សមាគមមិត្តភាពអ៊ីតាលីនិងឡាវផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម Le Kha Phieu អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម

12:26 2020/08/20

យុគសម័យ - ទទួលបានដំណឹងមរណភាពរបស់ឧត្តម Le Kha Phieu អតីតអគ្គលេខាធិការនៃបក្សកុម្មុយនិស្តវៀតណាម សមាគមមិត្តភាពអ៊ីតាលី - វៀតណាមនៃតំបន់ Veneto និងគណៈកម្មាធិការកណ្តាលនៃសមាគមមិត្តភាពឡាវ - វៀតណាមបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់អតីតអគ្គលេខាធិការនិងប្រជាជនវៀតណាម។

សមាគមមិត្តភាពអ៊ីតាលីនិងឡាវផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ ឯកឧត្តម Le Kha Phieu អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម

ទទួលបានដំណឹងមរណភាពរបស់ឧត្តម Le Kha Phieu អតីតអគ្គលេខាធិការនៃបក្សកុម្មុយនិស្តវៀតណាម សមាគមមិត្តភាពអ៊ីតាលី - វៀតណាមនៃតំបន់ Veneto និងគណៈកម្មាធិការកណ្តាលនៃសមាគមមិត្តភាពឡាវ - វៀតណាមបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់អតីតអគ្គលេខាធិការនិងប្រជាជនវៀតណាម

សមាគមមិត្តភាពអ៊ីតាលី - វៀតណាមនៅតំបន់ Veneto គឺជាមិត្តជិតស្និទ្ធនិងគួរឱ្យទុកចិត្តរបស់ប្រជាជនវៀតណាម។ នៅពេលទទូលដំណឹងមរណភាពរបស់អតីតអគ្គលេខាធិការ ឧត្តម Le Kha Phieu  សមាគមបានផ្ញើសាររំលែកទុក្ខដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត។

នៅក្នុងលិខិតនោះបានលើកឡើងថា “មរណភាពរបស់សមមិត្ត Le Kha Phieu បានធ្វើឱ្យយើងឈឺចាប់យ៉ាងខ្លាំង។ យើងនឹងមិនភ្លេចការចូលរួមចំណែកដ៏អស្ចារ្យរបស់សមមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំងនិងបន្ទាប់មកចក្រភពអាមេរិចដើម្បីបុព្វហេតុរំដោះនិងបង្រួបបង្រួមជាតិ”។

លោកប្រធានសមាគមលោក Renato Darsiè បានមានប្រសាសន៍ថា ប្រទេសវៀតណាមសព្វថ្ងៃគឺជាប្រទេសសេរីនិងរីកចម្រើនមួយ ដែលមានទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពដើម្បីផលប្រយោជន៍រួមដូចជាការដឹកនាំរបស់បក្សនៅក្នុងរយៈពេលអន្តរជាតិនេះ។ តាមរយៈការតស៊ូដើម្បីសន្តិភាពនិងសាមគ្គីភាពអន្តរជាតិ ប្រទេសវៀតណាមនាំមកនូវរូបភាពវិជ្ជមាននៃតួនាទីនៃអ្នកកុម្មុយនិស្ត ហើយជួយក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យនិងវណ្ណៈកម្មករនៅអឺរ៉ុប។

នៅចុងបញ្ចប់នៃលិខិតនោះលោក Renato Darsiè បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅនិងសម្តែងថា លោកនឹងនៅជាមួយក្រុមគ្រួសាររបស់សមមិត្ត Le Kha Phieu និងបក្សកុម្មុយនិស្តវៀតណាមដោយក្តីស្រឡាញ់និងមិត្តភាពខ្ពស់។

ដោយទទួលបានដំណឹងមរណភាពរបស់ឧត្តម Le Kha Phieu អតីតអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម គណៈកម្មាធិការកណ្តាលនៃសមាគមមិត្តភាពឡាវ - វៀតណាមក៏បានសម្តែងការរំលែកទុក្ខដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត។

ក្នុងសាររំលែកទុក្ខនេះ លោក Khamphay Damlad ប្រធានគណៈកម្មាធិការកណ្តាលសមាគមមិត្តភាពឡាវ - វៀតណាមបានអះអាងថា៖ “មរណភាពរបស់សមមិត្ត La Kha Phieu បានធ្វើឱ្យបក្ស រដ្ឋនិងប្រជាជនវៀតណាមបាត់បង់ម្នាក់យើងបានបាត់បង់មេដឹកនាំបដិវត្តឆ្នើមនិងគួរគោរព។ បក្ស រដ្ឋនិងប្រជាជនឡាវបានបាត់បង់មនុស្សជិតស្និទ្ធ។

ប្រធានគណៈកម្មាធិការកណ្តាលសមាគមមិត្តភាពឡាវ - វៀតណាមក៏បានផ្ញើសាររំលែកទុក្ខដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុតបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសាររបស់សមមិត្ត Le Kha Phieu៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll