Zhishan Foundation ឧបត្ថម្ភថវិកាជាង ២០០ លានដុងដើម្បីជួយដល់សិស្សនៅខេត្តភាគកណ្តាលចំនួន ៥ ដោយគម្រោង “បង្កើតមិត្តជាមួយសៀវភៅ”

15:44 2020/05/20

យុគសម័យ - នាថ្ងៃទី ១៨ ខែឧសភា អង្គការ Zhishan Foundation បានអនុម័តិមលើគម្រោង “បង្កើតមិត្តជាមួយសៀវភៅ” ដែលបានឧបត្ថម្មថវិកាចំនួន ២១០ លានដុងដើម្បីជួយដល់សិស្សចំនួន ១.០១៦ នាក់នៅខេត្តចំនួន ៥ រួមមាន៖ Thua Thien Hue, Quang Tri, Quang Binh, Ha Tinh និង Nghe An ដើម្បីឱ្យមានភាពសប្បាយរីករាយបន្ថែមទៀតក្នុងការទៅសាលារៀន បន្ទាប់ពីលែងមានជំងឺរាតត្បាតតែម្ដង។

Zhishan Foundation ឧបត្ថម្ភថវិកាជាង ២០០ លានដុងដើម្បីជួយដល់សិស្សនៅខេត្តភាគកណ្តាលចំនួន ៥ ដោយគម្រោង “បង្កើតមិត្តជាមួយសៀវភៅ”

Zhishan Foundation ឧបត្ថម្ភថវិកាជាង ២០០ លានដុងដើម្បីជួយដល់សិស្សនៅខេត្តភាគកណ្តាលចំនួន ៥ ដោយគម្រោង “បង្កើតមិត្តជាមួយសៀវភៅ”

ជំងឺរាតត្បាតសកល COVID-19 បានបន្តរីករាលដាលពាសពេញសកលលោក ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រប់ផ្នែកនៃជីវភាព សេដ្ឋកិច្ច-សង្គមរបស់បណ្ដាប្រទេស រួមទាំងប្រទេសវៀតណាមផងដែរ។ ដើម្បីលើកទឹកចិត្ត ចែករំលែកនិងជួយដល់ក្រុមគ្រួសារនិងសិស្សដែលជួបការលំបាកក្នុងការទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះដើម្បីជំនះរាល់ការលំបាកដោយជំងឺរាតត្បាត អង្គការ Zhishan Foundation បានរៀបចំការប្រគល់អំណោយដល់សិស្សដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះនៅខេត្ត Thua Thien Hue, Quang Tri, Quang Binh, Ha Tinh និង Nghe An ។

 

គម្រោង “បង្កើតមិត្តជាមួយសៀវភៅ”របស់ Zhishan Foundation បានជួយគាំទ្រដល់សិស្សដែលជួបការលំបាកចំនួន ១.០១៦ នាក់នៅក្នុងខេត្តចំនួន ៥។

គម្រោង “បង្កើតមិត្តជាមួយសៀវភៅ”របស់ Zhishan Foundation បានជួយគាំទ្រដល់សិស្សដែលជួបការលំបាកចំនួន ១.០១៦ នាក់នៃសាលាចំនួន ៤២ នៅក្នុងខេត្តភាគកណ្ដាលចំនួន ៥ ដែលក្នុងនោះ ខេត្ត Thua Thien Hue មានសាលារៀនចំនួន ៨ ខេត្ត​ Quang Tri មានសាលារៀនចំនួន ៨  ខេត្ត Quang Binh មានសាលារៀនចំនួន ៨ ខេត្ត Ha Tinh មានសាលារៀនចំនួន ៨ ខេត្ត Nghe An មានសាលារៀនចំនួន ១០។

 

សិស្សចំនួន ១០១៦ នាក់នៃសាលាបឋមចំនួន ៤២ ទទួលបានអត្ថប្រយោជន៍ពីគម្រោង “បង្កើតមិត្តជាមួយសៀវភៅ”

ដើម្បីជំនះនូវផលវិបាកនៃជំងឺ COVID-19 អង្គការ Zhishan Foundation បានមានសកម្មភាពយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាជាច្រើនដើម្បីរួមគ្នាជាមួយប្រជាជនដើម្បីជំនះការលំបាក។ នាពេលកន្លងមក អង្គការ Zhishan បានជួយឧបត្ថម្ភគ្រួសារក្រីក្រចំនួន ៧០០ គ្រួសារនៅខេត្ត Thua Thien Hue, Quang Binh, Quang Tri, Ha Tinh និង Nghe An ។ អំណោយសរុបរួមមានសំភារៈចាំបាច់ដូចជា៖ មី អង្ករ ប្រេងឆា ដោយចំណាយថវិការហូតមកដល់ ២៥០ លានដុង។

 

Zhisha Foudation បានប្រគល់អំណោយចំនួន ១០០ ដល់ ១០០ ក្រុមគ្រួសារនៅខេត្ត Quang Binh ។

Zhisha ក៏បានផ្តល់ឧបត្ថម្ភថវិការចំនួន ២០០ លានដុងដើម្បីជួយដល់សិស្សចំនួន ១.៧៦៥ នាក់នៃសាលាមត្តេយ្យចំនួន ៧ គឺ Mo O, Huong Hiep, Ba Nang, Dakrong 1, Dakrong 2, Huc Nghi និង Ta Long ស្រុក Dakrong ខេត្ត Quang Tri

 

សិស្សម្នាក់ៗនៃគម្រោងមត្តេយ្យទទួលបានអំណោយគឺអង្ករចំនួន ៥ គីឡូក្រាមនិងទឹកដោះគោ។

យោងតាម “គំរោងមត្តេយ្យ” សិស្សម្នាក់ៗទទួលបានអំណោយគឺអង្ករចំនួន ៥ គីឡូក្រាមនិងទឹកដោះគោ។ ក្រៅពីនេះ មន្រ្តីនៃអង្គការ Zhishan Foundation ក៏បានរៀបចំផែនការដើម្បីផ្ដល់អាហារបំប៉នដល់ចៅៗចំនួន ១,៧៦៥ នាក់ផងដែរ៕

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll