សេចក្តីសម្រេចចិត្តលេខ 06-NQ/TW បង្កើតកម្លាំងចលករពង្រីកកម្លាំងទន់វៀតណាម

08:10 | 14/08/2026 ឌឿងង្វៀន

យុគសម័យ - សេចក្តីសម្រេចចិត្តលេខ 06-NQ/TW ចុះថ្ងៃទី ១៩ ខែមេកា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ បានដាក់ចេញនូវបេសកកម្មប្រវត្តិសាស្ត្រថ្មី សម្រាប់កិច្ចការបរទេស និងការទូតវប្បធម៌៖ មិនត្រឹមតែឈប់ត្រឹមការការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែប្រែក្លាយទៅជា "វិធីសាស្ត្របង្ហាញពីភាពក្លាហាន អត្តសញ្ញាណ និងកម្ពស់របស់វៀតណាមនៅលើឆាកអន្តរជាតិ ជាវិធីសាស្ត្រដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវគុណតម្លៃអារ្យធម៌វៀតណាម បង្កើតនូវការគោរព ទំនុកចិត្ត និងឥទ្ធិពលនៅក្នុងសហគមន៍អន្តរជាតិ"។

រៀបចំជារូបរាងបណ្តាសេចក្តីសម្រេចយុទ្ធសាស្ត្រ សម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តអំពីកិច្ចការជនជាតិវៀតណាមនៅបរទេស
សេចក្តីសម្រេចចិត្តលេខ 06-NQ/TW បង្កើតកម្លាំងចលករពង្រីកកម្លាំងទន់វៀតណាម
ភ្ញៀវបរទេសបទពិសោធន៍វេចនំ Tet។

ដើម្បីធ្វើឱ្យលេចចេញជារូបរាងនូវទស្សនវិស័យនេះ នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោកស្រី Pham Thi Thanh Tra បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ 1306/QĐ-TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល អនុម័តលើកយុទ្ធសាស្ត្រវប្បធម៌បរទេសដល់ឆ្នាំ ២០៣០ ទស្សនវិស័យដល់ឆ្នាំ ២០៤៥។ នេះគឺជាការធ្វើឱ្យជាក់ស្តែងនូវទស្សនៈនៃសេចក្តីសម្រេចចិត្តលេខ 06-NQ/TW ក៏ដូចជាសេចក្តីសម្រេចចិត្តលេខ 80-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍វប្បធម៌វៀតណាម សេចក្តីសម្រេចចិត្តលេខ 59-NQ/TW របស់ការិយាល័យនយោបាយ ស្តីពី “ការធ្វើសមាហរណកម្មអន្តរជាតិនៅក្នុងសភាពការណ៍ថ្មី”; ប្រែក្លាយវប្បធម៌ឱ្យទៅជាកម្លាំងស្រួចស្រាវសកម្មភាព ទម្លុះទម្លាយកម្លាំងទន់ ដើម្បីឱ្យវៀតណាមមានទំនុកចិត្តប្រកបដោយបុរេកម្ម ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅក្នុងយុគសម័យថ្មី។

ឯកអគ្គរដ្ឋទូត Pham Quang Vinh អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស បានចាត់ទុកថា ទស្សនវិស័យកិច្ចការបរទេសថ្មីនៅក្នុងបណ្តាសេចក្តីសម្រេចចិត្តនាពេលថ្មីៗនេះរបស់បក្ស គឺជាសកលភាពឯកភាពមួយ មានទំនាក់ទំនងសរីរាង្គយ៉ាងជិតស្និទ្ធ រួមជាមួយបណ្តាសេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រផ្សេងទៀតអំពីការអភិវឌ្ឍន៍ជាតិ។ ទាំងនេះគឺជាបណ្តាគ្រឹះស្ថានយ៉ាងរឹងមាំ ជួយឱ្យវប្បធម៌បរទេសអនុវត្តប្រកបដោយជោគជ័យនូវជំហានផ្លាស់ប្តូរការគិតគូរ ចាប់ពី “ការចូលរួម បន្សាំខ្លួន និងទទួលយក” ទៅជាការគិតគូរ “បុរេកម្មបង្កើតថ្មី កសាង និងរួមចំណែក”។

នៅក្នុងវប្បធម៌បរទេស តាមឯកអគ្គរដ្ឋទូត Pham Quang Vinh រឿងរ៉ាវរបស់វៀតណាមនៅក្នុងសម័យកាលថ្មី ត្រូវតែបាននិទានឡើងដោយផ្លូវចិត្តប្រកបដោយបុរេកម្ម ទំនុកចិត្តដាក់ប្រទេសជាតិចូលទៅក្នុងចរន្តចម្បងនៃសម័យកាល លោតក្នុងចង្វាក់តែមួយ និងដកដង្ហើមក្នុងដង្ហើមតែមួយនៃសម័យកាល តាមរយៈការរួមចំណែកនូវកម្រងប្រណីតវប្បធម៌ ប្រពៃណីសន្តិវិធី និងស្មារតីលើកកម្ពស់ច្បាប់ ចូលទៅក្នុងអារ្យធម៌មនុស្សជាតិ។ ពិតជាដូចការចង្អុលបង្ហាញរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការកម្មាភិបាលបក្សក្រសួងការបរទេស និងថ្នាក់ដឹកនាំស្នូលនៃក្រសួងការបរទេស នាខែសីហា ឆ្នាំ ២០២៤៖ “ផ្សារភ្ជាប់យ៉ាងរលូនរវាងវប្បធម៌ និងការទូត វប្បធម៌នៅក្នុងការទូត ធ្វើឱ្យសកម្មភាពកិច្ចការបរទេសនីមួយៗមិនត្រឹមតែមានខ្លឹមសារវប្បធម៌យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាសកម្មភាពវប្បធម៌មួយ; វប្បធម៌ទន្ទឹមនឹងជាមធ្យោបាយ ក៏ជាបាវចនា ជាគោលការណ៍ និងជាគោលដៅនៃកិច្ចការបរទេស; មិនឈប់ឈរគុណកម្លាំងទន់ថ្នាក់ជាតិឱ្យឡើងដល់កម្ពស់ថ្មី”; ក៏ដូចជាប្រសាសន៍ថ្លែងនៅក្នុងសន្និសីទទូទាំងប្រទេសជ្រួតជ្រាប និងលាតត្រដាងអនុវត្តសេចក្តីសម្រេចចិត្តលេខ 06-NQ/TW ស្តីពីការលាតត្រដាងអនុវត្តមគ្គទេសក៍កិច្ចការបរទេសនៃមហាសន្និបាតលើកទី XIV របស់បក្ស ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦៖ “ផ្លាស់ប្តូរប្រែក្លាយបណ្តា ”កម្លាំងទន់“ ឱ្យទៅជាការឯកភាព ការគាំទ្រ និងការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិចំពោះវៀតណាម។ បុរេកម្មស្រូបយកកម្រងប្រណីតវប្បធម៌មនុស្សជាតិ រួមចំណែកពូនជ្រុំ ធ្វើឱ្យកាន់តែសម្បូរបែបបន្ថែមទៀតនូវវប្បធម៌ជនជាតិ”។

ដើម្បីធ្វើឱ្យលេចចេញជារូបរាងនូវបណ្តាទស្សនវិស័យម៉ាក្រូទាំងនោះ ឱ្យទៅជាទ្រព្យសកម្មថ្នាក់ជាតិជាក់ស្តែង យុទ្ធសាស្ត្រវប្បធម៌បរទេសបានបង្កើតឡើងនូវប្រព័ន្ធគោលដៅបរិមាណវិស័យ។ វៀតណាមនាពេលបច្ចុប្បន្ន កំពុងកាន់កាប់គោរមងារ UNESCO ជាង ៧០ ដែលនាំមុខគេនៅក្នុងតំបន់អាស៊ាន ជាប្រភពធនធានដ៏ធំធេងសម្រាប់ “សេដ្ឋកិច្ចបេតិកភណ្ឌ” អភិវឌ្ឍន៍ប្រកបដោយចីរភាព។ យុទ្ធសាស្ត្របានដាក់ចេញនូវគោលដៅដល់ឆ្នាំ ២០៣០ ប្រទេសយើងនឹងមានបន្ថែមយ៉ាងហោចណាស់ ៥ បេតិកភណ្ឌ ត្រូវបានបណ្តាអង្គការអន្តរជាតិទទួលស្គាល់; កសាងយ៉ាងហោចណាស់ ១០ គោលដៅទេសចរណ៍វប្បធម៌ - បេតិកភណ្ឌ ឱ្យទៅជាម៉ាកសញ្ញាថ្នាក់ជាតិ មានសមត្ថភាពប្រកួតប្រជែងសកល; ព្រមទាំងបង្កើតថ្មីចាប់ពី ១ ដល់ ៣ មជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបរទេស។ ទស្សនវិស័យដល់ឆ្នាំ ២០៤៥ វៀតណាមសំដៅទៅកាន់ការក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងការច្នៃប្រឌិតមួយក្នុងចំណោមមជ្ឈមណ្ឌលជួរមុខក្នុងតំបន់; មានបន្ថែមយ៉ាងហោចណាស់ ១៥ បេតិកភណ្ឌសកល និងជាពិសេសគឺខិតខំប្រឹងប្រែងនាំយកវៀតណាមចូលទៅក្នុង Top 3 តំបន់អាស៊ាន និង Top 30 លើពិភពលោក អំពីសន្ទស្សន៍កម្លាំងទន់ (Soft Power Index)។

ក្រោមជ្រុងមើលអន្តរជាតិ លោក Jonathan Wallace Baker ប្រធានតំណាង UNESCO ប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់យ៉ាងខ្លាំងចំពោះប្រព័ន្ធអេកូឡូស៊ីបេតិកភណ្ឌដ៏រស់រវើករបស់វៀតណាម និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាម តាមរយៈការបុរេកម្មស្នើឡើងនូវ ទសវត្សរ៍អន្តរជាតិស្តីពីវប្បធម៌ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលត្រូវបានមហាសន្និបាត UNESCO អនុម័តនៅក្នុងសម័យប្រជុំលើកទី ៤៣ ដោយមានការចូលរួមជាសហអ្នកនិពន្ធ និងការគាំទ្រពី ៧១ ប្រទេស។

ទោះជាយ៉ាងណាក៏ដោយ ចំពោះមុខបណ្តាសន្ទស្សន៍យ៉ាងខ្ពស់ទាំងនោះ សំណួរមួយត្រូវបានដាក់ឡើង៖ នៅពេលយើងប្តេជ្ញាចិត្តផ្លាស់ប្តូរប្រែក្លាយបេតិកភណ្ឌឱ្យទៅជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច តើត្រូវធ្វើដូចម្តេចដើម្បីសម្រុះសម្រួលនូវការខ្វែងគំនិតផ្ទៃក្នុង រវាងតម្រូវការអភិរក្សភាពដើម ការគោរព “សមត្ថភាពទ្រទ្រង់” នៃបេតិកភណ្ឌតាមការអនុសាសន៍របស់ UNESCO ជាមួយនឹងសម្ពាធទាញយកផលប្រយោជន៍ពាណិជ្ជកម្ម និងទេសចរណ៍អតិបរមា ដើម្បីសម្រេចបាននូវបណ្តាសន្ទស្សន៍សេដ្ឋកិច្ច?

ការអភិវឌ្ឍន៍ប្រកបដោយចីរភាពអាចសម្រេចបានតែនៅពេលផ្លាស់ប្តូរចេញពីការគិតគូរ “ការទាញយកផលប្រយោជន៍ពីធនធានបេតិកភណ្ឌ” ទៅជា “សេដ្ឋកិច្ចបេតិកភណ្ឌវិលជុំ និងទេសចរណ៍បៃតង” ដែលនៅទីនោះ បេតិកភណ្ឌ UNESCO មិនត្រឹមតែនាំមកនូវគុណតម្លៃផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាប្រភពធនធានអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅសម្រាប់សហគមន៍មូលដ្ឋាន។

ប្រធានតំណាង UNESCO ប្រចាំនៅវៀតណាម បានចាត់ទុកថា ដើម្បីផ្លាស់ប្តូរប្រែក្លាយបណ្តាសក្ដានុពលទាំងនេះឱ្យទៅជាការរួមចំណែកសេដ្ឋកិច្ច វៀតណាមត្រូវផ្តោតលើការកសាងបណ្តាប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិត ជំនួសឱ្យបណ្តាគម្រោងដាច់ដោយឡែក ផ្សារភ្ជាប់ការច្នៃប្រឌិតជាមួយការអភិវឌ្ឍន៍ជំនាញ ទីផ្សារ និងជីវភាពរស់នៅប្រកបដោយចីរភាព; វិនិយោគលើមនុស្សតាមរយៈការអប់រំ ការបណ្តុះបណ្តាល និងបណ្តាលំហច្នៃប្រឌិតសមស្រប ដើម្បីឱ្យគំនិតច្នៃប្រឌិតអាចអភិវឌ្ឍន៍បានយូរអង្វែង; ជំរុញទេសចរណ៍ប្រកបដោយចីរភាព និងគោរពបណ្តាគុណតម្លៃវប្បធម៌ ធានាកំណើនផ្សារភ្ជាប់ជាមួយការអភិរក្សបេតិកភណ្ឌ គោរពសមត្ថភាពទ្រទ្រង់ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់សហគមន៍មូលដ្ឋាន; បង្កើនបណ្តាគំរូកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន-សហគមន៍ ដែលនៅក្នុងនោះ រដ្ឋ សហគ្រាស និងប្រជាជន រួមគ្នារំលែកការទទួលខុសត្រូវ និងផលប្រយោជន៍ លើមូលដ្ឋានបណ្តាក្របខ័ណ្ឌគ្រប់គ្រងច្បាស់លាស់ និងតម្លាភាព។

ការអភិវឌ្ឍន៍នៃវប្បធម៌បរទេសក៏មិនត្រឹមតែប្រកៀកប្រកើយនៅក្នុងបណ្តាលំហរូបវន្តប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវតែឈានឡើងយ៉ាងខ្លាំងក្លាទៅលើលំហឌីជីថលផងដែរ។

តាមលោក Nguyen Van Thuat អនុប្រធាននាយកដ្ឋានព័ត៌មានមូលដ្ឋាន និងព័ត៌មានបរទេស (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) ទោះបីជាវៀតណាមកាន់កាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយមានអ្នកប្រើប្រាស់អ៊ីនធឺណិតជិត ៨០ លាននាក់ គណនីបណ្តាញសង្គម ៧៦ លាន និងការភ្ជាប់ទំនាក់ទំនងចល័ត ១២៧ លានក៏ដោយ ក៏វៀតណាមនៅតែស្ថិតនៅក្នុងឋានៈជាអ្នកប្រើប្រាស់ច្រើនជាងធ្វើជាម្ចាស់វេទិកា បង្កើតបានជាបណ្តាចន្លោះប្រហោងងាយរងការបង្កាត់បង្វែរដោយឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ឬ deepfake។ ហេតុដូច្នេះហើយ ដើម្បីប្រតិបត្តិការបានល្អនូវប្រព័ន្ធអេកូឡូស៊ីវប្បធម៌ឌីជីថលធ្វើសមាហរណកម្ម គឺពិតជាត្រូវការប្រភពធនធានមនុស្សវប្បធម៌បរទេស ដែលទន្ទឹមនឹងមានជម្រៅចំណេះដឹងមនុស្សសាស្ត្រ សមត្ថភាពការទូតពហុភាគីដ៏ស្រួចស្រាវ ក៏មានសមត្ថភាពធ្វើជាម្ចាស់បណ្តាឧបករណ៍បច្ចេកវិទ្យាឌីជីថលទំនើប ដូចជា AI ឬទិន្នន័យធំ (Big Data) ផងដែរ។

ប្រការនេះទាមទារឱ្យមានការធ្វើឱ្យជាក់ស្តែងយ៉ាងឆាប់រហ័សនូវបណ្តាគោលដៅ តាមរយៈការបុរេកម្មរៀបចំផែនការ ការបណ្តុះបណ្តាលកម្មាភិបាលកាន់ការងារទន្ទឹមគ្នា ឱ្យស្របតាមគោលការណ៍បង្រួមកាយវិភាគរដ្ឋបាល ប្រតិបត្តិការមានប្រសិទ្ធភាព និងមានឥទ្ធិពល មិនបង្កើតបន្ថែមច្រកចេញចូល ឬបង្កើនក្របខ័ណ្ឌមន្ត្រីរាជការនៅបរទេស។ ព្រមទាំង តាមការស្នើឡើងរបស់ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស យើងត្រូវតែលុបបំបាត់ព្រំដែនរវាងកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេស ដោយយកការកសាងការឯកភាពគ្នា និងការពង្រឹងទំនុកចិត្តយ៉ាងរឹងមាំពីខាងក្នុងប្រទេស ធ្វើជាគ្រឹះស្ថានសង្គម ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវអត្តសញ្ញាណវៀតណាមទៅកាន់ពិភពលោក។

ការជ្រួតជ្រាបសេចក្តីសម្រេចចិត្តលេខ 06-NQ/TW ដើរទន្ទឹមគ្នាជាមួយការលាតត្រដាងអនុវត្តយុទ្ធសាស្ត្រវប្បធម៌បរទេសដល់ឆ្នាំ ២០៣០ ទស្សនវិស័យដល់ឆ្នាំ ២០៤៥ គឺជាសារយ៉ាងខ្លាំងក្លាមួយ អំពីការផ្សារភ្ជាប់យ៉ាងរលូនរវាងកម្លាំងនៃបេតិកភណ្ឌវប្បធម៌រាប់ពាន់ឆ្នាំ ជាមួយការគិតគូរកិច្ចការបរទេសប្រកបដោយបុរេកម្ម ការច្នៃប្រឌិត និងបង្កើតថ្មី និងការធ្វើជាម្ចាស់បច្ចេកវិទ្យាឌីជីថល វៀតណាមកំពុងមានសក្ដានុពលពេញលេញ ដើម្បីបង្ហាញពីសមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ ពិតជាដូចពាក្យទូន្មានរបស់ប្រធាន ហូជីមិញ៖ “កម្លាំងជាក់ស្តែងគឺជាគង ហើយការទូតគឺជាសម្លេង។ គងទើបតែធំ សម្លេងទើបតែលាន់ឮខ្លាំង” គ្រឹះស្ថានវប្បធម៌យ៉ាងរឹងមាំ ប្រកបដោយអត្តសញ្ញាណដ៏ជ្រាលជ្រៅ នៅពេលផ្សារភ្ជាប់ជាមួយ “គងការទូត” បុរេកម្ម និងច្នៃប្រឌិត នឹងជាសម្លេងគងលាន់រំពងបំផុត នាំយកវៀតណាមលោតក្នុងចង្វាក់តែមួយនៃសម័យកាល ដោយទំនុកចិត្តស្មើមុខស្មើភ្នែកជាមួយបណ្តាមហាអំណាចនៅលើទ្វីបទាំងប្រាំ៕

សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW៖ ជំរុញកិច្ចការបរទេសប្រជាជនឱ្យឈានចូលជម្រៅស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង
យុគសម័យ - សេចក្តីសម្រេចចិត្តលេខ ០៦-NQ/TW ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ អំពីការអនុវត្តមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បានដាក់ចេញនូវគោលដៅអភិវឌ្ឍន៍កិច្ចការបរទេសនៅក្នុងយុគសម័យថ្មី ឱ្យសមស្របទៅនឹងទំហំប្រវត្តិសាស្ត្រ វប្បធម៌ និងឋានៈរបស់ប្រទេសជាតិ។
សេចក្តីសន្និដ្ឋានលេខ ៥៧-KL/TW៖ ផ្តល់អាទិភាពប្រភពធនធានខ្ពស់បំផុតសម្រាប់ការងារស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី សេចក្តីសន្និដ្ឋានលេខ ៥៧-KL/TW៖ ផ្តល់អាទិភាពប្រភពធនធានខ្ពស់បំផុតសម្រាប់ការងារស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី
យុគសម័យ - តាងនាមគណៈលេខាធិការ សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាធិការ បានចុះហត្ថលេខាប្រកាសផ្សាយសេចក្តីសន្និដ្ឋានលេខ ៥៧-KL/TW ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ ស្តីពីការរៀបចំចាត់តាំងបណ្តាសកម្មភាពឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។

ឌឿងង្វៀន

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេ្តត Ca Mau ដោះស្រាយបញ្ហាចោទប្រភពធនធានមនុស្សបច្ចេកទេសខ្ពស់ សម្រាប់គោលដៅកំណើនពីរខ្ទង់
សេចក្តីសម្រេចចិត្តលេខ 06-NQ/TW បង្កើតកម្លាំងចលករពង្រីកកម្លាំងទន់វៀតណាម
វៀតណាមកំណត់នូវអាទិភាពយុទ្ធសាស្ត្រចំនួន ៦ ដើម្បីរួមជាមួយអាស៊ានលូតលាស់ធំធាត់
កិច្ចការបរទេសត្រូវតែផ្សារភ្ជាប់ជាមួយផលប្រយោជន៍ជាតិ
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ To Lam៖ ការរំពឹងទុកក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ បច្ចេកវិទ្យា និងធនធានមនុស្ស

អានច្រើនបំផុត

សេចក្តីសម្រេចចិត្តលេខ 06-NQ/TW បង្កើតកម្លាំងចលករពង្រីកកម្លាំងទន់វៀតណាម