ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការគាំពារពលរដ្ឋក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩

08:30 2020/05/08

យុគសម័យ - ខេត្តប៊ិញភឿក ( Binh Phuoc) មានខ្សែបន្ទាត់ព្រំដែនចំនួន ២៦០.៤៣៣ គីឡូម៉ែត្រ ដែលមានព្រំប្រទល់ជាប់ខេត្តចំនួន ៣ គឺខេត្តមណ្ឌលគីរី ក្រចេះ និងត្បូងឃ្មុំនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលកន្លងមកកិច្ចការបរទេសការ កសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍តែងតែត្រូវបានថ្នាក់ដឹកនាំខេត្តប៊ិញភឿកវាយតម្លៃខ្ពស់និងប្តេជ្ញាចិត្តថានេះជាភារកិច្ចសំខាន់របស់ប្រព័ន្ធនយោបាយទាំងមូល។

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការគាំពារពលរដ្ឋក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩

លោក Vu Quang Minh ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជា

នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ដ៏ស្មុគស្មាញ ជីវភាពរស់នៅរបស់សហគមន៍ប្រជាជនកម្ពុជាដើមកំណើតវៀតណាមនិងប្រជាជនវៀតណាមនៅកម្ពុជាត្រូវបានប៉ះពាល់យ៉ាងខ្លាំង។ លោក Vu Quang Minh ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថាយោងតាមក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី ៤ ខែឧសភា កម្ពុជាបានឆ្លងកាត់រយៈពេល ២២ ថ្ងៃជាប់ៗគ្នាដោយមិនបានរកឃើញករណីថ្មីណាមួយឡើយ។ ក្នុងចំណោម ១២២ ករណីដែលបានរកឃើញជាផ្លូវការមាន ១២០ ករណីត្រូវបានព្យាបាលមានតែ ២ ករណីប៉ុណ្ណោះដែលកំពុងត្រូវបានព្យាបាល។ ជាពិសេសលោក Vu Quang Minh ចង់ចែករំលែកដំណឹងល្អថារហូតមកដល់ពេលនេះភ្ញៀវទេសចរជនជាតិវៀតណាមទាំង ៣ នាក់ដែលជាអកុសលឆ្លងជំងឺកាលពីមុននោះតែឥឡូវនេះបានជាសះស្បើយនិងចេញពីមន្ទីពេទ្យផងដែរ ហើយរហូតដល់ពេលនេះគេមិនបានរកឃើញប្រជាជនកម្ពុជាដើមវៀតណាមណាម្នាក់នៅក្នុងសហគមន៍ដែលឆ្លងជំងឺនេះទេ។

នេះគឺជាសមិទ្ធិផលគួរឱ្យកត់សំគាល់របស់ប្រទេសកម្ពុជាបើប្រៀបធៀបជាមួយប្រទេសដទៃទៀតនៅលើពិភពលោកជាពិសេសជាមួយស្ថានភាពរាតត្បាតនៅក្នុងប្រទេសនានាក្នុងតំបន់។ ក្រៅពីនេះដោយមានការកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ប្រទេស កម្ពុជាបានដាក់ចេញនូវគោលនយោបាយសន្តិសុខសង្គមដំបូងជាមួយកញ្ចប់ឧបត្ថម្ភនានាដើម្បីជួយគាំទ្រដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺរួមទាំងផ្តល់ជំនួយឧបត្ថម្ភជាទឹកប្រាក់សម្រាប់កម្មករគ្មានការងារធ្វើទៀតផង។ 

លើសពីនេះទៀតដែររដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាយ៉ាងច្រើនរហូតដល់ ៣ ពាន់លានដុល្លារអាមេរិកដើម្បីទប់ស្កាត់នឹងជំងឺនេះ ហើយរដ្ឋាភិបាលក៏បានដាក់ចេញនូវចលនាអំពាវនាវ ឲ្យ អង្គភាពអាជីវកម្ម អង្គការ ប្រជាពលរដ្ឋនិងមន្ត្រីរាជការ រៃអង្គាសនិងបរិច្ចាគថវិកាដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ហើយក៏ប្រមូលបានទឹកប្រាក់បានរាប់លានដុល្លារអាមេរិកថែមទៀតផងដែរ។ 

 

នាយកដ្ឋាននគរបាលប៊ិញភឿកបានប្រគល់ម៉ាស់វេជ្ជសាស្ត្រចំនួន ៤.៥០០ ដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (ព្រះរាជាណាចក្រកម្ពុជា)

ម្យ៉ាងវិញទៀតលោកឯកអគ្គរដ្ឋទូត Vu Quang Minh ក៏បានមានប្រសាសន៍ថា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានបង្កើតក្រុមការងារពិសេសស្តីពីការការពារនិងទប់ស្កាត់នឹងជំងឺរាតត្បាតដោយផ្តោតសំខាន់លើការយកការបង្ការសហគមន៍ជាស្នូលដែលភារកិច្ចចំបងគឺត្រូវផ្តោតការយកចិត្តទុកដាក់លើការរឃ្លាំមើលយ៉ាងដិតដល់នូវការវិវឌ្ឍន៍ស្ថានការណ៍រួមទាំងសរុប ព័ត៌មានថ្មីៗនិងផ្តល់យោបលជូនថ្នាក់ដឹកនាំស្ថានទូតជាបន្ទាន់ផងដែរ។ 

ទាក់ទងនឹងវិធានការស្ថានទូតវៀតណាមនៅកម្ពុជាក៏អនុវត្តក្នុងពេលដំណាលគ្នានិងយ៉ាងតឹងរឹងដើម្បីបំពេញភារកិច្ចបន្ទាន់នានាក្រោមសមត្ថភាពរបស់ខ្លួននិងលក្ខខណ្ឌដែលអាចធ្វើទៅបានដែរ។ ជាពិសេសសម្រាប់ការអំពាវនាវ ផ្សព្វផ្សាយឃោសនា និងផ្តោតសំខាន់លើការបំពេញការងារបានល្អចំនួន ៤ ក្នុងនោះមានការរៀបចំខ្សែទូរស័ព្ទជាបន្ទាន់សម្រាប់ការគាំពារប្រជាពលរដ្ឋ ២៤ម៉ោង/៧ថ្ងៃ ដើម្បីដោះស្រាយបញ្ហាដែលអាចកើតមានឡើងផងដែរ។

ស្ថានទូតក៏បានសហការជាមួយសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជាដើម្បីអំពាវនាវឱ្យបំផុស និងបង្កើតចលនាសាមគ្គីភាពក្នុងស្មារតី”“រួមទុក្ខរួមសុខ” “ស្លឹកឈើល្អការពារស្លឹកឈើរហែក” ពីបុគ្គលនិងសប្បុរសជននៅវៀតណាមនិងនៅកម្ពុជាដើម្បីគាំទ្រសហគមន៍ដែលអាចបត់បែនបានតាមសមត្ថភាពនៅតាមខេត្តក្រុងនិងតំបន់លំនៅដ្ឋាននីមួយៗ។ 

ទាក់ទងនឹងការគាំពារប្រជាពលរដ្ឋក្នុងបរិបទនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ។នេះជាភារកិច្ចជាបន្ទាន់ដែលកើតឡើងនិងបញ្ហាប្រឈមចាំបាច់ត្រូវធ្វើតាមរបៀបបត់បែនព្រោះកម្ពុជាជាប្រទេសជិតខាង ហើយចំនួនប្រជាជនវៀតណាមធ្វើដំណើរ ទៅធ្វើជំនួញ ទៅសិក្សានិងធ្វើការងារផ្សេងៗទៀត ជាពិសេសគឺមានប្រជាជនមកពីខេត្តនានាដែលជាប់ព្រំដែននៃប្រទេសទាំងពីរផង ដែរ។ 

ក្រឡេកទៅមើលដំណើរការទាំងមូលនិងការវាយតំលៃបឋម ស្ថានទូតវៀតណាមនិងអង្គភាពអាជីវកម្មនានាប្រចាំនៅ     កម្ពុជាបានឃើញថាកម្មវិធីជំនួយឧបត្ថម្ភសង្គម-មនុស្សធម៌នេះទទួលបានជោគជ័យបំផុតដែលមិនធ្លាប់មាន ដោយឆ្លុះបញ្ចាំងពីវិសាលភាពនៃការជួយគាំទ្រធំបំផុតនិងមានធនធានមនុស្សច្រើនបំផុតដែលបានចូលរួមវិភាគទានផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baobinhphuoc.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll