សមាគមអតីតយុទ្ធជនអាមេរិក ដើម្បីសន្តិភាព កោតសរសើរវៀតណាមចំពោះការទទួលជោគជ័យនៃគ្រប់គ្រងនូវការរីករាលដាលនៃជំងឺ COVID-19

13:37 2020/05/08

យុគសម័យ - នាល្ងាចថ្ងៃទី ៦ ខែឧសភា សមាគមអតីតយុទ្ធជន ដើម្បីសន្តិភាព នៅទីក្រុង New York (អាមេរិក) បានបើកកិច្ចប្រជុំ តាមបណ្តាញអនឡាញ ដើម្បីអបអរសាទរសមិទ្ធិផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងអបអរសាទរខួបលើកទី ៤៥ ឆ្នាំដែលវៀតណាមបង្រួបបង្រួមប្រទេសឡើងវិញ និងបញ្ចប់សង្គ្រាមអាមេរិកនៅវៀតណាម។

សមាគមអតីតយុទ្ធជនអាមេរិក ដើម្បីសន្តិភាព កោតសរសើរវៀតណាមចំពោះការទទួលជោគជ័យនៃគ្រប់គ្រងនូវការរីករាលដាលនៃជំងឺ COVID-19
តំបន់ដាក់ឲ្យនៅដាច់ដោយឡែក​មួយ។ 

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ ប្រចាំនៅទីក្រុង New York បាន​ឲ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំ លោកស្រីប្រធានសមាគមអតីតយុទ្ធជន ដើម្បីសន្តិភាព Susan Schall បានសង្កត់ធ្ងន់ថា​ ក្នុងអំឡុងពេលនេះ​អតីតយុទ្ធជនអាមេរិក​​វៀតណាម​បានធ្វើជាសាក្សីម្តងទៀតអំពី កម្លាំងនិងការប្តេជ្ញាចិត្តរបស់ប្រជាជនវៀតណាមបាន​ជួយ​ប្រទេសតូចមួយ នៅអាស៊ីអាគ្នេយ៍​យកការឈ្នះជំងឺរាតត្បាត។

លោកស្រី Schall ក៏ជាគិលានុបដ្ឋាយិកាយោធា​ម្នាក់​ដែលបាន​ចែកខិត្តប័ណ្ណ​ តាម​យន្ដហោះ​នៅតំបន់ឈូងសមុទ្រ San Francisco ដើម្បី​ប្រឆាំងនឹងរដ្ឋាភិបាលអាមេរិក​នៅ​ពេលធ្វើឡើងសង្គ្រាមនៅវៀតណាម ក្នុងឆ្នាំ ១៩៦៨ ។ យោងតាម​លោកស្រីរូបនេះ​ ដែរ​បន្ទាប់ពីការបង្រួបបង្រួមប្រទេសជាតិឡើងវិញ នៅឆ្នាំ ១៩៧៥ កម្លាំងនិងសមត្ថភាព​វៀតណាម​បានប៉ានស្មានដ៏ប៉ិនប្រសប់​​ ដែលបានជួយប្រជាជនវៀតណាម​បន្តទទួលបានជោគជ័យ​ក្នុងការប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។

លោកស្រី Schall បានមានប្រសាសន៍ថា​ ប្រទេសវៀតណាមបានវាយតម្លៃពីហានិភ័យ​នៃកា​រផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​យ៉ាងឆាប់រហ័ស​។ ដូច្នេះ ប្រទេសនេះ​បាន​ប្រមូលធនធានទាំងអស់ដែលអាចធ្វើទៅបាន ថែមទាំង​ការ​ដឹកនាំដ៏វៃ​ឆ្លាត​របស់​រដ្ឋាភិបាល​​វៀតណាម សំដៅការពារប្រជាជនតាមរបៀបជោគជ័យនិងបង្ការនិង បញ្ឈប់​ការរីករាលដាលនៃជំងឺនេះក្នុងស្រុក។

បណ្តាអតីតយុទ្ធជនអាមេរិកក៏គិតថា អ្វីដែលវៀតណាមបានធ្វើ​គួរឱ្យចាប់អារម្មណ៍​ណាស់។ ដោយបរិមាណប្រជាជនចំនួន ៩៥ លាននាក់ ប៉ុន្តែប្រទេសវៀតណាមមានតែ ២៧១ ករណី​និងមិនមានអ្នកស្លាប់នៅឡើយ។ ​ទោះបីជាមានព្រំដែនជាប់ភាគខាងជើង​ប្រទេសចិនក៏ដោយ។

នៅក្នុងកិច្ចប្រជុំនោះដែរ អតីតយុទ្ធជនបានពិនិត្យឡើងវិញនូវខ្សែភាពយន្ត​ឯកសារ​មួយ​ដែលបង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៅពេលដែលកងទ័ពអាមេរិក​ត្រូវដកខ្លួន​ចេញ​ពីខាងត្បូងនៃប្រទេសវៀតណាម នៅឆ្នាំ ១៩៧៥ រូបភាពនៃកងទ័ពវៀតណាម​និង​ការជួបជុំរបស់ពួកគេជាមួយអតីតយុទ្ធជនអាមេរិក បន្ទាប់ពីសង្គ្រាមបានបញ្ចប់។ អតីតយុទ្ធជនអាមេរិកបានចំណាយពេលមួយនាទី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអ្នក​ដែល​បំបាត់អាយុជីវិតក្នុងសង្គ្រាមនេះ។

អតីតយុទ្ធជន Doug Hostetter ចែករំលែកនូវពេលវេលារបស់លោកនៅ Tam Ky ខេត្ត Quang Nam បានបង្រៀនក្មេងៗឱ្យចេះអាននិងសរសេរភាសាអង់គ្លេស។ លោកអះអាង ថា លោកក៏រៀនបានច្រើនពីក្មេងៗទាំងនោះដែរ។

ទន្ទឹមនឹងនេះដែរ លោក Frank Toner ដែលជាអតីតយុទ្ធជនម្នាក់ នៅខេត្ត Tay Ninh អស់រយៈពេលមួយឆ្នាំ បាននិយាយថា​ លោកមាន​សំណាងណាស់​ ពីព្រោះគាត់​មិន​ត្រូវ​កាន់កាំភ្លើង ​ហើយបានចែករំលែកនូវអារម្មណ៍ព្រួយចិត្តនិងការសោកស្តាយ​ដែលមិន​អាច​បំភ្លេចបាន។

សម្រាប់លោកអតីតយុទ្ធជន Nick Mottern វិញ បានសង្កត់ធ្ងន់ថា​ លោក​មិនអាច​វិលត្រឡប់ទៅ​ប្រទេសវៀតណាមបានទេ ​ពីព្រោះលោក​មិនអាចបំភ្លេចនូវអ្វីៗ​ដែល​ជនជាតិអាមេរិកបានធ្វើចំពោះប្រជាជននិងប្រទេសនេះ។

ជាប្រចាំឆ្នាំ​ សមាគមអតីតយុទ្ធជនអាមេរិកដើម្បីសន្តិភាព ​ មានសកម្មភាព​សម្រាប់​ផ្សារភ្ជាប់ស្លាកស្នាមសង្គ្រាម ក្នុង​អតីតកាល​ ដូចជាការ​ជួប​ជុំ​និងរៀបចំ​ដំណើរ​ការ​ទស្សនា​ នៅប្រទេសវៀតណាម។ នៅថ្ងៃទី ២៥ ខែឧសភា​ ជារៀងរាល់ឆ្នាំ​អតីតយុទ្ធជនអាមេរិក នៅទីក្រុង​ New York បានរៀបចំការប្រជុំ​ នៅឯ​សួនច្បារ​ Battery ដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ឈឺចាប់របស់យុទ្ធជនអាមេរិកដែលបានឆ្លងកាត់សង្គ្រាម ហើយក្រើនរំលឹកអតីតយុទ្ធជនដែលមានសំណាងរស់នៅនូវតំលៃសន្តិភាព។ នៅឆ្នាំនេះ​ដោយការរីករាលដាលនៃជំងឺ Covid -19 កំពុងមាន​ភាពស្មុគស្មាញ នៅ​ទីក្រុង​ New York អតីតយុទ្ធជនអាមេរិកបានផ្លាស់ប្តូរសកម្មភាពរបស់ពួកគេទៅជាការជួបប្រជុំ តាម​បណ្តាញអនឡាញ./. ។

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll