បណ្តាញសង្គម Lotus "ផលិតដោយវៀតណាម" បានដំណើរការចុះឈ្មោះគណនីនិងប្រើប្រាស់សាកល្បងក្នុងថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩

20:19 2019/09/09

យុគសម័យ - បណ្តាញសង្គមថ្មីរបស់ប្រទេសវៀតណាម - Lotus អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញយកកម្មវិធី (Apps) នៅថ្ងៃនេះ (ថ្ងៃទី ៩ ខែកញ្ញា) មុនពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញាខាងមុខនេះ។

បណ្តាញសង្គម Lotus "ផលិតដោយវៀតណាម" បានដំណើរការចុះឈ្មោះគណនីនិងប្រើប្រាស់សាកល្បងក្នុងថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០១៩
អគ្គនាយកក្រុមហ៊ុន VCCorp​ លោក Nguyen The Tan ចែករំលែកអំពីបញ្តាញសង្គម Lotus របស់វៀតណាម (រូបថត៖ congthuong.vn)

 

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន VCCorp បានបង្ហាញថា នាថ្ងៃទី ៩ ខែកញ្ញា អ្នកប្រើប្រាស់អាចទាញយកកម្មវិធីបណ្តាញសង្គម Lotus របស់វៀតណាមនិងចុះឈ្មោះគណនីហើយប្រើតេស្តក្រោមការកំណត់សមាជិកមួយចំនួនតូចៗ (Close Beta) ។ បណ្តាញសង្គម Lotus នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០១៩ នៅទីក្រុងហាណូយ។ SVCCorp បានឧទ្ទេសនាម Lotus ជាបណ្តាញសង្គមមួយដែលមានទិសដៅខុសប្លែកពីគេ ដោយផ្តោតលើខ្លឹមសារជាមជ្ឈភាព និងបង្កើតមូលដ្ឋានដើម្បីផ្តល់ជំនួយដល់អ្នកផលិតមាតិកានិងបុគ្គលឱ្យមានភាពច្នៃប្រឌិតព្រមទាំងទទួលបានមាតិកាដែលមានគុណភាពដើម្បីបម្រើឲ្យអ្នកប្រើប្រាស់ផងដែរ។

 

បញ្តាញសង្គម Lotus (រូបថត៖ kenh14.vn)

 

គួរបញ្ជាក់ថាអ្នកប្រើប្រាស់ដែលចូលរួមក្នុងបណ្តាញសង្គម Lotus នឹងមានឱកាសទទួលបាននូវបទពិសោធន៍ថ្មីៗ ក៏ដូចជាការចូលរួមក្នុងការប្រកួតប្រជែងដើម្បីទទួលយកការដូរជាច្រើនផងដែរ។

នាបច្ចុប្បន្ន Lotus បានប្រកាសសហការជាមួយអ្នកបង្កើតមាតិកាជាង ៥០០ នៅក្នុងវិស័យចំនួន ២០ ផ្សេងៗគ្នា (រួមមានវិស័យអប់រំ សេដ្ឋកិច្ច ការថតរូប ការសរសេររឿង blog ជាដើម) ហើយមានប្រភពនព័ត៌មានផ្លូវការជាង ៣០ ដែលក្នុងនោះមានស្ថានីយ៍ទូរទស្សន៍វៀតណាម កាសែតកងទ័ពប្រជាជនវៀតណាម​ និងកាសែតមួយចំនួនទៀត    ផង៕
(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vtv.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll