សម្ដេចតេជោ ហ៊ុន សែន អរគុណសារជាថ្មីចំពោះប្រជាពលរដ្ឋ និងមន្រ្តីរាជការព្រមទាំងកូន ក្មួយកម្មករ កម្មការិនី ដែលបានចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺក

17:59 | 13/04/2020

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានសម្ដែង​នូវ​ការអរគុណសារជាថ្មីចំពោះប្រជាពលរដ្ឋ និងមន្រ្តីរាជការ ព្រមទាំងកូនក្មួយកម្មករ ​កម្មការិ​នី​ទាំង​អស់ ដែលបានយោគយល់ និងចូលរួមទប់ ស្កាត់ប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយ​បន្ត​ធ្វើការងារធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃ ណីជាតិ។

សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ បានសរសេរថា ជូ​ន​​ពរឆ្នាំថ្មី ១៣-១៦ មេសា ២០២០។ នៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់​ពី​ថ្ងៃ​ទី១៣-១៦ ខែមេសា ឆ្នាំ ២០២០ ខ្ញុំព្រះករុណា និងភរិយា សូមប្រគេនពរព្រះសង្ឃគ្រប់ព្រះអង្គ និ​ងជូនពរបងប្អូនជនរួម ជាតិ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ជួបតែសេចក្តីសុខ សេ​ច​ក្តីចម្រើន មានលាភ ជ័យ សុភមង្គល និងសុខភាពល្អ​ចៀសផុតពី​ជំងឺទាំង​ឡាយរួមទាំង​ជំ​ងឺ​កូ​វី​ដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអរគុណសារជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋ និង ​ម​ន្រ្តីរាជការ ព្រមទាំងកូនក្មួយកម្មករ កម្មការិនីទាំងអស់ ដែលបានយោគយល់ ​និងចូលរួមទប់​ស្កា​ត់ប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺកូវីដ-១៩ ដោយបន្តធ្វើការងារជាធម្មតាក្នុងថ្ងៃចូលឆ្នាំ។ ទន្ទឹម​ នឹ​ង​​នេះ​សូមបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពសុខភាព អាយុ ជីវិត​ទាំ​ងអស់គ្នា៕


(ប្រភពព័ត៌មាន: ប្រភពព័ត៌មាននិងរូបថត៖ akp.com.khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត