លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh ជូនពរខួបអនុស្សវរីយ៍លើកទី ៧០ នៃទិវាបង្កើតនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម

17:26 2020/11/15

យុគសម័យ - ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបង្កើតនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ខ្ញុំសូមជូនពរប្រការដ៏ល្អប្រសើរបំផុតដល់ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ដែលធ្វើការក្នុងការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជននៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម នៅគ្រប់ជំនាន់។ ខ្ញុំសូមកោតសរសើរ ជាពិសេសចំពោះសមិទ្ធិផលដែលសម្ព័ន្ធអង្គការមិត្តភាពវៀតណាមសម្រេចបានក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលទាំងមូលនៃវិស័យការទូតវៀតណាម ក្នុងបុព្វហេតុកសាងនិងការពារប្រទេស។ ខ្ញុំសូមជូនពរសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបន្តលើកកម្ពស់ប្រពៃណីដ៏រុងរឿងរបស់ខ្លួន បំពេញភារកិច្ចដែលបានចាត់តាំងប្រកបដោយជោគជ័យ ហើយសមនឹងតួនាទីស្នូលក្នុងការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន ហើយជាស្ពានសន្តិភាពមិត្តភាពភ្ជាប់ប្រទេសវៀតណាមជាមួយពិភពលោកនិងពិភពលោកជាមួយវៀតណាម!

លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh  ជូនពរខួបអនុស្សវរីយ៍លើកទី ៧០ នៃទិវាបង្កើតនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម

លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh សមាជិកនៃការិយាល័យនយោបាយ

នាពេលខាងមុខនេះ ស្ថានភាពពិភពលោកនឹងបន្តវិវត្តន៍ប្រកបដោយស្មុគស្មាញនិងជះឥទ្ធិពលពីពហុភាគីលើបរិស្ថានសន្តិសុខនិងការអភិវឌ្ឍន៍​របស់វៀតណាម។ ខ្ញុំសូមស្នើឱ្យសម្ព័ន្ធអង្គការមិត្តភាពបន្តលើកកម្ពស់តួនាទីស្នូលរបស់ខ្លួន ក្នុងការងារជួបប្រាស្រ័យទាក់ទងគ្នារបស់ប្រជាជននិងប្រជាជន ការគិតគូរដ៏ច្នៃប្រឌិតប្រកបដោយឥតឈប់ក្នុងប្រតិបត្តិការ ឆ្លើយតបទៅនឹងការផ្លាស់ប្តូរស្ថានភាពថ្មី ផ្តោតទៅលើការសម្រេចភារកិច្ចសំខាន់ៗ មួយចំនួនដោយជោគជ័យ៖

ទី ១ ចាប់យកនិងចាត់ចែងយ៉ាងសកម្មនូវគោលនយោបាយការបរទេសរបស់បក្សនិងរដ្ឋ ក្នុងដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ។

ទី ២ បន្តជំរុញសកម្មភាពការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជនទ្វេភាគីនិងពហុភាគី អភិវឌ្ឍន៍បណ្តាញមិត្តអន្តរជាតិនិងរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាមនិងប្រជាជននៃបណ្តាប្រទេសដទៃទៀតប្រកបដោយជាក់ស្តែងនិងមានប្រសិទ្ធភាព ចូលរួមចំណែកយ៉ាងសកម្មដល់ចលនាទូទៅរបស់ប្រជាជនពិភពលោកសម្រាប់សន្តិភាព ការអភិវឌ្ឍន៍និងភាពជឿនលឿនក្នុងសង្គម។

ទី៣ បង្កើនការធ្វើចលនានិងប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស ដើម្បីទាក់ទាញធនធានដែលចូលរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេស។

ទី ៤ ផ្តោតលើការបណ្តុះបណ្តាលនិងលើកកម្ពស់សមត្ថភាពបុគ្គលិក។ ចាំបាច់កសាងបុគ្គលិកដែលធ្វើការក្នុងការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជនដោយមានរឹទ្ធិនុភាពនយោបាយដ៏រឹងមាំ មានជំនាញវិជ្ជាជីវៈល្អនិងអាចនិយាយដ៏ល្អភាសាបរទេស មានរចនាបទធ្វើការប្រកបដោយវិជ្ជាជីវៈនិងទំនើប ដើម្បីក្លាយជាឯកអគ្គរដ្ឋទូត និងក្លាយជាស្ពានដ៏រឹងមាំរវាងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ./.

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll