ប្រទេសវៀតណាមនិងចិនចរចាលើដែនទឹកនៅខាងក្រៅមាត់ឈូងសមុទ្រតុងកឹង (Gulf of Tonkin) និងសហប្រតិបត្តិការដើម្បីអភិវឌ្ឍគ្នានៅលំហរសមុទ្រ

14:45 2020/09/11

យុគសម័យ - នាថ្ងៃទី ៩ ខែកញ្ញា វៀតណាមនិងចិនបានរៀបចំកិច្ចចរចាតាមប្រព័ន្ធវីដេអូ ជុំទី១៣ ស្តីពីដែនទឹកនៅខាងក្រៅមាត់ឈូងសមុទ្រតុងកឹង(Gulf of Tonkin) និងជុំទី១០នៃក្រុមការងារពិភាក្សាលើកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅលើលំហរសមុទ្រវៀតណាម - ចិន។

ប្រទេសវៀតណាមនិងចិនចរចាលើដែនទឹកនៅខាងក្រៅមាត់ឈូងសមុទ្រតុងកឹង (Gulf of Tonkin) និងសហប្រតិបត្តិការដើម្បីអភិវឌ្ឍគ្នានៅលំហរសមុទ្រ
ប្រទេសវៀតណាមនិងចិនចរចាលើដែនទឹកនៅខាងក្រៅមាត់ឈូងសមុទ្រតុងកឹង (Gulf of Tonkin) និងសហប្រតិបត្តិការដើម្បីអភិវឌ្ឍគ្នានៅលំហរសមុទ្រ (រូបថតឧទាហរណ៍)

ប្រធានក្រុមការងារនៃភាគីវៀតណាមគឺលោក  Nguyen Dang Thang ប្រធាននាយកដ្ឋាននៃគណៈកម្មាធិការព្រំដែនជាតិ (ក្រសួងការបរទេសវៀតណាម)។រីឯប្រធានក្រុមការងារនៃភាគីចិនគឺលោក Yang Renhuo   តំណាងទទួលបន្ទុកកិច្ចការព្រំដែននិងសមុទ្រ និងជានាយកដ្ឋានព្រំដែននិងសមុទ្រនៃក្រសួងការបរទេសចិន។ ក្នុងជំនួបពិភាក្សាតាមរយៈប្រប័ន្ធវីដេអូនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើការងាររបស់ក្រុមការងារទាំងពីរ ព្រមទាំងឯកភាពគ្នាលើមូលដ្ឋាននៃផែនការដែលបានឯកភាពជាឯកច្ឆ័នគ្នា ដើម្បីព្យាយាមជំរុញការចរចាស្តីពីការកំណត់ដែនទឹកខាងក្រៅឈូងសមុទ្រតុងកឹងនិងការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅសមុទ្រខាងកើតប្រកបដោយការរីកចម្រើនស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលប្រទេសទាំងពីរជាសាក្ខីភាពផងដែរ។ 

ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរដោយស្មោះត្រង់ ស្តីពីស្ថានភាពសមុទ្រខាងកើតនាពេលកន្លងមក ហើយបានព្រមព្រៀងគ្នាគោរពយ៉ាងម៉ឺងម៉ាត់ចំពោះការយល់ឃើញរួមរបស់មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាជម្លោះនានានៅឯសមុទ្ររវាងវៀតណាមនិងចិន ដោយមិនចាត់វិធានការណាមួយដើម្បីធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពនិងការរក្សាសន្តិភាពនិងស្ថិរភាពក្នុង​តំបន់ផងដែរ។ ភាគីទាំងពីរក៏បានឯកភាពបន្តធ្វើកិច្ចចរចារសម្រាប់ជុំទី១៤ នៃក្រុមការងារទទួលបន្ទុកបញ្ហាដែនទឹកនៅខាងក្រៅមាត់ឈូងសមុទ្រតុងកឹង និងជុំទី១១ នៃក្រុមការងារទទួលបន្ទុកការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅលើលំហរសមុទ្រវៀតណាម - ចិនក្នុងពេលវេលាសមស្របមួយដោយសារតែភាគីទាំងពីរចរចាតាមផ្លូវការទូត៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll