កម្ពុជានាំចេញជ័រកៅស៊ូជាង២៤ម៉ឺនតោន បានចំណូលជាង៣១៨លានដុល្លារ នៅរយៈពេល១០ខែឆ្នាំ

12:01 2020/11/29

រាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា នៅរយៈពេល១០ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូបាន២៤២,៩២២តោន កើនឡើង៤២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

កម្ពុជានាំចេញជ័រកៅស៊ូជាង២៤ម៉ឺនតោន បានចំណូលជាង៣១៨លានដុល្លារ នៅរយៈពេល១០ខែឆ្នាំ
កម្ពុជានាំចេញជ័រកៅស៊ូជាង២៤ម៉ឺនតោន បានចំណូលជាង៣១៨លានដុល្លារ នៅរយៈពេល១០ខែឆ្នាំ

របាយការណ៍បន្តថា ក្នុងរយៈពេល១០ខែមកនេះតម្លៃជ័រកៅស៊ូជាមធ្យមមានតម្លៃ ១,៣១១ដុល្លារក្នុង១តោន។ ដូច្នេះចំណូលបានពីការនាំចេញជ័រកៅស៊ូ ១០ខែឆ្នាំ២០២០នេះ មានជាង៣១៨លានដុល្លារអាមេរិក។

អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីផលិតផលជ័រកៅស៊ូចំនួន ៤០១,៩១៤ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ ចំនួន២៩០,០១៣ហិកតា ស្មើនឹង៧២ភាគរយ និងផ្ទៃដីថែទាំមានចំនួន ១១១,៩០១ហិកតាស្មើនឹង២៨ភាគរយ។

សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

តាម Freshnews
;

同类别新闻