ការបរទេសថ្នាក់មូលដ្ឋានត្រូវបង្កើតឱ្យបាននូវផលិតផល និងលទ្ធផលជាក់ស្តែង

09:17 | 05/08/2026 សុវណ្ណ

យុគសម័យ - នាវិសៀលថ្ងៃទី ២ ខែសីហា នៅទីក្រុងហានូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទការបរទេសលើកទី ៣៣ ក្រសួងការបរទេសបានរៀបចំសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ២២ ក្រោមប្រធានបទ "លើកកម្ពស់កិច្ចការបរទេសថ្នាក់មូលដ្ឋាន កៀរគរប្រភពធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើការអភិវឌ្ឍ"។

ការបរទេសវៀតណាមនៅមជ្ឈិមបូព៌ា៖ ប្រកាន់ខ្ជាប់គោលការណ៍ បត់បែនសកម្មភាព ភ្ជាប់ប្រភពធនធានអន្តរជាតិ ដើម្បីអភិវឌ្ឍជំនាញ និងការងារចីរភាពសម្រាប់យុវជន

សន្និសីទនេះត្រូវបានដឹកនាំដោយសមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ដោយមានការចូលរួមពីតំណាងបណ្តាគណៈ ក្រសួង ស្ថាប័នថ្នាក់មជ្ឈិម; ថ្នាក់ដឹកនាំនៃបណ្តាមូលដ្ឋាន និងស្ថាប័នកិច្ចការបរទេស; បណ្តាឯកអគ្គរដ្ឋទូត អគ្គរាជទូត អគ្គកុងស៊ុលវៀតណាមប្រចាំនៅបរទេស; ព្រមទាំងតំណាងបណ្តាស្ថាប័ន អង្គភាពជំនាញ សមាគម និងសហគ្រាសនានា។

បំប្លែងឱកាសការបរទេសឱ្យទៅជាប្រភពធនធានអភិវឌ្ឍន៍

ថ្លែងមតិណែនាំនៅក្នុងសន្និសីទ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានចាត់ទុកថា ស្ថានការណ៍ពិភពលោក និងតំបន់បន្តប្រែប្រួលយ៉ាងឆាប់រហ័ស និងស៊ីជម្រៅ ដោយមានការលាយឡំគ្នារវាងកាលានុវត្តភាព និងបញ្ហាប្រឈម។ ការប្រកួតប្រជែងយុទ្ធសាស្ត្រ ការប្រកួតប្រជែងពាណិជ្ជកម្ម និងដំណើរការរៀបចំទម្រង់ឡើងវិញនៃបណ្តាការភ្ជាប់ទំនាក់ទំនងអន្តរជាតាន់តែមានភាពស្រួចស្រាវ ខណៈពេលដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវបរិបទប្រកួតប្រជែងសកល។

នៅក្នុងបរិបទនោះ កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ ចាំបាច់ត្រូវតែបន្តផ្លាស់ប្តូរថ្មីនូវការគិត វិធីសាស្ត្រអនុវត្ត ធ្វើម្ចាស់ការក្នុងការបត់បែនទម្លាប់ខ្លួន និងភ្ជាប់យ៉ាងជិតស្និទ្ធបន្ថែមទៀតទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅពេលដែលទីតាំង និងកិត្យានុភាពអន្តរជាតិរបស់វៀតណាមកាន់តែត្រូវបានលើកកម្ពស់ បញ្ហាដែលត្រូវដាក់ចេញមិនត្រឹមតែជាការស្វែងរកឱកាសប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺការបំប្លែងបណ្តាឱកាសទាំងនោះឱ្យទៅជាផលិតផល និងលទ្ធផលអភិវឌ្ឍន៍ជាក់ស្តែង។

សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ថ្លែងមតិណែនាំ។
សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ថ្លែងមតិណែនាំ។

តាមរដ្ឋមន្ត្រី លោក Le Hoai Trung គោលដៅកំណើនដែលប្រទេសជាតែកំពុងឆ្ពោះទៅរកបានដាក់ចេញនូវតម្រូវការខ្ពស់ណាស់ចំពោះគ្រប់ថ្នាក់ គ្រប់វិស័យ និងបណ្តាមូលដ្ឋាន។ នៅក្នុងដំណើរការនេះ ការបរទេសថ្នាក់មូលដ្ឋានមានតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកលំហអភិវឌ្ឍន៍ ការភ្ជាប់ទំនាក់ទំនងដៃគូ និងការកៀរគរប្រភពធនធានអន្តរជាតិដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។

រដ្ឋមន្ត្រីបានចាត់ទុកថា ការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ មិនមែនជាភារកិច្ចដាច់ដោយឡែករបស់វិស័យការបរទេសនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល។ ប្រសិនបើមហាសន្និបាតលើកទី ១៣ របស់បក្សបានកំណត់ថា ការបរទេសកាន់តួនាទី “ស្រួចស្រាវ” នោះ មហាសន្និបាតលើកទី ១៤ ជាលើកដំបូងបានកំណត់ថា ការបរទេសជាភារកិច្ច “សំខាន់ បន្ទាន់ និងជាប្រចាំ” តាមរយៈនោះបង្ហាញពីជំហានអភិវឌ្ឍន៍ថ្មីក្នុងការយល់ដឹងអំពីតួនាទីនៃកិច្ចការបរទេសចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ។

ការវាយតម្លៃលើប្រសិទ្ធភាពនៃកិច្ចការបរទេសថ្នាក់មូលដ្ឋាន រដ្ឋមន្ត្រីបានលើកឡើងនូវតម្រូវការចំនួន ៤ គឺ៖ ត្រូវតែមានផលិតផលជាក់ស្តែង; បង្កើតឱ្យបាននូវលទ្ធផលដែលនាំមកនូវតម្លៃអនុវត្តស្តែង; ធានាឱ្យបានត្រឹមត្រូវតាមកាលវិភាគ និងកាលកំណត់; ព្រមទាំងទទួលបាននូវទំនុកចិត្តពីប្រជាជន។

នៅលើមូលដ្ឋាននោះ រដ្ឋមន្ត្រី លោក Le Hoai Trung បានស្នើឱ្យកិច្ចការបរទេសថ្នាក់មូលដ្ឋាននាពេលខាងមុខផ្តោតលើទិសដៅសំខាន់ៗចំនួន ៤។

ជាដំបូង បណ្តាមូលដ្ឋានចាំបាច់ត្រូវតែផ្លាស់ប្តូរថ្មីនូវការគិត លើកកម្ពស់គុណភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រ ដោយប្រែក្លាយការបរទេសឱ្យទៅជាផ្នែកមួយនៅក្នុងយុទ្ធសាស្ត្រ ផែនការរៀបចំ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។ មូលដ្ឋាននីមួយៗត្រូវធ្វើម្ចាស់ការក្នុងការពិនិត្យឡើងវិញ បច្ចុប្បន្នភាពកម្មវិធីការបរទេស កំណត់ឱ្យបានច្បាស់លាស់នូវទីតាំង ដៃគូ និងវិស័យអាទិភាព; ពីនោះធ្វើឱ្យជាក់ស្តែងនិយមនូវបណ្តាទិសដៅសហប្រតិបត្តិការឱ្យទៅជាកម្មវិធី និងគម្រោងដែលអាចសម្រេចបាន។

ជាមួយគ្នានោះដែរ ការទូតបម្រើការអភិវឌ្ឍត្រូវតែបានផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា ដោយយកសមត្ថភាពបំប្លែងទំនាក់ទំនងការបរទេសឱ្យទៅជាប្រភពធនធាន និងលទ្ធផលជាក់ស្តែងធ្វើជាបន្ទាត់វាស់ស្ទង់។ បណ្តាមូលដ្ឋានចាំបាច់ត្រូវពិនិត្យឡើងវិញនូវបណ្តាការប្តេជ្ញាចិត្ត កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា កំណត់ខ្លឹមសារដែលនៅមានឱកាសអនុវត្ត ដោះស្រាយបណ្តាការលំបាករាំងស្ទះ និងជ្រើសរើសបណ្តាកាលានុវត្តភាពដែលអាចបំប្លែងឱ្យទៅជាកម្មវិធី និងគម្រោងជាក់ស្តែង។

ការទូតសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចាំបាច់ត្រូវឆ្ពោះទៅរកប្រភពធនធានដែលមានសមត្ថភាពលើកកម្ពស់គុណភាពកំណើន និងសមត្ថភាពប្រកួតប្រជែងរបស់មូលដ្ឋាននីមួយៗ។ ការទូតវប្បធម៌ ការបរទេសប្រជាជន ព័ត៌មានការបរទេស និងកិច្ចការចំពោះជនជាតិវៀតណាមនៅបរទេសក៏ចាំបាច់ត្រូវតែអនុវត្តប្រកបដោយព្រមៗគ្នា ដែលរួមចំណែកពង្រីកកម្លាំងទន់ និងកៀរគរប្រភពធនធានសង្គមដើម្បីបម្រើការអភិវឌ្ឍ។

រដ្ឋមន្ត្រីក៏បានតម្រូវឱ្យបន្តផ្លាស់ប្តូរថ្មីយន្តការដឹកនាំ ការគ្រប់គ្រង និងការសម្របសម្រួល ដោយធានាថាសកម្មភាពការបរទេសនៅលើដែនដីត្រូវបានអនុវត្តយ៉ាងឯកភាព និងស្ទាត់ជំនាញ។ ការសម្របសម្រួលរវាងមូលដ្ឋានជាមួយក្រសួងការបរទេស បណ្តាក្រសួង ស្ថាប័ន និងស្ថាប័នតំណាងវៀតណាមនៅបរទេសត្រូវតែចេញពីតម្រូវការជាក់ស្តែង ដោយភ្ជាប់មកជាមួយនូវការទទួលខុសត្រូវជាក់ស្តែងរបស់ភាគីនីមួយៗ។

ជាមួយគ្នានឹងការកសាងមូលដ្ឋានទិន្នន័យ និងបណ្តាបណ្តាញផ្លាស់ប្តូរព័ត៌មានប្រើប្រាស់រួម បណ្តាមូលដ្ឋានចាំបាច់ត្រូវសម្រេចឱ្យបានល្អនូវការរៀបចំក្បាលម៉ាស៊ីន ធានាឱ្យមានមជ្ឈមណ្ឌលភ្ជាប់ទំនាក់ទំនងមួយដែលមានទីតាំង សិទ្ធិអំណាច និងសមត្ថភាពប្រឹក្សាយោបល់សរុប សម្របសម្រួលសកម្មភាពការបរទេស ការគ្រប់គ្រងរដ្ឋ និងតាមដានការអនុវត្តបណ្តាការប្តេជ្ញាចិត្តសហប្រតិបត្តិការ។

ក្រុមមន្ត្រីកិច្ចការបរទេសត្រូវតែមានភាពរឹងប៉ឹងខាងនយោបាយ ចំណេះដឹងការបរទេស កម្រិតភាសាបរទេស និងការយល់ដឹងពីការអនុវត្តស្តែងនៅមូលដ្ឋាន; ព្រមទាំងលើកកម្ពស់សមត្ថភាពស្រាវជ្រាវ ការព្យាករណ៍ ការប្រឹក្សាយោបល់ ការកសាងគម្រោង និងការអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិ។

រដ្ឋមន្ត្រី លោក Le Hoai Trung បានស្នើឱ្យបណ្តាស្ថាប័នតំណាងវៀតណាមនៅបរទេសបង្កើនការគាំទ្រ ភ្ជាប់ទំនាក់ទំនងឱកាស និងដៃគូសម្រាប់បណ្តាមូលដ្ឋាន។ បណ្តាមូលដ្ឋានក៏ចាំបាច់ត្រូវធ្វើម្ចាស់ការក្នុងការឆ្លុះបញ្ចាំងនូវបណ្តាការលំបាក និងបញ្ហារាំងស្ទះ ដើម្បីឱ្យក្រសួងការបរទេសសម្របសម្រួលដោះស្រាយបានទាន់ពេលវេលា និងធ្វើឱ្យប្រព័ន្ធច្បាប់ ព្រមទាំងយន្តការសម្របសម្រួលកាន់តែប្រពៃឡើង។

ការបរទេសថ្នាក់មូលដ្ឋានផ្លាស់ប្តូរពី “ការចូលរួម” ទៅជា “ការបង្កើតថ្មី”

អញ្ជើញឡើងរាយការណ៍ព័ត៌មានកណ្តាលអំពីកិច្ចការបរទេសថ្នាក់មូលដ្ឋានចាប់តាំងពីបន្ទាប់ពីសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ២១ មក រដ្ឋលេខាធិការក្រសួងការបរទេស លោក Ngo Le Van បានឱ្យដឹងថា ការយល់ដឹងអំពីតួនាទីនៃការបរទេសចំពោះការអភិវឌ្ឍត្រូវបានលើកកម្ពស់ជាបណ្តើរៗ; ខ្លឹមសារសកម្មភាពកាន់តែត្រូវបានពង្រីក; ការសម្របសម្រួលរវាងថ្នាក់មជ្ឈិម និងមូលដ្ឋានមានការផ្លាស់ប្តូរយ៉ាងច្រើន។

កិច្ចការបរទេសថ្នាក់មូលដ្ឋានបានផ្លាស់ប្តូរជាបណ្តើរៗពីការយកចិត្តទុកដាក់លើការពង្រីកទំនាក់ទំនង ទៅជាការយកចិត្តទុកដាក់ច្រើនជាងមុនលើប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ; ពីការរៀបចំសកម្មភាពដាច់ដោយឡែក ទៅជាការភ្ជាប់ការបរទេសទៅនឹងផែនការរៀបចំ និងគោលដៅអភិវឌ្ឍន៍; ពីការទទួលការគាំទ្រ ទៅជាការធ្វើម្ចាស់ការក្នុងការកំណត់តម្រូវការ ស្នើគំនិតផ្តួចផ្តើម និងស្វែងរកប្រភពធនធានអន្តរជាតិ។

តាមរដ្ឋលេខាធិការ លោក Ngo Le Van ការបរទេសថ្នាក់មូលដ្ឋានបានផ្លាស់ប្តូរពីទីតាំង “ការចូលរួម” ទៅជា “ការបង្កើតថ្មី” ពីការអនុវត្តភារកិច្ចការបរទេស ទៅជាការធ្វើម្ចាស់ការក្នុងការបង្កើតលំហអភិវឌ្ឍន៍សម្រាប់មូលដ្ឋាន។ កិច្ចព្រមព្រៀងអន្តរជាតិថ្នាក់មូលដ្ឋានជាង ៩០០ ត្រូវបានចុះហត្ថលេខា ពន្យារពេល ឬរក្សាប្រសិទ្ធភាព; សន្និសីទ និងសិក្ខាសាលាអន្តរជាតិជាង ២.៥០០ ត្រូវបានអនុញ្ញាត និងរៀបចំឡើងនៅតាមបណ្តាមូលដ្ឋាន។

ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក៏បានផ្លាស់ប្តូរជាបណ្តើរៗពីការផ្លាស់ប្តូរមតិ និងមិត្តភាព ទៅជាកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍; ពីការចុះហត្ថលេខាលើក្របខ័ណ្ឌ ទៅជាការយកចិត្តទុកដាក់លើការអនុវត្ត ដោយផ្តោតលើវិស័យនានាដូចជា ពាណិជ្ជកម្ម ការវិនិយោគ ប្រភពធនធានមនុស្សគុណភាពខ្ពស់ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងការភ្ជាប់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ។

ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងនេះ កិច្ចការបរទេសថ្នាក់មូលដ្ឋាននៅតែមានកម្រិតនៅឡើយ។ ការសម្របសម្រួល និងការចែករំលែកព័ត៌មានមានពេលខ្លះមិនទាន់បានធ្វើឡើងជាប្រចាំ; ដំណើរការកំណត់តម្រូវការ ការរៀបចំការស្នើសុំ ការស្វែងរកដៃគូ ការអនុវត្ត និងការវាយតម្លៃលទ្ធផលនៅក្នុងករណីមួយចំនួននៅតែខ្វះការភ្ជាប់ទំនាក់ទំនង; ការទទួលខុសត្រូវក្នុងការតាមដានបន្ទាប់ពីការចុះហត្ថលេខាមិនទាន់ច្បាស់លាស់ពិតប្រាកដនៅឡើយ។

ចេញពីការអនុវត្តស្តែង រដ្ឋលេខាធិការ លោក Ngo Le Van បានចាត់ទុកថា ការដឹកនាំជាប្រចាំរបស់គណៈកម្មាធិការបក្ស ការគ្រប់គ្រងយ៉ាងឯកភាពរបស់អាជ្ញាធរ និងតួនាទីរបស់ស្ថាប័នមជ្ឈមណ្ឌលមានអត្ថន័យផ្ទាល់ចំពោះគុណភាពនៃកិច្ចការបរទេស។ គុណភាពនៃការរៀបចំក៏ជាកត្តាកំណត់យ៉ាងខ្លាំងដល់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការផងដែរ; មូលដ្ឋានដែលកំណត់ច្បាស់នូវតម្រូវការ ជ្រើសរើសត្រូវនូវអាទិភាព និងកសាងការស្នើសុំជាក់ស្តែង នឹងមានភាពងាយស្រួលជាងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូ។

បន្ថែមពីលើនេះ ប្រសិទ្ធភាពនៃកិច្ចការបរទេសគឺអាស្រ័យលើការសម្របសម្រួលជាប្រចាំ និងការតាមដានបន្ទាប់ពីការចុះហត្ថលេខា។ ការបែងចែកការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ការរក្សាការផ្លាស់ប្តូរមតិ និងការដោះស្រាយបញ្ហារាំងស្ទះបានទាន់ពេលវេលា គឺជាលក្ខខណ្ឌដើម្បីធានានូវភាពបន្តបន្ទាប់ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តបណ្តាកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

ក្នុងក្របខ័ណ្ឌនៃសន្និសីទ បណ្តាប្រតិភូបានចូលរួមសម័យប្រជុំប្រធានបទចំនួនពីរគឺ៖ “ការពង្រីកលំហអភិវឌ្ឍន៍ ការកៀរគរប្រភពធនធានអន្តរជាតិដើម្បីបម្រើការកើនឡើងរបស់មូលដ្ឋាន” និង “ការសម្រេចឱ្យបានល្អនូវការរៀបចំក្បាលម៉ាស៊ីន ការលើកកម្ពស់សមត្ថភាពការបរទេសថ្នាក់មូលដ្ឋានក្នុងស្ថានការណ៍ថ្មី”។

បណ្តាសម័យពិភាក្សាបានផ្តោតលើការកំណត់ឱ្យឃើញច្បាស់នូវកាលានុវត្តភាព ការចែករំលែកបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទាក់ទាញប្រភពធនធានពីខាងក្រៅ; ព្រមទាំងស្នើដំណោះស្រាយសម្រេចឱ្យបានល្អនូវការរៀបចំក្បាលម៉ាស៊ីន ការកសាងក្រុមប្រឹក្សាមន្ត្រីធ្វើកិច្ចការបរទេសនៅតាមបណ្តាមូលដ្ឋាន។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung និងថ្នាក់ដឹកនាំក្រសួងការបរទេស បានប្រគល់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុការទូតវៀតណាម” និងប័ណ្ណសរសើររបស់រដ្ឋមន្ត្រីក្រសួងការបរទេស ជូនដល់បណ្តាអង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ដែលបានរួមចំណែកយ៉ាងសកម្មដល់កិច្ចការបរទេសក្នុងដំណាក់កាល ២០២៤ - ២០២៦៕

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
យុគសម័យ - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបូលីវ៉ារីវេណេស៊ុយអេឡា លោក Yván Gil Pinto រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវេណេស៊ុយអេឡា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនា។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសវេណេស៊ុយអេឡា លោក Vu Trung My បានចែករំលែកជាមួយកាសែតពិភពលោក និងវៀតណាម អំពីបណ្តាអត្ថន័យចម្បងៗនៃដំណើរទស្សនកិច្ច ព្រមទាំងការរំពឹងទុកនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែមិថុនា អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ប្រធានគណៈកម្មការដឹកនាំការងារព័ត៌មានកិច្ចការបរទេសក្រុង Dong Nai លោកស្រី Huynh Thi Hang បានអធិបតីសន្និសីទឯកទេស ស្តីពីសភាពការណ៍ពិភពលោក តំបន់ និងគោលនយោបាយកិច្ចការបរទេសរបស់បក្ស តាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ និងសេចក្តីសម្រេចចិត្តមហាសន្និបាតគណៈកម្មាធិការបក្សខេត្ត Dong Nai (បច្ចុប្បន្នជាទីក្រុង) លើកទី ១ អាណត្តិ ២០២៥-២០៣០; ការងារការទូតប្រជាជននៅក្នុងសភាពការណ៍ថ្មី។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបរទេសថ្នាក់មូលដ្ឋានត្រូវបង្កើតឱ្យបាននូវផលិតផល និងលទ្ធផលជាក់ស្តែង
កិនថើ - សានថូ ជម្រុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើច្រើនវិស័យ
ភ្ជាប់ប្រភពធនធានអន្តរជាតិ ដើម្បីអភិវឌ្ឍជំនាញ និងការងារចីរភាពសម្រាប់យុវជន
ការបរទេសវៀតណាមនៅមជ្ឈិមបូព៌ា៖ ប្រកាន់ខ្ជាប់គោលការណ៍ បត់បែនសកម្មភាព
និស្សិតវៀតណាមនិងកូរ៉េខាងត្បូងរួមដៃគ្នាដើម្បីកុមារ Hai Phong

អានច្រើនបំផុត

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ជំរុញកិច្ចសហប្រតិបត្តិការអប់រំ វៀតណាម - រូម៉ានី
យ៉ាឡាយ ឧបត្ថម្ភ ឡាយចូវ ២ ពាន់លានដុង ស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិ
ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន