ទីក្រុងហូជីមិញ ភ្ជាប់ទំនាក់ទំនងប្រជាជននៃបណ្តាប្រទេសអាស៊ានតាមរយៈការផ្លាស់ប្តូរវប្បធម៌

10:07 | 12/08/2026 សុវណ្ណ

យុគសម័យ - នាថ្ងៃទី ០៧ ខែសីហា សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយ សមាគមមិត្តភាពវៀតណាម - អាស៊ីអាគ្នេយ៍ទីក្រុងហូជីមិញ រៀបចំកម្មវិធីអបអរសាទរខួបលើកទី ៥៩ នៃថ្ងៃបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ - ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៦) និងខួបលើកទី ៣១ ដែល វៀតណាម ចូលរួម អាស៊ាន (ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ - ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦)។ កម្មវិធីបង្កើតបានជាលំហផ្លាស់ប្តូរវប្បធម៌ តាមរយៈនោះរួមចំណែកបង្កើនការយល់ដឹង ទំនុកចិត្ត និងការផ្សារភ្ជាប់រវាងប្រជាជន វៀតណាម ជាមួយបណ្តាប្រទេសនៅក្នុងតំបន់។

គណៈប្រតិភូនៃសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម ចូលរួមការផ្លាស់ប្តូរថ្នាក់ដឹកនាំវ័យក្មេង អាស៊ាន - ចិន លើកទី ១២ វៀតណាមរៀបចំពិធីលើកទង់ជាតិប្រារព្ធខួបលើកទី ៥៩ នៃការបង្កើតអាស៊ាន

តាមព័ត៌មានពី សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ ថ្លែងមតិនៅក្នុងកម្មវិធី លោកស្រី Phan Thi Hong Xuan ប្រធានសមាគមមិត្តភាពវៀតណាម - អាស៊ីអាគ្នេយ៍ទីក្រុងហូជីមិញ បានរំលឹកឡើងវិញនូវដំណាក់កាលបង្កើត និងអភិវឌ្ឍន៍របស់ អាស៊ាន ចាប់តាំងពីពេលដែលប្រទេសចំនួន ៥ រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង ថៃ បានចុះហត្ថលេខាលើសេចក្តីប្រកាសបាងកក នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ១៩៦៧ បង្កើត អាស៊ាន ជាផ្លូវការ។

អគ្គកុងស៊ុលនៃបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហូជីមិញ រួមជាមួយបណ្តាប្រតិភូ នៅក្បែរបណ្តាផ្ទាំងអក្សរផ្ចង់ ដែលត្រូវបានប្រគល់ជូននៅក្នុងកម្មវិធី។
អគ្គកុងស៊ុលនៃបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហូជីមិញ រួមជាមួយបណ្តាប្រតិភូ នៅក្បែរបណ្តាផ្ទាំងអក្សរផ្ចង់ ដែលត្រូវបានប្រគល់ជូននៅក្នុងកម្មវិធី។

ចំពោះវៀតណាម ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ កត់សម្គាល់ពីការចូលរួម អាស៊ាន ជាផ្លូវការ។ ឆ្លងកាត់រយៈពេលជាងបីទសវត្សរ៍នៃការអមដំណើរ វៀតណាម តែងតែបង្ហាញពីតួនាទីជាសមាជិកសកម្ម ម្ចាស់ការ និងប្រកបដោយការទទួលខុសត្រូវ រួមជាមួយបណ្តាប្រទេស អាស៊ាន ពង្រឹងសាមគ្គីភាព បង្កើនទំនុកចិត្ត រក្សាបរិយាកាសសន្តិភាព ជំរុញការភ្ជាប់ទំនាក់ទំនង និងកសាងសហគមន៍ អាស៊ាន មួយដែលយកប្រជាជនធ្វើជាមជ្ឈមណ្ឌល។ ការចូលរួម អាស៊ាន ក៏បានបើកចេញនូវលំហកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយនៅលើជាច្រើនវិស័យ ចាប់ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ - សន្តិសុខ រហូតដល់វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការអប់រំ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

តំណាងឱ្យអង្គទូតកុងស៊ុលនៅទីក្រុងហូជីមិញ លោកស្រី Querobine Deapera Laccay អគ្គកុងស៊ុលហ្វីលីពីនប្រចាំនៅទីក្រុងហូជីមិញបានចាត់ទុកថា បង្គោលចរខួបលើកទី ៥៩ នៃថ្ងៃបង្កើត អាស៊ាន និងខួបលើកទី ៣១ ដែល វៀតណាម ចូលរួម អាស៊ាន គឺជាឱកាសក្រឡេកមើលឡើងវិញនូវដំណើរនៃកិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងការអភិវឌ្ឍនៃតំបន់។

លោកស្រីបានឱ្យដឹងថា នៅក្នុងតួនាទីជាប្រធាន អាស៊ាន ឆ្នាំ ២០២៦ ហ្វីលីពីន រួមជាមួយបណ្តាប្រទេសជាសមាជិក បន្តជំរុញបណ្តាគំនិតផ្តួចផ្តើមសំខាន់ៗ សំដៅទៅកាន់ អាស៊ាន មួយប្រកបដោយសាមគ្គីភាព ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

វគ្គសម្តែងតន្ត្រីមួយនៅក្នុងកម្មវិធី។
វគ្គសម្តែងតន្ត្រីមួយនៅក្នុងកម្មវិធី។

វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់បណ្តាសមាគមមិត្តភាព វៀតណាម នៅក្នុងកិច្ចការបរទេសប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំ លោកស្រី អគ្គកុងស៊ុល ហ្វីលីពីន បានអះអាងថា បណ្តាការខិតខំប្រឹងប្រែងយ៉ាងស្ហិតស្ហាញក្នុងពេលកន្លងមក បានរួមចំណែកបង្កើនការយល់ដឹង ទំនុកចិត្ត និងស្មារតីសាមគ្គីភាពរវាងប្រជាជននៃបណ្តាប្រទេស អាស៊ាន។ លោកស្រីបានសង្កត់ធ្ងន់លើស្មារតីរួមគ្នាកសាងបណ្តាស្ពានចងស្ពាននៃភាពយល់ដឹង រួមគ្នាពូនជ្រំសន្តិភាព និងបង្កើតឡើងនូវបណ្តាឱកាសដ៏ប្រពៃសម្រាប់បណ្តាជំនាន់នាអនាគត ដើម្បីឱ្យ អាស៊ាន មិនត្រឹមតែជាអង្គការតំបន់មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសហគមន៍មួយ ដែលត្រូវបានផ្សារភ្ជាប់ដោយទំនុកចិត្ត ចំណងមិត្តភាព និងបណ្តាផលប្រយោជន៍រួម។

នៅក្នុងកម្មវិធី បណ្តាសកម្មភាពផ្លាស់ប្តូរវប្បធម៌គឺជាចំណុចលេចធ្លោភ្ជាប់ទំនាក់ទំនងបណ្តាប្រតិភូ និងតំណាងនៃបណ្តាប្រទេសនៅក្នុងតំបន់។ បណ្តាវគ្គសម្តែងតន្ត្រី ច្រៀងរាំ ប្រកបដោយលក្ខណៈពិសេសនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន បានណែនាំអំពីភាពចម្រុះនៃវប្បធម៌របស់សហគមន៍ អាស៊ាន។

បណ្តាប្រតិភូក៏បានបទពិសោធន៍នូវលំហតែ និងអក្សរផ្ចង់ ស្វែងយល់បន្ថែមអំពីបណ្តាលក្ខណៈវប្បធម៌ប្រពៃណី និងមានឱកាសបន្ថែមទៀតក្នុងការផ្លាស់ប្តូរ ពិភាក្សានៅក្នុងបរិយាកាសស្និទ្ធស្នាល។

តាមរយៈបណ្តាសកម្មភាពវប្បធម៌ និងការផ្លាស់ប្តូរដោយផ្ទាល់ កម្មវិធីរួមចំណែកបង្កើនការយល់ដឹង ការផ្សារភ្ជាប់រវាងប្រជាជន វៀតណាម និងបណ្តាប្រទេស អាស៊ាន ព្រមទាំងធ្វើឱ្យច្បាស់នូវតួនាទីនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅក្នុងការកសាងសហគមន៍ អាស៊ាន មួយប្រកបដោយការផ្សារភ្ជាប់ និងយកប្រជាជនធ្វើជាមជ្ឈមណ្ឌល៕

នាយករដ្ឋមន្ត្រី Le Minh Hung អញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់អាស៊ាន-រុស្ស៊ី៖ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត និងជាភស្តុតាងសម្រាប់ត នាយករដ្ឋមន្ត្រី Le Minh Hung អញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់អាស៊ាន-រុស្ស៊ី៖ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត និងជាភស្តុតាងសម្រាប់ត
យុគសម័យ - នៅមុនដំណើរការអញ្ជើញទៅបំពេញការងារដើម្បីចូលរួមមហាសន្និបាតជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី របស់នាយករដ្ឋមន្ត្រី លោក Le Minh Hung (ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា) អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang បានចែករំលែកជាមួយបណ្តាសារព័ត៌មានអំពីចំណុចសំខាន់ៗ និងអត្ថន័យនៃមហាសន្និបាត ព្រមទាំងការចូលរួមរបស់វៀតណាមផងដែរ។
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
យុគសម័យ - ក្នុងអំឡុងថ្ងៃទី ៨-៩ ខែមិថុនា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang ប្រធាន SOM អាស៊ានវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមបណ្តាញមហាសន្និបាតមន្ត្រីជាន់ខ្ពស់អាស៊ាន និងជាមួយដៃគូ។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ ភ្ជាប់ទំនាក់ទំនងប្រជាជននៃបណ្តាប្រទេសអាស៊ានតាមរយៈការផ្លាស់ប្តូរវប្បធម៌
កិច្ចការបរទេសប្រជាជនពង្រឹងចំណងមិត្តភាព ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ វៀតណាម - បេឡារុស្ស
ការសន្ទនាវិទ្យាសាស្ត្ររួមចំណែកពង្រីកលំហកិច្ចសហប្រតិបត្តិការ វៀតណាម - ឥណ្ឌា
វិស្វករស្រុកកំណើត Quang Nam ឈ្នះរង្វាន់ ១០០ លានដុងដោយចៃដន្យពីដប Number 1
ការទូតអមដំណើរជាមួយសហគ្រាសពង្រីកទីផ្សារអន្តរជាតិ

អានច្រើនបំផុត

ជំរុញកិច្ចសហប្រតិបត្តិការអប់រំ វៀតណាម - រូម៉ានី
ការបរទេសថ្នាក់មូលដ្ឋានត្រូវបង្កើតឱ្យបាននូវផលិតផល និងលទ្ធផលជាក់ស្តែង
ការទូតវិទ្យាសាស្ត្រ - បច្ចេកវិទ្យាត្រូវតែរួមចំណែកបង្កើតសមត្ថភាពផ្ទៃក្នុង
សិស្សសាលាជប៉ុនចំនួន ៤៥ រូបបានអញ្ជើញមកដល់រដ្ឋធានីហាណូយដើម្បីបទពិសោធន៍វប្បធម៌វៀតណាម
បណ្តាអ្នកទូតវៀតណាម តែងតែបង្ហាញនូវស្មារតីវិជ្ជាជីវៈ