លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោករដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី Luigi Di Maio

11:36 2020/05/20

យុគសម័យ - រសៀលថ្ងៃទី១៩ ខែឧសភា ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh លោករដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី Luigi Di Maio បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។

លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោករដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី Luigi Di Maio
លោក​រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី Luigi Di Maio។ (រូបថត៖ Thong Tin Chinh phu)

លោកក៏បានសម្តែងការដឹងគុណចំពោះជំនួយដ៏មានតម្លៃដែលរដ្ឋាភិបាលនិងប្រជាជនវៀតណាមបានប្រគល់ជូនដល់រដ្ឋាភិបាលនិងប្រជាជនអ៊ីតាលី ក្នុងដំណាក់កាលដ៏លំបាក ដោយបានចាត់ទុកនេះ​ជាកាយវិការមិត្តភាពនិង​សាមគ្គីភាព​រវាងប្រទេសទាំងពីរ​ ហើយរដ្ឋាភិបាលនិងប្រជាជនអ៊ីតាលីនឹង​ចងចាំជានិច្ច។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានអះអាងថា​ប្រទេសវៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយប្រទេសអ៊ីតាលីនិងសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh សូមថ្លែងនូវអំណរគុណប្រទេសអ៊ីតាលីដែលបានជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិវៀតណាម ក្នុងកំឡុងពេល​មានការរីករាលដាល​នៃជំងឺនេះ​ ហើយសង្ឃឹមថា​រដ្ឋាភិបាលនៃប្រទេសទាំងពីរ​បន្តសម្របសម្រួល​ដើម្បីគាំទ្រដល់ពលរដ្ឋរបស់ខ្លួន នាពេលខាងមុខ។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី Pham Binh Minh បានអញ្ជើញ​លោក​រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី Luigi Di Maio មកបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម។ លោករដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលីបានទទួលការអញ្ជើញនេះដោយរីករាយ។

 លោករដ្ឋមន្ត្រី Luigi Di Maio បានថ្លែងអំណរគុណ​ចំពោះបណ្តាប្រទេសដែលបាន​គាំ​ទ្រ​ប្រទេសអ៊ីតាលី./.

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll