ការទូតអមដំណើរជាមួយសហគ្រាសពង្រីកទីផ្សារអន្តរជាតិ

08:40 | 11/08/2026 សុវណ្ណ

យុគសម័យ - នាថ្ងៃទី ០៦ ខែសីហា នៅ Ha Noi នៅក្នុងក្របខ័ណ្ឌសន្និសីទការទូតលើកទី ៣៣ ក្រសួងការបរទេសបានរៀបចំវគ្គភ្ជាប់ទំនាក់ទំនង "ការទូតអមដំណើរជាមួយសហគមន៍សហគ្រាស" សំដៅបង្កើនការសម្របសម្រួលរវាងវិស័យការទូត និងសហគ្រាសជួយឧបត្ថម្ភពង្រីកទីផ្សារ ភ្ជាប់ទំនាក់ទំនងដៃគូ និងកៀរគរប្រភពធនធានបម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។

បណ្តាអ្នកទូតវៀតណាម តែងតែបង្ហាញនូវស្មារតីវិជ្ជាជីវៈ ការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវកិច្ចការបរទេសប្រជាជន ទៅតាមទិសដៅម្ចាស់ការ បង្កើតអភិវឌ្ឍន៍ ភ្ជាប់ទំនាក់ទំនង និងបម្រើដោយផ្ទាល់នូវភារកិច្ចអភិវឌ្ឍន៍
រដ្ឋមន្ត្រីក្រសួងការបរទេស Le Hoai Trung ជាមួយបណ្តាប្រតិភូនៅក្នុងវគ្គប្រជុំ។
រដ្ឋមន្ត្រីក្រសួងការបរទេស Le Hoai Trung ជាមួយបណ្តាប្រតិភូនៅក្នុងវគ្គប្រជុំ។

ថ្លែងមតិនៅក្នុងវគ្គភ្ជាប់ទំនាក់ទំនង រដ្ឋមន្ត្រីក្រសួងការបរទេស Le Hoai Trung បានសង្កត់ធ្ងន់ថាវៀតណាម កំពុងឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី នៅក្នុងនោះកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិនៅតែជាភារកិច្ចសំខាន់។

តាមលោក រដ្ឋមន្ត្រី កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ បានរួមចំណែករក្សាយ៉ាងរឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព កៀរគរបណ្តាប្រភពធនធានពីខាងក្រៅ និងលើកកម្ពស់ទីតាំងរបស់ប្រទេសជាតិ។ នៅក្នុងដំណើរការនោះ វិស័យការទូតបានកំណត់ថា ការអមដំណើរ និងជួយឧបត្ថម្ភសហគមន៍សហគ្រាស គឺជាភារកិច្ចសំខាន់មួយ។

ជាមួយនឹងបណ្តាញស្ថាប័នតំណាងវៀតណាមជិត ១០០ នៅបរទេស ក្រសួងការបរទេសសក្ដិសមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ និងធ្វើជាស្ពានចងស្ពានសម្រាប់បណ្តាសហគ្រាស នៅក្នុងដំណើរការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈបណ្តាញស្ថាប័នតំណាងទាំងឡាយ វិស័យការទូតតម្រង់ទិសដៅទៅកាន់ការជួយឧបត្ថម្ភសហគ្រាសទាក់ទាញប្រភពធនធាន ពង្រីកទីផ្សារ ស្វែងរក និងភ្ជាប់ទំនាក់ទំនងដៃគូ ព្រមទាំងជំរុញការផ្លាស់ប្តូរថ្មីប្រឌិត និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង។

វគ្គភ្ជាប់ទំនាក់ទំនងក៏ជាឱកាសដើម្បីឱ្យភាគីទាំងឡាយដោះដូរអំពីបណ្តាឱកាស និងបណ្តាការប្រឈមនៅក្នុងស្ថានការណ៍ថ្មី តាមរយៈនោះបង្កើនការសម្របសម្រួលរវាងការទូត និងសហគមន៍សហគ្រាស សំដៅបម្រើបណ្តាគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ។

សកម្មភាពបន្តបញ្ជាក់ពីទិសដៅនៃវិស័យការទូត ដែលយកប្រជាជន និងសហគ្រាសធ្វើជាមជ្ឈមណ្ឌលបម្រើ ព្រមទាំងពង្រីកយ៉ាងមានប្រសិទ្ធភាពនូវបណ្តាញស្ថាប័នតំណាងវៀតណាមនៅបរទេស ដើម្បីអមដំណើរជាមួយសហគ្រាស រួមចំណែកពង្រីកលំហអភិវឌ្ឍន៍សម្រាប់វៀតណាម៕

ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែមិថុនា អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង ប្រធានគណៈកម្មការដឹកនាំការងារព័ត៌មានកិច្ចការបរទេសក្រុង Dong Nai លោកស្រី Huynh Thi Hang បានអធិបតីសន្និសីទឯកទេស ស្តីពីសភាពការណ៍ពិភពលោក តំបន់ និងគោលនយោបាយកិច្ចការបរទេសរបស់បក្ស តាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ និងសេចក្តីសម្រេចចិត្តមហាសន្និបាតគណៈកម្មាធិការបក្សខេត្ត Dong Nai (បច្ចុប្បន្នជាទីក្រុង) លើកទី ១ អាណត្តិ ២០២៥-២០៣០; ការងារការទូតប្រជាជននៅក្នុងសភាពការណ៍ថ្មី។
សមាគមមិត្តភាពវៀតណាម - ថៃ សហការជាមួយខេត្ត Nghe An រៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម - ថៃ សមាគមមិត្តភាពវៀតណាម - ថៃ សហការជាមួយខេត្ត Nghe An រៀបចំការរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម - ថៃ
យុគសម័យ - នាថ្ងៃទី ៨ ខែកក្កដា នៅ Nghe An សមាគមមិត្តភាពវៀតណាម - ថៃ និងគណៈកម្មាធិការប្រជាជនខេត្ត Nghe An បានឯកភាពគ្នាលើផែនការសហការចាត់តាំងបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៧៦ - ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦)។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការទូតអមដំណើរជាមួយសហគ្រាសពង្រីកទីផ្សារអន្តរជាតិ
ជំរុញការផ្សព្វផ្សាយកសិផល និងចំណីអាហារប៉ូឡូញនៅទីផ្សារវៀតណាម
វៀតណាមកំណត់កាន់ទុក្ខថ្នាក់ជាតិជូនសមមិត្តប្រធានរដ្ឋសភាឡាវ Xaysomphone Phomvihane
វៀតណាម - ម៉ាឡេស៊ី៖ កិច្ចសហប្រតិបត្តិការសារគមនាគមន៍ជលសារជាអាទិភាពយុទ្ធសាស្ត្រមួយ
លើកកម្ពស់កម្រិតស្ពានមិត្តភាព វៀតណាម - អេស្ប៉ាញ

អានច្រើនបំផុត

ជំរុញកិច្ចសហប្រតិបត្តិការអប់រំ វៀតណាម - រូម៉ានី
ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស
រួមប្រយោជន៍រួមចិត្ត រួមសុខទុក្ខជាមួយគ្នា រក្សាជំហានទៅមុខ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងនៃសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន
ការបរទេសថ្នាក់មូលដ្ឋានត្រូវបង្កើតឱ្យបាននូវផលិតផល និងលទ្ធផលជាក់ស្តែង
ការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យាត្រូវតែរួមចំណែកបង្កើតសមត្ថភាពផ្ទៃក្នុង