យុគសម័យ - នាថ្ងៃទី ២ ខែសីហា នៅឃុំ Quyet Thang (ទីក្រុង Hai Phong) និស្សិតវៀតណាមនិងកូរ៉េខាងត្បូងចំនួន ៧០ នាក់បានបិទបញ្ចប់ដំណើរស្ម័គ្រចិត្តរយៈពេល ៧ ថ្ងៃនៅក្នុងក្របខ័ណ្ឌកម្មវិធីយុវជនស្ម័គ្រចិត្តសកល Hyundai Happy Move ឆ្នាំ ២០២៦ ជាមួយបណ្តាសកម្មភាពកែលម្អបរិស្ថានសិក្សានិងថែទាំកុមារនៅក្នុងតំបន់។
| វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង |
កម្មវិធីរៀបចំឡើងដោយ Hyundai Motor Group សហការជាមួយ World Vision International នៅវៀតណាមដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា ជាមួយការចូលរួមពីនិស្សិតកូរ៉េខាងត្បូងចំនួន ៦០ នាក់ និស្សិត វៀតណាមចំនួន ១០ នាក់ ព្រមទាំងទីប្រឹក្សានិងកាដ្រូនៃអង្គភាពទាំងពីរ។
នៅក្នុងអំឡុងពេលប្រព្រឹត្តទៅនៃកម្មវិធី បណ្តាអ្នកស្ម័គ្រចិត្តបានសហការជាមួយប្រជាជន គ្រូបង្រៀន និងសិស្សានុសិស្ស កែលម្អបណ្ណាល័យនិងទីលានកម្សាន្តនៅសាលាបឋមសិក្សាមួយកន្លែង រៀបចំកែលម្អទីលានបាល់ទាត់និងគូរគំនូរលើជញ្ជាំង ដោយរួមចំណែកបង្កើតលំហរសិក្សានិងលេងកម្សាន្តប្រកបដោយភាពស្និទ្ធស្នាលសម្រាប់កុមារ។
នៅសាលាអនុវិទ្យាល័យ បណ្តាអ្នកស្ម័គ្រចិត្តបានរៀបចំបណ្តាសកម្មភាពអប់រំ STEAM ជាច្រើន ដោយបូកផ្សំបណ្តាវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ តាមរយៈបណ្តាមេរៀនអំពីថាមពលខ្យល់និងបណ្តាសកម្មភាពបទពិសោធន៍ជាក់ស្តែង សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យស្វែងយល់ បង្កើតថ្មី និងរុករកបណ្តាសមត្ថភាពថ្មីៗ។
កម្មវិធីក៏បានចំណាយពេលមួយថ្ងៃណែនាំជំនាញអនាម័យធ្មេញសម្រាប់កុមារមត្តេយ្យ រៀបចំធ្វើប្រដាប់ក្មេងលេងនិងបណ្តាសកម្មភាពផ្លាស់ប្តូរប្រាស្រ័យទាក់ទង ដោយជួយឱ្យកុមារបង្កើតទម្លាប់ថែទាំសុខភាពចាប់តាំងពីព្រលឹម។
![]() |
| អ្នកស្ម័គ្រចិត្តកូរ៉េខាងត្បូងនិងវៀតណាមចូលរួមក្នុងកម្មវិធីយុវជនស្ម័គ្រចិត្តសកល Hyundai Happy Move ឆ្នាំ ២០២៦។ |
ប្អូន Kim Yunsoo និស្សិតស្ម័គ្រចិត្តកូរ៉េខាងត្បូងដែលចូលរួមក្នុងកម្មវិធីបានឱ្យដឹងថាបណ្តាថ្ងៃធ្វើការជាមួយកុមារ Hai Phong បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅជាច្រើន។
“ខ្ញុំពិតជាមានសុភមង្គលណាស់ដែលបានក្លាយជាផ្នែកមួយនៃកម្មវិធីនេះ។ នៅក្នុងបណ្តាថ្ងៃកន្លងទៅ ពួកយើងរួមជាមួយបណ្តាកុមារតូចៗនៅ Hai Phong បានស្វែងយល់អំពីថាមពលខ្យល់និងកែលម្អទីលានបាល់ទាត់។ អ្វីដែលបន្សល់ទុកនូវចំណាប់អារម្មណ៍បំផុតនៅក្នុងចិត្តខ្ញុំគឺស្មារតីស្រេកឃ្លានការសិក្សានិងភាពរីករាយរបស់កុមារនៅទីនេះ” Kim Yunsoo បានចែករំលែក។
មិនត្រឹមតែនាំមកនូវបណ្តាសំណង់និងសកម្មភាពអប់រំជាក់ស្តែងប៉ុណ្ណោះទេ ដំណើរស្ម័គ្រចិត្តនៅតែបង្កើតឱកាសដើម្បីឱ្យនិស្សិតនៃប្រទេសទាំងពីរស្វែងយល់អំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅសហគមន៍។ អ្នកស្ម័គ្រចិត្តកូរ៉េខាងត្បូងជាច្រើនរូបដែលចេញទៅក្រៅប្រទេសជាលើកដំបូងបានដែលមានឱកាសបទពិសោធន៍ផ្ទាល់នូវអត្ថន័យនៃការទទួលខុសត្រូវពលរដ្ឋសកលតាមរយៈការរស់នៅ ការធ្វើការ និងការផ្លាស់ប្តូរប្រាស្រ័យទាក់ទងជាមួយប្រជាជននៅក្នុងតំបន់។
លោក Doseba Sinay នាយកប្រចាំប្រទេស World Vision International នៅវៀតណាមបានឱ្យដឹងថាការផ្លាស់ប្តូរប្រកបដោយចីរភាពអាចកើតមានឡើងបានតែនៅពេលដែលសហគមន៍ អាជ្ញាធរដែនដី សហគ្រាស និងបណ្តាអ្នកស្ម័គ្រចិត្តរួមដៃគ្នា លើកស្ទួយចំណុចខ្លាំងរបស់ភាគីនីមួយៗដើម្បីគោលដៅរួមគឺសុខសុវត្ថិភាពរបស់កុមារ។ យោងតាមលោក Doseba Sinay កម្មវិធីក៏បានបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ World Vision នៅក្នុងការរួមដំណើរជាមួយកុមារនិងបណ្តាសហគមន៍ដែលងាយរងគ្រោះតាមរយៈបណ្តាទំនាក់ទំនងដៃគូដែលផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយដែនដី។
![]() |
| គណៈកម្មាធិការរៀបចំប្រគល់ជូនកង់ដែលជួយជ្រោមជ្រែងដោយ Hyundai សម្រាប់កុមារដែលមានជីវភាពលំបាកនៅ Hai Phong។ |
លោក Junheang Heo អនុប្រធាននិងជាប្រធានផ្នែកអាជីវកម្មវៀតណាមនៃ Hyundai Motor Group បានអះអាងថាវៀតណាមមិនត្រឹមតែជាទីផ្សារមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដែល Hyundai ផលិត ប្រកបអាជីវកម្ម និងអភិវឌ្ឍរួមជាមួយក្រុមហ៊ុន Thanh Cong បុគ្គលិករាប់ពាន់នាក់ និងអតិថិជនរាប់លាននាក់។ យោងតាមលោក សហគ្រាសមួយដែលរួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសមួយ មិនត្រឹមតែតាមរយៈការងារធ្វើនិងផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈបណ្តាសកម្មភាពនៅក្នុងវិស័យអប់រំ ការអភិវឌ្ឍសហគមន៍ និងការជ្រោមជ្រែងមិត្តភាព។
ពិធីបិទកម្មវិធីមានការចូលរួមពីតំណាងអាជ្ញាធរដែនដី បណ្តាសាលារៀន និងសមាជិកសហគមន៍។ នៅក្នុងព្រឹត្តិការណ៍នេះ គណៈកម្មាធិការរៀបចំបានប្រគល់ជូនកង់ដែលជួយជ្រោមជ្រែងដោយ Hyundai សម្រាប់កុមារដែលមានជីវភាពលំបាកនៅ Hai Phong ព្រមទាំងរៀបចំបណ្តាវគ្គសម្តែងផ្លាស់ប្តូរវប្បធម៌ សិល្បៈ សំដៅលើកតម្កើងមិត្តភាពដែលត្រូវបានជ្រោមជ្រែងនៅក្នុងដំណើរស្ម័គ្រចិត្ត។
បង្ហាញមុខចាប់តាំងពីឆ្នាំ ២០០៨ កម្មវិធីយុវជនស្ម័គ្រចិត្តសកល Hyundai Happy Move ទទួលបានការទាក់ទាញនិស្សិតជាង ១៣.០០០ នាក់នៅលើពិភពលោកឱ្យចូលរួម។ តាមរយៈបណ្តាសកម្មភាពស្ម័គ្រចិត្តជាក់ស្តែង កម្មវិធីរួមចំណែករុញច្រានស្មារតីកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹងវប្បធម៌ និងអភិវឌ្ឍសមត្ថភាពដឹកនាំរបស់យុវជន។
Hyundai Motor Group និង World Vision រំពឹងថាតាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមជាមួយមិត្តភាពវៀតណាម - កូរ៉េខាងត្បូង ដែលត្រូវបានជ្រោមជ្រែងតាមរយៈកម្មវិធី នឹងបន្តអភិវឌ្ឍនៅក្នុងបណ្តាឆ្នាំខាងមុខ៕
យុវជន និងនិស្សិតវៀតណាមនៅឯបរទេសចំនួន ១២០ នាក់បានបទពិសោធន៍វប្បធម៌ និងស្វែងយល់អំពីអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រ និងកោះ យវុជនក៏មានឱកាសយល់ដឹងបន្ថែមអំពីមិត្តភក្តិដែលកំពុងរស់នៅតាមតំបន់ផ្សេងៗគ្នានៅលើពិភពលោក តាមនោះជួយតភ្ជាប់សហគមន៍ ជាពិសេសគឺយុវជនជំនាន់វ័យក្មេងវៀតណាមនៅបរទេស។ |
និស្សិតវៀតណាម និងកូរ៉េខាងត្បូងមានការផ្លាស់ប្តូរវប្បធម៌នៅខេត្ត Binh Duong យុគសម័យ - សមាគមមិត្តភាពវៀតណាម-កូរ៉េនៃខេត្ត Binh Duong ទើបតែបានចូលរួមស្វាគមន៍គណៈប្រតិភូនិស្សិតមកពីសាកលវិទ្យាល័យនានានៅទីក្រុង Busan (កូរ៉េ) ដើម្បីអនុវត្តសកម្មភាពផ្លាស់ប្តូរវប្បធម៌និស្សិតជាបន្តបន្ទាប់នៅសាកលវិទ្យាល័យ Thu Dau Mot។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន