សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអរគុណ នាយករដ្ឋមន្ត្រីវៀតណាម ដែលបារម្ភពីកម្ពុជា ហើយសម្ដេចចូលរួមសោកសង្រេង ចំពោះការស្លាប់ និងបាត់ខ្លួនប្រជាជនវៀតណាមក្នុងគ្រោះធ

11:03 | 28/10/2020 (តាម Freshnews)

តបទៅនឹងសាររបស់ នាយករដ្ឋមន្ត្រីវៀតណាម ដែលសម្ដែងការព្រួយបារម្ភ អំពីគ្រោះធម្មជាតិទឹកជំនន់នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីវៀតណាម ហើយជាមួយគ្នានេះ សម្ដេចក៏បានចូលរួមសោកសង្រេង ចំពោះការបាត់បង់ជីវិត និងបាត់ខ្លួនរបស់ប្រជាជនវៀតណាម ក្នុងគ្រោះធម្មជាតិថ្មីៗនេះផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអរគុណ នាយករដ្ឋមន្ត្រីវៀតណាម ដែលបារម្ភពីកម្ពុជា ហើយសម្ដេចចូលរួមសោកសង្រេង ចំពោះការស្លាប់ និងបាត់ខ្លួនប្រជាជនវៀតណាមក្នុងគ្រោះធម្មជាតិ

ក្នុងសារលិខិតរបស់សម្ដេចតេជោផ្ញើទៅកាន់ លោក ង្វៀង សួនហ្វុក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោកសង្រេងយ៉ាងខ្លាំង ដែលបានទទួលព័ត៌មានអំពីការបាត់បង់ជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរ នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាល ជាពិសេសនៅខេត្តធឿធានហ្វេ និងខេត្តក្វាងជិ នៃប្រទេសវៀតណាម ដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កមកពីព្យុះលីនហ្វា និងណាងកា នាពេលថ្មីៗនេះ»

សម្ដេចតេជោ បានបន្តថា «ក្នុងគ្រាដ៏លំបាក និងសោកសៅនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម និងប្រជាជនវៀតណាម ជាពិសេសក្រុមគ្រួសារ នៃសព និងជនរងគ្រោះ នៅក្នុងគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ»

សម្តេចមានការជឿជាក់ថា ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់ លោកនាយករដ្ឋមន្ត្រី ង្វៀង សួនហ្វុក ប្រទេសវៀតណាម នឹងបានប្រសើរឡើងវិញពីការខូចខាត ដែលបង្កមកពីគ្រោះធម្មជាតិ នៅក្នុងពេលឆាប់ៗខាងមុខនេះ៕

ខាងក្រោមនេះជាលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែនឆ្លើយតបនឹង លិខិនាយករដ្ឋមន្រ្តីវៀតណាម៖




(តាម Freshnews)

(តាម Freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់