លោកស្រីប្រធាន VUFO Nguyen Phuong Nga បានចែករំលែកព័ត៌មាននៅក្នុងកិច្ចប្រជុំនេះ។
ថ្លែងមតិនៅទីនេះលោកស្រី ប្រធាន Nguyen Phuong Nga បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសារព័ត៌មានដែលបានសហការយ៉ាងជិតស្និទ្ធជាមួយ VUFO និងអង្គការជាសមាជិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរួមចំណែកក្នុងការផ្តល់ព័ត៌មានអំពីសកម្មភាពប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន មកដល់អ្នកអានក្នុងស្រុកនិងអន្តរជាតិយ៉ាងច្រើន។
ក្នុងឱកាសនេះដែរ លោកស្រីប្រធាន VUFO ក៏បានត្រួតពិនិត្យឡើងវិញនូវសកម្មភាពសំខាន់ៗមួយចំនួនរបស់ VUFO ក្នុងឆ្នាំ ២០២០ និងទិសដៅប្រតិបត្តិការនៅឆ្នាំ ២០២១ ។ ដូច្នោះហើយ នៅឆ្នាំ ២០២០ ទោះបីត្រូវរងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-19 ក៏ដោយ ក៏ VUFO ក៏អនុវត្តន៍សកម្មភាពការទូតជាច្រើន តាមទម្រង់រៀបចំកិច្ចប្រជុំដោយផ្ទាល់និងតាមប្រព័ន្ធអ៊ីនធើណិត។ សកម្មភាពលេចធ្លោមួយចំនួនគឺ“ ការជួបជុំមិត្តភាព ដើម្បីអបអរសាទរនិទាឃរដូវ ឆ្នាំ ២០២០” ដោយមានការចូលរួមពីប្រតិភូក្នុងស្រុកនិងអន្តរជាតិចំនួន ៣០០ នាក់។ វេទិកាប្រជាជនអាស៊ានបានរៀបចំ តាមប្រព័ន្ធអ៊ីនធើណិត ឆ្នាំ ២០២០ ដោយមានការចូលរួមពីប្រតិភូអន្តរជាតិជិត ១.០០០ នាក់ដែលមានសិក្ខាសាលាជាង ២៣ ក្រោមប្រធានបទចំនួន ១១ ក្នុងនោះមានពិធី អបអរសាទរទិវាប្រពៃណីខួប ៧០ ឆ្នាំ របស់ VUFO (១៧ វិច្ឆិកា ១៩៥០ - ១៧ វិច្ឆិកា ២០២០) ទទួលបានគ្រឿងឥស្សរិយយសហូជីមីញជាលើកទី ២ …
នៅឆ្នាំ ២០២០ VUFO បានរៀបចំព្រឹត្តិការណ៍នយោបាយការទូតជាច្រើន ប្រកបដោយជោគជ័យដូចជា៖ ខួបលើកទី ៧០ នៃទិវាបង្កើតការទំនាក់ទំនងការទូតវៀតណាម - ចិន ខួបលើកទី ៧០ នៃការបង្កើតសមាគមមិត្តភាពវៀតណាម - សូវៀត វៀតណាម - សហព័ន្ធរុស្ស៊ី ខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - គុយបា ...
ឆ្នាំ ២០២០ VUFO និងអង្គការជាសមាជិករបស់ VUFO បានអំពាវនាវនិងចូលរួមវិភាគទានជួយគាំទ្រមិត្តអន្តរជាតិម៉ាស់វេជ្ជសាស្ត្រចំនួន ៧០០,០០០ ខោអាវវេជ្ជសាស្ត្រចំនួន ៥០០ ឈុត ទឹកលាងដៃសម្លាប់មេរោគជាង ៣.០០០ ដបនិងថវិកាចំនួន ៨ ពាន់លានដុង។ នៅពេលតំបន់កណ្តាលនិងតំបន់ Tay Nguyen ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយ សារទឹកជំនន់ VUFO ក៏បានអំពាវនាវដល់អង្គការ អន្តរជាតិជួយគាំទ្រ ដោយសារព្យុះនិងទឹកជំនន់កើតឡើងនៅតំបន់ភាគកណ្តាលប្រមាណ ២៥១ ពាន់លានដុងនិងគ្រោះរាំងស្ងួតកើតឡើង នៅតំបន់ Tay Nguyen ប្រមាណ ៥.៥ ពាន់លានដុង។
ឆ្នាំ ២០២១ គឺជាឆ្នាំសំខាន់ណាស់សំរាប់ប្រទេសទាំងមូល និង VUFO គឺជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី XIII របស់បក្ស ។ សម្រាប់កិច្ចការបរទេសនិងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន ធ្វើយ៉ាងម្តេចឲ្យការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជននឹងក្លាយជាកម្លាំងស្នូលនៃវិស័យការទូត គ្រប់ជ្រុងជ្រោយនិងទំនើបហើយដើរតួនាទីឈានមុខគេក្នុងការថែរក្សាបរិស្ថានសន្តិភាព ស្ថេរភាពនិងអំណោយផលសម្រាប់ការកាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ការកៀរគរធនធានអន្តរជាតិនិងក្នុងពេលតែមួយ បង្កើនជំហររបស់វៀតណាមក្នុងឆាកអន្តរជាតិ”លោកស្រីប្រធាន VUFO Nguyen Phuong Nga បានសង្កត់ធ្ងន់ ។
លោកស្រីប្រធាន VUFO Nguyen Phuong Nga បានថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូនៅឯកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំនេះដែរលោកស្រីប្រធាន VUFO និងអ្នកសារព័ត៌មានបានពិភាក្សាអំពីបញ្ហាមួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង VUFO និងអ្នកសារព័ត៌មាន ដូចជាជួយសម្រួលដល់អ្នកសារព័ត៌មានឱ្យចូលរួមក្នុងសកម្មភាពជាច្រើនទៀត។ សកម្មភាពនៅតាមមូលដ្ឋា សម្របសម្រួលជាមួយអង្គការមិនមែនរដ្ឋាភិបាល មានប្រធានបទឯកទេសអំពីការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន រួមចំណែកផ្សព្វផ្សាយព័ត៌មានដល់អ្នកអានក្នុងនិងបរទេស./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន:
thoidai.com.vn)