កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការបង្ការទប់ស្កាត់ការជួញដូរមនុស្សនិងការការពារជនរងគ្រោះនៃការជួញដូរ

16:04 2020/03/30

យុគសម័យ - គណៈកម្មាធិការប្រជាជនទីក្រុង Ha Noi បានចេញនូវផែនការលេខ ៦៤ / KH-UBND ដោយអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការបង្ការទប់ស្កាត់ការការជួញដូរមនុស្សនិងការការពារជនរងគ្រោះនៃការជួញដូរក្នុងដំណាក់កាល ២០២០-២០២២ ។

កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការបង្ការទប់ស្កាត់ការជួញដូរមនុស្សនិងការការពារជនរងគ្រោះនៃការជួញដូរ
(រូបថត៖ Internet)

តាមនោះការផ្តោតសំខាន់នៃផែនការគឺរៀបចំការឃោសនា ផ្សព្វផ្សាយឱ្យបានហ្មត់ចត់និងអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងវៀតណាមនិងកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការការបង្ការ ទប់ស្កាត់បការជួញដូរមនុស្សនិងការពារជនរងគ្រោះពីការជួញដូរ ក្នុងដំណាក់កាល២០២០ - ២០២២; ឯកសារច្បាប់ស្តីពីការការបង្ការ ទប់ស្កាត់ការជួញដូរមនុស្ស តាមទំរង់សមស្របនិងជាក់ស្តែងជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

ទន្ទឹមនឹងនោះការអនុវត្តផែនការសហប្រតិបត្តិការស្តីពីការបង្ការ ទប់ស្កាត់ការជួញដូរមនុស្ស ដោយផ្តោតលើការស្វែងយល់វិធានសបស្របដើម្បីបំផ្លាញខ្សែនិងក្រុមឧក្រិដ្ឋជនជួញដូរមនុស្សមកកាន់ប្រទេសកម្ពុជា។ លើកកម្ពស់ប្រសិទ្ធភាពនៃការទទួលនិងការគាំទ្រនៃការត្រឡប់ទៅជីវភាពរស់នៅឡើងវិញសម្រាប់ជនរងគ្រោះដែលបានជួញដូរទៅកាន់ប្រទេសកម្ពុជាដោយយោងទៅ តាមច្បាប់។

ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តនិងក្រុងក្នុងប្រទេស។ ជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក (ជាពិសេសប្រទេសជិតខាងនិងបណ្តាប្រទេសក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ) ក្នុងការផ្លាស់ប្តូរព័ត៌មានគាំទ្រដល់ការស៊ើបអង្កេត ការផ្ទៀងផ្ទាត់ ការរកឃើញករណីនិងការបំផ្លាញបណ្តាញឧក្រិដ្ឋកម្មនៃការជួញដូរមនុស្ស ការជួយសង្គ្រោះនិងការត្រឡប់ទៅជីវភាពរស់នៅឡើងវិញរបស់ជនរងគ្រោះ។ រៀបចំកិច្ចប្រជុំសរុបនិងវាយតំលៃនូវលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីបង្ការ ទប់ស្កាត់ការជួញដូរមនុស្សនិងការការពារជនរងគ្រោះនៃការជួញដូររវាងវៀតណាមនិងកម្ពុជា។

គណៈកម្មាធិការប្រជាជនទីក្រុង Ha Noi តម្រូវ​ ក្នុងដំណើរការនៃការអនុវត្ត ដើម្បីធានានូវការសម្របសម្រួលឯកភាពនិងជិតស្និទ្ធក្នុងសកម្មភាព ដើម្បីទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្មជួញដូរមនុស្ស នៅក្នុងទីក្រុង ជាពិសេសការបទឧក្រិដ្ឋជួញដូរមនុស្សរវាងប្រទេសវៀតណាមនិង​ប្រទេសកម្ពុជា./.
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll