យុគសម័យ - សម្ព័ន្ធបណ្តាអង្គការមិត្តភាពនៃខេត្ត ក្រុងចំនួន ១០ ដែលស្ថិតក្នុងបណ្តុំចលនាប្រឡងប្រណាំងលេខ ០២ បានឯកភាពពង្រឹងការសម្របសម្រួល និងចែករំលែកបទពិសោធន៍ក្នុងវិស័យសន្តិភាព សាមគ្គីភាព មិត្តភាព ព័ត៌មានកិច្ចការបរទេស ការចលនាជំនួយឧបត្ថម្ភមិនមែនរដ្ឋាភិបាលបរទេស ការងារជនជាតិវៀតណាមនៅឯបរទេស និងការកសាងអង្គការចាត់តាំង ក្នុងដំណាក់កាល ២០២៦-២០២៧។
| ពិធីបុណ្យវៀតណាម - កូរ៉េខាងត្បូង ឆ្នាំ ២០២៦៖ ភ្ជាប់ទំនាក់ទំនងប្រជាជន មូលដ្ឋាន និងដៃគូនៃប្រទេសទាំងពីរ សមាគមមិត្តភាពវៀតណាម - ស្រីលង្កា ជំរុញការតភ្ជាប់ប្រជាជនតាមរយៈការផ្លាស់ប្តូរព្រះពុទ្ធសាសនា |
![]() |
| សន្និសីទនេះត្រូវបានរៀបចំឡើងដោយសម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Da Nang - ប្រធានបណ្តុំចលនាប្រឡងប្រណាំងលេខ ០២ សហការជាមួយសម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Hai Phong - អនុប្រធានបណ្តុំ ក្នុងឱកាសដែលគណៈប្រតិភូនានាអញ្ជើញមកកាន់ Ha Noi ដើម្បីចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៧ អាណត្តិ ២០២៦-២០៣១ នៃសម្ព័ន្ធបណ្តាអង្គការមិត្តភាពវៀតណាម។ បណ្តុំចលនាប្រឡងប្រណាំងលេខ ០២ រួមមានសម្ព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង Da Nang, Hai Phong, Hue និងបណ្តាខេត្ត Hung Yen, Thanh Hoa, Nghe An, Ha Tinh, Quang Tri, Dak Lak, Gia Lai៕ |
យុគសម័យ - ពលករវៀតណាមចំនួន ៥ នាក់ បានរួមជាមួយប្រជាជនក្នុងស្រុក ជួយសង្គ្រោះលោកយាយម្នាក់ អាយុជិត ៩០ ឆ្នាំ ចេញពីផ្ទះដែលបានបាក់រលំ នៅទីក្រុង Yatsushiro (ខេត្ត Kumamoto ប្រទេសជប៉ុន)។ បណ្តាស្ថាប័នតំណាង សមាគម និងអ្នកស្ម័គ្រចិត្តវៀតណាម ក៏បានប្រញាប់ប្រញាល់ដឹកជញ្ជូនស្បៀងអាហារ និងទឹកបរិភោគ ទៅកាន់បណ្តាតំបន់ដែលរងផលប៉ះពាល់ ដោយសារការរញ្ជួយដី នៅខេត្ត Kumamoto។ |
យុគសម័យ - នៅមុនពេលប្រព្រឹត្តទៅ សន្និសីទការទូតលើកទី ៣៣ និងសន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ២២ គេហទំព័រព័ត៌មានអេឡិចត្រូនិកនៃក្រសួងការបរទេស សូមណែនាំអត្ថបទ «ពង្រីកប្រភពធនធានប្រជាជនវៀតណាមនៅបរទេស៖ ចាប់ពីតួនាទីត្រលាតផ្លូវនៃកិច្ចការបរទេស រហូតដល់កម្លាំងរុញច្រានអភិវឌ្ឍន៍ជាតិ និងមូលដ្ឋាននីមួយៗ» របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស Le Thi Thu Hang។ |

មតិពីមិត្តអ្នកអាន