យុគសម័យ - សិស្សានុសិស្សដែលមានស្ថានភាពក្រីក្រ និងជួបការលំបាកខ្លាំងចំនួន ២០០ នាក់ នៅទីក្រុង Hue ទើបតែទទួលបានអាហារូបករណ៍ «ទ្រទ្រង់ការទៅសាលារៀន» ដោយក្នុងមួយកន្លែងៗទទួលបានថវិកាចំនួន ១ លានដុង ព្រមទាំងអំណោយជាច្រើនទៀត។ កម្មវិធីនេះរៀបចំឡើងដោយសមាគមការពារសិទ្ធិកុមារទីក្រុង Hue សហការជាមួយអង្គការ Children of Vietnam (COV/សហរដ្ឋអាមេរិក) ដាក់ពង្រាយនៅក្នុងដំណាក់កាល ២០២៦-២០៣១។
| អង្គការ Zhi Shan គាំទ្រអាហារូបករណ៍ចំនួន ២៤៨ កន្លែង និងបណ្ណាល័យចំនួន ៣ សម្រាប់សិស្សានុសិស្សនៅទីក្រុង Hue សិស្សដែលមានជីវភាពលំបាកចំនួន ៣៥៥ នាក់នៅខេត្ត Ha Tinh ទទួលបានអាហារូបករណ៍ Zhi Shan |
![]() |
| សិស្សានុសិស្សដែលមានស្ថានភាពក្រីក្រ និងជួបការលំបាកខ្លាំងចំនួន ២០០ នាក់ នៅបណ្តាសង្កាត់ Thuan Hoa, Phu Xuan, My Thuong, Vy Da និងវិទ្យាល័យ Phan Dang Luu ទីក្រុង Hue ត្រូវបានប្រគល់អាហារូបករណ៍ពីកម្មវិធី “ទ្រទ្រង់ការទៅសាលារៀន”។ |
យោងតាមគេហទំព័រព័ត៌មានអេឡិចត្រូនិកទីក្រុង Hue កម្មវិធីបានប្រគល់អាហារូបករណ៍ចំនួន ២០០ កន្លែង ជូនដល់សិស្សានុសិស្សនៅបណ្តាសង្កាត់ Thuan Hoa, Phu Xuan, My Thuong, Vy Da និងវិទ្យាល័យ Phan Dang Luu។
អាហារូបករណ៍នីមួយៗមានតម្លៃ ១ លានដុង អមដោយអំណោយជាច្រើនទៀត។ ការប្រគល់ជំនួយឧបត្ថម្ភត្រូវបានអនុវត្តឡើងនៅដើមឆ្នាំសិក្សាថ្មី រួមចំណែកជួយប្អូនៗក្នុងការចំណាយមួយផ្នែកលើការសិក្សា ទិញសៀវភៅ និងសម្ភារសិក្សាចាំបាច់នានា។
សិស្សានុសិស្សដែលទទួលបានអាហារូបករណ៍ សុទ្ធតែស្ថិតនៅក្នុងចំណោមអ្នកដែលមានស្ថានភាពក្រីក្រ និងជួបការលំបាកខ្លាំង ដែលត្រូវបានសមាគមការពារសិទ្ធិកុមារទីក្រុង Hue សហការជាមួយបណ្តាមូលដ្ឋាន និងអង្គភាពនានា ត្រួតពិនិត្យ និងជ្រើសរើស។
យោងតាមសមាគមការពារសិទ្ធិកុមារទីក្រុង Hue “ទ្រទ្រង់ការទៅសាលារៀន” គឺជាកម្មវិធីដែលត្រូវបានដាក់ពង្រាយនៅក្នុងដំណាក់កាល ២០២៦-២០៣១ សំដៅរួមដំណើរយូរអង្វែងជាមួយកុមារដែលមានស្ថានភាពក្រីក្រនៅលើភូមិសាស្ត្រទីក្រុង។
តាមរយៈកម្មវិធីនេះ សមាគមមានបំណងចង់បន្តទទួលបាននូវការយកចិត្តទុកដាក់ ការរួមដំណើរពីសំណាក់បណ្តាអង្គការ បុគ្គល សហគ្រាស និងសប្បុរសជននានា ដើម្បីមានបន្ថែមនូវប្រភពធនធានជួយឧបត្ថម្ភដល់កុមារ ជាពិសេសគឺប្អូនៗដែលមានហានិភ័យត្រូវបោះបង់ការសិក្សាដោយសារលក្ខខណ្ឌសេដ្ឋកិច្ច។
| Children of Vietnam គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៨ រួមចំណែកជួយកុមារវៀតណាមឱ្យចាកផុតពីភាពក្រីក្រ តាមរយៈបណ្តាកម្មវិធីជួយឧបត្ថម្ភគ្រប់ជ្រុងជ្រោយស្តីពីការអប់រំ សុខាភិបាល អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ។ រហូតមកដល់បច្ចុប្បន្ន មានកុមារ សិស្ស និស្សិត... រាប់ម៉ឺននាក់នៅវៀតណាម ទទួលបានការមើលថែទាំពីបណ្តាកម្មវិធីរបស់ Children of Vietnam៕ |
យុគសម័យ - ថ្មីៗនេះ ការិយាល័យគម្រោងមូលនិធិ Zhishan (តៃវ៉ាន់) បានសម្របសម្រួលផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្នុងស្ថានភាពលំបាក ដែលបានយកឈ្នះលើការលំបាកក្នុងការសិក្សានៅក្នុងខេត្ត Thua Thien Hue។ |
យុគសម័យ - នាថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុង Da Nang សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Da Nang បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុក Son Tra រៀបចំពិធីប្រគល់អាហារូបករណ៍របស់អង្គការ Children of Vietnam (អាមេរិក) និងផ្តល់សម្ភារចាំបាច់សម្រាប់គ្រួសារដែលមានស្ថានភាពលំបាក នៅក្នុងស្រុក។ |

មតិពីមិត្តអ្នកអាន