អ្នកជំនាញការនៃវិទ្យុសំឡេងវៀតណាមស្ថិតក្នុងដួងចិត្តរបស់មិត្តភក្តិកម្ពុជាជានិច្ច

23:12 2020/09/14

យុគសម័យ - «ការផ្តល់ជំនួយរបស់អ្នកជំនាញការនៃវិទ្យុសំឡេងវៀតណាម គឺមិនអាចកាត់ថ្លៃបានទេ។ ពួកគេបានមកជួយប្រទេសកម្ពុជាក្នុងគ្រាលំបាកបំផុតនៅពេលដែលយើងខ្ញុំមិនមានអ្វីក្នុបបាតដៃអីសោះ”។

អ្នកជំនាញការនៃវិទ្យុសំឡេងវៀតណាមស្ថិតក្នុងដួងចិត្តរបស់មិត្តភក្តិកម្ពុជាជានិច្ច
អ្នកជំនាញការនៃវិទ្យុសំឡេងវៀតណាមស្ថិតក្នុងដួងចិត្តរបស់មិត្តភក្តិកម្ពុជាជានិច្ច

ក្នុងបរិយាកាសសប្បាយរីករាយរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតវិទ្យុសម្លេងវៀតណាម  (7/9/1945 – 7/9/2020) អ្នកយកពត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមកម្មាភិបាលនៃវិទ្យុជាតិកម្ពុជា ដើម្បីកត់ត្រារឿងរ៉ាវរបស់កម្មាភិបាលទាំងនេះក្នុងអំឡុងពេលធ្វើការយ៉ាងជិតស្និទ្ធិជាមួយជួរអ្នកនិពន្ធ អ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម ដែលបានមកជួយឧបត្ថម្ភ តាំងពីគ្រាដំបូង ដែលកម្ពុជាទើបរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សូមអញ្ជើញប្រិយមិត្តរួមដំណើរជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ដើម្បីជួបសំណេះសំណាលជាមួយមិត្តិភក្តិកម្ពុជាផងណា។ ទោះជាយើងខ្ញុំមកដល់ ១០ នាទី មុនពេលណាត់ជួបក៏ដោយ ប៉ុន្តែយើងខ្ញុំមានការភ្ញាក់ផ្អើលបន្តិចនៅពេលដែលរដ្ឋលេខាធិការ និងជាអតីតអគ្គនាយក លោក ទួលសារ៉ាត់ និងកម្មាភិបាលនៃវិទ្យុជាតិកម្ពុជាកំពុងទន្ទឹងរង់ចាំយើងខ្ញុំនៅខាងមុខវិទ្យុជាតិកម្ពុជា។ យើងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីយរាយណាស់ ដោយសារខានជួបគ្នាយូរហើយ។ 

លើសពីនេះទៅទៀត យើងខ្ញុំពិតជារំភើបចិត្តណាស់ ដោយសារឃើញ រូបភាពនិងវត្ថុរាប់មិនអស់ដែលទាក់ទងនឹង វិទ្យុសំឡេងដែលត្រូវបានកម្មាភិបាលវិទ្យុជាតិកម្ពុជាថែរកក្សា និងតាំងបង្ហាញយ៉ាងយកចិត្តទុកដាក់។ នៅក្នុងពិធីជួបសំណេះសំណាល លោកតាន់យ៉ាន រដ្ឋលេខាធិការក្រសួង ព័ត៌មានកម្ពុជាបានចែករំលែកថា៖ “ ថ្ងៃនេះជួបជាមួយមិត្តភក្តិរបស់វិទ្យុសំឡេងវៀតណាមនៅទីនេះ ធ្វើឱ្យយើងខ្ញុំចងចាំអនុស្សាវរីយ៍ចាស់ៗពីអតីតកាលនិងរំលឹកដល់ប្រភពដើមនៃវិទ្យុជាតិកម្ពុជា។ គិតពីអតីតកាល ខ្ញុំមានការភ្ញាក់ផ្អើលដែលមិននឹកស្មានថាយើងខ្ញុំនឹងមានជីវិតដូចសព្វថ្ងៃនេះទេ។ ថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាទិវាដែលប្រទេសកម្ពុជាបានកើតឡើងជាលើកទី ២ ហើយយើងខ្ញុំពិតជាមានសំណាងណាស់ដែលបានអង្គុយនៅថ្ងៃនេះ។ ម្យ៉ាងវិញទៀតបានជួបជាមួយមិត្តចាស់និយាយពីអនុស្សាវរីយ៍អំពីបងប្អូនទាំងប្រុសទាំងស្រីវៀតណាមដែលយើងបានរួមសុខរួមទុក្ខមួយគ្នាក្នុងគ្រាលំបាកផងដែរ” ។

 

លោកតាន់យ៉ានរដ្ឋលេខាធិការក្រសួង ព័ត៌មានកម្ពុជា 

ក្នុងនាមជាមនុស្សម្នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយវិទ្យុជាតិកម្ពុជាតាំងពីរគ្រាបង្កើតដំបូងនោះ លោកតាន់យ៉ាន រដ្ឋលេខាធិការបានឲ្យដឹងថា ក្រោយពេលជួយប្រជាជនកម្ពុជាផ្ដួលរលំរបបប៉ុលពតមក រដ្ឋាភិបាលវៀតណាមបានបញ្ជូនអ្នកជំនាញដើម្បីជួយប្រទេសកម្ពុជាស្ថាបនាប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសគឺវិស័យផ្សាយសម្លេង។ រៀបរាប់រឿងរ៉ាវដល់ត្រឹមនេះ លោកតាន់យ៉ានបានងាកមើលដើមឈើនៅខាងក្រៅបង្អួច ហើយជូតទឹកភ្នែក។ លោកបានសំណេះសំណាលទៀតថា មុនពេលថ្ងៃរំដោះប្រទេស  ពួកប៉ុលពតបានសម្លាប់អ្នកបច្ចេកទេសទាំងអស់នៅកម្ពុជា។ វិទ្យុជាតិកម្ពុជាត្រូវរៀបចំការបណ្ដុះបណ្ដាលជួរកម្មាភិបាលពីលេខសូន្យ។ លោកបានសំណេះសំណាលថា៖ “ចែករំលែកជាមួយការលំបាកនៃប្រទេសមួយដែលទើបតែរួចផុតពីអំពើប្រល័យពូជសាសន៍ អគ្គនាយកដំបូងបង្អស់ នៃវិទ្យុសំឡេងវៀតណាមកាលពីថ្ងៃនេះគឺជាលោក Tran Lam បានបញ្ជូនអ្នកជំនាញការដ៏ល្អបំផុតមកជួយប្រទេសកម្ពុជា។ មន្ត្រីនៃវិទ្យុសំឡែងជាតិកម្ពុជា នៅតែចងចាំបាននូវរូបភាពនៃភាពកក់ក្តៅនិងការខ្នះខ្នែងរបស់អ្នកជំនាញការរបស់វៀតណាម ដូចជាលោក Khoa – បង Thang និងបង Vu Hai ជាដម ដែលជាអ្នកបច្ចេកទេសនិងជាអ្នកកែសម្រួលដំបូងគេមកបណ្តុះបណ្តាលវជ្ជាជីវៈសម្រាប់ជាប់តាំងពីមេរៀន "ចាប់ផ្តើម" នៅក្នុងគ្រាលំបាកទាំងនោះ»។

លោកតាន់យ៉ានបានមានប្រសាសន៍ថាជោគជ័យរបស់វិទ្យុជាតិកម្ពុជាចាប់ពីថ្ងៃដំបូងនៃការចាក់ផ្សាយរបស់ខ្លួនមានការចូលរួមចំណែកយ៉ាងសំខាន់ដល់វិស័យវិទ្យុវប្បធម៌និងសិល្បៈដែលអ្នកជំនាញការរបស់វៀតណាមជាអ្នកណែនាំ អ្នកដឹកនាំរឿង និងអ្នករៀបចំជាដើម។ និយាយពីនេះ បន្ទប់អ្នកទាំងមូលប្រែជាច្របូកច្របល់នៅពេលលោក​តាន់យ៉ាន និយាយអំពីទំនុកច្រៀងបដិវត្តនិងចំរៀងប្រជាប្រិយវៀតណាម ដែលបានរួមច្រៀងជាមួយមិត្តភក្តិជំនាញជាញឹកញាប់តាំងពីជិត ៤០ ឆ្នាំមុន។ លោកតាន់យ៉ានបានមានប្រសាសន៍ថាៈខ្ញុំនៅតែចាំបានថាលោក វូថាញ់ (Vu Thanh) - តន្រ្តីករវៀតណាមដ៏ល្បីល្បាញ ដែលជាអ្នកជំនាញម្នាក់នៃវិទ្យុសំឡេងវៀតណាមមកជួយយើងខ្ញុំបណ្តុះបណ្តាលក្រុមអ្នកកែសំរួលតន្រ្តីនិងអ្នកថតសំឡេង និងរៀបចំកម្មវិធីតន្ត្រី ត្រូវបានមនុស្សជាច្រើនគោរពស្រឡាញ់ផងដែរ។ នេះពិតជាអស្ចារ្យណាស់ព្រោះតែកម្មវិធីតន្រ្តីបានទាក់ទាញអ្នកស្តាប់មួយចំនួនអោយស្តាប់វិទ្យុ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតស៊ូចលនាឃោសនាដល់មហាប្រជាជន»។

 

អ្នកបច្ចេកទេសវិទ្យុជាតិកម្ពុជា លោកតាយម៉ាលី

លោក ម៉ាលី អ្នកបច្ចេកទេសវិទ្យុជាតិកម្ពុជាក៏បានចែករំលែកផងដែរថាមិនត្រឹមតែលោកត្រូវបានបណ្តុះបណ្តាលដោយអ្នកជំនាញវៀតណាមប៉ុណ្ណោះទេថែមទាំងរៀនភាសាវៀតណាមរាប់សិបឆ្នាំជាមួយមិត្តវៀតណាមទៀតផង ។ ក្នុងឱកាសគម្រប់ខួប ៧៥ ឆ្នាំនៃការបង្កើតវិទ្យុសម្លេងវៀតណាម លោក ម៉ាលី បានថ្លែងការអបអរសាទរជាភាសាវៀតណាមយ៉ាងច្បាស់ថា៖“ ខ្ញុំសូមអបអរសាទរវិទ្យុសំឡែងវៀតណាម និងសូមអរគុណដល់អតីតអ្នកជំនាញដែលបានជួយយើងខ្ញុំ។ ខ្ញុំសូមជូនពរឱ្យមិត្តទាំងអស់ទទួលបានតែសុខភាពល្អបរិបូរណ៍ សុភមង្គលនិងជោគជ័យគ្រប់ប្រការ។ សូមជូនពរឱ្យប្រទេសវៀតណាមកាន់តែរីកចម្រើននិងមានវិបុលភាពត្រចេះត្រចង់ថែមទៀត»។

នៅពេលរសៀល យើងខ្ញុំបានលា កម្មាភិបាលវិទ្យុជាតិកម្ពុជា ដើម្បីវិលប្រឡប់ទៅវិញ ប៉ុន្តែ យើងខ្ញុំនៅតែមានអារម្មណ៍ស្រណោះស្រណោក ដោយសារមិនមានពេលវេលាច្រើន ដើម្បីស្តាប់រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍របស់កម្មាភិបាលកម្ពុជា។ ទោះយ៉ាងណាក៏ដោយ យើងខ្ញុំនៅតែយល់ដឹងអំពីមនោសញ្ចេតនាដ៏ស្មោះត្រង់របស់កម្មាភិបាលកម្ពុជាសម្រាប់ជំនាន់អ្នកជំនាញវៀតណាម និយាយដោយឡែក និងវិទ្យុសម្លេងវៀតណាមនិយាយរួម។ នៅតាមផ្លូវត្រឡប់ទៅវិញ តាមបណ្ដោយមាត់ទន្លេមេគង្គដ៏អស្ចារ្យនោះ សូរសំនៀងនៃបទចម្រៀង “មិត្តអើយ កុំត្រឡប់ទៅវិញណា” ដែលត្រូវបានកម្មាភិបាលវិទ្យុជាតិកម្ពុជាច្រៀងជូនយើងខ្ញុំ គឺនៅតែដិតជាប់ក្នុងអារម្មណ៍របស់យើងខ្ញុំផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll