ស្វែងរកដំណោះស្រាយដោះស្រាយចំណុចស្ទះអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម

08:35 | 03/08/2026 សុវណ្ណ

យុគសម័យ - រសៀលថ្ងៃទី ២៩ ខែកក្កដា នៅ Ha Noi ក្រុមប្រឹក្សាសន្តិភាព និងអភិវឌ្ឍន៍វៀតណាម បានសហការជាមួយ វិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រសេដ្ឋកិច្ច រៀបចំសិក្ខាសាលា សំដៅសម្គាល់ឃើញបណ្តាចំណុចស្ទះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ព្រមទាំងចង្អុលបង្ហាញបណ្តាដំណោះស្រាយ និងទិសដៅអភិវឌ្ឍន៍សម្រាប់ វៀតណាម នៅក្នុងបណ្តាឆ្នាំខាងមុខ។

សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី Plan International វៀតណាមឧបត្ថម្ភសិស្សានុសិស្សតំបន់ទឹកជំនន់ ឡាយចូវ

សិក្ខាសាលាមានប្រធានបទ «បណ្តាដំណោះស្រាយដោះស្រាយចំណុចស្ទះអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមវៀតណាម នៅក្នុងបណ្តាឆ្នាំខាងមុខ រួមចំណែកអនុវត្តបណ្តាគោលដៅ ដែលបានដាក់ចេញដោយមហាសន្និបាតលើកទី ១៤»។

កិច្ចពិភាក្សាត្រូវបានដឹកនាំដោយ លោកអគ្គរាជទូត Doan Xuan Hung អនុប្រធានក្រុមប្រឹក្សាសន្តិភាព និងអភិវឌ្ឍន៍វៀតណាម ព្រមទាំង លោកសាស្ត្រាចារ្យរង បណ្ឌិត Le Bo Linh ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រសេដ្ឋកិច្ច។

សិក្ខាសាលា «បណ្តាដំណោះស្រាយដោះស្រាយចំណុចស្ទះអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមវៀតណាម នៅក្នុងបណ្តាឆ្នាំខាងមុខ រួមចំណែកអនុវត្តបណ្តាគោលដៅ ដែលបានដាក់ចេញដោយមហាសន្និបាតលើកទី ១៤»។
សិក្ខាសាលា «បណ្តាដំណោះស្រាយដោះស្រាយចំណុចស្ទះអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមវៀតណាម នៅក្នុងបណ្តាឆ្នាំខាងមុខ រួមចំណែកអនុវត្តបណ្តាគោលដៅ ដែលបានដាក់ចេញដោយមហាសន្និបាតលើកទី ១៤»។

កម្មវិធីនេះរួមមាន បទអន្តរាគមន៍ចំនួន ៣ ដែលចូលទៅជិតបញ្ហាពីបណ្តាជ្រុងជ្រោយនៃប្រព័ន្ធស្ថាប័ន ច្បាប់ ម៉ូដែលកំណើន និងសកម្មភាពនៃសហគមន៍សហគ្រាស។

បណ្ឌិត Nguyen Quoc Hoan ប្រធាននាយកដ្ឋានកសាងច្បាប់ នៃក្រសួងយុត្តិធម៌ បានឡើងធ្វើបទអន្តរាគមន៍ សម្គាល់ឃើញបណ្តាចំណុចស្ទះអំពីប្រព័ន្ធស្ថាប័ន ផ្លូវច្បាប់ ពីទីនោះស្នើឡើងបណ្តាដំណោះស្រាយដោះស្រាយ។

នៅក្នុងបទអន្តរាគមន៍ អំពីបណ្តាចំណុចស្ទះអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម បណ្ឌិត Le Quoc Phuong នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រសេដ្ឋកិច្ច បានចាត់ទុកថា បណ្តាកម្លាំងរុញច្រានកំណើនរយៈពេលខ្លី កំពុងជួបការលំបាកក្នុងការបង្កើតជំហានទម្លុះទម្លាយ។

បណ្ឌិត Le Quoc Phuong នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រសេដ្ឋកិច្ច អញ្ជើញចែករំលែកនៅក្នុងសិក្ខាសាលា។
បណ្ឌិត Le Quoc Phuong នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រសេដ្ឋកិច្ច អញ្ជើញចែករំលែកនៅក្នុងសិក្ខាសាលា។

វិភាគលើវិស័យនំាចេញ លោកបានឱ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញរបស់ វៀតណាម ស្ថិតក្នុងកម្រិតខ្ពស់ ដោយឈរលំដាប់ថ្នាក់ទី ២០ លើពិភពលោក ប៉ុន្តែតម្លៃបន្ថែមនៅក្នុងទំនិញនាំចេញនៅមានកម្រិតទាបនៅឡើយ។ នៅក្នុងក្រុម ASEAN-6 វៀតណាម ឈរលំដាប់ថ្នាក់ទី ៥ ដោយគ្រាន់តែនៅលើ ប្រទេសឥណ្ឌូនេស៊ី ប៉ុណ្ណោះ អំពីអត្រាតម្លៃបន្ថែមនៅក្នុងការនាំចេញ។

បន្ថែមលើសពីនេះ កម្រិតនៃការពឹងផ្អែកលើការនាំចូលរបស់ វៀតណាម គឺខ្ពស់ជាងគេនៅក្នុងក្រុម ASEAN-6 ដោយសារទំនិញនាំចេញភាគច្រើនជាផលិតផលកែច្នៃ និងដំឡើង។ ម៉ូដែលកំណើននៃការនាំចេញខ្ពស់ ប៉ុន្តែតម្លៃបន្ថែមទាប ក៏បង្កប់នូវហានិភ័យជាច្រើន ចំពោះមុខការប្រែប្រួលពីខាងក្រៅ ដូចជាគោលនយោបាយគាំពារពាណិជ្ជកម្ម ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ វិបត្តិភូមិសាស្ត្រនយោបាយ គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត។

ចេញពីស្ថានភាពជាក់ស្តែងខាងលើ បទអន្តរាគមន៍បានចង្អុលបង្ហាញនូវតម្រូវការ កសាងម៉ូដែលអភិវឌ្ឍន៍ថ្មី ដោយមានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី ដើរតួនាទីជាមជ្ឈមណ្ឌល; ការបំប្លែងឌីជីថល និងទិន្នន័យ ក្លាយជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ នេះមិនត្រឹមតែជាដំណោះស្រាយសម្រាប់វិស័យមួយ ឬផ្នែកមួយដោយឡែកពីគ្នាប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវដាក់នៅក្នុងទិដ្ឋភាពសរុប នៃដំណើរការផ្លាស់ប្តូរថ្មីម៉ូដែលកំណើន និងការលើកកម្ពស់សមត្ថភាពទប់ទល់នៃសេដ្ឋកិច្ច។

តាមបណ្ឌិត Le Quoc Phuong ចាំបាច់ត្រូវបង្កើតប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតថ្មី ដែលមានការភ្ជាប់ទំនាក់ទំនង រវាងហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ទិន្នន័យ បទដ្ឋាន និងទីផ្សារ; ក្នុងនោះ សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ គឺជាបណ្តាប្រធានបទស្នូល។

បណ្តាប្រតិភូថតរូបអនុស្សាវរីយ៍។
បណ្តាប្រតិភូថតរូបអនុស្សាវរីយ៍។

តួនាទីរបស់រដ្ឋក៏ចាំបាច់ត្រូវតែពង្រីក តាមរយៈបណ្តាយន្តការចែករំលែកហានិភ័យជាមួយសហគ្រាស ដូចជាការជួយឧបត្ថម្ភដើមទុនបណ្តុះ ការវិនិយោគរួមគ្នារវាងវិស័យសាធារណៈ និងឯកជន ការគ្រប់គ្រងហានិភ័យនៅក្នុងការវិនិយោគសាធារណៈ និងការធានាហានិភ័យ។

ទិសដៅមួយទៀតដែលត្រូវបានដាក់ចេញ គឺការកសាងក្របខ័ណ្ឌផ្លូវច្បាប់ប្រកបដោយភាពស៊ីសង្វាក់គ្នា អំពីការគ្រប់គ្រងទិន្នន័យជាតិ ដែលគ្របដណ្តប់លើបណ្តាដំណាក់កាលប្រមូលផ្តុំ ធ្វើឱ្យមានបទដ្ឋាន ភ្ជាប់ទំនាក់ទំនង ចែករំលែក កំណត់តម្លៃ ទាញយកផល និងត្រួតពិនិត្យទិន្នន័យ។ អមដោយនោះ បញ្ញាសិប្បនិម្មិតចាំបាច់ត្រូវតែជំរុញការអនុវត្ត នៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម ហិរញ្ញវត្ថុ អប់រំ សុខាភិបាល ភស្តុភារកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក និងការគ្រប់គ្រងសាធារណៈ។

បទអន្តរាគមន៍ក៏បានលើកឡើងនូវតម្រូវការ បន្តកែលម្អបរិយាកាសអាជីវកម្ម បង្កលក្ខណៈងាយស្រួលអភិវឌ្ឍន៍សហគ្រាសវិទ្យាសាស្ត្រ - បច្ចេកវិទ្យា; ព្រមទាំងរចនាគោលនយោបាយហិរញ្ញវត្ថុសាធារណៈ តាមទិសដៅជ្រើសរើសវិស័យ និងផ្នែកស្រួចស្រាវមួយចំនួន ដែលមានសមត្ថភាពបង្កើតកម្លាំងផ្សព្វផ្សាយអំពីបច្ចេកវិទ្យា និងលើកកម្ពស់ទីតាំងរបស់ វៀតណាម នៅក្នុងខ្សែច្រវាក់តម្លៃសកល។

ចេញពីជ្រុងជ្រោយនៃសហគមន៍សហគ្រាស បណ្ឌិត Dau Anh Tuan អគ្គលេខាធិការរងនៃសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានឡើងធ្វើបទបង្ហាញ អំពីបណ្តាចំណុចស្ទះនៃប្រព័ន្ធស្ថាប័ន ផលប៉ះពាល់ចំពោះសកម្មភាពផលិតកម្ម អាជីវកម្ម និងបណ្តាដំណោះស្រាយដោះស្រាយ។

នៅក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា បណ្តាប្រតិភូ និងអ្នកជំនាញ បានផ្លាស់ប្តូរ និងតស៊ូមតិ សំដៅធ្វើឱ្យច្បាស់នូវបណ្តាសំណើគោលនយោបាយ កំណត់បណ្តាដំណោះស្រាយដែលត្រូវផ្តល់អាទិភាព នៅក្នុងដំណាក់កាលខាងមុខ៕

ធ្វើជាម្ចាស់លើថាមពលនុយក្លេអ៊ែរ៖ ការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយ ធ្វើជាម្ចាស់លើថាមពលនុយក្លេអ៊ែរ៖ ការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយ
យុគសម័យ - អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរមិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាដំណើរការស្ថាបនាប្រព័ន្ធអេកូឡូស៊ីទាំងមូលរួមមានស្ថាប័ន បទប្បញ្ញត្តិគតិយុត្ត ប្រភពធនធានមនុស្ស មូលដ្ឋានស្រាវជ្រាវ សាកលវិទ្យាល័យនិងសហគ្រាសដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចូលរួមក្នុងខ្សែច្រវាក់តម្លៃ។ ជាមួយនិងវៀតណាម គោលដៅឆ្ពោះទៅរកមិនត្រឹមតែជាការដាក់ឱ្យដំណើរការប្រតិបត្តិការបណ្តាតូភូថាមពលនុយក្លេអ៊ែរដំបូងបង្អស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱ្យមានវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ពីមួយជំហានទៅមួយជំហាន ព្រមទាំងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិទៀតផង។
កសាងមូលដ្ឋានទិន្នន័យសម្រាប់ប្រព័ន្ធអេកូឡូស៊ីបង្កើតអាជីវកម្មថ្មីផ្លាស់ប្តូរថ្មីច្នៃប្រឌិត៖ ថ្នាលសេដ្ឋកិច្ចទិន្នន័យ កសាងមូលដ្ឋានទិន្នន័យសម្រាប់ប្រព័ន្ធអេកូឡូស៊ីបង្កើតអាជីវកម្មថ្មីផ្លាស់ប្តូរថ្មីច្នៃប្រឌិត៖ ថ្នាលសេដ្ឋកិច្ចទិន្នន័យ
យុគសម័យ - ចេញពីតម្រូវការកសាងប្រព័ន្ធទិន្នន័យ «ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាតស្អំ រស់រវើក» សម្រាប់ប្រព័ន្ធអេកូឡូស៊ីបង្កើតអាជីវកម្មថ្មីផ្លាស់ប្តូរថ្មីច្នៃប្រឌិត បណ្តាអ្នកជំនាញបានស្នើឱ្យអភិវឌ្ឍន៍គំរូសេដ្ឋកិច្ចទិន្នន័យ ដោយបង្កើតយន្តការដើម្បីឱ្យទិន្នន័យត្រូវបានតភ្ជាប់ ទាញយកប្រយោជន៍ និងប្រែក្លាយទៅជាតម្លៃសេដ្ឋកិច្ច បម្រើឱ្យការផ្លាស់ប្តូរថ្មីច្នៃប្រឌិត និងកំណើនចីរភាព។

សុវណ្ណ

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភ្ជាប់ប្រភពធនធានអន្តរជាតិ ដើម្បីអភិវឌ្ឍជំនាញ និងការងារចីរភាពសម្រាប់យុវជន
ការបរទេសវៀតណាមនៅមជ្ឈិមបូព៌ា៖ ប្រកាន់ខ្ជាប់គោលការណ៍ បត់បែនសកម្មភាព
និស្សិតវៀតណាមនិងកូរ៉េខាងត្បូងរួមដៃគ្នាដើម្បីកុមារ Hai Phong
ទីក្រុង Ho Chi Minh រៀបចំកម្មវិធីដើរថ្មើរជើង ដើម្បីជនរងគ្រោះដោយសារជាតិពុលពណ៌លឿងស្វាយ
អាណិកជនវៀតណាម ជួយឧបត្ថម្ភប្រជាជនមានកាលៈទេសៈលំបាក នៅឯសាធារណរដ្ឋឆែក

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ស្ថានទូតវៀតណាមប្រចាំនៅប្រទេស Tanzania៖ មានមោទនភាពជាបណ្តាយុទ្ធជននៅសមរភូមិមុខកិច្ចការបរទេស
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន