សមាគមឈូកមាសប៊ែកឡាំងបានប្រគល់រទេះជនពិការចំនួន ១០ ដល់ជនពិការនិងក្មេងកំព្រានៅខេត្ត Thua Thien Hue

15:43 2020/05/21

យុគសម័យ - នាព្រឹកថ្ងៃទី ២០ ខែឧសភា សមាគមន៍សប្បុរសធម៌ឈូកមាសបានប្រគល់រទេះរុញពិការចំនួន ១០ ដល់ជនពិការនិងក្មេងកំព្រានៅខេត្ត Thua Thien Hue។

សមាគមឈូកមាសប៊ែកឡាំងបានប្រគល់រទេះជនពិការចំនួន ១០ ដល់ជនពិការនិងក្មេងកំព្រានៅខេត្ត Thua Thien Hue

សមាគមឈូកមាសប៊ែកឡាំងបានប្រគល់រទេះជនពិការចំនួន ១០ ដល់ជនពិការនៅខេត្ត Thua Thien Hue។

ចូលរួមក្នុងពិធីប្រគល់នេះ មាន ប្រធានសមាគមឧបត្ថម្ភសម្រាប់ជនពិការនិងក្មេងកំព្រាខេត្ត Thua Thien Hue លោក Pham Ba Vuong; ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តលោក Tran Van Thanh; ប្រធានសម្ព័ន្ធនារីលោកស្រី Le Thu; តំណាងសហគមន៍កាកបាទក្រហមឃុំ Phu Man ស្រុក Phu Vang និងសមាគមន៍កាកបាទក្រហមទីក្រុង។

 

រទេះរុញពិការនឹងជួយដល់ក្មេងកំព្រានិងជនពិការក្នុងខេត្តកាន់តែមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ។

នៅក្នុងពិធីនោះ ក្នុងនាមសមាគម លោក Nguyen Minh Son បានប្រគល់រទេះរុញពិការដល់កុមារពិការដើម្បីផ្តល់ឱកាសឱ្យកុមាររស់នៅដោយខ្លួនឯងនិងធ្វើការដោយខ្លួនឯង។

 

ទិដ្ឋភាពនៃពិធីប្រគល់នេះ។

ថ្នាក់ដឹកនាំខេត្ត Thua Thien Hue ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមន៍សប្បុរសធម៌ឈូកមាសប៊ែកឡាំង។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ សមាគមបានចូលរួមវិភាគទាននិងជំនួយជាច្រើនដល់តំបន់ដែលកំពុងជួបការលំបាកក្នុងខេត្ត។ រទេះរុញពិការនឹងជួយកុមារឱ្យយកឈ្នះការលំបាក និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកើនឡើងនៅក្នុងជីវិត៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll