សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១១ ស្តីពីសមុទ្រខាងកើត

14:49 2019/11/06

យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសមុទ្រខាងកើត ក្រោមយប្រធានបទ “កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់” ត្រូវបានរៀបចំឡើងដោយបណ្ឌិតសភាការទូតនៃប្រទេសវៀតណាមនិងសមាគមមេធាវីវៀតណាម (VLA) រួមទាំងមូលនិធិគាំទ្រការស្រាវជ្រាវសមុទ្រខាងកើត (FESS) បានប្រារព្ធធ្វើឡើង ដោយមានការចូលរួមពីអ្នកជំនាញ អ្នកប្រាជ្ញក្នុងស្រុកនិងអន្តរជាតិតំណាងក្រសួង អង្គការអន្តរជាតិ ពាក់ព័ន្ធចំនួន ២៥០។

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១១ ស្តីពីសមុទ្រខាងកើត
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថតៈ TTXVN)

ក្នុងពិធីបើកសិក្ខាសាលា នាយកបណ្ឌិតសភាការទូត លោក Nguyen Vu Tung បានមានប្រសាសន៍ថា កាលពី ១០ ឆ្នាំមុន សិក្ខាសាលាអន្តរជាតិលើកដំបូងស្តីពីសមុទ្រខាងកើតត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំដែលបានរៀបចំមក សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសមុទ្រខាងកើតសុទ្ធតែទទួលបានជោគជ័យ។ សិក្ខាសាលានេះបានទាក់ទាញ ជំនាញការឈានមុខក្នុងតំបន់និងពិភពលោក ដើម្បីពិភាក្សាអំពីបញ្ហានានា ដូចជា សន្តិសុខ ច្បាប់សមុទ្រ ការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថានសមុទ្រ។

នាយកបណ្ឌិត្យសភាការទូត Nguyen Vu Tung  ក៏បានលើកឡើងនូវចំណុចថ្មីមួយចំនួននៃសិក្ខាសាលាស្តីពីសមុទ្រខាងកើតលើកទី ១១។ ពោលគឺ សមុទ្រខាងកើតមិនគួរត្រូវបានបកស្រាយថា គ្រាន់តែជាជម្លោះលើអធិបតេយ្យភាព ជម្លោះដែនសមុទ្រនិងធនធានធម្មជាតិក្នុងចំណោមប្រទេសនៅតាមបណ្តោយសមុទ្រខាងកើតនោះទេ។ ហេតុដូច្នេះ សមុទ្រខាងកើត គួរតែត្រូវបានចាត់ទុកថាជាកន្លែងប្រជុំនូវផលប្រយោជន៍រវាងបណ្តាប្រទេសទាំងក្នុងនិងក្រៅតំបន់និងជាកន្លែងសម្រាប់ប្រទេសនានាចង់រក្សានូវឧត្តមភាពនៃច្បាប់ជាតិអន្តរជាតិ...។

អនុរដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung អញ្ជើញថ្លែងក្នុងសិក្ខាសាលា (រូបថតៈ TTXVN)

អញ្ជើញថ្លែងនៅឯសិក្ខាសាលានេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិការព្រំដែនជាតិ លោក Le Hoai Trung បានមានប្រសាសន៍ថា៖ សមុទ្រខាងកើត មានផ្លូវសមុទ្រនាំមុខនិងមានសភាពអ៊ូអរជាច្រើននៅលើពិភពលោក និងជាស្ពានដោះដូពាណិជ្ជកម្មរវាងមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក ក៏ដូចជាទ្វីបអាស៊ីនិងអូសេអានី។

យោងតាមអនុរដ្ឋមន្ត្រីលោក Le Hoai Trung ថា កិច្ចសហប្រតិបត្តិការនិងការជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតមិនត្រឹមតែជាផលប្រយោជន៍និងទំនួលខុសត្រូវរបស់បណ្តាប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាផលប្រយោជន៍រួមនិងទំនួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិទៀតផង។ អនុរដ្ឋមន្ត្រី Le Hoai Trung រំពឹងថា សិក្ខាសាលានេះ នឹងរួមចំណែកដោះស្រាយបញ្ហានានា ដូចជារបៀបដើម្បីធានាប្រសិទ្ធភាពនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និយាយដោយឡែកនិងការគោរពច្បាប់និយាយរួមផងដែរ។

 

សិក្ខាសាលាវិទ្យាសាស្ត្រអ​ន្តរជាតិស្តីពីសមុទ្រខាងកើត បានរៀបចំជារៀងរាល់ឆ្នាំដើម្បីវាយតម្លៃការវិវឌ្ឍន៍ចុងក្រោយ និងស្វែងរកវិធានការប្រកបដោយប្រសិទ្ធភាពដើម្បីគ្រប់គ្រងដោះស្រាយវិវាទនិងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើតនិងតំបន់ពាក់ព័ន្ធ។ បន្ទាប់ពីបានរៀបចំឡើងអស់រយៈពេល ១០ ឆ្នាំមក (ចាប់តាំងពីឆ្នាំ ២០០៩) ស៊េរីសិក្ខាសាលាសមុទ្រខាងកើត បានក្លាយជាវេទិកាសន្តិសុខក្នុងតំបន់ដ៏មានកិត្យានុភាពមួយ ដោយបានប្រមូលផ្តុំអ្នកជំនាញឈានមុខគេនៅលើពិភពលោកដើម្បីពិភាក្សាចំពោះរាល់បញ្ហាដែលមានសារៈសំខាន់សម្រាប់សន្តិភាពនិងការអភិវឌ្ឍដូចជា សន្តិសុខសមុទ្រ ច្បាប់អន្តរជាតិ សេដ្ឋកិច្ចសមុទ្រនិងបរិស្ថានវិទ្យាសមុទ្រជាដើម៕


(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll