យុគសម័យ - គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ Yen Thanh (ខេត្ត Nghe An) ទើបតែចាត់តាំងការប្រគល់ថវិកាឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ១១ ខ្នង ជូនដល់បណ្តាគ្រួសារក្រីក្រ និងប្រកៀកក្រីក្រដែលមានកាលៈទេសៈជួបការលំបាកពិសេសអំពីលំនៅឋាន។ សកម្មភាពឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចេញពីមូលនិធិ "ដើម្បីជនក្រីក្រ" នេះ ស្ថិតនៅក្នុងខ្សែបណ្តាសកម្មភាពអបអរសាទរខួបអនុស្សាវរីយ៍ ៨១ ឆ្នាំនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ០២ កញ្ញា។
| វៀតណាម - ឡាវ រុញច្រានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលកម្មាភិបាល ការស្វែងរក និងការប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី បណ្តាមូលដ្ឋានជាច្រើនជំរុញល្បឿននៃការយកសំណាក ADN ដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី |
![]() |
| គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ Yen Thanh (ខេត្ត Nghe An) បានចាត់តាំងការប្រគល់ថវិកាឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ១១ ខ្នង ជូនដល់បណ្តាគ្រួសារក្រីក្រ និងប្រកៀកក្រីក្រដែលមានកាលៈទេសៈជួបការលំបាកពិសេសអំពីលំនៅឋាន។ |
ជាក់ស្តែងនៅក្នុងលើកនេះ ឃុំ Yen Thanh បានឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន ១១ ខ្នង ក្នុងនោះ ៩ គ្រួសារទទួលបានការឧបត្ថម្ភ ៤០ លានដុងក្នុងមួយគ្រួសារ ចេញពីមូលនិធិ “ដើម្បីជនក្រីក្រ” របស់ឃុំ; ១ គ្រួសារទទួលបានការឧបត្ថម្ភ ៥ លានដុងចេញពីប្រភពមូលនិធិ; ព្រមទាំងសមាគមអ្នករួមស្រុកកំណើតឃុំ Yen Thanh នៅតាមបណ្តាខេត្តភាគខាងត្បូង បានឧបត្ថម្ភ ៦០ លានដុង ដើម្បីសាងសង់លំនៅឋានជូនដល់គ្រួសារក្រីក្រ ១ គ្រួសារដែលមានកាលៈទេសៈជួបការលំបាកពិសេស។
បណ្តាខ្នងផ្ទះមហាសាមគ្គីត្រូវបានសាងសង់ឡើង មិនត្រឹមតែជួយឱ្យបណ្តាគ្រួសារប្រជាជនមានកន្លែងស្នាក់នៅនឹងន រៀបចំកែលម្អលក្ខខណ្ឌរស់នៅប៉ុណ្ណោះទេ ថែមទាំងបង្កើតជាកម្លាំងចលករដើម្បីឱ្យបណ្តាគ្រួសារមានចិត្តស្ងប់ក្នុងការពលកម្ម អភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងកាត់បន្ថយភាពក្រីក្រជាជំហានៗ។
សកម្មភាពឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចេញពីមូលនិធិ “ដើម្បីជនក្រីក្រ” គឺជាកិច្ចការមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស អាជ្ញាធរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ព្រមទាំងបណ្តាអង្គការ បុគ្គល សប្បុរសជន ចំពោះការងារសន្តិសុខសង្គម។
ហើយនេះក៏ជាសក្ខីភាពបញ្ជាក់ពីស្មារតីសាមគ្គីភាព ជួយគ្នាក្នុងគ្រាអាសន្ន រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងគោលដៅ “មិនទុកឱ្យនរណាម្នាក់ត្រូវបានបំភ្លេចចោលនៅខាងក្រោយ” កសាងឃុំ Yen Thanh ឱ្យកាន់តែអភិវឌ្ឍ ស៊ីវិល័យ និងសម្បូណ៌ដោយមនោសញ្ចេតនា៕
យ៉ាឡាយ ឧបត្ថម្ភ ឡាយចូវ ២ ពាន់លានដុង ស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិ យុគសម័យ - ពង្រីកប្រពៃណីសាមគ្គីភាព ភាពជួយជួយទុក្ខធុរៈគ្នានិងស្មារតីចែករំលែកជាមួយនិងមូលដ្ឋានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ជន់លិច ទឹកជំនន់ហូរគំហុកនិងការបាក់ដីបង្កឡើងនៅឯខេត្ត ឡាយចូវ ខេត្ត យ៉ាឡាយ បានឧបត្ថម្ភ ២ ពាន់លានដុងពីមូលនិធិសង្គ្រោះខេត្ត ក្នុងគោលបំណងរួមចំណែកជួយមូលដ្ឋានស្តារឡើងវិញនូវផលវិបាកដោយសារគ្រោះធម្មជាតិ ឆាប់ធ្វើឱ្យមានស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជន។ |
បន្តជំរុញការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ យុគសម័យ - រដូវប្រាំង ២០២៥ - ២០២៦ បណ្តាក្រុមប្រមូលផ្តុំរបស់ វៀតណាម បានស្វែងរក និងប្រមូលផ្តុំបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧៣ អដ្ឋិធាតុ នៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅ ឡាវ នាបណ្តាសម័យកាលសង្គ្រាម។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន