នៅក្នុងជ្រុងជ្រោយនៃកំណើនសេដ្ឋកិច្ច សាស្ត្រាចារ្យរង បណ្ឌិត Phan Thi Bich Nguyet មកពីសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ (UEH) បានយល់ឃើញថា ការផ្លាស់ប្តូរថ្មីច្នៃប្រឌិត មានអត្ថន័យពិតប្រាកដតែនៅពេលដែលបង្កើតបាននូវកំណើន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់មូលដ្ឋានប៉ុណ្ណោះ។ បទពិសោធន៍អន្តរជាតិបានបង្ហាញថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបំប្លែងឌីជីថល និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ត្រូវតែដាក់នៅក្នុងប្រព័ន្ធនយោបាយរួមតែមួយ ដោយយកអាជីវកម្មជាមជ្ឈមណ្ឌល យកចំណេះដឹងជាប្រភពធនធាន និងយកកំណើនចីរភាពជាគោលដៅចុងក្រោយ។

តាមលោកស្រី ជាមួយនឹងផលប្រយោជន៍ជាមជ្ឈមណ្ឌលនៃតំបន់វាលរាបស្ទឹងមេគង្គ ទីក្រុងកន្ធើ ចាំបាច់ត្រូវអភិវឌ្ឍន៍បណ្តាកម្មវិធីផ្លាស់ប្តូរថ្មីច្នៃប្រឌិត ទៅតាមខ្សែសង្វាក់តម្លៃ ដោយផ្តល់អាទិភាពលើបណ្តាវិស័យដែលមានកម្លាំងខ្លាំង ដូចជា៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃអាហារ ភស្តុភារកម្ម សេដ្ឋកិច្ចឌីជីថល និងសេវាកម្មមានគុណភាពខ្ពស់។ ព្រមជាមួយគ្នានោះ ទីក្រុង ត្រូវបង្កើតយន្តការ ដើម្បីឱ្យអាជីវកម្មវិនិយោគលើការស្រាវជ្រាវ ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មកម្មនូវបណ្តាលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ តាមរយៈនោះ ប្រែក្លាយការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ឱ្យទៅជាកម្លាំងចលករកំណើនជាក់ស្តែង ជំនួសឱ្យការគ្រាន់តែបញ្ឈប់ត្រឹមបណ្តាសន្ទស្សន៍វាយតម្លៃ។

បណ្តាប្រតិភូបានអញ្ជើញទស្សនាស្តង់តាំងបង្ហាញផលិតផល និងដំណោះស្រាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា ព្រមទាំងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត នៅក្រៅប្រជុំសិក្ខាសាលា នៅក្នុងទីក្រុងកន្ធើ។
បណ្តាប្រតិភូបានអញ្ជើញទស្សនាស្តង់តាំងបង្ហាញផលិតផល និងដំណោះស្រាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា ព្រមទាំងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត នៅក្រៅប្រជុំសិក្ខាសាលា នៅក្នុងទីក្រុងកន្ធើ។

អាជីវកម្មត្រូវតែប្រែក្លាយទៅជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរថ្មីច្នៃប្រឌិត

ប្រសិនបើបណ្តាអ្នកជំនាញសុទ្ធតែបានឯកភាពគ្នាថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត គឺជាកម្លាំងចលករកំណើនថ្មី នោះសំណួរសួរថា តើនរណានឹងប្រែក្លាយបណ្តាមគ្គទេសក៍ទាំងនោះ ឱ្យទៅជាលទ្ធផលជាក់ស្តែង។ តាមមតិជាច្រើននៅក្នុងអង្គសិក្ខាសាលា ចម្លើយគឺស្ថិតនៅលើសហគមន៍អាជីវកម្ម និងសមត្ថភាពបង្កើតយន្តការតភ្ជាប់យ៉ាងមានប្រសិទ្ធភាព រវាងរដ្ឋ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ ជាមួយនឹងវិស័យឯកជន។

បណ្ឌិត Nguyen Thanh Nhan មកពីវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ) បានយល់ឃើញថា បទពិសោធន៍អន្តរជាតិបានបង្ហាញថា បណ្តាគំរូកិច្ចសហប្រតិបត្តិការរដ្ឋ - ឯកជន (PPP) គឺជាឧបករណ៍យ៉ាងសំខាន់ ដើម្បីជំរុញការផ្លាស់ប្តូរថ្មីច្នៃប្រឌិត។ នៅក្នុងគំរូនេះ រដ្ឋរក្សាតួនាទីស្ថាបនាស្ថាប័ន កសាង និងប្រតិបត្តិគោលនយោបាយ; រីឯអាជីវកម្ម គឺជាកម្លាំងវិនិយោគដោយផ្ទាល់ អនុវត្តបច្ចេកវិទ្យា រៀបចំផលិតកម្ម និងនាំយកបណ្តាគំនិតផ្តួចផ្តើម ចូលទៅក្នុងប្រាកដនិយម។ ប្រការសំខាន់ មិនត្រឹមតែជាការកៀរគរប្រភពធនធានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើតឱ្យបាននូវយន្តការរួមគ្នាច្នៃប្រឌិត ចែករំលែកចំណេះដឹង និងឆ្លើយតបព័ត៌មានគោលនយោបាយ ដើម្បីឱ្យបណ្តាគំនិតផ្តួចផ្តើមដែលសម្រេចបានជោគជ័យ ត្រូវបានពង្រីកឱ្យកាន់តែទូលំទូលាយ។

តាមបណ្ឌិត Nguyen Thanh Nhan ទីក្រុង Can Tho មានលក្ខខណ្ឌជាច្រើន ដើម្បីអភិវឌ្ឍន៍គំរូនេះ នៅពេលផ្តុំជួបជុំបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ អាជីវកម្ម និងប្រព័ន្ធភស្តុភារកម្មនៃតំបន់។ ប្រសិនបើបណ្តាអង្គភាពពាក់ព័ន្ធត្រូវបានតភ្ជាប់ដោយយន្តការសហប្រតិបត្តិការសមស្រប នោះទីក្រុងនឹងបង្កើតបានជាបណ្តាញផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដែលមានសមត្ថភាពផ្សព្វផ្សាយទៅកាន់តំបន់វាលរាបស្ទឹងមេគង្គ ទាំងមូល ជំនួសឱ្យការគ្រាន់តែពង្រីកប្រសិទ្ធភាព ក្នុងវិសាលភាពនៃគម្រោងដាច់ដោយឡែកនីមួយៗ។

នៅក្នុងជ្រុងជ្រោយនៃអាជីវកម្មបច្ចេកវិទ្យា លោកស្រី Nguyen Ngoc Le នាយិការផ្នែកអាជីវកម្ម នៃក្រុមហ៊ុន MISA បានយល់ឃើញថា ការបំប្លែងឌីជីថល មិនត្រឹមតែឈប់ត្រឹមការអនុវត្តកម្មវិធីកុំព្យូទ័រគ្រប់គ្រង Software ប៉ុណ្ណោះទេ ប៉ុន្តែបាន និងកំពុងឈានចូលដល់ដំណាក់កាលកសាងអាជីវកម្មប្រតិបត្តិការដោយស្វ័យប្រវត្តិ នៅលើថ្នាលឌីជីថល។ ប្រាជ្ញាសិប្បនិម្មិត AI ទិន្នន័យធំ Big Data និងបណ្តាថ្នាលគ្រប់គ្រងឆ្លាតវៃ នឹងជួយឱ្យអាជីវកម្មលើកកម្ពស់ទិន្នផល កាត់បន្ថយពេលវេលាធ្វើសេចក្តីសម្រេចចិត្ត កាត់បន្ថយចំណាយ និងបង្កើតបាននូវសមត្ថភាពប្រកួតប្រជែងថ្មី។ ចំពោះទីក្រុង Can Tho ការជំរុញឱ្យអាជីវកម្មអនុវត្តបច្ចេកវិទ្យាឌីជីថល គឺជាដំណោះស្រាយដោយផ្ទាល់ ដើម្បីលើកកម្ពស់គុណភាពនៃការផ្លាស់ប្តូរថ្មីច្នៃប្រឌិត និងកែលម្អបណ្តាសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងបណ្តាឆ្នាំខាងមុខ។

បណ្តាមតិនៅក្នុងអង្គសិក្ខាសាលាក៏បានឯកភាពគ្នាតែមួយថា បន្ថែមលើការបន្តបង្កើនភាពល្អឥតខ្ចោះនៃយន្តការ និងគោលនយោបាយជួយឧបត្ថម្ភការស្រាវជ្រាវ និងអភិវឌ្ឍន៍ R&D ទីក្រុង Can Tho ចាំបាច់ត្រូវកសាងបរិយាកាសប្រកបដោយភាពប្រកប ដើមបីឱ្យអាជីវកម្មវិនិយោគលើការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា, ជួយឧបត្ថម្ភអាជីវកម្មបង្កើតអាជីវកម្មថ្មីផ្លាស់ប្តូរថ្មីច្នៃប្រឌិត និងអាជីវកម្មវិទ្យាសាស្ត្រ - បច្ចេកវិទ្យា។ ព្រមជាមួយគ្នានោះ បង្កើនការតភ្ជាប់រវាងអាជ្ញាធរ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសហគមន៍អាជីវកម្ម សំដៅជំរុញការធ្វើពាណិជ្ជកម្មកម្មនូវលទ្ធផលស្រាវជ្រាវ, បង្កើនចំនួនប្រកាសប័ណ្ណរបកគំហើញ, ដំណោះស្រាយមានប្រយោជន៍, ផលិតផលបច្ចេកវិទ្យា និងបណ្តាគំរូអាជីវកម្មថ្មីៗ។

តម្រង់ទិសដៅទៅរកប៉ូលកំណើនផ្លាស់ប្តូរថ្មីច្នៃប្រឌិត នៃតំបន់ដីសណ្តទន្លេមេគង្គ

តាមបណ្ឌិត Ngo Anh Tin នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុង Can Tho ការរំពឹងទុកធំបំផុតនៃអង្គសិក្ខាសាលា មិនត្រឹមតែជាការលើកកម្ពស់ចំណាត់ថ្នាក់សន្ទស្សន៍ PII ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកសាងផែនទីផ្លូវអភិវឌ្ឍន៍រយៈពេលវែង ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរថ្មីច្នៃប្រឌិត និងការបំប្លែងឌីជីថល។ បណ្តាសេចក្តីអនុសាសន៍របស់អ្នកជំនាញ នឹងត្រូវបានទីក្រុងស្រាវជ្រាវ ទទួលយក ដើម្បីបង្កើនភាពល្អឥតខ្ចោះនៃយន្តការ គោលនយោបាយ និងដាក់បញ្ចូលទៅក្នុងបណ្តាកម្មវិធីសកម្មភាព ដំណាក់កាល ២០២៦-២០៣០។

ការដែលទីក្រុង Can Tho ឈរនៅកំពូលតារាងនៃតំបន់ដីសណ្តទន្លេមេគង្គ និងស្ថិតនៅក្នុង Top 10 នៃប្រទេសទាំងមូល អំពីសន្ទស្សន៍ផ្លាស់ប្តូរថ្មីច្នៃប្រឌិត គឺជាលទ្ធផលគួរឱ្យកត់សម្គាល់។ ប៉ុន្តែដូចដែលអ្នកជំនាញជាច្រើនបានធ្វើការវិភាគ ចំណាត់ថ្នាក់គ្រាន់តែឆ្លុះបញ្ចាំងពីដំណាក់កាលអភិវឌ្ឍន៍មួយប៉ុណ្ណោះ។ ប្រការសម្រេចនៅក្នុងដំណាក់កាលខាងមុខ គឺសមត្ថភាពប្រែក្លាយបណ្តាផលប្រយោជន៍អំពីស្ថាប័ន ប្រភពធនធានមនុស្ស វិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងការបំប្លែងឌីជីថល ឱ្យទៅជាសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច។

ជាមួយនឹងតួនាទីជាមជ្ឈមណ្ឌលនៃតំបន់ដីសណ្តទន្លេមេគង្គ ប្រសិនបើកសាងបានជោគជ័យនូវប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីច្នៃប្រឌិត ដែលមានការចូលរួមយ៉ាងជិតស្និទ្ធរវាងរដ្ឋ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងអាជីវកម្ម នោះទីក្រុង Can Tho មិនត្រឹមតែលើកកម្ពស់សន្ទស្សន៍ PII ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសប្រែក្លាយទៅជាប៉ូលកំណើនថ្មីនៃតំបន់ រួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ឆាប់រហ័ស បៃតង និងចីរភាព ក្នុងដំណាក់កាលខាងមុខ៕

Can Tho: ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរជាមួយ ឥណ្ឌា Can Tho: ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរជាមួយ ឥណ្ឌា
នៅរសៀលថ្ងៃទី ១៧ ខែមីនា នៅក្រុង Can Tho លោក Truong Canh Tuyen ប្រធានគណៈកម្មាធិការប្រជាជនក្រុង បានដឹកនាំជំនួប និងធ្វើការជាមួយលោក Vipra Pandey អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុង ហូជីមិញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងការផ្លាស់ប្តូរ។
សម្រស់​វត្ត​ខ្មែរ​អាយុ​៥០០​ឆ្នាំ​ក្រោម​ម្លប់​ដើម​ឈើ​បុរាណ​នៅ​ក្រុង​ Can Tho សម្រស់​វត្ត​ខ្មែរ​អាយុ​៥០០​ឆ្នាំ​ក្រោម​ម្លប់​ដើម​ឈើ​បុរាណ​នៅ​ក្រុង​ Can Tho
យុគសម័យ - វត្ត Chroi Tum Chas ដែលមានអាយុជាង ៥០០ ឆ្នាំ មានទីតាំងនៅ My Xuyen ទីក្រុង Can Tho ដែលមានដើមឈើ Sao យក្សអាថ៌កំបាំងរាប់រយដើម។ កន្លែង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​វប្បធម៌​ខាង​វិញ្ញាណ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភាគ​និរតី។

សុវណ្ណ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភ្ញៀវវៀតណាមឈរលំដាប់ថ្នាក់លេខមួយលើចំនួនភ្ញៀវទេសចរមកកាន់កម្ពុជា
វិស័យគ្រាប់ស្វាយចន្ទីវៀតណាមចំពោះមុខតម្រូវការលើកកម្ពស់តម្លៃនាំចេញ
គយវៀតណាម - កម្ពុជា ពង្រឹងកិច្ចសហការគ្រប់គ្រងព្រំដែន
វៀតណាមឈានមុខគេលើទីផ្សារភ្ញៀវអន្តរជាតិមកកាន់កម្ពុជា
លើកកម្ពស់កម្លាំងវប្បធម៌វៀតណាមនៅលើឆាកអន្តរជាតិ

អានច្រើនបំផុត

នាំយកចំណេះដឹងវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ មកបម្រើដល់ការអភិវឌ្ឍមនុស្សជាតិ
ការផ្លាស់ប្តូរថ្មីត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ និងសុចរិតភាព
ការឯកភាពគ្នលើវិធីសាស្ត្រវាស់វែងការរួមចំណែកនៃសេដ្ឋកិច្ចឌីជីថលទៅក្នុង GDP
សិស្សានុសិស្សជាង ៩០០ នាក់នៅ Tuyen Quang អនុវត្តរបៀបរស់នៅបៃតង
សេចក្តីសម្រេចចិត្តលេខ ៥៧ ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងលើកកម្ពស់ប្រសិទ្ធភាពបម្រើប្រជាជន