យុគសម័យ - នាថ្ងៃទី ០៧ ខែសីហា នៅ Ha Noi លោក Nguyen Ngoc Hung អនុប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម បានទទួលជួបលោក Chad Ford អនុប្រធានអង្គការ IESC របស់សហរដ្ឋអាមេរិក ដោយបានប្រគល់លិខិតចុះបញ្ជីបង្កើតការិយាល័យតំណាងរបស់ IESC នៅវៀតណាម និងផ្លាស់ប្តូរអំពីទិសដៅលាតត្រដាងអនុវត្តគម្រោង "ពង្រីកពាណិជ្ជកម្មកសិកម្ម និងសុវត្ថិភាពម្ហូបអាហារ សហរដ្ឋអាមេរិក - វៀតណាម" សំដៅជំរុញការបំប្លែងឌីជីថល ការធ្វើទំនើបកម្មកសិកម្ម និងការពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។
| VPBank ធ្វើឌីជីថលរូបនីយកម្មដំណើរការកម្ចី៖ ទទួលបានលទ្ធផលអនុម័តបឋមត្រឹមតែក្នុងរយៈពេល ១ នាទី ការបំប្លែងឌីជីថលនៅក្នុងវិស័យកសិកម្ម ត្រូវការកម្លាំងកិច្ចសហប្រតិបត្តិការច្រើនភាគី |
ថ្លែងមតិនៅក្នុងជំនួប លោក Chad Ford អនុប្រធានអង្គការ IESC បានសម្តែងនូវក្តីរីករាយនៅពេលដែល IESC បានវិលត្រឡប់មកកាន់វៀតណាមជាផ្លូវការ បន្ទាប់ពីរយៈពេលរៀបចំគម្រោង និងបំពេញសព្វគ្រប់បណ្តានីតិវិធីចុះបញ្ជីសកម្មភាព។ លោកបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភនៃសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម នៅក្នុងដំណើរការបង្កើតការិយាល័យតំណាង ជាមួយគ្នានោះបានបញ្ជាក់ថា នេះគឺជាបង្គោលចរយ៉ាងសំខាន់ដើម្បីឱ្យអង្គការលាតត្រដាងអនុវត្តគម្រោង និងផ្គត់ផ្គង់បណ្តាការជួយឧបត្ថម្ភបច្ចេកទេសនៅវៀតណាម។
![]() |
| លោក Nguyen Ngoc Hung (ទីបីពីខាងស្តាំ) លោកអនុប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម ធ្វើការជាមួយលោក Chad Ford (ទីបីពីខាងឆ្វេង) លោកអនុប្រធានអង្គការ IESC របស់សហរដ្ឋអាមេរិក។ |
តាមលោក Chad Ford គម្រោង “ពង្រីកពាណិជ្ជកម្មកសិកម្ម និងសុវត្ថិភាពម្ហូបអាហារ សហរដ្ឋអាមេរិក - វៀតណាម” ផ្តោតលើក្រុមខ្លឹមសារសំខាន់ៗចំនួន ០៣ រួមមាន៖ ការជួយឧបត្ថម្ភសម្រួលពាណិជ្ជកម្ម និងការបំប្លែងឌីជីថលនៅក្នុងការគ្រប់គ្រង; ការអភិវឌ្ឍប្រព័ន្ធ logistics ខ្សែច្រវាក់ត្រជាក់; និងការបង្កើនសមត្ថភាពចូលទៅជិតហិរញ្ញវត្ថុសម្រាប់សហគ្រាសនៅក្នុងវិស័យកសិកម្ម។
តាមរយៈគម្រោង IESC នឹងសម្របសម្រួលជាមួយបណ្តាភ្នាក់ងារនៃវៀតណាម ដើម្បីជំរុញការភ្ជាប់ទំនាក់ទំនងទិន្នន័យរវាងបណ្តាក្រសួង ស្ថាប័ន លើកកម្ពស់សមត្ថភាពប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ និងការត្រួតពិនិត្យភូតគាមអនាម័យ ជួយឧបត្ថម្ភការធ្វើទំនើបកម្មខ្សែច្រវាក់ logistics កសិកម្ម ក៏ដូចជាបង្កើតលក្ខខណ្ឌដើម្បីឱ្យសហគ្រាសចូលទៅជិតបណ្តាប្រភពទុន បម្រើឱ្យការវិនិយោគ និងការអភិវឌ្ឍ។
លោក Chad Ford បានសង្កត់ធ្ងន់ថា IESC យកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរការរួមដំណើរជាមួយបណ្តាដៃគូ ដើម្បីរួមគ្នាស្វែងរកតម្រូវការ និងកសាងដំណោះស្រាយសមស្រប។ លោកបានមានប្រសាសន៍ថា៖ “នេះគឺជាដំណើរការកិច្ចសហប្រតិបត្តិការមួយ។ យើងខ្ញុំរួមជាមួយបណ្តាដៃគូវៀតណាម ផ្លាស់ប្តូរអំពីបណ្តាប្រឈម រួមគ្នាស្វែងរកដំណោះស្រាយសមស្រប និងកៀងគរបណ្តាប្រភពធនធានអន្តរជាតិ ដើម្បីជួយឧបត្ថម្ភបណ្តាគោលដៅដែលវៀតណាមកំពុងពុះពារសម្រេចឱ្យបាន”។
![]() |
| លោក Nguyen Ngoc Hung ប្រគល់លិខិតចុះបញ្ជីបង្កើតការិយាល័យតំណាងនៅវៀតណាម ជូនអង្គការ IESC។ |
អនុប្រធាន IESC ក៏បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់វៀតណាមនៅក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក ជាពិសេសគឺការប្តេជ្ញាចិត្តជំរុញការបំប្លែងឌីជីថល និងការធ្វើទំនើបកម្មការគ្រប់គ្រង។ លោកបានបញ្ជាក់ថា IESC មានបំណងរួមចំណែកយ៉ាងជាក់ស្តែងចូលទៅក្នុងដំណើរការនេះ ហើយសង្ឃឹមថាបន្ទាប់ពីប៉ុន្មានឆ្នាំនៃលាតត្រដាងអនុវត្តគម្រោង នឹងអាចមើលឃើញនូវបណ្តាលទ្ធផលជាក់ស្តែងដែលភាគីទាំងពីររួមគ្នាបង្កើតឡើង។
ស្វាគមន៍ IESC វិលត្រឡប់មកធ្វើសកម្មភាពនៅវៀតណាមវិញ លោក Nguyen Ngoc Hung បានបញ្ជាក់ថា សហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម នឹងបន្តរួមដំណើរ ជួយឧបត្ថម្ភអង្គការនៅក្នុងដំណើរការលាតត្រដាងអនុវត្តបណ្តាកម្មវិធីកិច្ចសហប្រតិបត្តិការ។ ដោយវាយតម្លៃខ្ពស់ចំពោះការដែល IESC លាតត្រដាងអនុវត្តគម្រោងថ្មីនៅក្នុងវិស័យកសិកម្ម លោក Nguyen Ngoc Hung បានចាត់ទុកថា នេះគឺជាវិស័យសមស្របជាមួយបណ្តាអាទិភាពអភិវឌ្ឍន៍របស់វៀតណាម។ តាមលោក កសិកម្មនៅតែរក្សាតួនាទីយ៉ាងសំខាន់ចំពោះខឿនសេដ្ឋកិច្ច ជាមួយគ្នានោះ រាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍខឿនកសិកម្មទំនើប ពាណិជ្ជកម្មកម្ម លើកកម្ពស់គុណភាព និងសមត្ថភាពប្រកួតប្រជែងនៃផលិតផល។
អនុប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម បានសង្កត់ធ្ងន់ថា ការបំប្លែងឌីជីថលនៅក្នុងកសិកម្មត្រូវតែបានលាតត្រដាងអនុវត្តរហូតដល់ប្រជាជន ជំនួសឱ្យការគ្រាន់តែបញ្ឈប់នៅថ្នាក់គ្រប់គ្រង ឬសហគ្រាស។ ការបំប្លែងឌីជីថលនឹងរួមចំណែកលើកកម្ពស់សមត្ថភាពព្យាករណ៍ ការភ្ជាប់ទំនាក់ទំនងទីផ្សារ និងការដោះស្រាយយ៉ាងមានប្រសិទ្ធភាពនូវបណ្តាភាពមិនសមស្រប។
តាមលោក Nguyen Ngoc Hung បន្ថែមពីលើបណ្តាវិស័យប្រពៃណីដូចជា៖ ការកាត់បន្ថយភាពក្រីក្រ សុខាភិបាល ការអប់រំ សន្តិសុខសង្គម វៀតណាមមានបំណងចង់ឱ្យកាន់តែមានអង្គការអន្តរជាតិជាច្រើនចូលរួមជួយឧបត្ថម្ភនៅក្នុងវិស័យគោលនយោបាយ ការលើកកម្ពស់សមត្ថភាព និងការផ្ទេរចំណេះដឹង។
“ដើម្បីអនុវត្តបណ្តាគោលដៅអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥ វៀតណាមត្រូវការកាន់តែច្រើននូវបណ្តាដៃគូដែលអាចចែករំលែកបទពិសោធន៍អន្តរជាតិ ជួយឧបត្ថម្ភការបង្ហើយគោលនយោបាយ បទដ្ឋាន និងការលើកកម្ពស់សមត្ថភាពស្ថាប័ន។ យើងខ្ញុំរំពឹងទុកថា IESC នឹងក្លាយជាដៃគូមួយក្នុងចំណោមបណ្តាដៃគូដូចនោះ” លោក Nguyen Ngoc Hung បានមានប្រសាសន៍។
បញ្ចប់ជំនួបធ្វើការ លោក Nguyen Ngoc Hung បានប្រគល់លិខិតចុះបញ្ជីបង្កើតការិយាល័យតំណាងនៅវៀតណាម ជូនអង្គការ IESC។ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងដំណើរការលាតត្រដាងអនុវត្តគម្រោង ជាមួយគ្នានោះបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយបណ្តាភ្នាក់ងារ សហគ្រាស និងអង្គការនៃសហរដ្ឋអាមេរិក សំដៅពង្រីកបណ្តាកម្មវិធីកិច្ចសហប្រតិបត្តិការ បម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។
| IESC ត្រូវបានផ្តល់លិខិតចុះបញ្ជីបង្កើតការិយាល័យតំណាងនៅវៀតណាម ដើម្បីលាតត្រដាងអនុវត្តគម្រោង ODA “ពង្រីកពាណិជ្ជកម្មកសិកម្ម និងសុវត្ថិភាពម្ហូបអាហារ សហរដ្ឋអាមេរិក - វៀតណាម” ដែលគ្រោងនឹងអនុវត្តនៅក្នុងដំណាក់កាល ២០២៦ - ២០៣១ ដោយសម្របសម្រួលជាមួយក្រសួងកសិកម្ម និងបរិស្ថាន ជាមួយនឹងថវិកាសរុបជាង ២២,១ លានដុល្លារអាមេរិក។ កម្មវិធីសំដៅជួយឧបត្ថម្ភការធ្វើទំនើបកម្មប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ការត្រួតពិនិត្យភូតគាមអនាម័យ និងចរន្តរោគសត្វ ខ្សែច្រវាក់ logistics ត្រជាក់ និងការឧបត្ថម្ភធនពាណិជ្ជកម្មកសិកម្មរបស់វៀតណាម។ តាមរយៈនោះ បង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់កសិផលមានគុណភាពខ្ពស់របស់សហរដ្ឋអាមេរិកចូលទៅជិតទីផ្សារវៀតណាមប្រកបដោយតម្លាភាព និងស្ថិរភាព; ជាមួយគ្នានោះ លើកកម្ពស់សមត្ថភាពរបស់វៀតណាមនៅក្នុងការឆ្លើយតបបណ្តាបទដ្ឋាន និងកម្រិតបទដ្ឋានអន្តរជាតិ ព្រមទាំងការធ្វើសហរហរណកម្មកាន់តែស៊ីជម្រៅចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មសកល។ កម្មវិធីផ្តោតលើសមាសភាគសំខាន់ៗចំនួន ០៤ រួមមាន៖ (i) លើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ និងវិធានការអនាម័យនិងភូតគាមអនាម័យ (SPS) របស់វៀតណាម; (ii) ពង្រឹងសមត្ថភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រព័ន្ធ logistics ខ្សែច្រវាក់ត្រជាក់; (iii) ពង្រីកសមត្ថភាពចូលទៅជិតប្រភពឧបត្ថម្ភធនពាណិជ្ជកម្មកសិកម្ម សម្រាប់វិស័យសហគ្រាសឯកជន; (iv) ជួយឧបត្ថម្ភបណ្តាទិសដៅរបស់វៀតណាម អំពីការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន និងការធ្វើសហរហរណកម្មអន្តរជាតិ នៅក្នុងវិស័យពាណិជ្ជកម្មកសិកម្ម៕ |
លោក Tran Ba Phuc៖ ចាំបាច់ត្រូវកសាង “រណសិរ្សឌីជីថល” ដើម្បីតភ្ជាប់កាន់តែមានប្រសិទ្ធភាពជាមួយអាណិកជន យុគសម័យ - អញ្ជើញមកចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាមលើកទី ១១ លោក Tran Ba Phuc ប្រធានសមាគមសហគ្រិនវៀតណាមប្រចាំនៅប្រទេសអូស្ត្រាលី បានចែករំលែកជាមួយកាសែតយុគសម័យ អំពីតួនាទីរបស់សហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសអូស្ត្រាលី ក្នុងការងារកិច្ចការបរទេសប្រជាជន ការតភ្ជាប់ប្រភពធនធានរបស់អាណិកជន និងបណ្ដាសំណើក្នុងបំណងពង្រីកបន្ថែមទៀតនូវតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងដំណាក់កាលថ្មី។ |
វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ យុគសម័យ - ការបំប្លែងឌីជីថល មិនមែនត្រឹមតែជាការនាំយកបណ្តាសកម្មភាពឡើងទៅលើបរិយាកាសបណ្តាញ ឬការវិនិយោគបន្ថែមលើខឿនបច្ចេកវិទ្យា និងកម្មវិធី នោះឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការបង្កើតនូវរបៀបធ្វើការថ្មីៗផ្អែកលើបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបណ្តាបញ្ហាជាក់ស្តែង នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាពលរដ្ឋ សហគ្រាស និងស្ថាប័នរដ្ឋ។ |
thoidai.com.vn


មតិពីមិត្តអ្នកអាន