ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ វៀតណាមឆ្លើយតបយ៉ាងឆាប់រហ័សនិងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹង Covid-19

15:54 2020/04/21

យុគសម័យ - ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានបន្តមានអត្ថបទវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលបានឈរយ៉ាងរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ដោយសារការឆ្លើយតបរហ័ស ទន្ទឹមនឹងនេះ វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាក់ស្តែងនិងជួយឧបត្ថម្ភប្រទេសដទៃទៀតនៅក្នុងការប្រយុទ្ធដ៏ស្វិតស្វាញនេះ។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ វៀតណាមឆ្លើយតបយ៉ាងឆាប់រហ័សនិងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹង Covid-19
អត្ថបទលើ កាសែត NPR (សហរដ្ឋអាមេរិក)។ 

យោងតាមកាសែត NPR (សហរដ្ឋអាមេរិក) មូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 គឺការអនុវត្តគោលនយោបាយយ៉ាងម៉ឺងម៉ាត់ស្តីពីរាក្សាគម្លាតសង្គម ក្រោមការណែនាំដ៏រឹងមាំនិងមានវិន័យជាប្រព័ន្ធរបស់រដ្ឋាភិបាល ក៏ដូចជាផ្អែកលើបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតពីមុន។

កាសែត The Strategist (សហរដ្ឋអាមេរិក) បានបញ្ជាក់ថា ប្រទេសវៀតណាមមានករណីឆ្លង Covid-19 តិចជាង ៣០០ ករណី ហើយមិនមានអ្នកស្លាប់ទេ។ នេះជាលទ្ធផលនៃការឃ្លាំមើលសម្រាប់ការធ្វើដំណើការរបស់ប្រជាជនយ៉ាងប្រុងប្រយ័ត្ននិងទូលំទូលាយ អនុវត្តវាស់សីតុណ្ហភាពនៅតាមច្រកអាកាសយានដ្ឋាននិងកន្លែងសាធារណៈជាទៀងទាត់ គ្រប់គ្រងល្អការដាក់ឲ្យនៅដាច់ពីគេ។

The Strategist បានសង្កត់ធ្ងន់ថាយុទ្ធសាស្ត្រសំខាន់របស់វៀតណាមគឺឆ្លើយតបឱ្យបានរហ័សដើម្បីកាត់បន្ថយការឆ្លងនិងកាត់បន្ថយបន្ទុកលើក្រុមគ្រូពេទ្យនិងបុគ្គលិកពេទ្យ ទន្ទឹមនឹងនោះប្រព័ន្ធសុខាភិបាលវៀតណាមក៏បង្ហាញពីជំហររឹងមាំរបស់ខ្លួនដែរ ជាបានបំពាក់យ៉ាងពេញលេញនិងធ្វើចលនាល្អ។

 

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ វៀតណាមឆ្លើយតបយ៉ាងឆាប់រហ័សនិងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹង Covid-19។

ទន្ទឹមនឹងនេះដែរ កាសែត Nikkei Asian Review បានកត់សម្គាល់ថាវិធានការរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 គឺសម្រាប់ជាប្រយោជន៍ដល់សហគមន៍ទាំងមូល។ កាសែតនេះ បានបញ្ជាក់ថាបន្ទាប់ពីការប្រឈមដ៏លំបាកទាំងនេះ សម្លេងរបស់វៀតណាមនឹងមានទម្ងន់និងគួរឱ្យជឿជាក់ ដែលមិនត្រឹមតែលើវេទិកាតំបន់ប៉ុណ្ណោះទេថែមទាំងលើឆាកអន្តរជាតិទៀតផង។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថាប្រទេសវៀតណាមបានបរិច្ចាគម៉ាសវេជ្ជសាស្រ្តចំនួន ២៥០,០០០ ម៉ាសដល់សហរដ្ឋអាមេរិក និងប្រគល់ម៉ាសនិងឧបករណ៍វេជ្ជសាស្ត្រផលិតនៅផ្ទះដែលមានតម្លៃ ១០ ម៉ឺនដុល្លារដល់ប្រទេសជប៉ុន ហើយកាលពីមុនបានបរិច្ចាគចំនួនដូចគ្នាដល់ប្រទេសជិតខាងជាប្រទេសកម្ពុជាឡាវ និងបណ្តាប្រទេសអឺរ៉ុប។

កាសែត Rossiyskaya Gazeta (រុស្ស៊ី) ក៏បានផ្សាយព័ត៌មានអំពីម៉ាសការពារមេរោគចំនួន ១៥០,០០០ ម៉ាស ដែលផលិតនៅក្នុងប្រទេសវៀតណាមត្រូវបានប្រគល់ដល់ប្រទេសរុស្ស៊ី។ កាសែតនេះក៏បានរំលឹកកផងដែរថា កាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ីបានទទួលម៉ាសចំនួន ៥ ម៉ឺនម៉ាសបន្ថែមទៀតពីប្រទេសវៀតណាម៕

(ប្រែសម្រូលដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll