ប្រទេសចំនួន ៤៦ ឧទ្ទេសនាមម្ហូបអាហារនៅទីក្រុង Hanoi

13:53 | 26/11/2026 វ៉ាន់ណាំ

យុគសម័យ - មហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិលើកទី ១៤ ដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២១ និងថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុង Hanoi បានប្រមូលផ្តុំស្តង់ជិត ១០០ ដែលឧទ្ទេសនាមវប្បធម៌ម្ហូបអាហាររបស់ប្រទេសចំនួន ៤៦ រួមជាមួយនឹងអង្គភាពនានាមកពីខេត្ត ក្រុងចំនួន ១១ របស់ប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះបានបង្កើតលំហផ្លាស់ប្តូរវប្បធម៌ តភ្ជាប់ប្រជាជននៃបណ្តាប្រទេស និងរៀបចំសកម្មភាពសប្បុរសធម៌គាំទ្រដល់មូលដ្ឋាននានា។

ពង្រីកធនធានអាណិកជនក្នុងការអភិវឌ្ឍផលិតផលវប្បធម៌វៀតណាម ស្តង់ម្ហូបអាហារជិត ១០០ មកពីប្រទេសចំនួន ៤៦ បានប្រមូលផ្តុំគ្នានៅទីក្រុង Hanoi
គណៈប្រតិភូអញ្ជើញធ្វើពិធីបើកកម្មវិធី។
គណៈប្រតិភូអញ្ជើញធ្វើពិធីបើកកម្មវិធី។

កាលពីព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នៅមណ្ឌលអង្គទូត Van Phuc (ទីក្រុង Hanoi) ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងការរៀបចំពិធីបើកមហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិលើកទី ១៤ ក្រោមប្រធានបទ «Beyond Flavors - លើសពីរសជាតិ»។

អញ្ជើញចូលរួមក្នុងពិធីនេះមាន សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung លោកជំទាវ Ngo Phuong Ly ភរិយាអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam លោកជំទាវ Le Nguyet Anh ភរិយារដ្ឋមន្ត្រីក្រសួងការបរទេស តំណាងថ្នាក់ដឹកនាំស្ថាប័នមជ្ឈិម មូលដ្ឋាន រួមជាមួយឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងការទូត អង្គការអន្តរជាតិ ភរិយា ស្វាមី និងមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ។

មហោស្រពនេះត្រូវបានរៀបចំឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២១ និងថ្ងៃទី ២២ ខែវិច្ឆិកា នៅមុនទិវាវប្បធម៌វៀតណាម ថ្ងៃទី ២៤ ខែវិច្ឆិកា ដោយបានប្រមូលផ្តុំស្តង់ជិត ១០០ ដែលឧទ្ទេសនាមវប្បធម៌ម្ហូបអាហាររបស់ប្រទេសចំនួន ៤៦ រួមជាមួយនឹងការចូលរួមពីស្ថាប័ន អង្គការ សហគ្រាស និងអង្គភាពនានាមកពីខេត្ត ក្រុងចំនួន ១១ របស់ប្រទេសវៀតណាម។

ព្រឹត្តិការណ៍នេះមានការរួមដំណើរពីក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធ Masan ក្នុងតួនាទីជាអ្នកឧបត្ថម្ភធំ ដែលរួមចំណែកឧទ្ទេសនាមផលិតផល និងគុណតម្លៃដ៏វិសេសវិសាលនៃម្ហូបអាហារវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។

ម្ហូបអាហារតភ្ជាប់មនុស្ស និងវប្បធម៌នានា

ថ្លែងបើកកម្មវិធី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានរំឭកឡើងនូវពាក្យស្លោកដែលធ្លាប់ស្គាល់របស់ប្រជាជនវៀតណាមថា «ម្លូមួយម៉ាត់ជាដើមចមនៃរឿងរ៉ាវ»។

យោងតាមរដ្ឋមន្ត្រី តាំងពីយូរយារណាស់មកហើយ ម្លូមួយម៉ាត់ តែមួយពែង ឬថាសបាយ បានក្លាយជាវិធីចាប់ផ្តើមជំនួបសំណេះសំណាល ដែលបង្ហាញពីទឹកចិត្តរាក់ទាក់ទទួលភ្ញៀវ និងមនោសញ្ចេតនារវាងមនុស្សនិងមនុស្ស។

ម្ហូបអាហារជាដំបូងគឺជាចំណុចចាប់ផ្តើមនៃជំនួបសំណេះសំណាលនានា។ មុខម្ហូបដ៏ឆ្ងាញ់ពិសា ការអញ្ជើញប្រកបដោយភាពស្មោះត្រង់ អាចជួយឱ្យអ្នកដែលមិនទាន់ស្គាល់គ្នាក្លាយជាជិតស្និទ្ធ ចាប់ផ្តើមរឿងរ៉ាវ និងក្លាយជាមិត្តភក្តិជាជំហានៗ។

ម្ហូបអាហារក៏បើកចេញនូវឱកាសស្វែងយល់ពីប្រពៃណីរបស់ប្រជាជាតិនីមួយៗផងដែរ។ នៅពីក្រោយរសជាតិនៃមុខម្ហូប គឺជារឿងរ៉ាវអំពីទឹកដី របៀបរស់នៅ ទំនៀមទម្លាប់ និងអនុស្សាវរីយ៍ដែលត្រូវបានថែរក្សាឆ្លងកាត់ជាច្រើនជំនាន់។

នៅពេលឧទ្ទេសនាមមុខម្ហូបស្រុកកំណើតទៅកាន់មិត្តភក្តិអន្តរជាតិ ប្រជាជនវៀតណាមក៏កំពុងនិទានរឿងរ៉ាវអំពីប្រទេសជាតិ និងប្រជាជនរបស់ខ្លួនផងដែរ។ ផ្ទុយទៅវិញ ការភ្លក់រសជាតិម្ហូបអាហាររបស់ប្រទេសដទៃ គឺជាឱកាសដើម្បីស្តាប់ រុករក និងយល់បន្ថែមអំពីវប្បធម៌របស់ពួកគេ។

យោងតាមរដ្ឋមន្ត្រី លោក Le Hoai Trung នោះក៏ជាស្មារតីនៃប្រធានបទ «Beyond Flavors - លើសពីរសជាតិ»៖ គឺការឆ្លងកាត់ភាពខុសប្លែកគ្នាអំពីរសជាតិ ដើម្បីស្វែងរកភាពស្របគ្នា យល់ពីគ្នាបន្ថែមទៀត និងដើម្បីឱ្យមនោសញ្ចេតនាប្រកបដោយភាពស្មោះត្រង់ត្រូវបានចាប់ផ្តើម និងបន្តទៅមុខទៀត។

រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វប្បធម៌មានវិធីសាស្ត្រដោយឡែកដើម្បីនាំមនុស្ស និងប្រជាជាតិនានាឱ្យខិតជិតគ្នា។ នេះក៏ជាមូលហេតុដែលប្រទេសវៀតណាមតែងតែឱ្យតម្លៃលើការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៅក្នុងគោលនយោបាយការបរទេស ដោយមានបំណងបង្កើតឱកាសបន្ថែមទៀតដើម្បីឱ្យប្រជាជននៃបណ្តាប្រទេសបានជួបសំណេះសំណាល យល់ដឹង និងផ្សារភ្ជាប់ជាមួយគ្នា។

តាមរយៈនោះ សកម្មភាពផ្លាស់ប្តូរវប្បធម៌បានរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម ជាមួយនឹងមិត្តភក្តិអន្តរជាតិ។

យោងតាមរដ្ឋមន្ត្រី មហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិ គឺជាសកម្មភាពមួយដែលធ្វើឱ្យស្មារតីនោះក្លាយជាការពិត។ ឆ្លងកាត់ការរៀបចំចំនួន ១៤ លើក ព្រឹត្តិការណ៍នេះបានក្លាយជាកន្លែងដែលស្ថាប័នតំណាងការទូត អង្គការអន្តរជាតិ និងមិត្តភក្តិវៀតណាម រួមគ្នាឧទ្ទេសនាមមុខម្ហូប ពណ៌សម្បុរ និងរឿងរ៉ាវវប្បធម៌នៃប្រទេសនីមួយៗ។

តំណាងអង្គទូតឡើងថ្លែងក្នុងពិធីបើក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម លោកស្រី Jennifer Wicks បានសង្កត់ធ្ងន់ថា ម្ហូបអាហារគឺជាភាសារួម ដែលជួយតភ្ជាប់មនុស្ស និងបង្កើនការយល់ដឹងរវាងវប្បធម៌នានា។

ឯកអគ្គរដ្ឋទូតបានសម្តែងនូវជំនឿជាក់ថា ជំនួបសំណេះសំណាល ការជជែកគ្នាលេង និងបទពិសោធន៍នានានៅក្នុងមហោស្រព នឹងរួមចំណែកពូនជ្រំចំណងមិត្តភាពដ៏រឹងមាំរវាងបណ្តាប្រទេស។

បទពិសោធន៍វប្បធម៌ និងសកម្មភាពសប្បុរសធម៌

មហោស្រពឆ្នាំនេះត្រូវបានរៀបចំឡើងជាមួយនឹងលំហសំខាន់ៗចំនួនបី រួមមាន «មោទនភាពវៀតណាម» «រសជាតិអាស៊ាន» និង «រសជាតិពិភពលោក»។

នៅតាមលំហទាំងនេះ សាធារណជនមានឱកាសស្វែងយល់ពីមុខម្ហូប ផលិតផលក្នុងស្រុក និងរឿងរ៉ាវវប្បធម៌ដ៏ពិសេសដោយឡែករបស់ប្រទេសវៀតណាម បណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសជាច្រើននៅលើពិភពលោក។

ទន្ទឹមនឹងសកម្មភាពឧទ្ទេសនាម និងការភ្លក់រសជាតិម្ហូបអាហារ មហោស្រពក៏មានកម្មវិធីបទពិសោធន៍វប្បធម៌ និងការសម្តែងសិល្បៈផងដែរ ដែលបង្កលក្ខណៈងាយស្រួលដើម្បីឱ្យប្រជាជន និងមិត្តភក្តិអន្តរជាតិបានជួបសំណេះសំណាល ផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីចំណុចស្រដៀងគ្នា និងភាពខុសប្លែកគ្នានៅក្នុងប្រពៃណីរបស់ប្រទេសនីមួយៗ។

ក្រៅពីសកម្មភាពវប្បធម៌ មហោស្រពក៏បានរៀបចំកម្មវិធីសប្បុរសធម៌ សំដៅចែករំលែកការលំបាកជាមួយមូលដ្ឋាននានាផងដែរ។

នៅក្នុងពិធីបើក លោកជំទាវ Ngo Phuong Ly រួមជាមួយគណៈប្រតិភូ បានចូលរួមគាំទ្រសកម្មភាពរៃអង្គាសថវិកាសប្បុរសធម៌។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំកម្មវិធីបានសហការជាមួយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រគល់អំណោយគាំទ្រជូនតំណាងមូលដ្ឋាននានា រួមមាន ខេត្ត Son La ខេត្ត Tuyen Quang ខេត្ត Dien Bien ខេត្ត Ha Tinh និងទីក្រុង Hue។

បន្ទាប់ពីពិធីបើក លោកជំទាវ Ngo Phuong Ly រួមជាមួយគណៈប្រតិភូ បានអញ្ជើញទស្សនាលំហវប្បធម៌ និងម្ហូបអាហារវៀតណាម អាស៊ាន និងអន្តរជាតិ ព្រមទាំងជួបសំណេះសំណាល និងផ្លាស់ប្តូរបទពិសោធន៍ជាមួយតំណាងស្ថាប័នការទូត មូលដ្ឋាន សិប្បករ និងអង្គភាពនានាដែលចូលរួមក្នុងមហោស្រព។

តាមរយៈស្តង់ម្ហូបអាហារ សកម្មភាពផ្លាស់ប្តូរ និងការសម្តែងសិល្បៈ មហោស្រពបានរួមចំណែកឧទ្ទេសនាមរូបភាពប្រទេសវៀតណាមប្រកបដោយសន្តិភាព ភាពរួសរាយរាក់ទាក់ សម្បូរទៅដោយអត្តសញ្ញាណ និងសមាហរណកម្មទៅកាន់មិត្តភក្តិអន្តរជាតិ។

ព្រឹត្តិការណ៍នេះក៏បានផ្សព្វផ្សាយស្មារតីនៃទសវត្សរ៍អន្តរជាតិស្តីពីវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដំណាក់កាល ២០២៧-២០៣៦ ដែលផ្តួចផ្តើមឡើងដោយប្រទេសវៀតណាម និងត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តកាលពីខែកញ្ញា ឆ្នាំ ២០២៦។

ចាប់តាំងពីមុខម្ហូបប្រពៃណី ជំនួបសំណេះសំណាល រហូតដល់សកម្មភាពចែករំលែកជាមួយសហគមន៍ មហោស្រពវប្បធម៌ម្ហូបអាហារអន្តរជាតិលើកទី ១៤ បន្តអះអាងនូវតួនាទីនៃវប្បធម៌ក្នុងការតភ្ជាប់មនុស្ស ការជំរុញកិច្ចសន្ទនា ការបង្កើនការយល់ដឹងរវាងបណ្តាប្រទេស និងការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

កងទ័ពការពារព្រំដែន Tay Ninh ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា កងទ័ពការពារព្រំដែន Tay Ninh ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
យុគសម័យ - ថ្ងៃទី ១ ខែវិច្ឆិកា ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ My Quy Tay ខេត្ត Tay Ninh បានផ្តល់អាហារូបករណ៍ចំនួនពីរចំណែកដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតនៅកម្ពុជា។ សកម្មភាពនេះស្ថិតក្នុងកម្មវិធី «លើកកម្ពស់ជំហានប្អូនទៅកាន់សាលារៀន» ដោយរួមចំណែកគាំទ្រវិស័យអប់រំ និងពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា កងទ័ពការពារព្រំដែនខេត្ត Tay Ninh ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សកម្ពុជា
យុគសម័យ - នាថ្ងៃទី ១៥ ខែវិច្ឆិកា នៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន Ta Nu ប៉ុស្តិ៍នគរបាលការពារព្រំដែន Ben Pho (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh) បានរៀបចំពិធីប្រគល់អាហារូបករណ៍ «លើកស្ទួយជំហានប្អូនទៅសាលារៀន» ចំនួន ៤ កន្លែង ជូនដល់សិស្សានុសិស្សកម្ពុជាដែលរស់នៅតាមតំបន់ជាប់ព្រំដែនវៀតណាម។

វ៉ាន់ណាំ

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកជំនាញការកម្ពុជាស្នើអាទិភាពចំនួនបីសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ
ប្រទេសចំនួន ៤៦ ឧទ្ទេសនាមម្ហូបអាហារនៅទីក្រុង Hanoi
ស្តង់ម្ហូបអាហារជិត ១០០ មកពីប្រទេសចំនួន ៤៦ បានប្រមូលផ្តុំគ្នានៅទីក្រុង Hanoi
ជនរួមជាតិខ្មែរណាមបូ ថែរក្សាអត្តសញ្ញាណវប្បធម៌ឆ្លងកាត់ជំនាន់នានា
ប្រែក្លាយបេតិកភណ្ឌវប្បធម៌ឱ្យទៅជាផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត

អានច្រើនបំផុត

ខេត្ត Ninh Binh អភិវឌ្ឍទេសចរណ៍បទពិសោធន៍នៅតាមភូមិសិប្បកម្ម
ខេត្ត Dong Nai ផ្សារភ្ជាប់សហគមន៍តាមរយៈសប្តាហ៍វប្បធម៌
ទីក្រុង Ho Chi Minh ជំរុញលំហូរប្រភពធនធានដើម្បីអភិវឌ្ឍឧស្សាហកម្មវប្បធម៌
ទីក្រុងហាណូយនាំយកសម្លៀកបំពាក់ប្រពៃណី Ao Dai ចូលទៅក្នុងលំហវប្បធម៌សហគមន៍
ទីក្រុង Ha Noi ទទួលភ្ញៀវទេសចរអន្តរជាតិជាង ៧,៥ លាននាក់