វៀតណាមវាយតំលៃខ្ពស់ចំពោះការសម្រេចនិរាករណ៍កំណត់ទូតលេខ689 MFA/AP1 ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាពីរាជរដ្ឋាភិបាលកម្ពុជា

13:36 2020/07/03

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម នាពេលឆ្លើយតបនឹងសំណួរទាក់ទងនឹងការសម្រេចនិរាករណ៍កំណត់ទូតលេខ689 MFA/AP1 ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាពីរាជរដ្ឋាភិបាលកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកជំទាវ ឡេ ធិ ធូ ហ័ង(Le Thi Thu Hang) បានអោយដឹងថា៖ វៀតណាមវាយតំលៃខ្ពស់លើការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។

វៀតណាមវាយតំលៃខ្ពស់ចំពោះការសម្រេចនិរាករណ៍កំណត់ទូតលេខ689 MFA/AP1 ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាពីរាជរដ្ឋាភិបាលកម្ពុជា
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកជំទាវ ឡេ ធិ ធូ ហ័ង(Le Thi Thu Hang)។​ (ប្រភព៖ Zing)

លោកជំទាវក៏បាននិយាយបន្ថែមទៀតថា នាពេលកន្លងមកនេះ កម្ពុជានិងវៀតណាមកំពុងសហការគ្នាដ៏ស្អិតរមួតក្នុងការធានានូវការចេញ ចូលរបស់បុគ្គលដែលស្ថិតក្នុងការអាទិភាព ហើយជាពិសេសក្នុងនោះគឺសិស្ស និស្សិត និងការរក្សាភាពប្រក្រតីនូវសកម្មភាពដោះដូរពាណិជ្ជកម្មតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

ក្នុងស្ថានភាពជំងឺកូវីដ១៩កំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅលើតំបន់និងពិភពលោក គ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធនៃភាគីទាំងពីរនឹងបន្តការស្រាវជ្រាវនិងពិភាក្សាគ្នាអំពីរបៀបកាត់បន្ថយការរឹតត្បិតការចេញចូលផ្អែកលើមូលដ្ឋាននូវការវិវឌ្ឍន៍រាលដាលនៃជំងឺឆ្លងនិងស្របតាមការកំណត់ពីខាងសុខាភិបាលរបស់ប្រទេសនិមួយៗ ក្នុងគោលបំណងសំខាន់ជាងគេគឺបន្តការគ្រប់គ្រងល្អនិងមិនអោយជំងឺនេះរាតត្បាតក្នុងសង្គមនៃប្រទេសទាំងពីរ៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll