ចំណុចបង្អែកលើដំណើរនៃការធំដឹងក្តីរបស់កូនៗយុទ្ធជនពលីនគរបាល

08:26 | 21/09/2026 ម៉ាញដាត

យុគសម័យ - ចាប់ពីបណ្តាប្រាក់ឧបត្ថម្ភការសិក្សា កាដូអនុស្សាវរីយ៍រៀងរាល់ឱកាសបុណ្យសែនព្រះខែ រហូតដល់ការសួរសុខទុក្ខ លើកទឹកចិត្តជាច្រើនឆ្នាំកន្លងមក កម្មវិធី «រួមដំណើរជាមួយប្អូនយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត» កំពុងក្លាយជាចំណុចបង្អែកសម្រាប់ប្អូនៗតូចៗដែលមានឪពុកជាកម្មាភិបាលនគរបាលបានពលីជីវិតក្នុងពេលបំពេញភារកិច្ច។ ដំណើរនោះមិនត្រឹមតែជួយប្អូនៗឱ្យឆ្លងកាត់ការលំបាកប៉ុណ្ណោះទេ ថែមទាំងបន្ថែមនូវកម្លាំងចិត្តដើម្បីធំដឹងក្តី រស់នៅប្រកបដោយការទទួលខុសត្រូវ និងបន្តវេននូវតម្លៃល្អផូរផង់របស់ក្រុមគ្រួសារ។

នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ កងកម្លាំងនគរបាលសមុទ្រវៀតណាម ចេញដំណើរទៅល្បាតរួមជាមួយកងកម្លាំងនគរបាលសមុទ្រចិន

នារសៀលថ្ងៃទី ១២ ខែកញ្ញា នៅ Ha Noi គណៈកម្មការជំនាញ An ninh Thu do សហការជាមួយសម្ព័ន្ធក្រុមហ៊ុន Tan Hiep Phat បានរៀបចំជំនួបប្រជុំ ប្រគល់ប្រាក់ឧបត្ថម្ភជាប្រចាំ និងជូនកាដូអនុស្សាវរីយ៍បុណ្យសែនព្រះខែដល់កុមារតូចៗដែលជា «កូនធម៌» នៅក្នុងកម្មវិធី «រួមដំណើរជាមួយប្អូនយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត»។

នៅក្នុងជំនួបនោះ ក្មួយៗពីររូបគឺ Le Nhat Linh និង Nguyen Dang Huy ត្រូវបានកោតសរសើរ និងប្រគល់កាដូអនុស្សាវរីយ៍ បន្ទាប់ពីបានប្រឡងជាប់ចូលរៀននៅសាកលវិទ្យាល័យ និងមហាវិទ្យាល័យ។ សមិទ្ធផលនេះបានកត់សម្គាល់នូវរាល់ការខិតខំប្រឹងប្រែងរបស់ប្អូនៗ ព្រមទាំងកត់សម្គាល់នូវដំណាក់កាលថ្មីមួយនៅក្នុងដំណើរការសិក្សា និងការធំដឹងក្តី។

ចាប់ពីការបាត់បង់ រហូតដល់សេចក្តីរីករាយដែលបានឃើញកូនធំដឹងក្តី

ក្នុងចំណោមក្រុមគ្រួសារនានាដែលទទួលបានការរួមដំណើរជាច្រើនឆ្នាំកន្លងមក រឿងរ៉ាវរបស់បងស្រី Doan Thanh Tra បានបន្សល់ទុកនូវអារម្មណ៍រំជួលចិត្តជាច្រើន។

កាលពី ១៥ ឆ្នាំមុន ស្វាមីរបស់បងស្រីគឺអនុសេនីយ៍ឯក Le Van Sinh បានពលីជីវិតក្នុងពេលបំពេញភារកិច្ចល្បាតនៅលើវិថី Thuy Khue។

នៅក្នុងដំណើរការដេញតាមយុវជនពីរនាក់ដែលមានសញ្ញាសង្ស័យ បើកបរទោចក្រយានយន្តគ្មានស្លាកលេខ អនុសេនីយ៍ឯក Le Van Sinh បានរងរបួសធ្ងន់ធ្ងរ។ ទោះបីជាត្រូវបានមិត្តរួមក្រុមបញ្ជូនទៅសង្គ្រោះបន្ទាន់ និងព្យាបាលយ៉ាងឆាប់រហ័សយ៉ាងណាក៏ដោយ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក លោកមិនអាចរួចផុតពីសេចក្តីស្លាប់បានឡើយ។

ជំនួបនានាជាមួយប្អូនៗនៅក្នុងកម្មវិធី «រួមដំណើរជាមួយប្អូនយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត» ត្រូវបានរក្សាជាប្រចាំនៅក្នុងឱកាសបុណ្យទាន និងចូលឆ្នាំ។
ជំនួបនានាជាមួយប្អូនៗនៅក្នុងកម្មវិធី «រួមដំណើរជាមួយប្អូនយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត» ត្រូវបានរក្សាជាប្រចាំនៅក្នុងឱកាសបុណ្យទាន និងចូលឆ្នាំ។

ពេលស្វាមីបានពលីជីវិត បងស្រី Tra ទើបតែមានអាយុ ៣២ ឆ្នាំប៉ុណ្ណោះ។ កូនច្បងកំពុងរៀនថ្នាក់ទី ១ រីឯកូនទីពីរទើបតែមានអាយុជាង ២ ឆ្នាំ។ ពេលនោះ ក្រុមគ្រួសារនៅតែជួលផ្ទះស្នាក់នៅ Xuan Dinh សេដ្ឋកិច្ចនៅជួបការលំបាកជាច្រើន។

បងស្រីប្រកបរបរលក់ដូរនៅផ្សារ Dong Xuan តែងតែត្រូវចេញពីផ្ទះពីព្រលឹម និងត្រឡប់មកវិញទាំងយប់។ ពីមុនមក លោក Sinh ទាំងបំពេញភារកិច្ច ទាំងឆ្លៀតពេលមើលថែទាំ និងជូនកូនៗទៅមក ដើម្បីឱ្យភរិយាមានចិត្តស្ងប់ក្នុងការធ្វើការងារ។

បងស្រី Tra បានរំលឹកឡើងវិញថា៖ «ថ្ងៃដែលគាត់ពលីជីវិត កូនៗនៅតូចៗណាស់។ ពីមុន គាត់តែងតែជូនកូនច្បងទៅរៀន រីឯខ្ញុំទៅលក់ដូរនាំកូនតូចទៅតាម មានថ្ងៃខ្លះម៉ោង ៧ យប់ហើយ ម្តាយកូនទាំងពីរនាក់នៅតាមផ្លូវនៅឡើយ។ ពេលគាត់បាត់បង់ទៅ ការងារទាំងអស់ក្នុងផ្ទះ ការមើលថែកូន រកស៊ីចិញ្ចឹមជីវិត សុទ្ធតែធ្លាក់មកលើស្មារបស់ខ្ញុំ»។

ប៉ុន្មានឆ្នាំបន្ទាប់ពីនោះ ម្ដាយវ័យក្មេងរូបនេះត្រូវបំពេញតួនាទីជាម្ដាយផង និងជំនួសចំណែករបស់ឪពុកដែលបានបាត់បង់ទៅផង។ កូនតូចត្រូវបានជីដូនខាងឪពុកទទួលយកទៅមើលថែទាំរហូតដល់អាយុ ៥ ឆ្នាំ ដើម្បីឱ្យបងស្រីបន្តការលក់ដូរ រ៉ាប់រងជីវភាពរស់នៅ។

មិនមានផ្ទះផ្ទាល់ខ្លួន សេដ្ឋកិច្ចខ្វះខាត ប៉ុន្តែបងស្រី Tra នៅតែខិតខំប្រឹងប្រែងដើម្បីឱ្យកូនៗបានរៀនសូត្រពេញលេញ។

ចំពោះបងស្រី ប៉ុន្មានឆ្នាំដ៏លំបាកវេទនាទាំងនោះ ត្រូវបានប៉ះប៉ូវជាបណ្តើរៗដោយការធំដឹងក្តីរបស់កូនៗ។

កូនប្រុសច្បង Le Nhat Anh កើតឆ្នាំ ២០០៣ ធ្លាប់ជាកូនធម៌របស់កាសែត An ninh Thu do ឥឡូវនេះបានក្លាយជាអនុសេនីយ៍ត្រីនគរបាល បំពេញការងារនៅនគរបាលសង្កាត់ Ba Dinh។ កូនស្រីទីពីរ Le Nhat Linh កើតឆ្នាំ ២០០៨ ទើបតែបានប្រឡងជាប់ចូលរៀននៅមហាវិទ្យាល័យនគរបាលប្រជាជន I។

វរទោ Do Tran Quan និងតំណាងក្រុមហ៊ុន Tan Hiep Phat ប្រគល់កាដូអនុស្សាវរីយ៍បុណ្យសែនព្រះខែជូនដល់ក្មួយៗនៅក្នុងកម្មវិធី «រួមដំណើរជាមួយប្អូនយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត»។
វរទោ Do Tran Quan និងតំណាងក្រុមហ៊ុន Tan Hiep Phat ប្រគល់កាដូអនុស្សាវរីយ៍បុណ្យសែនព្រះខែជូនដល់ក្មួយៗនៅក្នុងកម្មវិធី «រួមដំណើរជាមួយប្អូនយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត»។

«គាត់មិននៅទៀតទេ ប៉ុន្តែកូនៗធំដឹងក្តីបានដូចសព្វថ្ងៃនេះ ក៏ជាចំណែកមួយនៃការបន្តវេនពីគាត់ដែរ។ ខ្ញុំគ្រាន់តែសង្ឃឹមថាកូនៗនឹងខិតខំរៀនសូត្រ រស់នៅដោយសុចរិត បំពេញការងាររបស់ខ្លួនឱ្យបានល្អ ដើម្បីឱ្យឪពុកនៅទីកន្លែងណាមួយក៏មានចិត្តស្ងប់ដែរ» បងស្រី Tra បានចែករំលែក។

ចំពោះ Le Nhat Linh ការយកចិត្តទុកដាក់ពីសំណាក់អ្នករួមដំណើរបានក្លាយជាចំណែកមួយនៃការចងចាំនៅក្នុងដំណើរការធំដឹងក្តី។

«ក្មួយពិតជារីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពូមីងទាំងឡាយដែលតែងតែយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ និងលើកទឹកចិត្តដល់បងប្អូនពីរនាក់។ តាំងពីតូចមក ក្មួយមានក្តីស្រមៃចង់បំពេញការងារនៅក្នុងវិស័យនគរបាល។ ឥឡូវនេះបានប្រឡងជាប់ចូលរៀននៅមហាវិទ្យាល័យនគរបាលប្រជាជន I ក្មួយកាន់តែមានកម្លាំងចិត្តបន្ថែមទៀតដើម្បីខិតខំប្រឹងប្រែង បន្តវេនប្រពៃណីរបស់ក្រុមគ្រួសារ» Nhat Linh បានរៀបរាប់ដោយស្មោះស្ម័គ្រ។

ប្អូនបានឱ្យដឹងថានឹងបន្តខិតខំរៀនសូត្រ ហ្វឹកហាត់ សំដៅក្លាយជាយុទ្ធជននគរបាលមួយរូប សក្តិសមនឹងការលះបង់របស់ឪពុក និងទំនុកចិត្តរបស់អ្នកដែលតែងតែរួមដំណើរជាមួយក្រុមគ្រួសារកន្លងមក។

ជិត ៣០ ឆ្នាំរួមដំណើរជាមួយកូនៗយុទ្ធជនពលីនគរបាល

រឿងរ៉ាវរបស់ក្រុមគ្រួសារបងស្រី Doan Thanh Tra ក៏ជាករណីមួយក្នុងចំណោមករណីជាច្រើនដែលទទួលបានការរួមដំណើរពី An ninh Thu do ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមក។

នៅក្នុងជំនួបប្រជុំ វរទោ Do Tran Quan នាយករងនៃគណៈនិពន្ធ An ninh Thu do បានសម្តែងនូវសេចក្តីរីករាយនៅពេលដែលបានឃើញប្អូនៗកាន់តែធំដឹងក្តីឡើងជាលំដាប់ ក្លាហានជាងមុននៅក្នុងការប្រាស្រ័យទាក់ទង និងទទួលបានវឌ្ឍនភាពជាច្រើននៅក្នុងការសិក្សា។

រាល់ឱកាសជួបជុំគ្នាដូចជា ចូលឆ្នាំ បុណ្យទិវាកុមារអន្តរជាតិ ឬបុណ្យសែនព្រះខែ មិនត្រឹមតែនាំមកនូវសេចក្តីរីករាយសម្រាប់ប្អូនៗប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នករួមដំណើរផ្ទាល់ផងដែរ ដែលបានឃើញប្អូនៗកាន់តែធំដឹងក្តីឡើងជាលំដាប់។
រាល់ឱកាសជួបជុំគ្នាដូចជា ចូលឆ្នាំ បុណ្យទិវាកុមារអន្តរជាតិ ឬបុណ្យសែនព្រះខែ មិនត្រឹមតែនាំមកនូវសេចក្តីរីករាយសម្រាប់ប្អូនៗប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នករួមដំណើរផ្ទាល់ផងដែរ ដែលបានឃើញប្អូនៗកាន់តែធំដឹងក្តីឡើងជាលំដាប់។

យោងតាមវរទោ Do Tran Quan លទ្ធផលដែលប្អូនៗសម្រេចបានមិនត្រឹមតែជាសេចក្តីរីករាយសម្រាប់ខ្លួនឯង និងក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងបន្ថែមនូវកម្លាំងចិត្តសម្រាប់អ្នករួមដំណើរដូចជា An ninh Thu do និងសម្ព័ន្ធក្រុមហ៊ុន Tan Hiep Phat ក្នុងការបន្តមើលថែទាំ បីបាច់ថែរក្សា «ពន្លកបៃតង» ទាំងនេះទៀតផង។

ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមក An ninh Thu do បានរក្សាការជួយឧបត្ថម្ភដល់កូនៗយុទ្ធជនពលីនគរបាល និងកូនៗរបស់កម្មាភិបាល យុទ្ធជននគរបាលកំព្រា។ បណ្តាប្រាក់ឧបត្ថម្ភដែលត្រូវបានប្រគល់ជូនជាប្រចាំអស់រយៈពេលជាច្រើនឆ្នាំ បានរួមចំណែកចែករំលែកការលំបាក ការបាត់បង់ជាមួយក្រុមគ្រួសារនានា បង្កើតលក្ខខណ្ឌបន្ថែមដើម្បីឱ្យប្អូនៗមានចិត្តស្ងប់ក្នុងការរៀនសូត្រ។

«ការធានារ៉ាប់រងឧបត្ថម្ភ មើលថែទាំកូនៗយុទ្ធជនពលីនគរបាល និងកូននគរបាលកំព្រាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក មិនត្រឹមតែជាការទទួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅដែលកាសែត An ninh Thu do ផ្តល់ជូនដល់ជួរក្រោយនៃមិត្តរួមក្រុមដែលបានពលីជីវិត។ យើងខ្ញុំសង្ឃឹមថា នៅលើរាល់ជំហាននៃការធំដឹងក្តី រាល់ពេលក្រឡេកមើលក្រោយ ក្មួយៗតែងតែមើលឃើញថា នៅពីក្រោយខ្នងគឺតែងតែមានមិត្តរួមក្រុមរបស់ឪពុក ដែលជាអ្នកតែងតែត្រៀមខ្លួនជាស្រេចធ្វើជាចំណុចបង្អែកសម្រាប់ក្មួយៗ» វរទោ Do Tran Quan បានចែករំលែក។

ចំពោះក្រុមគ្រួសារបងស្រី Tra ការរួមដំណើរនោះមិនត្រឹមតែស្ថិតនៅលើប្រាក់ឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ។

បងស្រីបានឱ្យដឹងថា ក្រុមគ្រួសារតែងតែឱ្យតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ជាប្រចាំរបស់កាសែត An ninh Thu do និងសម្ព័ន្ធក្រុមហ៊ុន Tan Hiep Phat សម្រាប់កូនៗ ចាប់ពីពាក្យពេចន៍សួរសុខទុក្ខ លើកទឹកចិត្តនៅដើមឆ្នាំសិក្សា រហូតដល់ការចែករំលែកនៅពេលដែលក្មួយៗសម្រេចបាននូវស្នាដៃល្អ។

«ពូមីងទាំងឡាយតែងតែសួរសុខទុក្ខ លើកទឹកចិត្តដល់ម្តាយកូនយើងខ្ញុំជាញឹកញាប់។ ជាពិសេស តែងតែរំលឹកដល់ក្មួយៗឱ្យរស់នៅល្អ មានសេចក្តីស្រឡាញ់ ហើយទៅថ្ងៃក្រោយប្រសិនបើមានលក្ខខណ្ឌ ត្រូវចេះជួយអ្នកដទៃ។ ចំពោះខ្ញុំ នោះហើយគឺជាអ្វីដែលមានអត្ថន័យបំផុត» បងស្រី Tra បានមានប្រសាសន៍។

បន្តការចែករំលែកតាមរយៈសកម្មភាពដ៏ខ្ជាប់ខ្ជួន

ពីភាគីអង្គភាពរួមដំណើរ លោកស្រី Nguyen Thi Cam Phuong អនុប្រធានផ្នែកកិច្ចការខាងក្រៅ និងទំនាក់ទំនងសាធារណៈនៃសម្ព័ន្ធក្រុមហ៊ុន Tan Hiep Phat បានឱ្យដឹងថា សហគ្រាសបានជ្រើសរើសរួមដំណើរជាមួយ An ninh Thu do ក្នុងការដាក់ពង្រាយកម្មវិធី «រួមដំណើរជាមួយប្អូនយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត» ដោយសារតែមានការស្របគ្នានូវស្មារតីទទួលខុសត្រូវចំពោះសង្គម និងគុណតម្លៃនានាដែលកម្មវិធីបានឆ្ពោះទៅរក។

Nhat Linh (ទីបីរាប់ពីឆ្វេងមកស្តាំ) និងសេចក្តីរីករាយពេលប្រឡងជាប់ចូលរៀននៅមហាវិទ្យាល័យនគរបាលប្រជាជន I បន្តវេនពីឪពុក។
Nhat Linh (ទីបីរាប់ពីឆ្វេងមកស្តាំ) និងសេចក្តីរីករាយពេលប្រឡងជាប់ចូលរៀននៅមហាវិទ្យាល័យនគរបាលប្រជាជន I បន្តវេនពីឪពុក។

យោងតាមលោកស្រី Nguyen Thi Cam Phuong កម្មាភិបាល យុទ្ធជននគរបាលគឺជាអ្នកដែលបានជ្រើសរើសការងារដែលមានលក្ខណៈពិសេសមួយ ដោយតែងតែត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងគ្រោះថ្នាក់ សូម្បីតែការលះបង់ជីវិត ដើម្បីការពារភាពសុខសាន្តរបស់ប្រជាជន។

ការលះបង់នោះមិនត្រឹមតែជាការបាត់បង់របស់បុគ្គលម្នាក់ ឬក្រុមគ្រួសារមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគុណតម្លៃដែលសង្គមត្រូវផ្តល់ការគោរព ចងចាំ និងបន្តវេនតាមរយៈសកម្មភាពជាក់ស្តែង។

ហេតុដូច្នេះហើយ ការរួមដំណើរជាមួយ An ninh Thu do ក្នុងការមើលថែទាំប្អូនៗ គឺជាវិធីមួយដែល Tan Hiep Phat បង្ហាញនូវការដឹងគុណចំពោះការរួមចំណែក និងការលះបង់របស់កម្មាភិបាល យុទ្ធជននគរបាល ព្រមទាំងរួមចំណែកបង្កើតបន្ថែមនូវចំណុចបង្អែកសម្រាប់ប្អូនៗក្នុងការសិក្សា និងជីវិតរស់នៅ។

«ឆ្លងកាត់រាល់ឱកាសជួបជុំគ្នាដូចជា ចូលឆ្នាំ បុណ្យទិវាកុមារអន្តរជាតិ ឬបុណ្យសែនព្រះខែ យើងខ្ញុំមានបំណងចង់នាំមកជូនប្អូនៗមិនត្រឹមតែកាដូអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសេចក្តីរីករាយ ការលើកទឹកចិត្ត ដោយសារតែតែងតែមានអ្នកយកចិត្តទុកដាក់ និងរួមដំណើរជាមួយ។ ចាប់ពីចំណុចនោះ ប្អូនៗនឹងមានបន្ថែមនូវទំនុកចិត្ត និងការតស៊ូព្យាយាមដើម្បីបន្តការរៀនសូត្រ និងការអភិវឌ្ឍ» តំណាងសហគ្រាសបានចែករំលែក។

យោងតាមតំណាង Tan Hiep Phat នេះក៏ជាចំណុចជួបគ្នាគ្នារវាងកាសែត An ninh Thu do, Tan Hiep Phat និងកម្មវិធី «រួមដំណើរជាមួយប្អូនយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត»៖ រួមគ្នាយកកុមារជាស្នូល លើកតម្កើងការទទួលខុសត្រូវចំពោះសហគមន៍ និងមានបំណងចង់ឱ្យតម្លៃល្អផូរផង់ទាំងឡាយបន្តត្រូវបានផ្ទេរតរៀងទៅ។

«យើងខ្ញុំជឿជាក់ថា នៅពេលដែលការចែករំលែកត្រូវបានរក្សាឡើងដោយសកម្មភាពដ៏ខ្ជាប់ខ្ជួន និងស្មោះស្ម័គ្រ បណ្តាចំណុចបង្អែកនាថ្ងៃនេះ នឹងក្លាយជាដើមទុនដើម្បីឱ្យប្អូនៗបោះជំហានយ៉ាងរឹងមាំនៅលើវិថីអនាគត» តំណាង Tan Hiep Phat បានសង្កត់ធ្ងន់។

ចាប់ពីបណ្តាប្រាក់ឧបត្ថម្ភជាប្រចាំ កាដូអនុស្សាវរីយ៍នៅក្នុងឱកាសពិសេសៗ រហូតដល់ការលើកទឹកចិត្តនៅពេលប្អូនៗឈានចូលដំណាក់កាលថ្មី កម្មវិធី «រួមដំណើរជាមួយប្អូនយ៉ាងរឹងមាំឆ្ពោះទៅកាន់អនាគត» កំពុងបន្តពង្រីកការរួមដំណើរតាមពេលវេលា។

ចំពោះកូនៗរបស់កម្មាភិបាលនគរបាលដែលបានពលីជីវិត នៅពីក្រោយរាល់ជំហាននៃការធំដឹងក្តី មិនត្រឹមតែជាការខិតខំប្រឹងប្រែងរបស់ខ្លួនឯង និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចែករំលែករបស់អ្នកដែលតែងតែមានបំណងចង់ឱ្យប្អូនៗបានរៀនសូត្រ ធំដឹងក្តី និងមានទំនុកចិត្តយ៉ាងរឹងមាំបន្តដំណើរទៅមុខទៀត៕

មហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ (ក្រសួងនគរបាលវៀតណាម) បើកវគ្គបណ្តុះបណ្តាលថ្នាក់​បរិញ្ញាប័ត្ររងផ្នែកសន្តិសុខជូនមន្ត្រីនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ មហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ (ក្រសួងនគរបាលវៀតណាម) បើកវគ្គបណ្តុះបណ្តាលថ្នាក់​បរិញ្ញាប័ត្ររងផ្នែកសន្តិសុខជូនមន្ត្រីនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្
អនុវត្តផែនការសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៤ ខែតុលា នៅទីក្រុង Dong Nai មហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ (ក្រសួងនគរបាល) បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលថ្នាក់​បរិញ្ញាប័ត្ររងផ្នែកសន្តិសុខជូនមន្ត្រីនៃក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា
កងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បង្កើនកិច្ចសហប្រតិបត្តិការ កងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បង្កើនកិច្ចសហប្រតិបត្តិការ
នាថ្ងៃទី ២៨ ខែតុលា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak និងស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ព្រំដែនឆ្នាំ២០២៤ និងទិសដៅសហប្រតិបត្តិការឆ្នាំ២០២៥។

ម៉ាញដាត

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចំណុចបង្អែកលើដំណើរនៃការធំដឹងក្តីរបស់កូនៗយុទ្ធជនពលីនគរបាល
មន្ទីរពេទ្យកងទ័ពកោះ Son Ca សង្គ្រោះបន្ទាន់អ្នកនេសាទដែលមានបញ្ហាសុខភាពនៅលើសមុទ្រ
ទីក្រុង Hue ប្រគល់អាហារូបករណ៍ "ទ្រទ្រង់ការទៅសាលារៀន" ចំនួន ២០០ កន្លែង ជូនដល់សិស្សានុសិស្សក្រីក្រ
ជិត ៦៦៧ លានដុល្លារអាមេរិក ជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងជលផលវៀតណាម
ការតភ្ជាប់ប្រភពធនធានយុវជនវៀតណាមនៅជប៉ុន

អានច្រើនបំផុត

ចេញពីការចងចាំរបស់សាក្សី តាមរកដានស្នាមយុទ្ធជនពលី
ខេត្ត An Giang ចេញដំណើរស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា
ដើម្បីឱ្យប្រសិទ្ធភាពមានភាពយូរអង្វែងជាងគម្រោង
បរិវត្តកម្មឌីជីថលដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ
យកសំណាក ADN អដ្ឋិធាតុយុទ្ធជនពលីដែលមិនទាន់កំណត់បានព័ត៌មាន នៅឃុំ Hoa Phu