Trending now
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
យុគសម័យ - ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនង វៀតណាម - ថៃ ទើបតែត្រូវបានតម្លើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Manh Cuong ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងបើកបន្ថែមនូវកម្លាំងចលករសហប្រតិបត្តិការនៅក្នុងបណ្ដាវិស័យពាណិជ្ជកម្ម ការវិនិយោគ ឡូជីស្ទីក ការផ្សារភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងបណ្ដាវិស័យអភិវឌ្ឍន៍ថ្មីនៃប្រទេសទាំងពីរ។
វៀតណាម - ប៊ុលហ្ការី បណ្ដុះបណ្ដាលទំនាក់ទំនងមិត្តភាពតាមរយៈវប្បធម៌ និងការអប់រំ
យុគសម័យ - នាព្រឹកថ្ងៃទី ២៥ ខែឧសភា នៅ Ha Noi សមាគមមិត្តភាព វៀតណាម - ប៊ុលហ្ការី ចំណុះសហភាពបណ្ដាអង្គការមិត្តភាពវៀតណាម បានសម្របសម្រួលជាមួយស្ថានទូតប៊ុលហ្ការីប្រចាំនៅវៀតណាម រៀបចំយ៉ាងឡឡារិកនូវពិធីរំលឹកខួបផ្សារភ្ជាប់ទិវាវប្បធម៌ ការអប់រំប៊ុលហ្ការី និងអក្សរសាស្ត្រស្លាវ។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ព្រមទាំងលោកជំទាវ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរី
យុគសម័យ - ទទួលតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី លោក Tharman Shanmugaratnam ព្រមទាំងលោកជំទាវ អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ព្រមទាំងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦។
វៀតណាមមានបំណងប្រាថ្នាចង់អភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាមួយអាហ្វ្រិក
យុគសម័យ - នារាត្រីថ្ងៃទី ២២ ខែឧសភា នៅ Ha Noi ក្រុមឯកអគ្គរដ្ឋទូតអាហ្វ្រិកប្រចាំនៅវៀតណាម បានរៀបចំយ៉ាងឡឡារិកនូវពិធីរំលឹកខួបលើកទី ៦៣ នៃទិវាអាហ្វ្រិក (ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៦៣ - ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៦)។
ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វៀតណាម - សហភាពអឺរ៉ុប
យុគសម័យ - នារសៀលថ្ងៃទី ២២ ខែឧសភា នៅ Hà Nội អនុប្រធានរដ្ឋសភា លោក Nguyen Hong Dien បានទទួលជួបសមាគមសហគ្រាសអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) ដឹកនាំដោយប្រធាន EuroCham លោក Bruno Jaspaer ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច និងបំពេញការងារនៅវៀតណាម។
វៀតណាម - កម្ពុជា បង្កើនការតភ្ជាប់ជំនាន់វ័យក្មេង សហគ្រាស និងមូលដ្ឋាន
យុគសម័យ - នាថ្ងៃទី ២៥ ខែឧសភា នៅទីក្រុង Ho Chi Minh សមាគមមិត្តភាព វៀតណាម - កម្ពុជា និងសមាគមមិត្តភាព កម្ពុជា - វៀតណាម បានរៀបចំសន្និសីទរួមគ្នាលើកទី IV។ ការតភ្ជាប់យុវជន ការគាំទ្រនិស្សិតកំពុងសិក្សានៅបរទេស កិច្ចសហប្រតិបត្តិការសហគ្រាស និងការដោះដូររវាងមូលដ្ឋាននិងមូលដ្ឋាន គឺជាបណ្ដាខ្លឹមសារដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់តំណាងជាច្រើនរូប។
CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
យុគសម័យ - នាថ្ងៃទី ២០ ខែឧសភា ម៉ោងក្នុងតំបន់ មុនពេលឈានចូលដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់ប្រធានាធិបតី Serbia លោក Aleksandar Vucic កម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ីត្រូវបានបើកដំណើរការនៅ Belgrade។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
យុគសម័យ - ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៦។