យុគសម័យ - នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ មូលនិធិ «ដើម្បីប្រជាជនក្រីក្រ» ខេត្ត Cao Bang បានទទួលថវិកាជាង ៦៤ ពាន់លានដុង ពីបណ្តាស្ថាប័ន អង្គភាព សហគ្រាស អង្គការ និងបុគ្គលនានា ទាំងនៅក្នុង និងក្រៅខេត្ត ដែលបានឧបត្ថម្ភគាំទ្រដល់ការងារធានាសង្គម។
![]() |
| នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ មូលនិធិ «ដើម្បីប្រជាជនក្រីក្រ» ខេត្ត Cao Bang បានទទួលថវិកាជាង ៦៤ ពាន់លានដុង (៦៤,១១ ពាន់លានដុង) ពីបណ្តាស្ថាប័ន អង្គភាព សហគ្រាស អង្គការ និងបុគ្គលនានា ទាំងនៅក្នុង និងក្រៅខេត្ត ដែលបានឧបត្ថម្ភគាំទ្រដល់ការងារធានាសង្គម។ |
យោងតាមគេហទំព័រព័ត៌មានអេឡិចត្រូនិកខេត្ត Cao Bang ចាប់ពីប្រភពថវិកាដែលបានទទួល គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cao Bang បានបែងចែកថវិកាលើសពី ៥៧,៨០៩ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជនក្រីក្រ គ្រួសារជិតក្រីក្រ និងបណ្តាមុខសញ្ញាមានកាលៈទេសៈលំបាក នៅក្នុងភូមិភាគ។
ប្រភពថវិកាត្រូវបានអាទិភាពអនុវត្ត កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម សម្រាប់គ្រួសារក្រីក្រ។ ក្នុងនោះ ជួយឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមចំនួន ៤៥០ ខ្នង នៅឯ ៥៣ ឃុំ ជាមួយនឹងថវិកាសរុប ៣៦ ពាន់លានដុង ពីប្រភពជំនួយរបស់ក្រសួងការពារប្រទេស; ព្រមពេលជាមួយគ្នានេះ ជួយឧបត្ថម្ភ ៣ ពាន់លានដុង និងកៀរគរបន្ថែមប្រភពធនធាន កសាងផ្ទះមហាសាមគ្គី អមដោយបណ្តាសប្បុរសជនផ្សេងៗទៀត។
គួរឱ្យយកចិត្តទុកដាក់ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ២០២៦ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cao Bang បានកៀរគរថវិកាលើសពី ២២,៨ ពាន់លានដុង ដើម្បីថែទាំបុណ្យចូលឆ្នាំថ្មី ជូនប្រជាជន។ ក៏ចាប់ពីប្រភពថវិកានោះដែរ ខេត្តបានរៀបចំការអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ៣២.៨៩៨ ចំណែក ជូនគ្រួសារក្រីក្រ គ្រួសារជិតក្រីក្រ គ្រួសារគោលនយោបាយ មនុស្សទទួលការគាំពារសង្គម អ្នកជំងឺកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ សិស្សានុសិស្សមានកាលៈទេសៈលំបាក និងបណ្តាកម្លាំងនៅឯមូលដ្ឋាន ជាមួយនឹងថវិកាសរុប ១៦,៩៨ ពាន់លានដុង។
ក្រៅពីនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cao Bang បានបែងចែកថវិកា ១ ពាន់លានដុង ពីមូលនិធិ «ដើម្បីប្រជាជនក្រីក្រ» ខេត្ត ជួយឧបត្ថម្ភ ២០ ឃុំ អនុវត្តភារកិច្ចជាប្រចាំ; ជូនអំណោយចំនួន ២៩៥ ចំណែក ជូនមនុស្សចាស់ជរាមានកាលៈទេសៈលំបាក ក្នុងឱកាសរំលឹកខួបលើកទី ៨៥ នៃទិវាប្រពៃណីមនុស្សចាស់ជរាវៀតណាម; ជួយឧបត្ថម្ភសិស្សក្រីក្រ សិស្សនៃគ្រួសារជិតក្រីក្រ និងសិស្សចំនួន ៥ នាក់មានកាលៈទេសៈលំបាកពិសេស តាមរយៈវគ្គផ្សាយ «បំពាក់ស្លាបសុបិន»។
នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំផងដែរ ការងារសង្គ្រោះ កសាងឡើងវិញនូវផលវិបាកដោយគ្រោះធម្មជាតិ ក៏ត្រូវបានអនុវត្តទាន់ពេលវេលាផងដែរ, មូលនិធិសង្គ្រោះខេត្ត ទទួលថវិកាបាន ២,២២ ពាន់លានដុង និងបានបែងចែកថវិកា ៨៨០ លានដុង ជួយឧបត្ថម្ភបណ្តាក្រុមគ្រួសារប្រជាជន ដែលមានផ្ទះសម្បែងត្រូវបាក់រលំ ទឹកជំនន់កវ៉ាត់កវៀសដោយសារគ្រោះធម្មជាតិ ព្រមពេលជាមួយគ្នានេះ ជួយឧបត្ថម្ភកសាងឡើងវិញនូវបណ្តាសំណង់ស៊ីវិលដែលត្រូវខូចខាត។
ក្រៅពីនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ក៏បានសម្របសម្រួលអនុវត្តកម្មវិធីធានាសង្គមជាក់ស្តែងជាច្រើន ដូចជា កម្មវិធី «ស្ពានភ្ជាប់មនុស្សធម៌ Viet Hung - Cao Bang» មានតម្លៃ ៤១០ លានដុង; ប្រគល់អំណោយចំនួន ៤០០ ចំណែក ជូនគ្រួសារក្រីក្រ គ្រួសារជិតក្រីក្រ នៅឯបណ្តាឃុំ Thanh Cong និង Son Lo; ជូនទឹកដោះគោចំនួន ១២៥ កេស ជូនសិស្សានុសិស្សមានកាលៈទេសៈលំបាក នៅឯបណ្តាឃុំ Ca Thanh, Thanh Cong និងមជ្ឈមណ្ឌលគាំពារសង្គមខេត្ត។
ជាមួយនឹងប្រភពថវិកាលើសពី ៦៤ ពាន់លានដុង ដែលបានទទួល ដើម្បីជួយឧបត្ថម្ភប្រជាជនក្រីក្រ គ្រួសារជិតក្រីក្រ និងបណ្តាមុខសញ្ញាមានកាលៈទេសៈលំបាក នៅក្នុងភូមិភាគ បានរួមចំណែកថែទាំជីវភាពរស់នៅរបស់ប្រជាជន ជួយឧបត្ថម្ភបណ្តាមុខសញ្ញាងាយរងគ្រោះ ជម្រុញការអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវការងារធានាសង្គម ពង្រឹងប្លុកមហាសាមគ្គីមហាជនទាំងមូល នៅក្នុងខេត្ត Cao Bang៕
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ យុគសម័យ - នេះគឺជាចំនួនទឹកប្រាក់ព្រមទាំងតម្លៃបម្លែងជាសាច់ប្រាក់នៃថ្នាំសង្កូវ ដែលគណៈកម្មការចាត់តាំងទទួលបានតាមរយៈកម្មវិធីផ្លាស់ប្តូរការជួបប្រាស្រ័យទាក់ទងសិល្បៈកៀរគរថវិកាបង្កើតមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់ថ្ងៃស្អែកដ៏ភ្លឺស្វាង» ដែលបានប្រព្រឹត្តទៅនៅរោងមហោស្រពទីក្រុង Ho Chi Minh។ |
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ យុគសម័យ - នៅក្នុងឆ្នាំ ២០២៦ នេះ ខេត្ត Gia Lai នឹងអនុវត្តគម្រោង និងផែនការចំនួន ១៦ ដើម្បីរៀបចំការស្នាក់នៅប្រកបដោយស្ថិរភាពជាបន្ទាន់ជូនប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ជាមួយកញ្ចប់ថវិកាសរុបជាង ២.១០០ ពាន់លានដុង សំដៅរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ នៅក្នុងឃុំចំនួន ៨ ដែលជាបណ្តាតំបន់មានហានិភ័យខ្ពស់ក្នុងការកើតឡើងនូវការបាក់ដី ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន