សមាគមមិត្តភាពវៀតណាម - ស្រីលង្កា ជំរុញការតភ្ជាប់ប្រជាជនតាមរយៈការផ្លាស់ប្តូរព្រះពុទ្ធសាសនា

09:18 | 15/08/2026 ឌឿងង្វៀន

យុគសម័យ - ចាប់ពីថ្នាក់រៀនភាសាវៀតណាម សកម្មភាពវប្បធម៌ រហូតដល់ការឧបត្ថម្ភសហគមន៍នៅវត្តអារាម Truc Lam នៅ Kandy (ស្រីលង្កា) ការផ្លាស់ប្តូរព្រះពុទ្ធសាសនាកំពុងបង្កើតបន្ថែមនូវការតភ្ជាប់ដោយផ្ទាល់រវាងប្រជាជនវៀតណាម និងស្រីលង្កា។ សមាគមមិត្តភាពវៀតណាម - ស្រីលង្កា បានកំណត់ថានេះគឺជាច្រកផ្លូវមួយដែលត្រូវបន្តជំរុញនៅក្នុងអាណត្តិ ២០២៦ - ២០៣១។

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នឹងបង្កើតនូវការទម្លាយភាពទាល់ច្រកថ្មីៗ ក្នុងទំនាក់ទំនងរបស់វៀតណាមជាមួយឥណ្ឌា និងស្រីលង្កា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នៅប្រទេសស្រីលង្កា៖ ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណីពីជម្រៅប្រវត្តិសាស្ត្រ ទៅជាសហប្រតិប

នាថ្ងៃទី ១១ ខែសីហា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម – ស្រីលង្កា (សមាគម) បានចាត់តាំងកម្មវិធីចែករំលែកព័ត៌មានក្រោមប្រធានបទ “ព្រះពុទ្ធសាសនានៅស្រីលង្កា – ប្រពៃណី លក្ខណៈពិសេស និងទំនាក់ទំនងជាមួយព្រះពុទ្ធសាសនាវៀតណាម”។ កម្មវិធីនេះ ដឹកនាំធ្វើបទបង្ហាញដោយព្រះតេជព្រះគុណ Thich Phap Quang សមាជិកអចិន្ត្រៃយ៍នៃគណៈធម្មទេសនាមជ្ឈិម សម្ព័ន្ធសមាគមព្រះពុទ្ធសាសនាវៀតណាម សមាជិកគណៈទំនាក់ទំនងសហគមន៍ជនជាតិវៀតណាមនៅស្រីលង្កា ស្ថាបនិក និងជាព្រះចៅអធិការវត្តអារាម Truc Lam វៀតណាមនៅស្រីលង្កា។

ព្រះតេជព្រះគុណ Thich Phap Quang ផ្លាស់ប្តូរយោបល់នៅក្នុងកម្មវិធី។
ព្រះតេជព្រះគុណ Thich Phap Quang ផ្លាស់ប្តូរយោបល់នៅក្នុងកម្មវិធី។

នេះគឺជាសកម្មភាពដែលត្រូវបានសមាគមចាត់តាំងឡើង សំដៅអនុវត្តទិសដៅបង្កើនការតភ្ជាប់ជាមួយសហគមន៍ជនជាតិវៀតណាមនៅស្រីលង្កា និងលើកកម្ពស់តួនាទីរបស់បុគ្គលមានកិត្យានុភាពនៅក្នុងវិស័យកិច្ចការបរទេសប្រជាជន វប្បធម៌ និងព្រះពុទ្ធសាសនា ស្របតាមស្មារតីចង្អុលបង្ហាញរបស់ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម នៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ២ អាណត្តិ ២០២៦ – ២០៣១ របស់សមាគម។

តាមសាស្ត្រាចារ្យរង បណ្ឌិត Pham Van Linh អតីតអនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ប្រធានសមាគម ការផ្លាស់ប្តូរព្រះពុទ្ធសាសនា គឺជាច្រកផ្លូវដ៏សំខាន់មួយដើម្បីបង្កើនការយល់ដឹង និងភាពស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរ។ កម្មវិធីចែករំលែកនេះ បានឧទ្ទេសនាមនូវគុណតម្លៃដ៏វិសេសវិសាលនៃព្រះពុទ្ធសាសនាស្រីលង្កា ព្រមទាំងបង្កើតវេទិកាផ្លាស់ប្តូរយោបល់ តភ្ជាប់រវាងសមាគមជាមួយបណ្តាស្ថាប័ន អង្គការ អ្នកជំនាញ និងបុគ្គលទាំងឡាយដែលចាប់អារម្មណ៍ចំពោះទំនាក់ទំនងវៀតណាម – ស្រីលង្កា។

នៅក្នុងកម្មវិធីនេះ ព្រះតេជព្រះគុណ Thich Phap Quang បានឧទ្ទេសនាមអំពីព្រះពុទ្ធសាសនាស្រីលង្កា និងសកម្មភាពរបស់វត្តអារាម Truc Lam វៀតណាម នៅទីក្រុង Kandy ដែលជាវត្តវៀតណាមដំបូងគេបង្អស់ត្រូវបានសាងសង់ឡើងនៅប្រទេសស្រីលង្កា។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ បច្ចុប្បន្ន វត្តអារាមនេះគឺជាកន្លែងប្រកបកិច្ចសាសនានិងជួបជុំគ្នារបស់សហគមន៍ជនជាតិវៀតណាមប្រមាណ ២០០ នាក់នៅស្រីលង្កា ក្នុងនោះជាងពាក់កណ្តាលគឺជាសមណនិស្សិត ព្រះសង្ឃ និងដូនជីដែលកំពុងសិក្សានៅតាមគ្រឹះស្ថានពុទ្ធិកសិក្សារបស់ប្រទេសជាមិត្ត។

បន្ថែមលើស្ថាបត្យកម្ម និងម្ហូបអាហារដែលបង្កប់នូវអត្តសញ្ញាណវៀតណាម វត្តអារាមបានរៀបចំថ្នាក់រៀនភាសាវៀតណាមដោយឥតគិតថ្លៃសម្រាប់កុមារក្នុងតំបន់ ក្រោមការឧបត្ថម្ភគាំទ្រពីបណ្តាអតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្រីលង្កា។ តាមព្រះតេជព្រះគុណ Thich Phap Quang មានពេលវេលាខ្លះ ថ្នាក់រៀនបានទាក់ទាញសិស្សានុសិស្សជាង ១០០ នាក់ចូលរៀន; ប្អូនៗជាច្រើនរូបអាចទំនាក់ទំនងជាភាសាវៀតណាម និងច្រៀងចម្រៀងវៀតណាមបានជាង ២០ បទ។

ជាមួយនឹងការរួមចំណែកដ៏លេចធ្លោក្នុងការផ្សព្វផ្សាយភាសាវៀតណាម និងវប្បធម៌វៀតណាមនៅក្រៅប្រទេស ព្រះតេជព្រះគុណ Thich Phap Quang ត្រូវបានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅក្រៅប្រទេស ក្រសួងការបរទេស លើកតម្កើងកិត្តិយសជា “ទូតសុឆន្ទៈភាសាវៀតណាម” ប្រចាំឆ្នាំ ២០២៦។
បណ្តាប្រតិភូថតរូបអនុស្សាវរីយ៍។
បណ្តាប្រតិភូថតរូបអនុស្សាវរីយ៍។

ព្រះតេជព្រះគុណ Thich Phap Quang បានរំលឹកឡើងវិញថា នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសស្រីលង្ការបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam កាលពីខែឧសភា ឆ្នាំ ២០២៦ កុមារីស្រីលង្កា ២ នាក់ដែលធ្លាប់បានរៀនភាសាវៀតណាមនៅវត្តអារាម Truc Lam បានស្លៀកសម្លៀកបំពាក់ប្រពៃណីជនជាតិភាគតិចតំបន់ខ្ពង់រាបវៀតណាម និងច្រៀងបទចម្រៀង “ទៅរៀន” (Di hoc) ជាភាសាវៀតណាម ជូនដល់គណៈប្រតិភូ។

វត្តអារាមក៏បានរៀបចំបណ្តាវគ្គបដិបត្តិធម៌វិបស្សនាសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។ តាមព័ត៌មានដែលបានចែករំលែកនៅក្នុងកម្មវិធី រហូតមកដល់ពេលនេះ វគ្គបដិបត្តិធម៌វិបស្សនាជាង ២០០ វគ្គត្រូវបានរៀបចំឡើង; មូលនិធិអាហារូបករណ៍ Truc Lam រក្សាបាន ៣៥ កន្លែង សម្រាប់សិស្ស និស្សិតដែលមានកាលៈទេសៈជួបការលំបាក។ វត្តអារាមថែមទាំងបានចូលរួមជីកអណ្តូង សាងសង់ផ្ទះមនុស្សធម៌ និងជួយឧបត្ថម្ភប្រជាជនក្នុងអំឡុងពេលដែលប្រទេសស្រីលង្កាជួបវិបត្តិសេដ្ឋកិច្ច។

ប្រទេសស្រីលង្កាមានប្រពៃណីព្រះពុទ្ធសាសនាតាំងពីយូរលង់ណាស់មកហើយ ដោយមានប្រជាជនប្រមាណ ៧០ ភាគរយគោរពប្រតិបត្តិព្រះពុទ្ធសាសនា។ ព្រះតេជព្រះគុណ Thich Phap Quang បានមានថេរដីកាថា ចំណុចតភ្ជាប់មួយរវាងព្រះពុទ្ធសាសនាវៀតណាម និងស្រីលង្កា គឺប្រព័ន្ធគម្ពីរព្រះត្រៃបិដក Nikaya ដែលត្រូវបានសម្តេចព្រះមហាសង្ឃរាជ Thich Minh Chau បកប្រែជាភាសាវៀតណាម ហើយបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ក្នុងការបណ្តុះបណ្តាលពុទ្ធិកសិក្សានៅប្រទេសវៀតណាម។

នៅក្នុងកម្មវិធីនេះ បណ្តាប្រតិភូបានផ្លាស់ប្តូរយោបល់អំពីភាពស្រដៀងគ្នា និងភាពខុសគ្នារវាងពុទ្ធសាសនាថេរវាទ និងមហាយាន គំរូចាត់តាំងវត្តអារាម ការអប់រំពុទ្ធិកសិក្សា ព្រមទាំងដំណើរការសាងសង់វត្តរបស់ជនជាតិវៀតណាមនៅប្រទេសស្រីលង្កា។

កម្មវិធីចែករំលែកនេះ បានប្រព្រឹត្តទៅនៅក្នុងបរិបទដែលវៀតណាម និងស្រីលង្កាទើបតែបានលើកកម្ពស់កម្រិតទំនាក់ទំនងទៅជាដៃគូគ្រប់ជ្រុងជ្រោយ កាលពីខែឧសភា ឆ្នាំ ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍រួម នាឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្ការបស់អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការតភ្ជាប់រវាងបណ្តាអង្គការព្រះពុទ្ធសាសនា; ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាសមាគមមិត្តភាព សមាគមសាមគ្គីភាព និងពង្រីកការផ្លាស់ប្តូរប្រជាជន៕

ពលរដ្ឋវៀតណាមប្រមាណ ២០០ នាក់ពីស្រីលង្កានិងបង់ក្លាដែសបានវិលត្រឡប់មកកាន់ប្រទេសវិញ ពលរដ្ឋវៀតណាមប្រមាណ ២០០ នាក់ពីស្រីលង្កានិងបង់ក្លាដែសបានវិលត្រឡប់មកកាន់ប្រទេសវិញ
យុគសម័យ - នាថ្ងៃទី ២ - ៣ ខែកក្កដា ក្រសួងការបរទេស ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថាទូតវៀតណាមប្រចាំនៅស្រីលង្កានិងបង់ក្លាដែស ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានសហការជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីដឹកពលរដ្ឋវៀតណាមប្រមាណ ២០០ នាក់ពីស្រីលង្កា បង់ក្លាដែស នេប៉ាល់ ប៊ូតាន និងម៉ាល់ឌីវវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។
វៀតណាមប្រគាល់សំភារវេជ្ជសាស្រ្តដើម្បីគាំទ្របង់ក្លាដែសនិងស្រីលង្កាប្រឆាំងនឹងជំងឺកូវីដ១៩ វៀតណាមប្រគាល់សំភារវេជ្ជសាស្រ្តដើម្បីគាំទ្របង់ក្លាដែសនិងស្រីលង្កាប្រឆាំងនឹងជំងឺកូវីដ១៩
យុគសម័យ - អនុញ្ញាតិដោយនាយករដ្ឋមន្រ្តីនៅថ្ងៃទី ១៤ ខែសីហានៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung បានប្រគល់និមិត្តរូបនៃសំភារវេជ្ជសាស្ត្រដែលមានតម្លៃសរុប ៦០.០០០ ដុល្លារដែលជាអំណោយពីរដ្ឋាភិបាលនិងប្រជាជនវៀតណាម សម្រាប់រដ្ឋាភិបាលនិងប្រជាជនបង់ក្លាដែសនិងស្រីលង្កាដើម្បីគាំទ្រដល់ការការពារនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩។

ឌឿងង្វៀន

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាគមមិត្តភាពវៀតណាម - ស្រីលង្កា ជំរុញការតភ្ជាប់ប្រជាជនតាមរយៈការផ្លាស់ប្តូរព្រះពុទ្ធសាសនា
អ្នកជំនាញ បញ្ញវន្តអាណិកជនដោះស្រាយបញ្ហាធំៗអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិ
ការប្រកួតកីឡាវាយសីសហគមន៍ជនជាតិវៀតណាមនៅប្រទេសជប៉ុន លើកទី ៣ ឆ្នាំ ២០២៦
ខេត្ត Nghe An៖ ប្រគល់ថវិកាឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ១១ ខ្នង នៅឃុំ Yen Thanh
ចាប់ពីការរំសាយកម្ដៅ រហូតដល់ការសាកល្បងសំណាង៖ "ហែកភ្លាម ឈ្នះភ្លែត" ធ្វើឱ្យរំជើបរំជួលបទពិសោធន៍រដូវក្តៅ

អានច្រើនបំផុត

សិស្សសាលាជប៉ុនចំនួន ៤៥ រូបបានអញ្ជើញមកដល់រដ្ឋធានីហាណូយដើម្បីបទពិសោធន៍វប្បធម៌វៀតណាម
ការបរទេសថ្នាក់មូលដ្ឋានត្រូវបង្កើតឱ្យបាននូវផលិតផល និងលទ្ធផលជាក់ស្តែង
ការបរទេសវៀតណាមនៅមជ្ឈិមបូព៌ា៖ ប្រកាន់ខ្ជាប់គោលការណ៍ បត់បែនសកម្មភាព
ការសន្ទនាវិទ្យាសាស្ត្ររួមចំណែកពង្រីកលំហកិច្ចសហប្រតិបត្តិការ វៀតណាម - ឥណ្ឌា
ការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យាត្រូវតែរួមចំណែកបង្កើតសមត្ថភាពផ្ទៃក្នុង