Trending now
វៀតណាម – អូស្ត្រាលី ជំរុញកិច្ចសហប្រតិបត្តិការសារព័ត៌មាន និងពាណិជ្ជកម្មឌីជីថល
យុគសម័យ - នារសៀលថ្ងៃទី ១១ ខែសីហា នៅទីក្រុងកង់បេរ៉ា (អូស្ត្រាលី) ប្រធានគណៈឃោសនាអប់រំមជ្ឈិម លោក Trinh Van Quyet បានជួបធ្វើការជាមួយសហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Matt Thistlethwaite ដោយបានផ្លាស់ប្តូរយោបល់អំពីវិធានការនានា សំដៅពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ពាណិជ្ជកម្មឌីជីថល សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ការអប់រំ និងការផ្លាស់ប្តូរប្រជាជន។
សមាគមមិត្តភាពវៀតណាម - ស្រីលង្កា ជំរុញការតភ្ជាប់ប្រជាជនតាមរយៈការផ្លាស់ប្តូរព្រះពុទ្ធសាសនា
យុគសម័យ - ចាប់ពីថ្នាក់រៀនភាសាវៀតណាម សកម្មភាពវប្បធម៌ រហូតដល់ការឧបត្ថម្ភសហគមន៍នៅវត្តអារាម Truc Lam នៅ Kandy (ស្រីលង្កា) ការផ្លាស់ប្តូរព្រះពុទ្ធសាសនាកំពុងបង្កើតបន្ថែមនូវការតភ្ជាប់ដោយផ្ទាល់រវាងប្រជាជនវៀតណាម និងស្រីលង្កា។ សមាគមមិត្តភាពវៀតណាម - ស្រីលង្កា បានកំណត់ថានេះគឺជាច្រកផ្លូវមួយដែលត្រូវបន្តជំរុញនៅក្នុងអាណត្តិ ២០២៦ - ២០៣១។
វៀតណាមកំណត់នូវអាទិភាពយុទ្ធសាស្ត្រចំនួន ៦ ដើម្បីរួមជាមួយអាស៊ានលូតលាស់ធំធាត់
យុគសម័យ - នាឱកាសប្រារព្ធខួបលើកទី ៥៩ នៃថ្ងៃបង្កើតអាស៊ាន(ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ - ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦) និង ៣១ ឆ្នាំនៃថ្ងៃដែលវៀតណាមចូលរួមអាស៊ាន (១៩៩៥ - ២០២៦) គេហទំព័រព័ត៌មានអេឡិចត្រូនិកក្រសួងការបរទេស បានចុះផ្សាយអត្ថបទរបស់សមាជិកការិយាល័យនយោបាយ និងជា រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung អំពីការរួមចំណែករបស់វៀតណាម ក៏ដូចជាតួនាទីមជ្ឈមណ្ឌល និងសមត្ថភាពបង្កើតថ្មីរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ និងនៅលើពិភពលោក។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam៖ ការរំពឹងទុកក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស
យុគសម័យ - ពាណិជ្ជកម្ម - ការវិនិយោគ បច្ចេកវិទ្យាយុទ្ធសាស្ត្រ បរិវត្តកម្មបៃតង និងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស គឺជាបណ្តាវិស័យដែលត្រូវបានអ្នកប្រាជ្ញ និងអ្នកជំនាញជាច្រើនរំពឹងថានឹងមានបន្ថែមនូវកម្លាំងចលករចេញពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី របស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam។ បណ្តាមតិបានចាត់ទុកថា គ្រឹះស្ថានដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមជាមួយបណ្តាប្រៀបខ្លាំងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ កំពុងបើកចេញនូវលក្ខខណ្ឌដើម្បីជំរុញបណ្តាកម្មវិធី និងលទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែងជាងមុន។
ពិធីបុណ្យវៀតណាម - កូរ៉េខាងត្បូង ឆ្នាំ ២០២៦៖ ភ្ជាប់ទំនាក់ទំនងប្រជាជន មូលដ្ឋាន និងដៃគូនៃប្រទេសទាំងពីរ
យុគសម័យ - ជាមួយនឹងស្តង់ទំនិញជាង ៩០ រួមជាមួយបណ្តាសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងការផ្លាស់ប្តូរជាច្រើន ពិធីបុណ្យវៀតណាម - កូរ៉េខាងត្បូង ទីក្រុង Da Nang ឆ្នាំ ២០២៦ បង្កើតបន្ថែមលំហភ្ជាប់ទំនាក់ទំនងប្រជាជន មូលដ្ឋាន និងបណ្តាដៃគូនៃប្រទេសទាំងពីរ។
សញ្ញាសម្គាល់ ៣០ ឆ្នាំនៃកិច្ចការបរទេសប្រជាជនវៀតណាម - ថៃ
យុគសម័យ - ឆ្នាំ ២០២៦ កត់សម្គាល់ខួបលើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម - ថៃ (១៩៧៦ - ២០២៦) និងខួបលើកទី ៣០ នៃការកសាង និងអភិវឌ្ឍន៍របស់សមាគមមិត្តភាពវៀតណាម - ថៃ (១៩៩៦ - ២០២៦)។ នៅក្នុងខ្សែទឹកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សមាគមបានប្រពៃណីពូនជ្រំមិត្តភាពយ៉ាងស្ហិតស្ហាញ ព្រមទាំងពង្រីកសកម្មភាពជាជំហានៗ ចាប់ពីការផ្លាស់ប្តូរប្រពៃណី ទៅជាការភ្ជាប់ទំនាក់ទំនងមូលដ្ឋាន សហគ្រាស ការអប់រំ វប្បធម៌ និងជំនាន់វ័យក្មេង ដោយរួមចំណែកបង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។
ទីក្រុងហូជីមិញ ភ្ជាប់ទំនាក់ទំនងប្រជាជននៃបណ្តាប្រទេសអាស៊ានតាមរយៈការផ្លាស់ប្តូរវប្បធម៌
យុគសម័យ - នាថ្ងៃទី ០៧ ខែសីហា សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយ សមាគមមិត្តភាពវៀតណាម - អាស៊ីអាគ្នេយ៍ទីក្រុងហូជីមិញ រៀបចំកម្មវិធីអបអរសាទរខួបលើកទី ៥៩ នៃថ្ងៃបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ - ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦) និងខួបលើកទី ៣១ ដែល វៀតណាម ចូលរួម អាស៊ាន (ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ - ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦)។ កម្មវិធីបង្កើតបានជាលំហផ្លាស់ប្តូរវប្បធម៌ តាមរយៈនោះរួមចំណែកបង្កើនការយល់ដឹង ទំនុកចិត្ត និងការផ្សារភ្ជាប់រវាងប្រជាជន វៀតណាម ជាមួយបណ្តាប្រទេសនៅក្នុងតំបន់។
កិច្ចការបរទេសប្រជាជនពង្រឹងចំណងមិត្តភាព ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ វៀតណាម - បេឡារុស្ស
យុគសម័យ - នាថ្ងៃទី ០៨ ខែសីហា នៅ Ha Noi សមាគមមិត្តភាពវៀតណាម - បេឡារុស្ស បានសម្របសម្រួលជាមួយស្ថានទូត បេឡារុស្ស ប្រចាំនៅ វៀតណាម រៀបចំការជួបជុំមិត្តភាពក្នុងឱកាសអបអរសាទរខួបលើកទី ៣៥ នៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋ បេឡារុស្ស។ តំណាងភាគីទាំងពីរបានសង្កត់ធ្ងន់លើតួនាទីនៃកិច្ចការបរទេសប្រជាជន នៅក្នុងការពង្រឹងចំណងមិត្តភាព ពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយលក្ខណៈជាក់ស្តែង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម - បេឡារុស្ស។
ព័ត៌មានបានអានច្រើន
សិស្សសាលាជប៉ុនចំនួន ៤៥ រូបបានអញ្ជើញមកដល់រដ្ឋធានីហាណូយដើម្បីបទពិសោធន៍វប្បធម៌វៀតណាម
យុគសម័យ - នាភៀលថ្ងៃទី ០៤ ខែសីហា មន្ទីរអប់រំ និងបណ្តុះបណ្តាលរដ្ឋធានីហាណូយ បានរៀបចំការបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូគ្រូបង្រៀន និងសិស្សសាលាមកពីបណ្តាវទ្យាល័យនៃខេត្ត ហ្វូគូអូកា ប្រទេសជប៉ុន ដែលបានអញ្ជើញមកសិក្សា ព្រមទាំងស្វែងយល់អំពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីនៃប្រទេសវៀតណាម។
ការបរទេសថ្នាក់មូលដ្ឋានត្រូវបង្កើតឱ្យបាននូវផលិតផល និងលទ្ធផលជាក់ស្តែង
យុគសម័យ - នាវិសៀលថ្ងៃទី ២ ខែសីហា នៅទីក្រុងហានូយ ក្នុងក្របខ័ណ្ឌនៃសន្និសីទការបរទេសលើកទី ៣៣ ក្រសួងការបរទេសបានរៀបចំសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ២២ ក្រោមប្រធានបទ "លើកកម្ពស់កិច្ចការបរទេសថ្នាក់មូលដ្ឋាន កៀរគរប្រភពធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើការអភិវឌ្ឍ"។
IESC ជួយឧបត្ថម្ភវៀតណាមធ្វើទំនើបកម្មកសិកម្ម និងជំរុញការបំប្លែងឌីជីថល
យុគសម័យ - នាថ្ងៃទី ០៧ ខែសីហា នៅ Ha Noi លោក Nguyen Ngoc Hung អនុប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម បានទទួលជួបលោក Chad Ford អនុប្រធានអង្គការ IESC របស់សហរដ្ឋអាមេរិក ដោយបានប្រគល់លិខិតចុះបញ្ជីបង្កើតការិយាល័យតំណាងរបស់ IESC នៅវៀតណាម និងផ្លាស់ប្តូរអំពីទិសដៅលាតត្រដាងអនុវត្តគម្រោង "ពង្រីកពាណិជ្ជកម្មកសិកម្ម និងសុវត្ថិភាពម្ហូបអាហារ សហរដ្ឋអាមេរិក - វៀតណាម" សំដៅជំរុញការបំប្លែងឌីជីថល ការធ្វើទំនើបកម្មកសិកម្ម និងការពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។
ការសន្ទនាវិទ្យាសាស្ត្ររួមចំណែកពង្រីកលំហកិច្ចសហប្រតិបត្តិការ វៀតណាម - ឥណ្ឌា
យុគសម័យ - នាថ្ងៃទី ០៥ ខែសីហា នៅរាជធានី New Delhi (ឥណ្ឌា) ក្រុមប្រឹក្សាកិច្ចការពិភពលោក ឥណ្ឌា (ICWA) និងវិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម វៀតណាម (VASS) បានរៀបចំការសន្ទនា ICWA - VASS លើកទី ៦ ដោយដោះដូរអំពីបណ្តាទិសដៅកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងស្នើឡើងនូវបណ្តាអនុសាសន៍គោលនយោបាយ សំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបង្កើនកម្រិត វៀតណាម - ឥណ្ឌា។
វៀតណាមរៀបចំពិធីលើកទង់ជាតិប្រារព្ធខួបលើកទី ៥៩ នៃការបង្កើតអាស៊ាន
យុគសម័យ - នាថ្ងៃទី ៣១ ខែកក្កដា ក្រសួងការបរទេសបានរៀបចំពិធីលើកទង់ជាតិអាស៊ាន ក្នុងឱកាសប្រារព្ធខួបលើកទី ៥៩ នៃទិវាបង្កើតអាស៊ាន និងខួបលើកទី ៣១ ដែលវៀតណាមចូលរួមអាស៊ាន។