រសជាតិវៀតណាមលេចចេញនៅក្នុងខេត្តព្រះសីហនុ

11:01 2021/01/21

យុគសម័យ - នៅថ្ងៃត្រង់នៃថ្ងៃទី ១៩ ខែមករា បន្ទាប់ពីពេលព្រឹកធ្វើការនឿយហត់ បងប្អូនយើងបានទទួលទានអាហារថ្ងៃត្រង់នៅខាងក្រៅ ហើយយើងបានមកភោជនីយដ្ឋានមួយដែលមានឈ្មោះ PHO DE PARIS ដែលមានទីតាំងនៅខាងស្តាំនៃផ្សារទំនើប Prince Mall ។

រសជាតិវៀតណាមលេចចេញនៅក្នុងខេត្តព្រះសីហនុ

តារាងម្ហូបវៀតណាម​បានលក់ក្នុងភោជនីយដ្ឋាននេះ។

លោកជូដែលជាម្ចាស់ភោជនីយដ្ឋាននេះគឺជាជនជាតិខ្មែរម្នាក់ ប៉ន្តែគាត់និយាយភាសាវៀតណាមបានយ៉ាងល្អនិងរួសរាយរាក់ទាក់ណាស់។  លោកជូ​បានមានប្រសាសន៍ថា​ ភោជនីយដ្ឋាននេះ​ទើបតែ បើកដំណើរការបាន ៣ សប្តាហ៍ហើយ។ គាត់ធ្លាប់​បើក​ភោជនីយដ្ឋានមួយដែល​មានឈ្មោះ Paris នៅរាជធានីភ្នំពេញ ហើយ​គាត់​រំពឹងថា ​ទទួលបានជោគជ័យនៅទីក្រុងព្រះសីហនុ។

នេះប្រហែលជាភោជនីយដ្ឋានដំបូងគេដែលលក់ម្ហូបវៀតណាមនៅទីក្រុងនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដោយមានទី​ស្ថាន​ធំទូលាយ រួមជាមួយមុខម្ហូបជាច្រើនមុខ ដែលមានរសជាតិវៀតណាម​និង​តម្លៃសមរម្យ ដូចជាហ្វើសាច់គោ នំបញ្ចុកសាច់គោ នំបាញ់កាញ់​សាច់ជ្រូក​... (ដូចក្នុងតារាងម្ហូប)។ ប្រហែលជានេះ​នឹងក្លាយជាកន្លែង​ដ៏ល្អសម្រាប់អ្នកចង់ទទួលទានអាហារដែលចង់រីករាយនឹងភ្លក់រសជាតិវៀតណាម នៅក្រុងព្រះសីហនុ./.

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll