យុគសម័យ - សំណុំឯកសារដោះស្រាយកូដសម្ងាត់អង្គភាព ៩៦២ ផ្លង់ដីកន្លែងបញ្ចុះសពយុទ្ធជនពលីចំនួន ២១ រូបនៅឯមន្ទីរពេទ្យ K76A T7 យោធភូមិភាគ ៧ សំណុំឯកសារព្រមទាំងវត្ថុអនុស្សាវរីយ៍ពាក់ព័ន្ធនិងសមរភូមិភាគអាគ្នេយ៍ដំណាក់កាល ១៩៦៦-១៩៧២... ទើបតែត្រូវបានគម្រោង "គំនិតផ្តួចផ្តើមស្វែងរកជនជាតិវៀតណាមបាត់ខ្លួននៅក្នុងសង្គ្រាម" VWAI ប្រគល់ជូនស្ថាប័នសមត្ថកិច្ចវៀតណាម បម្រើឱ្យការកំណត់តំបន់ទីតាំងផ្នូរ ស្វែងរកសាច់ញាតិព្រមទាំងប្រៀបធៀប ADN នៅក្នុងយុទ្ធនាការ ៥០០ ថ្ងៃយប់។
| វៀតណាម និងឡាវ ប្រគល់ទទួលឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន ការលើកកម្ពស់តម្លៃឯកសារបណ្ណសារក្នុងការស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុកងទ័ពពលី |
![]() |
| សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី |
យោងតាមកាសែត Tin tuc និងកាសែត Dan toc នៅក្នុងចំណោមសំណុំឯកសារស្រាវជ្រាវ សំណុំឯកសារវត្ថុអនុស្សាវរីយ៍ព្រមទាំងប្រភពទិន្នន័យជាង ៥០ ដែលត្រូវបានប្រគល់ជូននោះ មានឯកសារដោះស្រាយកូដសម្ងាត់អង្គភាព ៩៦២។ សំណុំឯកសារធ្វើឱ្យច្បាស់បន្ថែមនូវបណ្តាតម្រុយពាក់ព័ន្ធនិងការស្វែងរកយុទ្ធជនពលីនៅឯសួនច្បារ Le Thi Rieng ក្រុង Ho Chi Minh នៅក្នុងនោះមានយុទ្ធជនពលី Huynh Van Quen។
សំណុំឯកសារមួយទៀតបង្ហាញនូវផ្លង់ដីរួមអំពីកន្លែងបញ្ចុះសពយុទ្ធជនពលីចំនួន ២១ រូបនៅឯមន្ទីរពេទ្យ K76A T7 យោធភូមិភាគ ៧។ បណ្តានិពន្ធនាយកស្រាវជ្រាវបានវិភាគឯកសារប្រវត្តិសាស្ត្រ ភូមិសាស្ត្រព្រមទាំងបណ្តាការចង្អុលបង្ហាញពាក់ព័ន្ធដើម្បីផ្គត់ផ្គង់មូលដ្ឋានសម្រាប់ការពិនិត្យឡើងវិញ ការអង្កេតពិនិត្យតំបន់ដែលសង្ស័យថាមានផ្នូរយុទ្ធជនពលី។
យោងតាមទស្សនាវដ្តី Van hoa va Phat trien បណ្តាឯកសារដែលទើបតែត្រូវបាន VWAI ប្រគល់ជូនគណៈកម្មាធិការដឹកនាំជាតិអំពីការស្វែងរក ការប្រមូលផ្តុំព្រមទាំងការកំណត់អត្តសញ្ញាណធាតុដីយុទ្ធជនពលី។ គម្រោងនេះដឹកនាំអនុវត្តដោយមជ្ឈមណ្ឌលវៀតណាមនិងប័ណ្ណសារដ្ឋាន Sam Johnson ចំណុះមហាវិទ្យាល័យបច្ចេកវិទ្យា Texas ជាមួយនិងការចូលរួមរបស់បណ្តាក្រុមស្រាវជ្រាវនៅឯអាមេរិកនិងវៀតណាម។
បន្ថែមផ្លង់ដីផ្នូរ លិខិតជូនដំណឹងមរណភាពព្រមទាំងបញ្ជីឈ្មោះយោធិន
លើកនេះ VWAI នៅតែប្រគល់ជូននូវសំណុំឯកសារ វត្ថុអនុស្សាវរីយ៍តំណាងចំនួន ៨ រួមមានកំណត់ហេតុប្រចាំថ្ងៃ លិខិតព្រមទាំងសៀវភៅកត់ត្រា បម្រើឱ្យការផ្ទៀងផ្ទាត់ ការតភ្ជាប់ព្រមទាំងការប្រគល់ជូនសាច់ញាតិវិញ។ ស្ថាប័នសមត្ថកិច្ចក៏បានទទួលលិខិតជូនដំណឹងមរណភាពចំនួន ១៥ ច្បាប់ ផ្លង់ដីចង្អុលបង្ហាញរួមចំនួន ៦ អំពីបណ្តាផ្នូររបស់អង្គភាព C10 កងពល ៧២៤ រួមជាមួយនិងបញ្ជីឈ្មោះចង្អុលបង្ហាញកន្លែងបញ្ចុះសពយុទ្ធជនពលី។
មានសំណុំឯកសារ វត្ថុអនុស្សាវរីយ៍ចំនួន ៣២ ពាក់ព័ន្ធនិងសមរភូមិភាគអាគ្នេយ៍នៅក្នុងដំណាក់កាល ១៩៦៦-១៩៧២។ บណ្តារាយការណ៍មានប្រវែងចាប់ពី ៥ ដល់ ១១០ ទំព័រ ត្រូវបានកសាងនៅលើមូលដ្ឋានការទាញយកឯកសារហ្វីមមីក្រូ ការវិភាគបរិបទប្រវត្តិសាស្ត្រ ភូមិសាស្ត្រព្រមទាំងបណ្តាការផ្លាស់ប្តូរនៃភូមិសាស្ត្របន្ទាប់ពីសង្គ្រាម។ ព័ត៌មាននេះជួយឱ្យបណ្តាស្ថាប័នសមត្ថកិច្ចប្រៀបធៀបសណ្ឋានដី ឈ្មោះទីកន្លែងនៅក្នុងឯកសារជាមួយនិងស្ថានភាពបច្ចុប្បន្ន វាយតម្លៃលទ្ធភាពនៃការមាននៅសល់ផ្នូរយុទ្ធជនពលីនៅឯតំបន់នីមួយៗ។
គម្រោងនេះទន្ទឹមនឹងនោះបានប្រគល់ជូននូវសំណុំឯកសារចំនួន ១៨ ដែលមានបញ្ជីឈ្មោះសមាជិកនៃបណ្តាអង្គភាព។ យោងតាមបណ្ឌិត Vo Dinh Thai សហប្រធានគម្រោង បញ្ជីឈ្មោះយោធិនអាចជួយបង្រួមវិសាលភាពស្វែងរកសាច់ញាតិនៅពេលដែលធាតុដីមួយត្រូវបានរកឃើញប៉ុន្តែមិនទាន់មានព័ត៌មានគ្រប់គ្រាន់ដើម្បីកំណត់អត្តសញ្ញាណ។ នៅលើមូលដ្ឋាននោះ ស្ថាប័នសមត្ថកិច្ចមានបន្ថែមមូលដ្ឋានជ្រើសរើសគំរូ ADN សាច់ញាតិដើម្បីប្រៀបធៀប កំណត់អត្តសញ្ញាណយុទ្ធជនពលី។
បណ្តាសំណុំឯកសារត្រូវបានបង្កើតឡើងតាមរយៈដំណើរការប្រមូលផ្តុំ ការចាត់ថ្នាក់ ការបកប្រែព្រមទាំងការប្រៀបធៀបឯកសារសង្គ្រាមតម្កល់ទុកនៅឯអាមេរិកជាមួយនិងប្រភពព័ត៌មានរបស់វៀតណាម សារភាពសាក្សី ប្រវត្តិសាស្ត្ររឿងនិទាន ផែនទីយោធាព្រមទាំងលទ្ធផលនៃការអង្កេតពិនិត្យជាក់ស្តែងនៅទីវាល។ របាយការណ៍នីមួយៗត្រូវឆ្លងកាត់ពីរជុំនៃការកែសម្រួល ការពិនិត្យឡើងវិញព្រមទាំងការបន្ថែមព័ត៌មានមុនពេលបំពាក់ឱ្យបានល្អឥតខ្ចោះ។
តំណាងគម្រោងបានឱ្យដឹងថា នៅក្នុងក្របខ័ណ្ឌ ក្រុមស្រាវជ្រាវបានប្រគល់ជូនសំណុំឯកសារជាង ៦០ ច្បាប់ជូនបណ្តាស្ថាប័នសមត្ថកិច្ចវៀតណាម ដោយឡែកលើកថ្ងៃទី ១៧/៧ មានសំណុំឯកសារ វត្ថុអនុស្សាវរីយ៍ជាង ៥០ ត្រូវបានប្រគល់ជូនគណៈកម្មាធិការដឹកនាំជាតិ ៥១៥។ នេះគឺជាលើកទីមួយនៃរបាយការណ៍ស្រាវជ្រាវដែលត្រូវបានបំពាក់ឱ្យបានល្អឥតខ្ចោះបន្ទាប់ពីជាង ៦ ខែនៃការចាត់តាំងអនុវត្តគម្រោង។
ការតភ្ជាប់ទិន្នន័យប្រវត្តិសាស្ត្រជាមួយនិងការស្វែងរកជាក់ស្តែងនៅទីវាលព្រមទាំង ADN
ការទទួលយកបណ្តាប្រភពសំណុំឯកសារបានប្រព្រឹត្តទៅនៅក្នុងដំណាក់កាលដែលយុទ្ធនាការ ៥០០ ថ្ងៃយប់កំពុងជម្រុញការប្រមូលផ្តុំ ការផ្ទៀងផ្ទាត់ព័ត៌មាន ការជីកកកាយនៅឯបណ្តាភូមិសាស្ត្រសំខាន់ៗព្រមទាំងការយកគំរូ ADN នៅទូទាំងប្រទេស។ យុទ្ធនាការត្រូវបានចាត់តាំងអនុវត្តចាប់ពីថ្ងៃទី ១៥/៣/២០២៦ ដល់ថ្ងៃទី ២៧/៧/២០២៧ ដោយដាក់ចេញនូវគោលដៅស្វែងរក ការប្រមូលផ្តុំធាតុដីយុទ្ធជនពលីប្រមាណ ៧.០០០ រូប ការយកគំរូផ្នូរដែលមិនទាន់កំណត់បានព័ត៌មានប្រមាណ ២៣០.០០០ ផ្នូរ ការកោសល្យវិច័យគំរូ ADN ធាតុដីប្រមាណ ១៨.០០០ គំរូព្រមទាំងការកសាងមូលដ្ឋានទិន្នន័យហ្សែនសាច់ញាតិយុទ្ធជនពលី។
យោងតាមទិន្នន័យរបស់នាយកដ្ឋានគោលនយោបាយ - សង្គមកិច្ច អគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម (ក្រសួងការពារជាតិ) គិតត្រឹមថ្ងៃទី ៥/៧ ទូទាំងប្រទេសស្វែងរកនិងប្រមូលផ្តុំបានធាតុដីយុទ្ធជនពលីចំនួន ១.៣០៦ រូប ចាត់តាំងការយកគំរូនៅឯ ៣៥.៩២៥ ផ្នូរព្រមទាំងប្រមូលបានគំរូ ADN របស់សាច់ញាតិយុទ្ធជនពលីចំនួន ៩៣.៤៦៤ នាក់។ ស្ថាប័នសមត្ថកិច្ចកំណត់ការបូកសរុបសំណុំឯកសារដែលផ្គត់ផ្គង់ដោយបណ្តាអង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេស គឺជាដំណោះស្រាយយ៉ាងសំខាន់មួយដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអំពីបណ្តាតំបន់ដែលមានផ្នូជុំគ្នា។
បណ្តាផ្លង់ដីបញ្ចុះសព បញ្ជីឈ្មោះអង្គភាព លិខិតជូនដំណឹងមរណភាពព្រមទាំងទិន្នន័យអំពីទីតាំងប្រមូលទុកឯកសារនឹងបន្តត្រូវបានប្រៀបធៀបជាមួយនិងសំណុំឯកសារយុទ្ធជនពលី លទ្ធផលនៃការអង្កេតពិនិត្យជាក់ស្តែងនៅទីវាលព្រមទាំងមូលដ្ឋានទិន្នន័យ ADN។ ដំណើរការផ្ទៀងផ្ទាត់អាចជួយបង្រួមភូមិសាស្ត្រស្វែងរក កំណត់ក្រុមយោធិនពាក់ព័ន្ធព្រមទាំងជ្រើសរើសសាច់ញាតិយ៉ាងសមស្របដើម្បីយកគំរូផ្ទៀងផ្ទាត់៕
យុគសម័យ - ខេត្ត Lam Dong កំពុងអនុវត្តយុទ្ធនាការយកគំរូ ធ្វើឌីជីថលភាវូបនីយកម្ម និងកសាងមូលដ្ឋានទិន្នន័យ ADN ចំពោះអដ្ឋិធាតុយុទ្ធជនពលីរាប់ពាន់រូបដែលមិនទាន់កំណត់បានព័ត៌មាន នៅតាមវាលកប់ខ្មោចយុទ្ធជនពលីនានានៅលើភូមិសាស្ត្រខេត្ត។ |
យុគសម័យ - តាងនាមគណៈលេខាធិការ សមមិត្ត Tran Cam Tu សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាធិការ បានចុះហត្ថលេខាប្រកាសផ្សាយសេចក្តីសន្និដ្ឋានលេខ ៥៧-KL/TW ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ ស្តីពីការរៀបចំចាត់តាំងបណ្តាសកម្មភាពឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។ |
thoidai.com.vn

មតិពីមិត្តអ្នកអាន