VPBank ធ្វើឌីជីថលរូបនីយកម្មដំណើរការកម្ចី៖ ទទួលបានលទ្ធផលអនុម័តបឋមត្រឹមតែក្នុងរយៈពេល ១ នាទី

09:06 | 28/07/2026 សុវណ្ណ

យុគសម័យ - ជាមួយដំណើរការធ្វើឌីជីថលរូបនីយកម្ម ១០០% នៅលើកម្មវិធី VPBank Race ធនាគារកំពុងតែកាត់បន្ថយពេលវេលាដោះស្រាយសំណុំលិខិតកម្ចីហ៊ីប៉ូតែចរបស់អតិថិជនយ៉ាងខ្លាំង។ ជាមួយលទ្ធផលអនុម័តបឋមត្រឹមតែក្នុងរយៈពេលប្រហែល ១ នាទី ជំនួសឱ្យការរង់ចាំច្រើនថ្ងៃដូចពីមុន VPBank បានក្លាយជាធនាគារត្រួសត្រាយផ្លូវនៅលើទីផ្សារដែលផ្តល់ជូននូវខ្សែចរន្តអនុម័តកម្ចីហ៊ីប៉ូតែចលឿនបំផុត បើកនូវបទដ្ឋានថ្មីអំពីបទពិសោធន៍ហិរញ្ញវត្ថុទំនើប។

វេទិកាជាតិឌីជីថលវៀតណាម ឆ្នាំ ២០២៦៖ ការបំប្លែងឌីជីថល មិនមែនជាការធ្វើឌីជីថលកម្មលើនីតិវិធីចាស់នោះទេ យុទ្ធនាការ ៥០០ ថ្ងៃយប់៖ បន្ទាន់អនុវត្តការធ្វើឌីជីថលភាវូបនីយកម្មព័ត៌មានយុទ្ធជនពលី

អនុម័តប្រាក់កម្ចីត្រឹមតែក្នុងរយៈពេល ១ នាទី

វិស័យកម្ចីហ៊ីប៉ូតែចនៅប្រទេសវៀតណាមត្រូវបានចាត់ទុកថាជាសសរទ្រទ្រង់ដ៏សំខាន់មួយនៃធនាគារ ដោយមានផលិតផលប្រជាប្រិយជាច្រើន ដូចជាការខ្ចីប្រាក់ទិញផ្ទះ ទិញរថយន្ត ឬខ្ចីដើមទុនផលិតកម្មអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ ការដែលត្រូវរង់ចាំលទ្ធផលអនុម័តអូសបន្លាយពេល ធ្វើឱ្យអតិថិជនបាត់បង់បណ្តាកាលានុវត្តភាពហិរញ្ញវត្ថុសំខាន់ៗ។

នៅពេលស្វែងរកឃើញខុនដូសមស្របនៅ Nam Tu Liem (Ha Noi) លោក Minh (អាយុ ៣២ ឆ្នាំ) មានពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះដើម្បីសម្រេចចិត្តកក់ប្រាក់សំដៅរក្សាកម្រិតតម្លៃសម្បទាន។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមិនទាន់ទាន់ពេលវេលាក្នុងការបំប៉នរៀបចំកិច្ចការរដ្ឋបាលនិងរង់ចាំលទ្ធផលអនុម័តប្រាក់កម្ចី លោកបានបាត់បង់កាលានុវត្តភាពម្ចាស់កម្មសិទ្ធិខុនដូជាមួយកម្រិតតម្លៃដែលចង់បាន។

នៅលើការពិតជាក់ស្តែង អតិថិជនមិនតិចទេក៏ជួបសម្ពាធដូចគ្នានេះដែរ នៅពេលពេលវេលាអនុម័តអូសបន្លាយពេលចាប់ពីពីរបីថ្ងៃរហូតដល់មួយសប្តាហ៍ ធ្វើឱ្យពួកគេមានហានិភ័យបាត់បង់កាលានុវត្តភាពទិញផ្ទះ ទិញរថយន្ត ឬបើកទូលាយអាជីវកម្ម។ នៅក្នុងបរិបទនោះ បណ្តាដំណោះស្រាយកាត់បន្ថយពេលវេលាអនុម័តកំពុងតែក្លាយជាផលប្រយោជន៍ប្រកួតប្រជែងថ្មីនៅលើទីផ្សារហិរញ្ញវត្ថុរាយ។

ក្តាប់បាននូវតម្រូវការនេះ VPBank បានអភិវឌ្ឍន៍វេទិកា VPBank Race – ប្រព័ន្ធអនុម័តប្រាក់កម្ចីហ៊ីប៉ូតែចធ្វើឌីជីថលរូបនីយកម្មទាំងស្រុង។ នេះគឺជាជំហានកើនឡើងលោតផ្លោះដែលនាំឱ្យ VPBank ក្លាយជាធនាគារត្រួសត្រាយផ្លូវរៀបចំដាក់ឱ្យអនុវត្តខ្សែចរន្តអនុម័តប្រាក់កម្ចីតាមប្រព័ន្ធអនឡាញត្រឹមតែក្នុងរយៈពេល ១ នាទីសម្រាប់បណ្តាកញ្ចប់កម្ចីហ៊ីប៉ូតែចទាំងអស់នៅធនាគារ។

វេទិកា VPBank Race ផ្តល់លទ្ធផលអនុម័តប្រាក់កម្ចីតាមប្រព័ន្ធអនឡាញត្រឹមតែក្នុងរយៈពេល ១ នាទី។
វេទិកា VPBank Race ផ្តល់លទ្ធផលអនុម័តប្រាក់កម្ចីតាមប្រព័ន្ធអនឡាញត្រឹមតែក្នុងរយៈពេល ១ នាទី។

ដំណើរការទាំងមូល ចាប់តាំងពីការផ្ញើសំណុំលិខិតចុះឈ្មោះខ្ចីប្រាក់ ការផ្តល់ព័ត៌មានមូលដ្ឋាន រហូតដល់ការទទួលបានលទ្ធផលអនុម័ត គឺសុទ្ធតែត្រូវបានអនុវត្តទាំងស្រុងនៅលើវេទិកាឌីជីថល។ អាចនិយាយបានថា គឺផលប្រយោជន៍ “លឿនជាង – ច្បាស់លាស់ជាង – មានម្ចាស់ការជាង” នេះហើយដែលបានបង្កើតនូវកម្លាំងប្រកួតប្រជែងលេចធ្លោសម្រាប់ VPBank ជួយកើនឡើងយ៉ាងខ្លាំងនូវបទពិសោធន៍របស់អតិថិជន។

ទន្ទឹមនឹងការរុញច្រានដំណើរការអនុម័តធ្វើឌីជីថលរូបនីយកម្ម VPBank ក៏យកចិត្តទុកដាក់ជាពិសេសចំពោះកត្តាសន្តិសុខសុវត្ថិភាពនៅពេលរៀបចំដាក់ឱ្យអនុវត្តកម្មវិធី។ បណ្តាទិន្នន័យអតិថិជនត្រូវបានគ្រប់គ្រងនិងត្រួតពិនិត្យយ៉ាងជិតស្និទ្ធ អាចចូលទៅជិតបានតែតាមរយៈប្រព័ន្ធនិងបណ្តាផ្នែកដែលត្រូវបានចែកអំណាចប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ យន្តការបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់និងការត្រួតពិនិត្យប្រតិបត្តិការតាមពេលវេលាពិតប្រាកដក៏ត្រូវបានរៀបចំដាក់ឱ្យអនុវត្តសំដៅកាត់បន្ថយហានិភ័យឱ្យបានអតិបរមា ការពារសិទ្ធិនិងផលប្រយោជន៍អតិថិជននៅក្នុងបរិស្ថានឌីជីថល។

តំណាង VPBank បានឱ្យដឹងថា៖ “VPBank បានដំឡើងកម្រិតកម្មវិធី VPBank Race ជាជំហានៗដោយមានគោលដៅស្នូលគឺការកាត់បន្ថយពេលវេលាដោះស្រាយចុះមកកម្រិតអតិបរមា ត្រឹមតែក្នុងរយៈពេល ១ នាទី។ ភាគច្រើននៃដំណើរផ្លូវកម្ចីត្រូវបានធ្វើឌីជីថលរូបនីយកម្ម ជួយធ្វើឱ្យសាមញ្ញកម្មដំណើរការនិងលើកកម្ពស់បទពិសោធន៍អ្នកប្រើប្រាស់។ យើងខ្ញុំជឿជាក់ថា ជាមួយ VPBank Race អតិថិជនអាចមានទំនុកចិត្តទាំងស្រុងអំពីកម្រិតសន្តិសុខសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួន។ នោះគឺជាវិធីដែល VPBank អនុវត្តការប្តេជ្ញាចិត្តនាំមកនូវបទពិសោធន៍ 'កម្ចីទាន់ពេលវេលា – អនុម័តលឿន – តម្លាភាព' រួមដំណើរជាមួយអតិថិជននៅក្នុងគ្រប់ការសម្រេចចិត្តហិរញ្ញវត្ថុ។”

អត្រាការប្រាក់កម្ចីមានទាក់ទាញ ត្រឹមតែចាប់ពី ៤,៩៩% ក្នុងមួយឆ្នាំ

បណ្តាកញ្ចប់កម្ចីហ៊ីប៉ូតែចរបស់ VPBank ត្រូវបានរចនាយ៉ាងចម្រុះ សមស្របនឹងគោលដៅខុសៗគ្នាជាច្រើនរបស់អតិថិជន។ ផលិតផលត្រូវបានកសាងឡើងសម្រាប់ក្រុមអតិថិជនចំនួន ៣ រួមមានអតិថិជនវ័យក្មេងដែលមានតម្រូវការទិញរថយន្ត ទិញផ្ទះសម្បែងពិតប្រាកដ អតិថិជនវិនិយោគបុគ្គល និងក្រុមអតិថិជនគ្រួសារអាជីវកម្ម បុគ្គលអាជីវកម្មដែលត្រូវការដើមទុនផលិតកម្មអាជីវកម្ម។

អត្រាការប្រាក់កម្ចីមានទាក់ទាញ ត្រឹមតែចាប់ពី ៤,៩៩% ក្នុងមួយឆ្នាំ។
អត្រាការប្រាក់កម្ចីមានទាក់ទាញ ត្រឹមតែចាប់ពី ៤,៩៩% ក្នុងមួយឆ្នាំ។

ជាមួយតម្រូវការស្នាក់នៅបង្កើតផ្ទះសម្បែង VPBank អនុញ្ញាតឱ្យអតិថិជនខ្ចីប្រាក់អតិបរមារហូតដល់ ៨០% នៃតម្លៃទ្រព្យសកម្មហ៊ីប៉ូតែច កាលកំណត់រហូតដល់ ៣៥ ឆ្នាំ រួមជាមួយអត្រាការប្រាក់ត្រឹមតែចាប់ពី ៧,២% ក្នុងមួយឆ្នាំ។ ជាពិសេស នៅក្នុងរយៈពេល ៣៦ ខែដំបូង ធនាគារក៏រៀបចំដាក់ឱ្យអនុវត្តកម្មវិធីសម្បទានពន្យារពេលបង់ប្រាក់ដើម អតិថិជនត្រូវការតែបង់ការប្រាក់ប៉ុណ្ណោះ មិនបាច់បង់ប្រាក់ដើមឡើយ ជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុនៅក្នុងដំណាក់កាលដំបូង។

ចំពោះតម្រូវការម្ចាស់កម្មសិទ្ធិមធ្យោបាយធ្វើដំណើរ ផលិតផលកម្ចីទិញរថយន្តរបស់ VPBank ឧបត្ថម្ភរហូតដល់ ៨៥% នៃតម្លៃរថយន្ត កម្រិតកំណត់ឡើងរហូតដល់ ៨ ពាន់លានដុង កាលកំណត់មានភាពបត់បែនចាប់ពី ១២ ដល់ ៩៦ ខែ រួមជាមួយអត្រាការប្រាក់ចាប់ពី ៨,៦% ក្នុងមួយឆ្នាំ។ ជាពិសេស ដោយឡែកតែជាមួយកញ្ចប់កម្ចីទិញរថយន្ត VPBank សហការជាមួយបណ្តាក្រុមហ៊ុនផលិតរថយន្តដើម្បីរៀបចំដាក់ឱ្យអនុវត្តកម្មវិធីសម្បទានទាក់ទាញជាច្រើនជូនដល់អតិថិជន។ នៅពេលវេលាបច្ចុប្បន្ន VPBank មានកញ្ចប់សម្បទានអត្រាការប្រាក់ ៦,៦% ក្នុងមួយឆ្នាំថេរនៅក្នុងរយៈពេល ១២ ខែសម្រាប់រថយន្តម៉ាក Honda ឬកញ្ចប់អត្រាការប្រាក់ចាប់ពី ៥% ក្នុងមួយឆ្នាំថេរនៅក្នុងរយៈពេល ៣៦ ខែអនុវត្តចំពោះបណ្តាម៉ូឌែលរថយន្ត VF8 និង VF9 របស់ VinFast…

ក្នុងពេលជាមួយគ្នានោះដែរ ក្រុមអតិថិជនអាជីវកម្មក៏មានជម្រើសបត់បែនជាច្រើន ដោយមានកម្រិតកំណត់កម្ចីឡើងរហូតដល់ ២០ ពាន់លានដុង អត្រាការប្រាក់ចាប់ពី ៤,៩៩% ក្នុងមួយឆ្នាំ កាលកំណត់កម្ចីឡើងរហូតដល់ ២០ ឆ្នាំ បំពេញបាននូវតម្រូវការបើកទូលាយផលិតកម្ម វិនិយោគទ្រព្យសកម្ម ឬបន្ថែមដើមទុនបង្វិល។

ការកាត់បន្ថយពេលវេលាឆ្លើយតបចុះមកនៅត្រឹម ១ នាទី មិនត្រឹមតែមានអត្ថន័យអំពីល្បឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទិសដៅផ្លាស់ប្តូរនៃវិស័យធនាគារ៖ ចេញពីការដោះស្រាយដោយដៃទៅរកការសម្រេចចិត្តផ្អែកលើទិន្នន័យនិងបច្ចេកវិទ្យា។ នៅក្នុងបរិបទដែលតម្រូវការហិរញ្ញវត្ថុកាន់តែទាមទារនូវលក្ខណៈទាន់ពេលវេលា សមត្ថភាព “ឆ្លើយតបភ្លាមៗប៉ុន្តែនៅតែត្រួតពិនិត្យបាននូវហានិភ័យ” នឹងក្លាយជាកត្តាជួយឱ្យ VPBank បង្កើតបាននូវភាពខុសប្លែកប្រកបដោយនិរន្តរភាព។

ដើម្បីដឹងបន្ថែមអំពីព័ត៌មានលម្អិត សូមមើលនៅ៖ https://www.vpbank.com.vn/ca-nhan/vay៕

គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ គណបក្សភាគនៃរណសិរ្សមាតុភូមិនិងបណ្តាអង្គការមហាជនមជ្ឈិម ជម្រុញខ្លាំងការធ្វើឱ្យរចនាសម្ព័ន្ធក្បាលម៉ាស៊ីនមានភាពបង្រួមនិងការបំប្លែងឌីជីថលនៅក្នុងរយៈពេល ៦ ខែចុ
យុគសម័យ - នាថ្ងៃទី ៧ ខែកក្កដា នៅទីក្រុង Hanoi គណបក្សភាគនៃរណសិរ្សមាតុភូមិ (MTTQ) និងបណ្តាអង្គការមហាជនមជ្ឈិម បានចាត់តាំងសន្និសីទគណៈកម្មាធិការប្រតិបត្តិគណបក្សភាគពង្រីក សន្និសីទបានកំណត់បណ្តាភារកិច្ចគន្លឹះនាពេលខាងមុខគឺការបន្តរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីន ធ្វើឱ្យបង្រួមបណ្តាអង្គភាពអាជីពនិងស្ថាប័នសារព័ត៌មាន ជម្រុញខ្លាំងការបំប្លែងឌីជីថល និងធ្វើស្តង់ដារភាវូបនីយកម្មមូលដ្ឋានទិន្នន័យតាមការណែនាំរបស់មជ្ឈិម។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស
រួមប្រយោជន៍រួមចិត្ត រួមសុខទុក្ខជាមួយគ្នា រក្សាជំហានទៅមុខ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងនៃសហគមន៍ចែករំលែកអនាគតវៀតណាម - ចិន
VPBank ធ្វើឌីជីថលរូបនីយកម្មដំណើរការកម្ចី៖ ទទួលបានលទ្ធផលអនុម័តបឋមត្រឹមតែក្នុងរយៈពេល ១ នាទី
វៀតណាមស្នើឡើងនូវអាទិភាពចំនួន ៥ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន
យ៉ាឡាយ ឧបត្ថម្ភ ឡាយចូវ ២ ពាន់លានដុង ស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិ

អានច្រើនបំផុត

VPBank ធ្វើឌីជីថលរូបនីយកម្មដំណើរការកម្ចី៖ ទទួលបានលទ្ធផលអនុម័តបឋមត្រឹមតែក្នុងរយៈពេល ១ នាទី