សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនពលករ ដែលកំពុងរស់នៅធ្វើការក្រៅ ប្រទេស​គោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសនោះបានដាក់ចេញ

09:17 | 16/04/2020 (សរុបដោយ ហេង វុធ្ធ)

នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យបង​ប្អូនកូនក្មួយ និងពលករ ពលការិនី ដែលកំពុងរស់នៅធ្វើការក្រៅប្រទេស ជាពិសេសនៅ​ប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយដែលប្រទេសនោះបានដាក់ចេញ។

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបងប្អូនពលករ ដែលកំពុងរស់នៅធ្វើការក្រៅ ប្រទេស​គោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសនោះបានដាក់ចេញ

នៅលើផេកផ្លូវការរបស់សម្ដេចតេជោ នាថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ បានសរសេរថា ជូនពរឆ្នាំថ្មីដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស។ សុខសប្បាយជាទេបង​ប្អូនជន​រួមជាតិ។ សម្ដេចតេជោក៏​អរគុណចំពោះការយកចិត្តទុកដាក់ធ្វើតាមការណែនាំ​របស់រាជរដ្ឋាភិ​បាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ហានិភ័​យនៃការឆ្លង​រាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង។ សម្ដេចតេជោក៏សូមស្នើឱ្យកូន ក្មួយកុំធ្វើអ្វី ដែល​ខុសច្បាប់នៅក្នុងប្រទេសគេដែលកំពុងដាក់ក្នុងគ្រាអាសន្នឱ្យសោះ។

ទន្ទឹមនឹងនេះដែរ សម្ដេចតេជោសូមអំពាវនាវដល់បងប្អូន កូន ក្មួយ និងពលករ ពលការិនី ដែលកំពុងរស់នៅ​ធ្វើការ​ក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសគេបានដាក់ចេញ រួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់​លៀងជាក្រុម ដែលពេលនេះប្រទេសគេកំពុងមានការហាមឃាត់តឹងរ៉ឹងបំផុត ក្នុងការទប់ស្កាត់​ការចម្លងរោគកូវីដ-១៩។ សម្ដេចតេជោបានថ្លែងបន្តថា សំខាន់ណាស់នៅពេលនេះ គឺសុវត្ថិ​ភាព​សុខភាពអាយុជីវិតបងប្អូនកូនក្មួយពលករពលការិនីផ្ទាល់។ សូមបងប្អូនយោគយល់​និង​គោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសភាគ​ច្រើនបានដាក់ចេញនូវបទបញ្ញត្តិ និងបម្រាមដ៏តឹងរឹងក្នុងការទប់ស្កាត់ការឆ្លងរាល ដាលជំងឺ​កូវីដ-១៩។

ម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ជូនពរសូមទេវតាឆ្នាំថ្មីនាំមកនូវសិរីសួស្តី និងលាភសំ​ណាង​ដល់​​បងប្អូន និងកូនក្មួយទាំងអស់គ្នា ហើយសូមបានចៀសផុតពីជំងឺឆ្លងកូនវីដ-១៩ គ្រប់ៗគ្នា

សំខាន់​ណាស់​នៅពេលនេះ គឺ​សុវត្ថិភាព​សុខភាព អាយុជីវិត​បងប្អូន​កូនក្មួយ ពលករ​ពល​ការិនី​ផ្ទាល់​។ សូម​បងប្អូន​យោគយល់ និង​គោរព​ច្បាប់​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ជាពិសេស​នៅក្នុង​ស្ថានភាព ដែល​ប្រទេស​ភាគច្រើន​បានដាក់​ចេញ នូវ​បទបញ្ញត្តិ​និង​បម្រាម​ដ៏​តឹងរ៉ឹង​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​
​សូម​ទេវតា​ឆ្នាំ​ថ្មី​នាំមក​នូវ​សិរី​សួស្តី និង​លាភ​សំណាង​ដល់​បងប្អូន និង​កូនក្មួយ​ទាំងអស់គ្នា ហើយ​សូម​បាន​ចៀស​ផុតពី​ជំងឺឆ្លង​កូន​វីដ​-១៩ គ្រប់ៗ​គ្នា​”។

​សូមបញ្ជាក់ថា តាម​សារព័ត៌មាន​ថៃមួយបាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៥ និង ៣០ នាទី ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២០ ពលករ​មកពី​ប្រទេស​កម្ពុជា​សរុប​ចំនួន ២៩ នាក់ (​ប្រុស ១៧ នាក់ និង ស្រី ១២ នាក់​) ត្រូវបាន​ចាប់​ខ្លួ​នៅផ្ទះ​ជួល​មួយកន្លែង នៅក្នុង Khlong Luang ខេត្ត Pathum Thani ដោយសារ​បំពាន​បម្រាម​របស់​រដ្ឋា​ភិ​បាល​។ ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង គឺ​បន្ទាប់ពី​អ្នកភូមិ​ដែល​គោរព​ច្បាប់ បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ថា មាន​ពលករ​បរទេស (​ខ្មែរ​) កំពុង​ជប់លៀង​ផឹកស៊ី​យ៉ាង​គគ្រឹកគគ្រេង នៅឯ​ផ្ទះជួល​របស់​ពួកគេ

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ជូនពរសូមទេវតាឆ្នាំថ្មីនាំមកនូវសិរីសួស្តី និងលាភសំ​ណាង​ដល់​​បងប្អូន និងកូនក្មួយទាំងអស់គ្នា ហើយសូមបានចៀសផុតពីជំងឺឆ្លងកូនវីដ-១៩ គ្រប់ៗគ្នា៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ