យុគសម័យ - ការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ទើបតែបានចេញសេចក្តីជូនដំណឹងអំពីការជ្រើសរើសប្រតិភូចូលរួមបោះជំរំរដូវក្តៅ "យុវជននិងកុមារអាណិកជនវៀតណាម និងយុវជនទីក្រុង" លើកទី ១៩ ឆ្នាំ ២០២៦។
| រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម |
![]() |
| បណ្តាយុវជននិងកុមារអាណិកជនវៀតណាមចូលរួមការបោះជំរំរដូវក្តៅនៅទីក្រុងហូជីមិញនាឆ្នាំ ២០២៥។ |
ជាមួយនឹងប្រធានបទ “មោទនភាពទីក្រុងពោរពេញដោយឈ្មោះលោកពូ ហូ” កម្មវិធីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែសីហា សម្រាប់យុវជននិងកុមារជនជាតិវៀតណាមនៅបរទេសដែលមានអាយុចាប់ពី ១២ ដល់ ២៥ ឆ្នាំ។
ការបោះជំរំរដូវក្តៅនាឆ្នាំនេះ គ្រោងនឹងប្រមូលផ្តុំសិក្ខាកាមជំរំចំនួន ៥០ រូប ជាយុវជននិងកុមារអាណិកជនវៀតណាមមកពីបណ្តាប្រទេស និងដែនដីជាច្រើន។ នៅក្នុងរយៈពេល ៥ ថ្ងៃ ៤ យប់ បណ្តាប្រតិភូនឹងចូលរួមស៊េរីសកម្មភាពបទពិសោធន៍ ការផ្លាស់ប្តូរ និងការស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌នៅលើដែនដីទីក្រុងហូជីមិញថ្មី។
ចំណុចថ្មីនៃកម្មវិធីគឺដំណើរផ្លូវត្រូវបានរចនាឡើងឆ្លងកាត់បណ្តាទីតាំងលេចធ្លោដូចជា សង្កាត់ព្រៃនគរ សង្កាត់ Di An និងតំបន់ពិសេស Con Dao។ នៅ Con Dao បណ្តាសិក្ខាកាមជំរំនឹងជួបប្រជុំជាមួយបណ្តាអតីតយុទ្ធជនទណ្ឌិតនយោបាយ ចូលរួមពិធីអុជទៀនរំលឹកគុណនៅវាលកប់ខ្មោច Hang Duong និងស្វែងយល់អំពីប្រព័ន្ធបូជនីយដ្ឋានប្រវត្តិសាស្ត្របដិវត្តន៍នៅលើកោះ។
បន្ថែមពីលើនេះ គណៈប្រតិភូនឹងរៀបចំការប្រគល់កម្រងផ្កានៅរូបសំណាកប្រធាន ហូជីមិញ ការអញ្ជើញទៅទស្សនាតំបន់បូជនីយដ្ឋានប្រវត្តិសាស្ត្រ Nga Ba Giong ការផ្លាស់ប្តូរជាមួយក្លឹបប្រពៃណីតស៊ូទីក្រុងហូជីមិញ ការចូលរួមបណ្តាសកម្មភាពសប្បុរសធម៌ និងការអញ្ជើញទៅសួរសុខទុក្ខបណ្តាមូលដ្ឋានគាំពារសង្គមនៅលើដែនដី Binh Duong។
ខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារជាសារវន្តនៃការបោះជំរំរដូវក្តៅ គឺបណ្តាសកម្មភាពអនុវត្តភាសាវៀតណាមតាមរយៈការរស់នៅជាសមូហភាព ល្បែងកម្សាន្ត ការធ្វើបទបង្ហាញ និងការសម្តែងសិល្បៈ ដោយរួមចំណែកបណ្តុះបណ្តាលក្តីស្រឡាញ់ភាសាវៀតណាម វប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់ជំនាន់វ័យក្មេងនៃជនជាតិវៀតណាមនៅបរទេស។
តាមការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ កម្មវិធីត្រូវបានរៀបចំឡើងសំដៅបង្កើនការភ្ជាប់ទំនាក់ទំនងយុវជននិងកុមារអាណិកជនវៀតណាមជាមួយមាតុភូមិ បង្កើតលក្ខខណ្ឌដើម្បីឱ្យកុមារាយល់ដឹងកាន់តែច្រើនអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការអភិវឌ្ឍនៃប្រទេសជាតិ។ តាមរយៈបណ្តាបទពិសោធន៍ជាក់ស្តែង បណ្តាសិក្ខាកាមជំរំនឹងក្លាយជា “ទូតសុឆន្ទៈ” ផ្សព្វផ្សាយរូបភាពវៀតណាម និងទីក្រុងហូជីមិញទៅកាន់សហគមន៍អន្តរជាតិនាពេលត្រឡប់ទៅកាន់កន្លែងរស់នៅវិញ។
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នឹងជួយឧបត្ថម្ភចំណាយទាំងស្រុងលើការហូបចុក ការស្នាក់នៅ ការធ្វើដំណើរក្នុងស្រុក និងបណ្តាសកម្មភាពតាមកម្មវិធី។ បណ្តាសិក្ខាកាមជំរំត្រូវរ៉ាប់រងដោយខ្លួនឯងនូវចំណាយធ្វើដំណើរពីប្រទេសសាមីមកកាន់វៀតណាម ព្រមទាំងបណ្តាការចំណាយផ្ទាល់ខ្លួនក្រៅកម្មវិធី។
តាមគណៈកម្មាធិការរៀបចំ សមាសភាពចូលរួមត្រូវមានសុខភាពល្អ ស្មារតីវិន័យ សមត្ថភាពធ្វើការជាក្រុម និងការប្រើប្រាស់ភាសាវៀតណាមក្នុងកម្រិតមូលដ្ឋាន។ ការអាទិភាពត្រូវបានផ្តល់ជូនចំពោះបណ្តាយុវជននិងកុមារដែលត្រូវបានភ្នាក់ងារតំណាងវៀតណាមនៅបរទេស ឬបណ្តាសមាគមជនជាតិវៀតណាមណែនាំ; កូនចៅនៃគ្រួសារអាណិកជនវៀតណាមដែលមានការរួមចំណែកច្រើនចំពោះសហគមន៍; ឬមានស្នាដៃលេចធ្លោនៅក្នុងការសិក្សា វប្បធម៌ សិល្បៈ កីឡា និងបណ្តាសកម្មភាពសង្គម។
សំណុំឯកសារចុះឈ្មោះផ្ញើជូនលោកស្រី Le Thi Thu Ngan ជំនាញការនៃបន្ទប់កិច្ចការបរទេស ការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ ទូរស័ព្ទ៖ +84 794 484 841; សារអេឡិចត្រូនិក៖ [email protected]៕
យុគសម័យ - នៅចុងខែមេសា ឆ្នាំ ២០២៤ សាស្រ្តាចារ្យ Nguyen Thi Kim Thanh ធ្វើការនៅ University College London - UCL ត្រូវបានជ្រើសរើសជាផ្លូវការជាសមាជិកនៃបណ្ឌិតសភាអឺរ៉ុប (Academia Europaea - AE) និងបានក្លាយជាជនជាតិវៀតណាមដំបូងគេដែលបានចូលរួមក្នុងអង្គការវិទ្យាសាស្ត្រដ៏មានកិត្យានុភាពនេះ។ |
ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែមីនា ប្រជាជននៅទីក្រុង ហូ ជីមិញ អាចចូលរួមបោះឆ្នោត ឬស្នើឈ្មោះ ៥០ ព្រឹត្តិការណ៍លេចធ្លោ ក្នុងរយៈពេលប្រវត្តិសាស្ត្រ ៥០ ឆ្នាំ។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន