ប្រព័ន្ធអនឡាញថ្មីមួយប្រកបដោយអានុភាពខ្លាំង សម្រាប់គ្រប់គ្រងទំនិញឆ្លងកាត់គយជួយពន្លឿនពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្នុងទំនិញក្នុងអាស៊ាន

10:58 2021/01/20

យុគសម័យ - ចាប់ពីពេលនេះតទៅ ផ្នែកឯកជននៅក្នុងតំបន់អាស៊ាននឹងមានលទ្ធភាពចូលទៅប្រើប្រាស់ប្រព័ន្ធអនឡាញថ្មីមួយប្រកបដោយអានុភាពខ្លាំង សម្រាប់គ្រប់គ្រងទំនិញឆ្លងកាត់គយជាភាសាអង់គ្លេសគឺ ASEAN Customs Transit System (ACTS)

ប្រព័ន្ធអនឡាញថ្មីមួយប្រកបដោយអានុភាពខ្លាំង សម្រាប់គ្រប់គ្រងទំនិញឆ្លងកាត់គយជួយពន្លឿនពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្នុងទំនិញក្នុងអាស៊ាន
ប្រព័ន្ធអនឡាញថ្មីមួយប្រកបដោយអានុភាពខ្លាំង សម្រាប់គ្រប់គ្រងទំនិញឆ្លងកាត់គយជួយពន្លឿនពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្នុងទំនិញក្នុងអាស៊ាន

ដែលនឹងកាត់បន្ថយនូវបញ្ហាប្រឈមនានានៅក្នុងការធ្វើពាណិជ្ជកម្មក្នុងរង្វង់តំបន់អាស៊ាន និងជួយបង្កលទ្ធភាពឱ្យបណ្តាក្រុមហ៊ុនអាចទាញយកអត្ថប្រយោជន៍ពេញលេញពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) តាមរយៈការធ្វើចរាចរណ៍ទំនិញដោយសេរីក្នុងតំបន់ទាំងមូល។

ដោយត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីសហភាពអ៊ឺរ៉ុប ACTS កំពុងធ្វើឱ្យមានភាពងាយស្រួលនៃការដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់ដែលធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព និងចំណាយតិច។

បន្ទាប់ពីមានការសាកល្បងនៅក្នុងប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាមរួចមក បច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ។

ការអនុវត្តដោយជោគជ័យដំបូងបង្អស់នៃប្រព័ន្ធ ACTS ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៣-២៤ ខែតុលានៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងធ្វើដំណើរចេញពីប្រទេសសិង្ហបុរីឆ្លងកាត់ប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសថៃ។

ប្រព័ន្ធនេះនឹងមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗខាងមុខនេះ ហើយអាស្រ័យទៅលើតម្រូវការអាជីវកម្មក្រោយមកទៀត វាអាចត្រូវបានពង្រីកទៅដល់ប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី និងហ្វីលីពីន។

លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ានបាននិយាយថា «ការអនុវត្តប្រព័ន្ធឆ្លងកាត់គយអាស៊ាននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការដឹកជញ្ជូនទំនិញក្នុងតំបន់។ ខ្ញុំជឿជាក់ថា ប្រព័ន្ធនេះនឹងក្លាយជាឧបករណ៍ដ៏ប្រសើរបំផុតក្នុងការលើកកម្ពស់បណ្តាញពាណិជ្ជកម្ម និងផលិតកម្មរបស់អាស៊ាន ក៏ដូចជាបង្កើតទីផ្សារបង្រួបបង្រួមសម្រាប់ក្រុមហ៊ុន និងអ្នកប្រើប្រាស់របស់ខ្លួន»។

លោកបាននិយាយបន្ថែមថា «ACTS ក៏អាចជួយគាំទ្រដល់ការស្តារឡើងវិញក្រោយជំងឺរាតត្បាត ដើម្បីពន្លឿនចលនាឆ្លងកាត់នៃការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង និងឧបករណ៍ការពារផ្ទាល់ខ្លួននៅក្នុងរដ្ឋជាសមាជិកផងដែរ»។

លោក Koen Doens អគ្គនាយកសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍអន្តរជាតិនៃគណៈកម្មការអឺរ៉ុប មានប្រសាសន៍ថា៖ “ប្រព័ន្ធ ACTS ជាសមិទ្ធផលលេចធ្លោមួយដែលជាសក្ខីភាពនៃភាពជាដៃគូយូរអង្វែង រឹងមាំ និងប្រកបដោយចីរភាព រវាងអាស៊ាននិងសហភាពអឺរ៉ុប។” លោកពោលបន្តទៀតថា៖ “ប្រព័ន្ធនេះ នឹងសម្រួលឱ្យចរាចរណ៍ទំនិញតាមផ្លូវគោកឆ្លងកាត់ព្រំដែននៃរដ្ឋសមាជិកអាស៊ានដែលចូលរួមក្នុងប្រព័ន្ធនេះ នឹងប្រព្រឹត្តទៅបានកាន់តែរហ័ស និងកាន់តែងាយស្រួល ហើយតាមរយៈនេះជួយកាត់បន្ថយចំណាយសម្រាប់ធុរកិច្ចនិងពលរដ្ឋនៅតាមប្រទេសនីមួយៗផងដែរ។ សហភាពអឺរ៉ុបមានមោទនភាពដែលបានសហការជាមួយអាស៊ានក្នុងការរៀបចំបង្កើតប្រព័ន្ធ ACTS នេះឱ្យក្លាយជាការពិត ក៏ដូចនៅក្នុងការផ្តល់ជំនាញបច្ចេកទេសអឺរ៉ុប និងជំនួយ១០លានអឺរ៉ូ តាំងពីឆ្នាំ២០១២មក បន្ថែមលើទឹកប្រាក់វិនិយោគចំនួន៥លានអឺរ៉ូពីសំណាក់ដៃគូអាស៊ានរបស់យើង។”

លោក Yukki Nugrahawan ប្រធានសហព័ន្ធសមាគមអ្នកបញ្ជូនទំនិញបន្តនៃតំបន់អាស៊ាន (ASEAN Federation of Forwarders Associations) មានប្រសាសន៍ថា៖ “យើងមានក្តីរំភើបណាស់ដោយបានឃើញប្រព័ន្ធត្រួតពិនិត្យទំនិញឆ្លងកាត់គយ ACTS ត្រូវបានដាក់ឱ្យដំណើរការនាពេលនេះ”។ លោកមានប្រសាសន៍ថែមទៀតថា៖ “សហគមន៍ក្រុមហ៊ុនបញ្ជូនទំនិញបន្តស្ថិតក្នុងចំណោមអ្នកទទួលផល ពីប្រព័ន្ធនេះ ដោយសារថាប្រព័ន្ធនេះបាននាំមកនូវនីតិវិធីងាយស្រួល សម្រាប់ការត្រួតពិនិត្យគយនិងការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងរដ្ឋសមាជិកអាស៊ាន ហើយលើសពីនេះ វាផ្តល់នូវភាពទស្សទាយបានអំពីថេរវេលាចាប់ពីពេលបញ្ជូនរហូតដល់ពេលប្រគល់ទំនិញ ហើយសំខាន់ជាងនេះទៅទៀត គឺវាជួយកាត់បន្ថយចំណាយលើការដឹកជញ្ជូន។ ប្រព័ន្ធ ACTS នឹងជួយឱ្យចរាចរណ៍ទំនិញឆ្លងកាត់បានកាន់តែឆាប់រហ័សនៅទូទាំងតំបន់ និងជួយយើងកាត់បន្ថយពេលវេលានិងថ្លៃចំណាយទៅលើការធ្វើជំនួញឆ្លងព្រុំដែននៅក្នុងតំបន់អាស៊ានទាំងមូលថែមទៀតផង។”

(បកប្រែដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll