សិក្ខាសាលាក្រុមការងារអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកំពង់ផែសមុទ្រលើកទី៤

11:54 2019/09/10

នៅសិក្ខាសាលានេះ បណ្ដាតំណាងបានចែករំលែកព័ត៌មានធ្វើបច្ចុប្បន្នកម្ម ស្ដីពីស្ថានភាពឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រ ព្រមទាំងពិភាក្សាអំពីការ លំបាកឧបសគ្គហើយឯកភាពលើវិធានការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រផងដែរ។

សិក្ខាសាលាក្រុមការងារអាស៊ានស្ដីពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកំពង់ផែសមុទ្រលើកទី៤
តំណាងចូលរួមសិក្ខាសាលា (រូបថត៖ congan.vn)

នាព្រឹកថ្ងៃទី៩ ខែកញ្ញា នៅរដ្ឋធានីហាណូយ ស្នងការប៉ូលីសស៊ើបអង្កេត ឧក្រិដ្ឋកម្មគ្រឿងញៀន ក្រសួងនគរបាលវៀតណាមបានរៀបចំសិក្ខាសាលាក្រុម ការងារអាស៊ានអំពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅកំពង់ផែសមុទ្រលើក ទី៤។ ចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់តំណាងចំនួន៦០ នាក់មកពី ប្រទេសអាស៊ានទាំង១០និងប្រទេសដៃគូចិន។

នៅសិក្ខាសាលានេះ បណ្ដាតំណាងបានចែករំលែកព័ត៌មានធ្វើបច្ចុប្បន្នកម្ម ស្ដីពីស្ថានភាពឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រ ព្រមទាំងពិភាក្សាអំពីការ លំបាកឧបសគ្គហើយឯកភាពលើវិធានការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រផងដែរ។ ឧត្តមសេនីយ៍ទោ Pham Van Cac ប្រធានស្នងការប៉ូលីសស៊ើប អង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន ក្រសួងនគរបាលវៀតណាមបានលើកសំណើថា៖ “ខ្ញុំស្នើអោយប្រទេសទាក់ទិនទាំងអស់ត្រូវតែផ្ដោតទៅលើការអនុវត្ត លើក កំពស់ប្រសិទ្ធភាពនៃដំណោះស្រាយនានា សំដៅប្រយុទ្ធប្រឆាំងដោយម្ចាស់ការ នឹងឧក្រិដ្ឋកម្មគ្រឿងញៀនតាមផ្លូវសមុទ្រនៅក្នុងតំបន់ ដែលកំពុងមានគ្រោះ អាសន្ននិងការសាកល្បងជាច្រើន។ ទន្ទឹមនឹងនោះ បង្កើនសកម្មភាពស៊ើប អង្កេតរួម កសាងគំនិតផ្ដួចផ្ដើមក្នុងកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងគ្រឿង ញៀននៅក្នុងតំបន់ ហើយចែករំលែកការទទួលខុសត្រូវក្នុងការចលនាប្រភព ធនធាននានាសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនតាមផ្លូវសមុទ្រ ផងដែរ”៕

(ប្រភព៖ vovworld.vn)

(ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll