ខេត្តដាកឡាក់ (វៀតណាម) អនុវត្តកិច្ចសហប្រតិបត្តិការអប់រំនិងបណ្តុះបណ្តាលជាមួយខេត្តមណ្ឌលគីរី (កម្ពុជា)

23:18 2019/09/10

យុគសម័យ - នាថ្ងៃទី ៩ ខែកញ្ញា នៅខេត្តមណ្ឌលគីរី (ព្រះរាជាណាចក្រកម្ពុជា) ក្រុមការងារខេត្ត Dak Lak បានពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគីរីលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលក្នុងចន្លោះដំណាក់កាលឆ្នាំ ២០១៩-២០២៣ ។

ខេត្តដាកឡាក់ (វៀតណាម) អនុវត្តកិច្ចសហប្រតិបត្តិការអប់រំនិងបណ្តុះបណ្តាលជាមួយខេត្តមណ្ឌលគីរី  (កម្ពុជា)
លោក Pham Dang Khoa នាយកមន្ត្រីអប់រំនិងបណ្តុះបណ្តាលខេត្តដាកឡាក់ និង លោក Tim Sangvat នាយកមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគីរី  (រូបថត៖ giaoducthoidai.vn)

តាមសំណើរររបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគីរីក្នុងស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាយូរអង្វែងរវាងភាគីទាំងពីរ នាពេលខាងមុខនេះខេត្តដាក់ឡាក់នឹងជួយឧបត្ថម្ភគាំទ្រជូនខេត្តមណ្ឌលគីរីក្នុងការបណ្តុះបណ្តាលនិស្សិតខេត្តរបស់ប្រទេសមិត្តឱ្យទៅជំនាញវិជ្ជាជីវៈនៅខេត្តដាកឡាក់ (វៀតណាម) រួមទាំងផ្តោតលើវិស័យកសិកម្ម អគ្គិសនីនិងបច្ចេកវិទ្យាព័ត៌មានជាដើម។ 

ទិដ្ឋភាពនៃជំនួប (រូបថត៖ giaoducthoidai.vn)

ភាគីទាំងពីរក៏បានផ្លាស់ប្តូរព័ត៌មានជាបឋមស្តីពីការជ្រើសរើសនិស្សិតឱ្យទៅរៀនវិជ្ជាជីវៈនៅខេត្តដាកឡាក់ ដោយចំណាយពេលវេលាជួយនិស្សិតខេត្តមណ្ឌលគីរីរៀនភាសាវៀតណាមមុនពេលសិក្សាជំនាញវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះដែរ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តមណ្ឌលគីរីក្រុមការងារខេត្តដាកឡាក់បានទៅទស្សនាវិទ្យាល័យហ៊ុនសែនដែលជាវិទ្យាល័យធំជាងគេមួយនៅខេត្តមណ្ឌលគីរីផងដែរ៕

(ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll