ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានអញ្ជើញទៅគោរពវិញ្ញណក្ខ័ន្ធ លោក Vu Mao

15:28 2020/06/03

យុគសម័យ - នាព្រឹកថ្ងៃទី ៣ មិថុនា នាអគាររៀបចំបុណ្យសពជាតិ (លេខ ៥ Tran Thanh Tong រដ្ឋធានី Ha Noi) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានរៀបចំពិធីបុណ្យសពដ៏ខ្ពង់ខ្ពស់ជូនលោក Vu Mao - អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា អតីតប្រធានការិយាល័យរដ្ឋសភា អតីតលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមសហភាពសហព័ន្ធយុវជនវៀតណាម។ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាងក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ធបានអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោក Vu Mao។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានអញ្ជើញទៅគោរពវិញ្ញណក្ខ័ន្ធ លោក Vu Mao

នាព្រឹកថ្ងៃទី ៣ មិថុនា នាអគាររៀបចំបុណ្យសពជាតិ (លេខ ៥ Tran Thanh Tong  រដ្ឋធានី Ha Noi) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំពិធីបុណ្យសពដ៏ខ្ពង់ខ្ពស់ជូនលោក Vu Mao អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា អតីតប្រធានការិយាល័យរដ្ឋសភា អតីតលេខាទី ១ នៃគណៈកម្មាធិការមជ្ឈិមសហភាពសហព័ន្ធយុវជនវៀតណាម។ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងតំណាងក្រសួង មន្ទីរ និងស្ថាប័នពាក់ព័ន្ធបានអញ្ជើញទៅ​គោរពវិញ្ញាណក្ខ័ន្ធលោក Vu Mao។ ពិធីនេះចាប់ផ្តើមនៅម៉ោង ៧ ០០ នាទី ។

សមមិត្ត Nguyen Phu Trong អគ្គលេខាធិការបក្ស ប្រធានរដ្ឋ សមមិត្ត Le Kha Phieu - អតីតអគ្គលេខាធិការបក្ស សមមិត្ត Nong Duc Manh អតីតអគ្គលេខាធិការបក្ស  សមមិត្ត Tran Duc Luong  អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋ បានផ្ញើកម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធលោក Vu Mao។

គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយលោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមជាមួយតំណាងការិយាល័យរដ្ឋាភិបាល អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោក Vu Mao។

គណៈប្រតិភូនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយលោកស្រី Nguyen Thi Kim Ngan សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោក Vu Mao។

លោកស្រី  Nguyen Thi Kim Ngan បានចូលរួមរំលែកទុក្ខដល់សមាជិកគ្រួសារលោក Vu Mao។

គណៈប្រតិភូនៃគណៈលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុំម្មុយនីស្តវៀតណាម ដឹកនាំដោយលោក Pham Minh Chinh - សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោក Vu Mao។  (នៅក្នុងរូបថត៖លោក Pham Minh Chinhបានចូលរួមរំលែកទុក្ខដល់សមាជិកគ្រួសារលោក Vu Mao)


គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស  ដឹកនាំដោយលោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈចលនាមហាជនមជ្ឈិមបក្ស អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោក Vu Mao។

គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Thanh Man  - លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោក Vu Mao។

 ពិធីបញ្ចុះសព​លោក Vu Mao  នឹងរៀបចំនៅទីបញ្ចុះសព Thien Duc ស្រុក Phu Ninh  ខេត្ត Phu Tho។

បកប្រែដោយឌីណា
(来源: Tien Phong)
;

同类别新闻