គ្រូពេទ្យវៀតណាមពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាចំនួន ៥០០ នាក់

09:59 | 04/11/2026 ឌឹកអាញ់

យុគសម័យ - ថ្ងៃទី ៣១ ខែតុលា ស្ថានទូតវៀតណាមប្រចាំកម្ពុជា សហការជាមួយមន្ទីរពេទ្យ Cho Ray Phnom Penh បានរៀបចំការពិនិត្យ ពិគ្រោះយោបល់សុខភាព ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងផ្តល់អំណោយជូនប្រជាពលរដ្ឋប្រមាណ ៥០០ នាក់ក្នុងខេត្ត Mondulkiri ដោយរួមចំណែកថែទាំជីវភាពរស់នៅ និងពូនជ្រំចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

PeaceTrees Vietnam៖ ចូលរួមចំណែកក្នុងការព្យាបាលរបួសនៃសង្គ្រាម និងលើកកម្ពស់អនាគតដ៏រីកចម្រើន ការពិនិត្យព្យាបាលជំងឺ និងជូនអំណោយដល់បងប្អូនដើមកំណើតវៀតណាម និងប្រជាជនក្រីក្រចំនួន ៥០០ នាក់ នៅខេត្ត Siem Reap

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសាលាមធ្យមសិក្សាជនជាតិបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត Mondulkiri (កម្ពុជា) ដោយតម្រង់ទិសចំពោះបណ្តាគ្រួសារដែលមានជីវភាពខ្វះខាត ក្នុងនោះមានសហគមន៍ប្រជាជនដើមកំណើតវៀតណាមដែលកំពុងរស់នៅក្នុងមូលដ្ឋាន។

ថ្លែងនៅក្នុងកម្មវិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា Nguyen Minh Vu បានឱ្យដឹងថា សកម្មភាពពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំ និងឧបត្ថម្ភប្រជាពលរដ្ឋ ត្រូវបានស្ថានទូតសហការជាមួយមន្ទីរពេទ្យ Cho Ray Phnom Penh រក្សាជារៀងរាល់ឆ្នាំនៅតាមបណ្តាមូលដ្ឋាននៃប្រទេសកម្ពុជា។

កម្មវិធីនេះមានគោលបំណងជួយដល់អ្នកដែលមានជីវភាពខ្វះខាតទទួលបានសេវាថែទាំសុខភាព ព្រមទាំងរួមចំណែកអនុវត្តគោលនយោបាយថែទាំសុខភាពប្រជាជនរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះក៏ជាសកម្មភាពបង្ហាញពីការសម្របសម្រួលក្នុងវិស័យសុខាភិបាល និងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជនវៀតណាម - កម្ពុជា។

លោក Nguyen Minh Vu​​ ឯកអគ្គរដ្ឋទូត លោក Dim​ Ny អភិបាលស្តីទីខេត្ត Mondulkiri និងប្រតិភូនានា បានផ្តល់អំណោយរួមមាន អង្ករ មីកញ្ចប់ និងថវិកា ជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យ និងពិគ្រោះយោបល់សុខភាព។
លោក Nguyen Minh Vu​​ ឯកអគ្គរដ្ឋទូត លោក Dim​ Ny អភិបាលស្តីទីខេត្ត Mondulkiri និងប្រតិភូនានា បានផ្តល់អំណោយរួមមាន អង្ករ មីកញ្ចប់ និងថវិកា ជូនដល់ប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យ និងពិគ្រោះយោបល់សុខភាព។

ឯកអគ្គរដ្ឋទូត Nguyen Minh Vu បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវ និងការលះបង់របស់វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាលជាង ២០ នាក់នៃមន្ទីរពេទ្យ Cho Ray Phnom Penh ដែលបានចូលរួមក្នុងកម្មវិធី ព្រមទាំងថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត Mondulkiri ដែលបានគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពនេះ។

ឯកអគ្គរដ្ឋទូតមានបំណងឱ្យប្រជាពលរដ្ឋមូលដ្ឋាន រួមទាំងសហគមន៍ប្រជាជនដើមកំណើតវៀតណាម បន្តសាមគ្គីភាព ជួយយកអាសាគ្នាទៅវិញទៅមក ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងថែរក្សាចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

តំណាងឱ្យអាជ្ញាធរមូលដ្ឋាន លោក Dim Ny អភិបាលស្តីទីខេត្ត Mondulkiri បានថ្លែងអំណរគុណចំពោះស្ថានទូតវៀតណាម និងមន្ទីរពេទ្យ Cho Ray Phnom Penh ដែលបានរៀបចំសកម្មភាពពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំដោយឥតគិតថ្លៃ និងផ្តល់អំណោយរួមមាន អង្ករ មីកញ្ចប់ ថវិកា ជូនដល់ប្រជាពលរដ្ឋនៅក្រុង Sen Monorom។

យោងតាមលោក Dim Ny កម្មវិធីនេះមិនត្រឹមតែនាំមកនូវការគាំទ្រជាក់ស្តែងអំពីការថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងមនោសញ្ចេតនាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ផ្លាស់ប្តូរយោបល់ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅក្រៅព្រឹត្តិការណ៍នេះ អភិបាលស្តីទីខេត្ត Mondulkiri បានឱ្យដឹងថា មូលដ្ឋានមានខ្សែបន្ទាត់ព្រំដែនរួមជាមួយវៀតណាម។ លោកបានសម្តែងនូវបំណងចង់ឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋសងខាងព្រំដែន បង្កើនការផ្លាស់ប្តូរព័ត៌មាន សហការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច សុខាភិបាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

លោកក៏បានស្នើឱ្យស្ថានទូតវៀតណាម រួមជាមួយបណ្តាអង្គភាពពាក់ព័ន្ធ បន្តដាក់ឱ្យអនុវត្តសកម្មភាពពិនិត្យ និងពិគ្រោះយោបល់សុខភាពនៅតាមបណ្តាតំបន់នៃប្រទេសកម្ពុជាដែលនៅមានកម្រិតអំពីលក្ខខណ្ឌសុខាភិបាល។ ចំពោះជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងខេត្ត Mondulkiri លោកបានលើកទឹកចិត្តឱ្យបងប្អូនពង្រីកស្មារតីជួយយកអាសាគ្នា ថែរក្សាអត្តសញ្ញាណវប្បធម៌ និងរួមគ្នាកសាងសហគមន៍ប្រកបដោយស្ថិរភាព និងការអភិវឌ្ឍ។

ពីភាគីអង្គភាពរៀបចំ វេជ្ជបណ្ឌិត Ton Thanh Tra អគ្គនាយកមន្ទីរពេទ្យ Cho Ray Phnom Penh បានឱ្យដឹងថា មន្ទីរពេទ្យមានបំណងនាំយកសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ដែលជាកន្លែងការទទួលបានសេវានៅមូលដ្ឋានសុខាភិបាលនៅជួបការលំបាកជាច្រើន។

វេជ្ជបណ្ឌិត Ton Thanh Tra អគ្គនាយកមន្ទីរពេទ្យ Cho Ray Phnom Penh ឆ្លើយបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម។
វេជ្ជបណ្ឌិត Ton Thanh Tra អគ្គនាយកមន្ទីរពេទ្យ Cho Ray Phnom Penh ឆ្លើយបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ដើម្បីអនុវត្តកម្មវិធីនេះ គណៈប្រតិភូសុខាភិបាលត្រូវធ្វើដំណើរប្រមាណ ៨ ម៉ោងពី Phnom Penh ទៅកាន់ Mondulkiri។ ទោះបីជាចម្ងាយផ្លូវឆ្ងាយក្តី វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលទាំងអស់សុទ្ធតែបានចូលរួមយ៉ាងសកម្មក្នុងការពិនិត្យ និងពិគ្រោះយោបល់សុខភាពជូនប្រជាពលរដ្ឋ។

ក្រៅពីប្រភពឧបត្ថម្ភពីបណ្តាសហគ្រាស កម្មាភិបាល និងបុគ្គលិកមន្ទីរពេទ្យក៏បានស្ម័គ្រចិត្តចូលរួមវិភាគទានជាថវិកា និងសម្ភារៈផងដែរ។ មន្ទីរពេទ្យត្រៀមខ្លួនជាស្រេចបន្តរៀបចំកម្មវិធីពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំ និងផ្តល់អំណោយនៅតាមបណ្តាមូលដ្ឋានលំបាកនៃប្រទេសកម្ពុជានៅពេលលក្ខខណ្ឌអំណោយផល។

ចំពោះប្រជាពលរដ្ឋដែលទទួលបានផល កម្មវិធីនេះបាននាំមកនូវឱកាសថែទាំសុខភាពភ្លាមៗនៅកន្លែងរស់នៅរបស់ខ្លួន។ លោក Soeun Seat ប្រជាពលរដ្ឋនៅក្រុង Sen Monorom បានឱ្យដឹងថា វ័យចំណាស់ និងផ្លូវឆ្ងាយ ធ្វើឱ្យការទៅពិនិត្យជំងឺតែងតែជួបឧបសគ្គជាច្រើន។ ហេតុដូច្នេះ លោកមានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលដែលក្រុមគ្រូពេទ្យបានអញ្ជើញមកពិនិត្យជំងឺដោយឥតគិតថ្លៃដល់មូលដ្ឋានបែបនេះ។

រួមចំណែកក្នុងសេចក្តីរីករាយនេះដែរ លោកស្រី Duong Kim Lan អាយុ ៧០ ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម និងលើសឈាម បានសម្តែងនូវភាពសប្បាយរីករាយនៅពេលដែលត្រូវបានពិនិត្យ ពិគ្រោះយោបល់សុខភាព និងទទួលបានថ្នាំដោយមិនបាច់បង់ប្រាក់។ លោកស្រីសង្ឃឹមថា ស្ថានភាពសុខភាពនឹងត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើងនាពេលខាងមុខ៕

ខេត្ត Dong Thap (វៀតណាម)៖ ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យពហុព្យាបាលសម្រាប់និស្សិតកម្ពុជាចំនួន ៩៧ នាក់ ខេត្ត Dong Thap (វៀតណាម)៖ ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យពហុព្យាបាលសម្រាប់និស្សិតកម្ពុជាចំនួន ៩៧ នាក់
នាព្រឹកថ្ងៃទី២៧ ខែមករា អនុមហាវិទ្យាល័យវេជ្ជសាស្ត្រ Dong Thap បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលគ្រូពេទ្យពហុព្យាបាលលើកទី១៣ (ឆ្នាំសិក្សា ២០២៤ - ២០២៦) សម្រាប់និស្សិតចំនួន ៩៧ នាក់ មកពីខេត្តព្រៃវែង។
ខេត្ត Dong Thap (វៀតណាម)៖ ពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាជាង ១ ពាន់នាក់ ខេត្ត Dong Thap (វៀតណាម)៖ ពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាជាង ១ ពាន់នាក់
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៩ ខែមីនា បញ្ជាការដ្ឋានយោធាខេត្ត Dong Thap បានចាត់បញ្ជូនក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យយោធា-ស៊ីវិល ខេត្ត Dong Thap ចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជា។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអភិរក្សបេតិកភណ្ឌខ្មែរ ដំណាក់កាល ២០២៦ - ២០៣០
កងទ័ពការពារព្រំដែន Tay Ninh ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
គ្រូពេទ្យវៀតណាមពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាចំនួន ៥០០ នាក់
ភូមិ Bom Bo អភិវឌ្ឍទេសចរណ៍ចេញពីអត្តសញ្ញាណវប្បធម៌ Xtieng
ទីក្រុងហូជីមិញស្វែងរកដំណោះស្រាយបង្កើនការផ្គត់ផ្គង់លំនៅឋានតម្លៃសមរម្យ

អានច្រើនបំផុត

លើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស វៀតណាម - កម្ពុជា
បើកចំហយន្តការដើម្បីឱ្យបញ្ញវន្តអាណិកជនចូលរួមកាន់តែស៊ីជម្រៅក្នុងបណ្តាគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ខេត្ត Lam Dong - ខេត្ត Mondulkiri ពង្រឹងការសម្របសម្រួលការពារព្រំដែន
ខេត្ត Dak Lak ស្នើស្ថិរភាពប្រជាពលរដ្ឋផ្សារភ្ជាប់ជាមួយការការពារព្រំដែន វៀតណាម - កម្ពុជា
គយវៀតណាម - កម្ពុជា ពង្រឹងកិច្ចសហការគ្រប់គ្រងព្រំដែន