ទីក្រុងហាណូយបរិច្ជាគម៉ាសវេជ្ជសាស្រ្តចំនួន ២០០,០០០ ម៉ាសដើម្បីជួយដល់មូលដ្ឋានរបស់បារាំងប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩

14:42 2020/05/19

យុគសម័យ - នាថ្ងៃទី ១៨ ឧសភា គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំពិធីប្រគល់ម៉ាសចំនួន ២០០,០០០ ម៉ាស ដល់តំបន់ IIe-de-France, ទីក្រុង Toulouse និងទីក្រុង Choisy-le-Roi របស់បារាំងដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩។

ទីក្រុងហាណូយបរិច្ជាគម៉ាសវេជ្ជសាស្រ្តចំនួន ២០០,០០០ ម៉ាសដើម្បីជួយដល់មូលដ្ឋានរបស់បារាំងប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩
ទីក្រុងហាណូយបរិច្ជាគម៉ាសវេជ្ជសាស្រ្តចំនួន ២០០,០០០ ម៉ាសដើម្បីជួយដល់មូលដ្ឋានរបស់បារាំងប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩។ (ប្រភព៖ Hanoimoi)

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅប្រទេសវៀតណាមលោក Nicolas Warnery អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក​ Nguyen Minh Vu ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga។

នៅខាងហាណូយមានសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស, អនុលេខាធិការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Nguyen Duc Chung សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហាណូយលោកស្រី Nguyen Lan Huong …

ថ្លែងនៅក្នុងពិធីនេះប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Nguyen Duc Chung បាននិយាយថាដោយស្មារតីនៃការគាំទ្រគ្នាទៅវិញទៅមកក្នុងពេលមានការលំបាក គណបក្សរដ្ឋាភិបាលនិងប្រជាជននៃរដ្ឋធានីហាណូយ បានបរិច្ចាគម៉ាសចំនួន ២០០,០០០​ ម៉ាសដល់រដ្ឋាភិបាលមូលដ្ឋាននិងដៃគូនៃសាធារណរដ្ឋបារាំងដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ​១៩។

ជាពិសេសទីក្រុងហាណូយ បានបរិច្ចាគម៉ាសចំនួន ១៥០,០០០ ម៉ាស ដល់តំបន់ Ile-de-France ស្រុក Hoan Kiem បានបរិច្ចាគម៉ាសចំនួន ២០,០០០ ម៉ាសដល់ទីក្រុង Toulouse ។ ស្រុក Dong Da បានប្រគល់ម៉ាសចំនួន ៣០,០០០ ម៉ាសដល់ទីក្រុង Choisy-le-Roi ។ ម៉ាសត្រូវបានផលិតដោយអាជីវកម្មវៀតណាមដែលត្រូវតាមស្តង់ដារគុណភាពដែលកំណត់ដោយក្រសួងសុខាភិបាលនៃប្រទេសវៀតណាមនិងមានវិញ្ញាបនបត្រ C.E ស្របតាមស្តង់ដារសហភាពអឺរ៉ុប។ លោក Nguyen Duc Chung សង្ឃឹមថាដោយមានវិធានការយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាល ការខិតខំរបស់ប្រជាជននិងកិច្ចសហប្រតិបត្តិការរបស់មិត្តភក្តិអន្តរជាតិ បារាំងនឹងយកឈ្នះលើជំងឺរាតត្បាតកូវិដ១៩ ។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅប្រទេសវៀតណាមលោកនីកូឡាសវូឡុងបានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅហាណូយជាពិសេស និងប្រទេសវៀតណាមជាទូទៅ និងបានសម្តែងនូវក្តីរីករាយ ពីព្រោះពិធីប្រគល់អំណោយសម្ភារៈវេជ្ជសាស្រ្តគឺជាសកម្មភាពសហប្រតិបត្តិការដំបូងរវាងភាគីទាំងពីរបន្ទាប់ពីរយៈពេលនៃការរក្សាគម្លាតសង្គមដោយសារការរីករាលដាលនៃជំងឺកូវិដ១៩ ។ តាមលោកឯកអគ្គរដ្ឋទូត Nicolas Warnery ក្នុងបរិបទនៃជំងឺរាតត្បាតនៅប្រទេសបារាំងនៅតែមានភាពស្មុគស្មាញ ម៉ាសមានភាពខ្វះខាតខ្លាំង ហើយអំណោយរបស់ហាណូយមានតម្លៃណាស់ ហើយជានិមិត្តរូបដ៏ល្អនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕

(ប្រែសម្រូលដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll