សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកចំហ ទទួលស្វាគមន៍ធ្វើសមយុទ្ធ ជាមួយអាមេរិក

17:24 | 08/04/2020 (ដោយវិច្ឆិកា)

យុគសម័យ - ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាថ្ងៃទី៧ មេសា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកចំហ ទទួលស្វាគមន៍ធ្វើសមយុទ្ធ ជាមួយអាមេរិក ជាពិសេសមិនថាតែជាមួយអាមេរិកនោះទេ ចំពោះបណ្ដាប្រទេសក្នុងសកលលោក ក៏កម្ពុជាស្វាគមន៍ទទួលធ្វើសមយុទ្ធជាមួយដែរ ប៉ុន្តែរ៉ាប់រងការចំណាយ និងជ្រើសរើសយកប្រធានបទ ដែលមានអត្ថប្រយោជន៍ សម្រាប់កម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Milk Pompeo។

ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាថ្ងៃទី៧ មេសា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបើកចំហ ទទួលស្វាគមន៍ធ្វើសមយុទ្ធ ជាមួយអាមេរិក ជាពិសេសមិនថាតែជាមួយអាមេរិកនោះទេ ចំពោះបណ្ដាប្រទេសក្នុងសកលលោក ក៏កម្ពុជាស្វាគមន៍ទទួលធ្វើសមយុទ្ធជាមួយដែរ ប៉ុន្តែរ៉ាប់រងការចំណាយ និងជ្រើសរើសយកប្រធានបទ ដែលមានអត្ថប្រយោជន៍ សម្រាប់កម្ពុជា។

ក្រោយពីសម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ ធ្វើសមយុទ្ធយោធាជាមួយ សហរដ្ឋអាមេរិកនៅកម្ពុជា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានទូរស័ព្ទមកសម្ដេច ដើម្បីសម្ដែងការអបអរសាទរ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអាស៊ាន ជាពិសេសក៏បាននិយាយពីបញ្ហាកូវីដ១៩ផងដែរ ។

យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិប្តតិការអន្តរជាតិ កម្ពុជានៅថ្ងៃទី៨ មេសានេះ បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនានោះ លោក Pompeo អរគុណកម្ពុជា ចំពោះការជួយសង្រ្គោះអ្នកធ្វើដំណើរលើនាវាកំសាន្ត Westerdam ហើយសម្តេចអរគុណអាមេរិកចំពោះជំនួយ និងកិច្ចសហការពីសំណាក់អ្នកជំនាញការ នៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតអាមេរិក ក៏ដូចជាចំពោះទឹកប្រាក់២លានដុល្លារ សម្រាប់ជួយដល់ការប្រឆាំងជំងឺរាតត្បាតនេះ។

"ជាមួយនឹងការអះអាងថា អាមេរិកនឹងបន្តជួយគាំទ្រដល់កិច្ចប្រឹងប្រែងនានា ដើម្បីសុខភាព សុវត្ថិភាពស្តីពីអធិបតេយ្យជាតិ គាំទ្រគ្រប់ទម្រង់ នៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ ASEAN ហើយបញ្ជាក់ពីសារសំខាន់ នៃសេរីភាព ក្នុងការបញ្ចេញមតិ ទោះជាមតិនោះខុសគ្នាក៏ដោយ។ ទាក់ទងនឹងក្របខណ្ឌអាស៊ាន-អាមេរិក សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកអំពីតួនាទីដ៏សំខាន់របស់អាមេរិកក្នុងតំបន់ និងពីការពេញចិត្តចំពោះវិភាគទាន និងសារសំខាន់របស់អាមេរិក ក្នុងការកាត់បន្ថយគម្លាត រវាងប្រទេសនានា ក្នុងតំបន់មេគង្គក្រោម និងសមាជិកអាស៊ានផ្សេងទៀត"។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះវិភាគទានដែលក្រុមអ្នកស្ម័គ្រចិត្តរបស់អាមេរិក Peace Corps Volunteers បានផ្តល់ដល់សង្គមកម្ពុជា ហើយដែលនេះជាការជំរុញទំនាក់ទំនងល្អរវាងប្រជាជន និងប្រជាជនផងដែរ។

សម្តេច និងលោក Pompeo បានចែករំលែកសមានចិត្តក្រៀមក្រំទៅវិញទៅមក ចំពោះគ្រួសារជនរងគ្រោះទាំងឡាយនៅអាមេរិក និងតំបន់អាស៊ី ដោយសារ COVID-19។ ស ម្តេចបានផ្តាំផ្ញើការគាំទ្ររបស់សម្តេចជូណចំពោះ លោកប្រធានាធិបតី Trump ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងជំងឺ COVID-19 ហើយ លោក Pompeo ក៏បានអរគុណសម្តេចចំពោះការអញ្ជើញលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្រប៕

(ដោយវិច្ឆិកា)

(ដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព