Trending now
សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១
នៅលើផេកហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា “ខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ថ្ងៃទី២២ខែមេសា ឆ្នាំ២០២១ នៅកម្ពុជា និងធ្វើតេស្តម្តងទៀតនៅឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១”។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូស ក្នុងដំណាក់ កាលទីមួយ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងចំណោម១លានដូល ដែលនឹងមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នោះ។
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអរគុណ នាយករដ្ឋមន្ត្រីវៀតណាម ដែលបារម្ភពីកម្ពុជា ហើយសម្ដេចចូលរួមសោកសង្រេង ចំពោះការស្លាប់ និងបាត់ខ្លួនប្រជាជនវៀតណាមក្នុងគ្រោះធ
តបទៅនឹងសាររបស់ នាយករដ្ឋមន្ត្រីវៀតណាម ដែលសម្ដែងការព្រួយបារម្ភ អំពីគ្រោះធម្មជាតិទឹកជំនន់នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីវៀតណាម ហើយជាមួយគ្នានេះ សម្ដេចក៏បានចូលរួមសោកសង្រេង ចំពោះការបាត់បង់ជីវិត និងបាត់ខ្លួនរបស់ប្រជាជនវៀតណាម ក្នុងគ្រោះធម្មជាតិថ្មីៗនេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងរម្លឹកក្នុងខួបទី៨ឆ្នាំ នៃការយាងចូលព្រះទិវង្គត នៃព្រះករុណាព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ប
នៅលើផេកផ្លូវការនាថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរទិវាទេសចរណ៍ពិភពលោក
ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ជាទិវាទេសចរណ៍ពិភពលោក។ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០នេះ ធ្វើឡើងក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ»។
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០
នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០ (GMIS 2020) តាមប្រព័ន្ធអនឡាញ។ នៅទីនេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការគាំទ្រចំពោះប្រធានបទស្តីពី “ការស្តារឡើងវិញនូវវិបុលភាព ក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត” នៃកិច្ចប្រជុំនេះ ហើយបានចែករំលែកបទពិសោធន៍និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសំដៅធ្វើអន្តរាគមន៍ និងគ្រប់គ្រងផលប៉ះពាល់លើសង្គម - សេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ របស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។
សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីការឈឺចាប់នៃការយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះ ប្រជា ជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កាលពី៤៣ឆ្នាំមុន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរម្លឹកអំពីការសម្រេចចិត្ត ដោយការឈឺចាប់យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតកាលពី៤៣ឆ្នាំមុន(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនចូលរួមជាមួយអ្នកនេះ ប្រឆាំងអ្នកនោះ
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «យើងគ្មានគោលការណ៍ណាមួយ ដើម្បីផ្ដល់ឲ្យបរទេសណាប្រើប្រាស់ នូវមូលដ្ឋានក្នុងប្រទេសរបស់យើង ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញារបស់យើងទេ។ ខ្ញុំបានបញ្ជាក់ច្រើនលើកហើយ កម្ពុជាសូមបញ្ជាក់សារជាថ្មីថា កម្ពុជា ជាប្រទេសឯករាជ្យ និងអធិបតេយ្យភាព កម្ពុជាមិនចូលរួមជាមួយអ្នកនេះ ប្រឆាំងអ្នកនោះ។ មិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេស នៅលើទឹកដីរបស់ខ្លួន ហើយយើងក៏មិនបោះទីតាំងយោធារបស់យើងនៅលើទឹកដីបរទេសលើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ»។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រសួងស្ថាប័នរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់កុមារ ជាពិសេសកុមារមានពិការភាព
ក្នុងឱកាសខួបលើកទី៧១ ទិវាកុមារអន្ដរជាតិ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា អំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែងទាំងអស់។
ផ្ទះថ្មី១ខ្នងជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវប្រគល់ជូនគ្រួសារ អតីតយុទ្ធជនពិការ នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ប្រគល់ផ្ទះថ្មីជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជនពិការ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជនពិការ បច្ចុប្បន្នរស់នៅភូមិដងទទឹង ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី
សម្ដេចតេជោបានថា ទោះបីចំនួនអ្នកដែលឆ្លងមេរោគត្រូវបានព្យាបាលជាសះស្បើយច្រើនស្ទើរអស់ហើយក្តី ហើយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ ក៏សូមបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយប្រើម៉ាស់ ទឹកអាល់កុល និងជែលលាងសម្អាតកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗឱ្យបានជាប្រចាំ។
រាជរដ្ឋាភិបាល ណែនាំ ឲ្យចូលរួមទប់ស្កាត់ កូវីដ-១៩ ក្នុងឱកាសទិវាពលកម្ម អន្ដរជាតិ ១ ឧសភា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការ ចម្លងវិរុស កូវីដ-១៩ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើ១៣៤ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា។
សម្ដេចតេជោ ហ៊ុន សែន៖ យើងរួមគ្នាទប់ស្កាត់បង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ស្នើបងប្អូនជនរួមជាតិចងចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាព ហើយរួមគ្នា ទប់ស្កាត់បង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងតែប្រយុទ្ធប្រឆាំង កម្ចាត់ជំងឺឆ្លងដ៏កាចសាហាវនេះ។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនពលករ ដែលកំពុងរស់នៅធ្វើការក្រៅ ប្រទេសគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសនោះបានដាក់ចេញ
នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនកូនក្មួយ និងពលករ ពលការិនី ដែលកំពុងរស់នៅធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយដែលប្រទេសនោះបានដាក់ចេញ។
មេដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ចែលរំលែកនូវទស្សនៈ៦ចំណុច ដែលអាស៊ានត្រូវតែរួមដៃគ្នា និងប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជាសមរភូមិរួម
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។
សម្ដេចតេជោ ហ៊ុន សែន អរគុណសារជាថ្មីចំពោះប្រជាពលរដ្ឋ និងមន្រ្តីរាជការព្រមទាំងកូន ក្មួយកម្មករ កម្មការិនី ដែលបានចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺក
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណសារជាថ្មីចំពោះប្រជាពលរដ្ឋ និងមន្រ្តីរាជការ ព្រមទាំងកូនក្មួយកម្មករ កម្មការិនីទាំងអស់ ដែលបានយោគយល់ និងចូលរួមទប់ ស្កាត់ប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃ ណីជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកចំហ ទទួលស្វាគមន៍ធ្វើសមយុទ្ធ ជាមួយអាមេរិក
យុគសម័យ - ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាថ្ងៃទី៧ មេសា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកចំហ ទទួលស្វាគមន៍ធ្វើសមយុទ្ធ ជាមួយអាមេរិក ជាពិសេសមិនថាតែជាមួយអាមេរិកនោះទេ ចំពោះបណ្ដាប្រទេសក្នុងសកលលោក ក៏កម្ពុជាស្វាគមន៍ទទួលធ្វើសមយុទ្ធជាមួយដែរ ប៉ុន្តែរ៉ាប់រងការចំណាយ និងជ្រើសរើសយកប្រធានបទ ដែលមានអត្ថប្រយោជន៍ សម្រាប់កម្ពុជា ។
សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានចេញសារាចរណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ និងប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរទៅអឺរ៉ុប អាមេរិក និងអ៉ីរ៉ង់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ ទាក់ទាញទេសចរណ៍ថ្មីមួយទៀត សម្រាប់កម្ពុជា ជាពិសេស ចូលរួមគាំទ្រនយោបាយ របស់រាជរដ្ឋាភិបាល ផងដែរ។
1 2
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។